សន្តិសុខ - ការពារប្រទេស សន្តិសុខ - ការពារប្រទេស

22/08/2017 - 09:22

ក​សាង​កង​កម្លាំង​បង្ការ​ពន្លត់​អគ្គិ​ភ័យ​ ជំ​នួយ​សង្គ្រោះ​ជំ​នាញ

កន្លង​ហើយ នៅ​ខេត្ត​ត្រា​វិញ នា​យក​ដ្ឋាន​ប៉ូ​លិស​បង្ការ​ពន្លត់​អគ្គិ​ភ័យ​និង​ជំ​នួយ​សង្គ្រោះ​(C៦៦)-ក្រ​សួង​នគរ​បាល​សហ​ការ​ជា​មួយ​នឹង​នគរ​បាល​ខេត្ត​ត្រា​វិញ រៀប​ចំ​ពិ​ធី​ប្រ​ឡង​កី​ឡា​វិជ្ជា​ជីវៈ​ជំ​នួយ​សង្គ្រោះ​លើក​ទី​១ ឆ្នាំ​២០១៧ របស់​បណ្ដុំ​លេខ​១១។

ការ​ប្រ​ឡង​ប្រ​ព្រឹត្ត​ឡើង​យ៉ាង​ជំ​នាញ​និង​ពុះ​ពោរ​។

ព​​ិធី​ប្រ​ឡង បាន​ទាក់​ទាញ​កី​ឡា​ករ​ជាង​២២០​រូប ចំ​ណុះ​កង​កម្លាំង​ប៉ូ​លិស​បង្ការ​ពន្លត់​អគ្គិភ័យ​និង​ជំ​នួយ​សង្គ្រោះ​ជំ​នាញ​របស់​នគរ​បាល​ចំ​នួន​១៤​ខេត្ត ដូច​ជា៖ ប៊ិញ​ភឿក តី​និញ ឡុង​អាង តៀង​យ៉ាង ដុង​ថាប បេន​ត្រែ វិញ​ឡុង អាង​យ៉ាង ហូវ​យ៉ាង កៀង​យ៉ាង សុក​ត្រាំង បាក​លីវ កា​ម៉ាវ និង​ត្រា​វិញ; កី​ឡា​ករ​១២០​រូប​ចំ​ណុះ​ក្រុម​ប្រ​ជាកា​រពារ​ និង​បង្ការ​ពន្លត់​អគ្គិ​ភ័យ​មូល​ដ្ឋាន​របស់​ខេត្ត​ត្រា​វិញ​។

កី​ឡា​ករ​ចំ​ណុះ​ក្រុម​បង្ការ​ពន្លត់​អគ្គិ​ភ័យ​ជំ​នាញ​នឹង​ប្រ​កួត​ចំ​នួន​៤​ខ្លឹម​សារ ដូច​ជា៖ រត់​១០០​ម៉ែត្រ ឆ្លង​កាត់​របង​រាំង​ជំ​នួយ​សង្គ្រោះ;  រត់​៤១០០​ម៉ែត្រ ជួយ​សង្គ្រោះ;​ជំ​នួយ​សង្គ្រោះ​ក្នុង​បរិ​ស្ថាន​មាន​ផ្សែង​និង​ខ្យល់​ពុល​និង​ជំ​នួយ​សង្គ្រោះ​នៅ​ក្នុង​ទឹក​។ ខេត្ត​ត្រា​វិញ​មាន​បន្ថែម​ក្រុម​បង្ការ​ពន្លត់​អគ្គិ​ភ័យ​មូល​ដ្ឋាន​១០​ក្រុម និង​ក្រុម​ប្រ​ជា​ការ​ពារ​១០​ក្រុម រៀប​ចំ​ការ​ប្រ​កួត​ដោយ​ខ្លឹម​សារ​រត់​៤​១០០​ម៉ែត្រ ជំ​នួយ​សង្គ្រោះ។

