នយោបាយ - សង្គម នយោបាយ - សង្គម

30/08/2017 - 14:15

ទិ​​​​​វា​បុណ្យ​ធំ​របស់​ជាតិ​

ថ្ងៃ​២ កញ្ញា ឆ្នាំ​១៩៤៥ នៅ​វាល​មេន​បា​ឌិញ (ហា​ណូយ​) ស្ថិត​នៅ​ចំ​ពោះ​មុខ​ជន​រួម​ជាតិ​ជិត​មួយ​លាន​នាក់ លោក​ប្រ​ធាន​ហូ​ជី​មិញ តំ​ណាង​រដ្ឋា​ភិ​បាល​បណ្ដោះ​អា​សន្ន​អាន​សេច​ក្ដី​ប្រ​កាស ឯក​រាជ្យ​យ៉ាង​ឱ​ឡា​រិក​ប្រ​កាស​ចំ​ពោះ​មុខ​ប្រ​ជា​ពល​រដ្ឋ​និង​ពិ​ភព​លោក ៖ ប្រ​ទេស​វៀត​ណាម​ប្រ​ជា​ធិប​តេយ្យ​សា​ធារ​ណរដ្ឋ​ឧប្បត្តិ​ឡើង (ឥឡូវ​គឺ​ជា​សា​ធារ​ណ​រដ្ឋ​សង្គម​និ​យម​វៀត​ណាម​)។​

លោក​ប្រ​ធាន​ហូ​ជី​មិញ​ប្រ​កាស​ឯក​រាជ្យ​។

យុវ​វ័យ​កឹង​ធើ បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ការ​ពារ​ពង្រីក​សមិទ្ធិ​ផលបដិ​វត្តន៍​ដែល​បក្ស​អ៊ំ​ហូ និង​ប្រ​ជា
​ជន​វៀត​ណាម បាន​ស្ថាប​នា​ឡើង​។

ក្រោម​ការ​ដឹក​នាំ​របស់​បក្ស​កុម្មុយ​និស្ដ ប្រ​ជា​ជន​វៀត​ណាម ក្នុង​នាម​ជា​ម្ចាស់​ទឹក​ដី​ពិត​ប្រា​កដ​បាន​មោះ​មុត​ត​ស៊ូ​ប្រ​ឆាំង​លទ្ធិ​ចក្រ​ពត្តិ និង​របប​សក្ដិ​ភូមិ​។ សាម​សិប​ឆ្នាំ​ក្រោយ នៅ​និ​ទា​ឃរ​ដូវ ឆ្នាំ​១៩៧៥​បក្ស​និង​កង​ទ័ព​ប្រ​ជា​ជន​យើងបាន​សម្រេច​នូវ​ជោគ​វា​សនា​ប្រ​វត្តិ​សាស្រ្ត​ដ៏​ត្រ​ចះ​ត្រ​ចង់​៖​គឺ​រំ​ដោះ​ភាគ​ខាង​ត្បូង​បាន​ទាំង​ស្រុង បញ្ចប់​ដោយ​ជោគ​ជ័យ​នូវ​បុព្វ​ហេតុ​បដិ​វត្តន៍​ជាតិ-ប្រ​ជា​ធិប​តេយ្យ ឯក​ភាព​ប្រ​ទេស​ជាតិ។

