សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

30/08/2017 - 14:17

ចាក​ផុត​ពី​ភាព​ក្រី​ក្រ ដោយ​មាន​ទិស​ដៅ​រក​ស៊ី​សម​ស្រប

នោះ​គឺ​ដំ​ណើរ​រឿង​របស់​បង​ដាវ​មិញ​ទ្រី នៅ​ភូមិ​ដិញ​ខាញ់B ឃុំ​ដិញ​ម៉ូង ស្រុក​ថើយ​ឡាយ ក្រុង​កឹង​ធើ បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ដោយ​ការ​ចិញ្ចឹម​សត្វ​សម្រេច​ប្រ​សិទ្ធ​ភាព ធ្វើ​ជា​គំ​រូ​ឲ្យ​យុវ​ជន​ក្នុង​ភូមិ​ភាគ​។

បង​ដាវ​មិញ​ទ្រី​ជា​បុគ្គល​គំ​រូ​ក្នុង​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​គំ​រូ​អ៊ំ​ថ្នាក់​ក្រុង​។

កាល​ពី​មុន គ្រួ​សារ​បង​ដាវ​មិញ​ទ្រី ជា​គ្រួ​សារ​ក្រី​ក្រ​ជាង​គេ​ក្នុង​ចំ​ណោម​គ្រួ​សារ​ក្រី​ក្រ​ទាំង​អស់​របស់​ឃុំ​ដិញ​ម៉ូង​។ ខណៈ​ពេល​ចេញ​នៅ​ដោយ​ឡែក បង​ទ្រី​គ្រាន់​តែ​បាន​ឪ​ពុក​ម្តាយ​ចែក​ឲ្យ​ដី​ធារ​ផ្ទះ ដោយ​សារ​គ្មាន​ដី​ផលិត​កម្ម បាន​ជា​ជីវ​ភាព​ចេះ​តែ​ខ្វះ​មុខ​ខ្វះ​ក្រោយ​។ ប្តី​ប្រ​ពន្ធ​បង​ទ្រី​ដឹង​តែ​ពី​ការ​ស៊ី​ឈ្នួល​គេ​ប៉ុណ្ណោះ​។ ឆ្នាំ​២០១២ ភូមិ​ភាគ​មាន​កម្ម​វិ​ធី​ជំ​នួយ​បុល​ទុន​សម្រាប់​ជន​ជាតិ​ភាគ​តិច​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច បង​ទ្រី​ត្រូវ​បាន​ជំ​នួយ​បុល​ទុន​៥​លាន​ដុង​។ បង​ដាវ​មិញ​ទ្រី រំ​លឹក​ឡើង​វិញ​៖  “ទឹក​ប្រាក់​៥​លាន​ដុង​កាល​ណោះ​សម្រាប់​ខ្ញុំ​វា​ធំ​ណាស់​ប្រ​សិន​បើ​រក​ស៊ី​គ្មាន​ប្រ​សិទ្ធ​ភាព​ទេ គ្រួ​សារ​ខ្ញុំ​រឹត​តែ​លំ​បាក​ថែម​ទៀត​។ យល់​ឃើញ​ដូច្នោះ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ចិញ្ចឹម​គោ​បន្ត​ពូជ ពី​ព្រោះ​ការ​ចិញ្ចឹម​គោ​មិន​សូវ​ត្រូវ​ការ​ផ្ទៃ​ដី​ច្រើន​ហើយ​ថែម​ទាំង​ងាយ​ស្រួល​រក​ចំ​ណី​ទៀត​ផង​”​។

