សុខភាព សុខភាព

22/08/2017 - 09:22

អ​នុ​វត្ត​ល្អ​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន

កំ​ណត់​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន គឺ​ជា​ការ​ងារ​មួយ​ដ៏​សំ​ខាន់ ចាប់​តាំង​ពី​ដើម​ឆ្នាំ​មក​សា​ខា​បក្ស​នៃ​មន្ទីរ​ពហុ​ព្យា​បាល​មណ្ឌល​ភឿក​ហឹង ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ បាន​កសាង​សេចក្តី​សម្រេច​ចិត្ត កសាង​ផែន​ការ​​រួច​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ព្រម​ៗ​គ្នា សម្រេច​ទិស​ដៅ​ដាក់​ចេញ​។
 

ប្រ​ជា​ជន​មក​ពិ​និត្យ​​ព្យា​បាល​ជំ​ងឺ​នៅ​មន្ទីរ​ពហុ​ព្យា​បាល​មណ្ឌល​ភឿក​ហឹង​។

មន្ទីរ​ពហុ​ព្យា​បាល​មណ្ឌល ភឿក​ហឹង បច្ចុ​ប្បន្ន មាន​វេជ្ជ​បណ្ឌិត​ម្នាក់ ឱ​សថ​បណ្ឌិត​ម្នាក់ សម្ភព​ម្នាក់ ឧបដ្ឋាក​២​នាក់និងគ្រូ​ពេទ្យ​៦​នាក់​។ ជា​មួយ​នឹង​ស្មា​រតី  “អ្នក​ជំ​ងឺ​មក​ទទួល​រីក​រាយ អ្នក​ជំ​ងឺ​នៅ​បម្រើ​ដោយ​អស់​ពី​ចិត្ត អ្នក​ជំ​ងឺ​ទៅ​វិញ​ណែ​នាំ​ហ្មត់​ចត់” កង​ជួរ​បុគ្គ​លិក បក្ខ​ជន​នៃ​មន្ទីរ​ពហុ​ព្យា​បាល​មណ្ឌល​ភឿក​ហឹង ខំ​ប្រឹង​ធ្វើ​ការ​ដោយ​អស់​ពី​សមត្ថ​ភាព​ដើម្បី​សុខ​ភាព​អ្នក​ទាំង​ឡាយ​និង​សុភ​មង្គល​រាល់​គ្រួ​សារ​។ គិត​ពី​ដើម​ឆ្នាំ​២០១៧ មក​ទល់​នឹង​បច្ចុប្បន្ន មន្ទីរ​ពហុ​ព្យា​បាល​មណ្ឌល​ភឿក​ហឹង បាន​ដំ​ណើរ​ការ​ពិនិត្យ​ព្យា​បាល​ជូន​អ្នក​ជំ​ងឺលើ​​ភូមិ​​សាស្រ្ត​ប្រ​មាណ​៥.៥៤៥លើក​នាក់ មធ្យម​ភាគ​ជា​រៀង​រាល់​ថ្ងៃ​មាន​អ្នក​ជំ​ងឺ​មក​ពិ​និត្យ ព្យា​បាល​ប្រ​មាណ​៤០​លើក​នាក់ សំ​ខាន់​គឺ​ពិ​និត្យ​និង​ជូន​ថ្នាំ​ផឹក​តាម​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល​។ ប្រ​ជា​ជន​មក​ពិ​និត្យ ព្យា​បាល​នៅ​មន្ទីរ​ពហុ​ព្យា​បាល​មណ្ឌល​ភឿក​ហឹង តែង​បាន​បុគ្គ​លិក​ពេទ្យ​ថែ​ទាំ​អស់​ពី​ចិត្តនិង​ណែ​នាំ​ដោយ​ហ្មត់​ចត់​។ បង​ស្រី​ង្វៀន ធី​ត្រាង នៅ​ភូមិ​ចើ ឃុំ​ភឿក​ហឹង តែង​មក​ពិ​និត្យ​ព្យា​បាល គក់​ច្រ​បាច់​នឹង​ម៉ា​ស៊ីន បច្ចេក​ទេស​គួប​ផ្សំ​នឹង​ផឹក​ថ្នាំ​ស្រុក​។ បង​ស្រី ឲ្យ​ដឹង បន្ថែម​៖ “ពេល​មក​មន្ទីរ​ពហុ​ព្យា​បាល​មណ្ឌល​ភឿក​ហឹង ពិ​និត្យ​ជំ​ងឺ​ម្តង​ៗ បុគ្គ​លិក​ពេទ្យ​ទទួល​ដោយ​ភាព​រីក​រាយ ណែ​នាំ​និង​ពិ​គ្រោះ​យោ​បល់​ពី​របៀប​គក់​ច្រ​បាច់ ក៏​ដូច​ជា​របៀប​ផឹក​ថ្នាំ។ល។ ឥ​ឡូវ​ ចង្កេះ​ខ្ញុំ​បាន​ធូរ​ស្បើយ​ច្រើន​”។