ក្នុង​អំ​ឡុង​៧២​ឆ្នាំ​កន្លង បក្ស​យើង​តែង​បញ្ចេញ​កម្លាំង​កសាង​ប្រ​ទេស​នី​តិ​រដ្ឋ​សង្គម​និ​យម​របស់​ប្រ​ជា​ជន​អា​ស្រ័យ​ប្រ​ជា​ជន​និង​ដើម្បី​ប្រ​ជា​ជន​។ ប្រ​ការ​នោះ បាន​អំ​ណះ​អំ​ណាង​ឆ្លង​តាម​រយៈ​សមិទ្ធិ​ផល​ដ៏​ធំ​ធេង​ក្នុង​ការ​អ​នុ​វត្ត​គោល​មា​គ៌ា​ផ្លាស់​ថ្មី​ជាង​៣០​ឆ្នាំ ប្រ​ទេស​ជាតិ​សម្រេច​បាន​សមិទ្ធិ​ផល​ដ៏​ធំ​ធេង​លើ​គ្រប់​វិ​ស័យ​ តាំង​ពី​ន​យោ​បាយ សេដ្ឋ​កិច្ច វប្ប​ធម៌​សង្គម។ល។ ឋានៈ​និង​កិត្យា​នុ​ភាព​របស់​វៀត​ណាម លើ​ឆាក​អន្តរ​ជាតិបាន​ពង្រឹង​ពង្រីក និង​លើក​កម្ពស់​ឥត​ឈប់​ឈរ​។ ពិ​សេស​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​គោល​ការណ៍ គោល​ន​យោ​បាយ ម​ហា​សា​មគ្គី​ទូ​ទាំង​ជន​ជាតិ​របស់​បក្ស​និង​រដ្ឋ​យើង​ឃើញ​ថា​ជីវ​ភាព​របស់​ប្រ​ជា​ជន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ត្រូវ​បាន​កែ​លម្អ ហេដ្ឋា​រចនា​សម្ព័ន្ធ​បាន​កសាង​សម​រម្យ​។ ពង្រីក​ស្មារ​តី​ទិ​វា​បុណ្យ​ជាតិ ថ្ងៃ​២ កញ្ញា បក្ស​យើង​កំ​ពុង​បញ្ចេញ​កម្លាំង​រៀប​ចំ​កសាង​អង្គ​ការ​ចាត់​តាំង​បក្ស​ឲ្យត្រឹម​ត្រូវ​; ទប់​ស្កាត់ ច្រាន​ថយ​ការ​ចុះ​ខ្សោយ​ខាង​សតិ​អា​រម្មណ៍​នយោ​បាយ​សីល​ធម៌ ផ្នត់​រស់​នៅ​សម្ដែង​ចេញ​ឲ្យ​ឃើញ “ប្រែ​ប្រួល​ដោយ​ខ្លួន​ឯង​” “ផ្លាស់​ប្ដូរ​ដោយ​ខ្លួន​ឯង​” ក្នុង​ផ្ទៃ​ក្នុង​។ ផ្តុំ​កម្លាំង​កសាង​កង​ជួរ​កម្មា​ភិ​បាល​ថ្នាក់​ដឹក​នាំ​មាន​គ្រប់​ស​មត្ថ​ភាព និង​ចរិ​យា​សម្បត្តិ សក្ដិ​សម​នឹង​ភារ​កិច្ច​។ អនុ​វត្ត​តាម​ពាក្យ​ប្រៀន​ប្រ​ដៅ​របស់​លោក​ប្រ​ធាន​ហូ​ជី​មិញ៖ “សា​មគ្គី សា​មគ្គី មហា​សា​មគ្គី - ជោគ​ជ័យ ជោគ​ជ័យ មហា​ជោគ​ជ័យ​” បណ្ដា​ជន រួម​ជាតិ​វៀត​ណាម មិន​បង្អង់​ក្នុង​ការ​ពង្រឹង​ពង្រីក រឹត​បន្ដឹង​ចំ​ណង​សាម​គ្គី ជឿ​ជាក់​លើ​ការ​ដឹក​នាំ​របស់​បក្ស កំ​ណត់​ច្បាស់​ភារ​កិច្ច​យុទ្ធ​សាស្រ្ត​ពីរ គឺ​កសាង​សង្គម​និ​យម​និង​ការ​ពារ​រឹង​មាំ​ប្រ​ទេស​វៀត​ណាម​សង្គម​និ​យម​!​។

សំ​ដៅ​ដល់​ភាព​ជាក់​ស្ដែង​អនុ​ស្សាវ​រីយ៍​៧២​ឆ្នាំ​ទិ​វា​បុណ្យ​ជាតិ ជន​រួម​ជាតិ​ទូ​ទាំងប្រ​ទេស​ពង្រីក​ស្មារ​តី​ភ្ញាក់​រឭក​ដោយ​ខ្លួន​ឯង ប្រ​ឡង​ប្រ​ណាំង​អនុ​វត្ត​ជោគ​ជ័យ​នូវ​សេចក្តី​សម្រេច​ចិត្ត​មហា​សន្និ​បាត​លើក​ទីXII​របស់​បក្ស កសាង​សង្គម ​ប្រ​ជា​ជន​សម្បូរ​សប្បាយ ប្រ​ទេស​រុង​រឿង សម​ភាព ប្រ​ជាធិប​តេយ្យ​និង​អារ្យ​ធម៌​៕

ថាញ់​ផុង​-វិ​មាន

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ប្រ​ជា​ជន​វៀត​ណាម