សុខភាព សុខភាព

30/08/2017 - 14:17

លើក​កម្ពស់​គុណ​ភាព​ថែ​ទាំ​សុខ​ភាព​ជូន​ជន​រួម​ជាតិ​ខ្មែរ

ឃុំ​ផុង​ភូ ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៧១​%។  អា​ស្រ័យ​ហេតុនោះ ឃុំ​បាន​ទទួល​ប្រ​យោជន៍​ពី​កម្ម​វិ​ធី គម្រោង​ពិ​សេស​ជា​ច្រើន​លើ​វិ​ស័យ​សុ​ខា​ភិ​បាល ម៉្លោះ​ហើយ​គុណ​ភាព​ពិ​និត្យ ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន​បាន​លើក​កម្ពស់​។

វេជ្ជ​បណ្ឌិត​​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​ផុង​ភូ សាក​សួរ​អា​ការ​រោគ​អ្នក​ជំ​ងឺ​។

អ្្នក​ជំ​ងឺ​កីម​ធី​ស៊ូវ (អា​យុ​៧៧​ឆ្នាំ​) នៅ​ភូមិ​កិញ​សាង ឲ្យ​ដឹង​៖​”  ខ្ញុំ​តែង​ទំ​នុក​ចិត្ត​ទៅ​លើ​សមត្ថ​ភាព​ពិ​និត្យ ព្យា​បាល​ជំ​ងឺ​របស់​ដំ​ណាក់​សុ​ខា​ភិ​បាល​។ បច្ចុប្បន្ន ដំ​ណាក់​សុ​ខា​ភិ​បាល​មាន​វេជ្ជ​បណ្ឌិត​និង​ធ្វើ​ការ​ពិ​និត្យ​ជំ​ងឺតាម​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​។ ឆ្លង​តាម​រយៈ​នោះ​អ្នក​ជំ​ងឺ​គ្មាន​នៅ​ជួប​ការ​លំ​បាក​ដោយ​សារ​តែ​ធ្វើ​ដំ​ណើរ​ទៅ​មក​ឆ្ងាយ​ឬ​ទៅ​ពិ​និត្យ​ជំ​ងឺ​នៅ​ឯស្រុក​ទៀត​ឡើយ​។ ជាង​៤​ឆ្នាំ​កន្លង ដោយ​សារ​ជំ​ងឺ​ឈឺ​សន្លាក់​ដៃ​សន្លាក់​ជើង​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​មាន​ការ​លំ​បាក ​ចាប់​ពី​ពេល​បាន​មក​ពិ​និត្យ​ជំ​ងឺ​ដោយ​ប្រើ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​នៅ​ដំ​ណាក់​សុ​ខា​ភិ​បាល ​រាល់​សប្តាហ៍ខ្ញុំ​​តែង​មក​ដំ​ណាក់​សុ​ខា​ភិ​បាល​ពិ​និត្យ​ជំ​ងឺ​ និង​យក​ថ្នាំ​ផឹក​”​។ អ្នក​ជំ​ងឺ​កីម​មិញ​តឹម នៅ​ភូមិ២ ​​​ឲ្យ​ដឹង​បន្ថែម​៖ ទៅ​ពិ​និត្យ​ជំ​ងឺ​តែង​បាន​គ្រូ​ពេទ្យ​វេជ្ជ​បណ្ឌិត​ទទួល​រាក់​ទាក់​ពិ​និត្យ​ជំ​ងឺ​យ៉ាង​ហ្មត់​ចត់ ណែ​នាំ​ច្បាស់​លាស់ ម៉្លោះ​ហើយ​អ្នក​ជំ​ងឺ​បាន​ធូរ​ស្បើយ​ភ្លាម​។ ចាប់​ពី​ឆ្នាំ​២០០៩ ពេល​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​ផុង​ភូ​បាន​ក​សាង​ថ្មី​សម​រម្យ​និង​មាន​បន្ទប់​ពិ​និត្យ​ជំ​ងឺ​គ្រប់​គ្រាន់ អ្នក​មក​ពិ​និត្យ​ជំ​ងឺ​មាន​ចំ​នួន​ច្រើន​និង​មិន​មាន​ស្ថាន​ភាព​អ្នក​ជំ​ងឺ​រង់​ចាំ​យូរ​អា​ស្រ័យ​ហួស​ចំ​ណុះ​។ កង​ជួរ​គ្រូ​ពេទ្យ​របស់​ដំ​ណាក់​សុ​ខា​ភិ​បាល​តែង​ធ្វើ​ការ​យ៉ាង​ស​កម្ម​ និង​ពិ​និត្យ​រហូត​ដល់​អស់​អ្នក​ជំ​ងឺ​​ទើប​ឈប់​សម្រាក​មាន​ពេល​ខ្លះ​អូស​បន្លាយ​ដល់​ម៉ោង​១១​និង​៣០​នា​ទី​ក៏​មាន​។