ឧត្តម​សេនីយ៍​ត្រី ឌោ​មិញ​យុង នា​យក​ដ្ឋានរង​នៃ​នា​យកដ្ឋាន​ប៉ូ​លិស​បង្ការ​ពន្លត់​អគ្គិ​ភ័យ និង​ជំ​នួយ​សង្គ្រោះ​(ក្រ​សួង​នគរ​បាល​) ឲ្យ​ដឹង៖ កន្លង​៥​ឆ្នាំ​អនុវត្ត​សេចក្តី​សម្រេច​លេខ​៤៤​របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល កំ​ណត់​ពី​ការ​ងារ​សង្គ្រោះ​របស់​កង​កម្លាំង​បង្ការ​ពន្លត់​អគ្គិ​ភ័យ​និង​ជំ​នួយ​សង្គ្រោះ​កង​កម្លាំង ប៉ូ​លិស​បង្ការ​ពន្លត់​អគ្គិ​ភ័យនិង​ជំ​នួយ​សង្គ្រោះ ទូ​ទាំង​ប្រ​ទេស​បាន​ធ្វើ​ការ​ជំ​នួយ​សង្គ្រោះ​បាន​១.៥៥៨​ករណី​គ្រោះ​ថ្នាក់; រៀប​ចំ​ណែ​នាំ​មនុស្ស​រាប់​សិប​ពាន់​នាក់​ឲ្យ​រួច​ផុត​ពី​គ្រោះ​ថ្នាក់; សង្គ្រោះ​មនុស្ស​បាន​១.៤១០នាក់ ស្វែង​រក​សាក​សព​ជន​រង​គ្រោះ​បាន​ចំ​នួន​៥៨០ ប្រ​គល់​ជូន​កម្លាំង​ស​មត្ថ​កិច្ច​វិ​និច្ឆ័យ​។ ឆ្លង​តាម​រយៈ​នោះ រួម​ចំ​ណែក​កាត់​បន្ថយ​ការ​បាត់​បង់​ជី​វិត ទ្រព្យ​សម្បត្តិ​គួរ​ឲ្យ​កត់​សម្គាល់ អា ស្រ័យ​ដោយ​គ្រោះ​ថ្នាក់​បង្ក​ឡើង​ រួម​ចំ​ណែក​​ធា​នា​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​លំ​នឹង​ជីវ​ភាព​ប្រ​ជា​ជន។

គណៈ​​កម្ម​ការ​រៀប​ចំ​ប្រ​ឡង​ជូន​រង្វាន់​ដល់​ក្រុម​ចូល​រួម​ប្រ​ឡង​។

 

ពិធី​ប្រ​ឡង​កី​ឡា​វិជ្ជា​ជីវៈ​ជំ​នួយ​សង្គ្រោះ ដើម្បី​កសាង​កង​កម្លាំង​បង្ការ​ពន្លត់​អគ្គិ​ភ័យ​និង​ជំ​នួយ​សង្គ្រោះ​ជំ​នាញ​មាន​គ្រប់​សមត្ថ​ភាព​ខាង​កម្លាំង​កាយ បច្ចេក​ទេស គំនិត​រវៀស​រ​វៃ អង់​អាច​ក្លា​ហាន ដើម្បី​វិនិច្ឆ័យ​នូវ​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ស្មុគ​ស្មាញ​អាច​កើត​មាន​ក្នុង​ភាព​ជាក់​ស្ដែង មាន​គ្រប់​សមត្ថ​ភាព ឆ្លើយ​តប​នឹង​តម្រូវ​ការ​ការ​ងារ​ជំ​នួយ​សង្គ្រោះ​ក្នុង​ស្ថាន​ភាព​ថ្មី​។ នេះ​ក៏​ជា​ឱ​កាស​ដើម្បី​កង​កម្លាំង​ប៉ូ​លិស​បង្ការ​ពន្លត់​អគ្គិ​ភ័យ​និង​ជំ​នួយ​សង្គ្រោះ​ក្នុង​តំ​បន់​ដោះ​ដូរ​បទ​ពិ​សោធន៍ ពង្រឹង​ពង្រីក​ចំ​ណេះ​ដឹង​មាន​វិ​ធាន​ការ​ជំ​នួយ​សង្គ្រោះ ដែល​អាច​អនុ​វត្ត​ទៅក្នុង​សភាព​ការ​ជាក់​ស្តែង ពេល​មាន​គ្រោះ​ថ្នាក់​កើត​មាន; រួម​ចំ​ណែក​ជំ​រុញ​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ចូល​រួម​ការ​ងារ​ជំ​នួយ​សង្គ្រោះ​៕

    ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម-វិ​មាន​

ចែករំលែកអត្ថបទ