 ជ្រើស​បាន​សត្វ​ចិញ្ចឹម​សម​ស្រប បង​ទ្រី​ក៏​ចុះ​ឈ្មោះ​ចូល​រៀន​វគ្គ​ចិញ្ចឹម​សត្វ​កម្រិត​បឋម​។ អា​ស្រ័យ​មាន​ស្មារ​តី​រៀន​សូត្រ​បទ​ពិ​សោធន៍ បាន​ជា​បង​ទ្រី​ក៏​បញ្ចប់​វគ្គ​សិក្សា​យ៉ាង​ល្អ​ប្រ​សើរ​។ ឆ្លង​កាត់​ការ​ចិញ្ចឹម​សត្វ​រយៈ​ពេល​៥​ឆ្នាំ​មក ហ្វូង​គោ​របស់​បង​ទ្រី​ធាត់​ធំ​ល្អ​និង​កើត​កូន​បាន​ស្មើ​។ រ​ហូត​ទល់​សព្វ​ថ្ងៃ  ផ្ដើម​ពី​គោ​ដែល​ជំ​នួយ​១​ក្បាល​ដំ​បូង បង​ទ្រី​ក៏​បាន​លក់​គោ​អស់​ជា​ច្រើន​លើក​។ ក្នុង​ក្រោល​ពេល​ណា​ក៏​មាន​គោ​បន្ត​ពូជ​ពី​៧​ដល់​៨​ក្បាល​ដែរ​។ បង​ទ្រី​សំ​ណេះ​សំ​ណាល​៖ “គ្រា​នៅ​រៀន​វគ្គ​ចិញ្ចឹម​សត្វ​កម្រិត​បឋម លោក​គ្រូ​អ្នក​គ្រូ​ច្រើន​តែ​និ​យាយ​អំ​ពី​ដំ​ណើរ​រឿង​អ៊ំ​ហូ បង្រៀន​ជន​រួម​ជាតិ​ធ្វើ​កសិ​កម្ម​៖ មាន​ភាព​សា​មញ្ញ​និង​ងាយ​ស្រួល​អនុ​វត្ត​ណាស់​ឲ្យ​តែ​ជ្រើស​ត្រូវ​ចំ​ពូជ​ដំ​ណាំ សត្វ​ចិញ្ចឹម ហើយ​ចាប់​ផ្ដើម​ផលិត ចិញ្ចឹម​ត្រូវ​តាម​រដូវ​កាល​និង​គួប​ផ្សំ​នឹង​បទ​ពិ​សោធន៍​ប្រ​ជា​ប្រិយ​រួម​ជា​មួយ​នឹង​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ផង​នោះ មុខ​ជា​នាំ​មក​ភាព​ជោគ​ជ័យ​ជា​ពុំ​ខាន​”។ ទោះ​បី​គ្រួ​សារ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ចាប់​ផ្ដើម​មាន​ទ្រព្យ សម្បត្តិ​សេស​សល់​ខ្លះ​ៗ​ក៏​ពិត​មែន ប៉ុន្តែ​បង​ទ្រី​នៅ​តែ​ខ្នះ​ខ្នែង​រៀន​សូត្រ​តាម​គំ​រូ​អ៊ំ​ជា​និច្ច​។ បង​ទ្រី​មិន​សង់​ផ្ទះ​ថ្មី​ឡើយ គឺ​គ្រាន់​តែ​ទិញ​របស់​របរ​គ្រប់​ប្រើ​ប្រាស់​ប៉ុណ្ណោះ​។ រៀង​រាល់​ថ្ងៃ ខណៈ​ពេល​ទៅ​រក​កាត់​ស្មៅ​ប្រប​តាម​ព្រែក ប្រ​ឡាយ ពីរ​នាក់​ប្តី​ប្រ​ពន្ធ​បង​ទ្រី តែង​ឆ្លៀត​ដាក់​លាន់​ចាប់​អន្ទង់ ដើម្បី​រក​ប្រាក់​ចំ​ណូល​បន្ថែម​សម្រាប់​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួ​សារ​។

លោក​ង្វៀន​វុាំង​ធឿ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ដិញ​ម៉ូង អះ​អាង​៖ “ក្នុង​លើក​ជំ​នួយ​បុល​ទុន​ឆ្នាំ​២០១២ គ្រួ​សារ​បង​ទ្រី​គឺ​ជា​គ្រួ​សារ​ប្រើ​ប្រាស់​ដើម​ទុន​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​បំ​ផុត​។ បង​ទ្រី​ជា​បុគ្គល​គំ​រូ​ក្នុង​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​គំ​រូស​​តិ​អា​រម្មណ៍​សីល​ធម៌​ឥ​រិ​យា​បថ​ហូ​ជី​មិញ ថ្នាក់​ក្រុង​នៅ​ស្រុក​ថើយ​ឡាយ​”៕

                                ថាញ់ភូ - សេរី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ង្វៀន​វុាំង​ធឿ