ឆ្លង​តាម​រយៈ​កម្ម​វិ​ធី​សុ​ខា​ភិ​បាល​ជាតិ ស្តី​ពី​ការ​ការ​ពារ​សុខ​ភាព​អ្នក​ម្តាយ​និង​កុ​មារ​នៅ​ឃុំ​ផុង​ភូ​ឃើញ​ថា​មាន​អត្រា​កុ​មារ​ខ្វះ​អា​ហា​រូបត្ថម្ភ​ថយ​ចុះ​នៅ​ត្រឹម​០,៨% អត្រា​ប្រ​ជា​ជន​ចូល​រួម​ប្រើ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​សម្រេច​ជាង​៩០% ជូន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ឲ្យ​អ្នក​ក្រ​កុ​មារ​ក្រោយ​អា​យុ​៦​ឆ្នាំ​សម្រេច​១០០​%​។ ក្នុង​៦​ខែ​ដើម​ឆ្នាំ​២០១៧ ដំ​ណាក់​សុ​ខា​ភិ​បាល​ធ្វើ​ការ​ពិ​និត្យ​ជំ​ងឺ​រោគ​ស្រ្តី​បាន​ចំ​នួន​៣០​៨លើក​នាក់ ព្យា​បាល​ជំ​ងឺ​រោគ​ស្រ្តី​ចំ​នួន​១១៩​លើក​នាក់​សម្រាល​កូន​នៅ​ដំ​ណាក់​សុ​ខា​ភិ​បាល​ចំ​​នួន២៥​នាក់ ពិ​និត្យ​គភ៌​ចំ​នួន​២៦​នាក់ កម្ម​វិ​ធី​បង្ការ​ទប់​ស្កាត់​ជំ​ងឺ​របេង​និង​បាន​គ្រប់​គ្រង​អ្នក​ជំ​ងឺ​ចំ​នួន​១៩​នាក់ គ្រប់​គ្រង​អ្នក​ជំ​ងឺ​វិ​កាល​ចរិត​ចំ​នួន​១៧​នាក់ ករណី​កើត​ជំ​ងឺ​HIV/AIDS ចំ​នួន១​គ្រប់​គ្រង​អ្នក​ជំ​ងឺ​ឃ្លង់​១​ករណី​និង​ចាក់​ថ្នាំ​បង្ការ​រោគ​បើក​ទូ​លាយ​។ល។

វេជ្ជ​បណ្ឌិត​ផាម​ថាញ់​សុើង ប្រ​ធាន​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​ផុង​ភូ ឲ្យ​ដឹង​៖” ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​ផុង​ភូ​បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជាតិ​ឆ្នាំ​២០១០ រាល់​ភូមិ​សុទ្ធ​តែ​មាន​កម្មា​ភិ​បាល​សុ​ខា​ភិ​បាល​សហ​គមន៍​និង​សហ​កា​រី​ចំ​នួន​ប្រ​ជា​ជន​។ ឆ្នាំ​២០០៩ ដំ​ណាក់​សុ​ខា​ភិ​បាល​ផ្សព្វ​ផ្សាយ អនុ​វត្ត​ការ​ពិ​និត្យ​ជំ​ងឺ​ដោយ​ប្រើ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​។ ដោយ​ឡែក​ក្នុង​៦​ខែ​ដើម​ឆ្នាំ​២០១៧ ដំ​ណាក់​សុ​ខា​ភិ​បាល​ធ្វើ​ការ​ពិ​និត្យ​ជំ​ងឺ​ចំ​នួន​១.៣១៨​លើក​នាក់​។ កង​ជួរ​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត​របស់​ដំ​ណាក់​សុ​ខា​ភិ​បាល​សព្វ​ថ្ងៃ​មាន​៦​/៨​នាក់​ដោយ​មាន​តួ​នា​ទី​ដូច​ជា​វេជ្ជ​បណ្ឌិត​១​រូប គ្រូ​ពេទ្យ​៣​រូប ឆ្មប​១​រូប ឱ​សថ​កា​រី​១​រូប​”​៕

សុើង​ម៉ា​ល័យ​-សុ​ផល​

ចែករំលែកអត្ថបទ