ទន្ទឹម​នឹង​ការ​ពិ​និត្យ​ព្យា​បាល​នៅ ប៉ុន្មាន​ឆ្នាំ​កន្លង  មន្ទីរ​ពហុ​ព្យា​បាល​មណ្ឌល​ភឿក​ហឹង នៅ​ទាំង​ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​បក្ស និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ផ្សព្វ​ផ្សាយ​អនុ​វត្ត​បាន​ល្អ​នូវ​រាល់​កម្ម​វិធី​ផ្សព្វ​ផ្សាយ​ស្តី​ពី​ការ​អប់​រំ​សុខ​ភាព​សហ​គមន៍ មាន​ដូច៖ ចលនា​ឪ​ពុក​ម្តាយ​នាំ​កូន​អា​យុ​ក្រោម​ពី​៦០  ខែ​មក​ផឹក​វី​តា​ម៉ីន​A បង្ការ​ទប់​ស្កាត់​ជំ​ងឺ​ង​ងឹត​ភ្នែក​និង​កង្វះ​អា​ហា​រូប​ត្ថម្ភ ចាក់​វ៉ាក់​សាំង​គ្រប់​៦​ប្រ​ភេទ បង្ការ​ទប់​ស្កាត់​រោគ​ឆ្លង ចល​នា​ស្រ្តី​មាន​គភ៌​ទៅ​ពិនិត្យ​និង​ស្តាប់​ពិ​គ្រោះ​យោ​បល់​អំ​ពីរ​បៀប​ថែ​ទាំ​គភ៌​ក្នុង​ផ្ទៃ ។ល។​ វេជ្ជ​បណ្ឌិត ង្វៀន​ធី​ប៊ិត​ពឿង លេ​ខា​សា​ខា​បក្ស​ ប្រ​ធាន​មន្ទីរ​ពហុ​ព្យា​បាល​មណ្ឌល​ភឿក​ហឹង​ ឲ្យ ដឹង​៖ “ទន្ទឹម​នឹង​ការ​ពិ​និត្យ​ព្យា​បាល​ដោយ​វិ​ធី​សាស្រ្ត​និង​វិជ្ជា​ពេទ្យ​ទំ​នើប មន្ទីរ​ពហុ​ព្យា​បាល​មណ្ឌល ភឿក​ហឹង នៅ​ទាំង​ពិ​គ្រោះ​យោ​បល់​ជូន​ប្រ​ជា​ជន​អំ​ពី​វិ​ធី​អនុ​វត្ត​តាម​វិជ្ជា​ពេទ្យ​បុរាណ​ក្នុង​ការ​ព្យា​បាល​ជំ​ងឺ​សា​មញ្ញ​មួយ​ចំ​នួន​។ ព្រម​ជា​មួយ​នោះ បុគ្គ​លិក​ពេទ្យ​តែង​លើក​កម្ពស់​ស្មារ​តី​រៀន​សូត្រ​ជា​និច្ច ដើម្បី បង្កើន​មុខ​វិជ្ជា​ជីវៈ អនុ​វត្ត​បាន​ល្អ​នូវ​ក្រម​សីល​ធម៌​គ្រូ​ពេទ្យ​១២​ប្រ​ការ​ របស់​ផ្នែក​សុ​ខា​ភិ​បាល​។ ឆ្នាំ​២០១៦ សា​ខា​បក្ស​នៃ​មន្ទីរ​ពហុ​ព្យា​បាល មណ្ឌល​ភឿក​ហឹង ត្រូវ​បាន​ទទួល​ស្គាល់​ជា​អង្គ​ភាព​ស្អាត​ស្អំ រឹង​មាំ ឆ្នើម​”​៕

                 ស៊ឺន​ម៉ា​ល័យ​-មុ​នី

ចែករំលែកអត្ថបទ