វប្បធម៌-សិល្បៈ វប្បធម៌-សិល្បៈ

30/08/2017 - 14:20

អ​ភិ​រក្ស​អត្ត​សញ្ញាណ​វប្ប​ធម៌

ក្លឹ​បសិល្បៈ​មហា​ជន​វត្ត​សិ​រី​តា​ម៉ឺន ឃុំ​វៀង​ប៊ិញ ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង ក្រៅ​ពី​ការ​សម្តែង​សិល្បៈ​បម្រើ​ក្នុង​វត្ត​និង​តាម​ភូមិ​ស្រុក នៅ​ទាំង​តំ​ណាង​ឲ្យ​ស្រុក ទៅ​ចូល​រួម​ក្នុង​ពិ​ធី​ប្រ​ឡង​នៅ​ថ្នាក់​ខេត្ត​។


ឈុត​សម្តែង​របាំ​គោះ​ត្រ​ឡោក​របស់​ក្លឹប​សិល្បៈ​ម​ហា​ជនវត្ត​សិ​រី​តា​ម៉ឺន​។

តាម​ថេរ​ដី​ការ​បស់​ព្រះ​តេជ​ព្រះ​គុណ ត្រឹង​វុាំង​ថា ព្រះ​ចៅ​អធិ​ការ​វត្ត​សិ​រី​តា​ម៉ឺន ការ​បង្កើត​ក្លឹប​សិល្បៈ​ម​ហា​ជន​នៅ​ក្នុង​វត្ត គឺ​សំ​ដៅ​ជួយ​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ មាន​ស្មារ​តី​ក្នុង​ការ​អភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​។ ទន្ទឹម​នឹង​នោះ នៅ​ក្នុង​វត្ត​និង​តាម​ភូមិ​ស្រុក​ពេល​មាន​បុណ្យ​ទាន​អ្វី​ម្តង​ៗ ក៏​មាន​សម្តែង​សិល្បៈ​កំដរ ញុាំង​ឲ្យ​កម្ម​វិ​ធី​បុណ្យ​កាន់​តែ​មាន​ភាព​ឱ​ឡា​រិក​សប្បាយ​រីក​រាយ។ ចាប់​តាំង​ពី​ពេល​បង្កើត​ក្លឹប​រ​ហូត​មក​ទល់​នឹង​បច្ចុប្បន្ន ក្លឹប​ទាក់​ទាញ​យុ​វ័ន​យុវ នា​រី​សូម​ចូល​ហាត់​រាំ​ច្រៀង​យ៉ាង​កុះ​ករ​។ ក្លឹប​ជួយ​មជ្ឈ​ដ្ឋាន​យុវ​វ័យ​ខិត​ជិត​នឹង​វប្ប​ធម៌​ប្រ​ពៃ​ណី​ផងនិង​បង្ក​ជា​ទី​លាន​កម្សាន្ត​ដ៏​មាន​ប្រ​យោជន៍​ផង រួម​ចំ​ណែក​កាត់​បន្ថយ​ស្ថាន​ភាព​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់​ បាប​គ្រោះ​សង្គម​នៅ​ភូមិ​ភាគ​ជា​ដើម​។

ក្លឹប​បង្កើត​នៅ​ឆ្នាំ​២០១៣ ដោយ​មាន​សមា​ជិក​-ជិ​កា​ចូល​រួម​ជាង​៥០​នាក់ គឺ​សុទ្ធ​តែ​ជា​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ អា​យុ​ចាប់​ពី​១២​ឆ្នាំ​ដល់​១៥​ឆ្នាំ​។ វត្ត​អញ្ជើញ​គ្រូ​ពី​ក្រុម​សិល្បៈ​រស្មី​ប្រ​ទីប​ខេត្ត​ត្រា​វិញ​ជួយ​ណែ​នាំ​។ ពេល​ស​មា​ជិក​-ជិ​កា​ក្នុង​ក្លឹប​ចេះ​ច្រៀង​រាំ​ស្ទាត់ ប្អូន​ៗ​ជួយ​ណែ​នាំ​គ្នា​បន្ត​។​បច្ចុប្បន្ន នៅ​យប់​ថ្ងៃ​សៅរ៍​រៀង​រាល់​សប្តាហ៍ ប្អូន​ៗ​នាំ​គ្នា​មក​វត្ត​ដើម្បី​ហាត់​រាំ​ច្រៀង​។ ដើម្បី​ជួយ​ឲ្យ​ក្លឹប​សិល្បៈ​ស​កម្ម​ភាព​បាន​រលូន​រហូត​មក​ទល់​នឹង​ថ្ងៃ​នេះ វត្ត​ចំ​ណាយ​ប្រាក់​ជាង​២០០​លាន​ដុង ក​សាង​ឆាក​សម្តែង​ ទិញ​គ្រឿង​បំ​ពង​សំ​ឡេង​ភ្លេង  និង​សម្លៀក​បំ​ពាក់​។ល។ ផ្តើម​ពី​នោះ ទាក់​ទាញ​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ ចូល​រួម​យ៉ាង​កុះ​ករ ក្លឹប​ស​កម្ម​ភាព​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​បាន​ភូមិ​ភាគ​នា​នា​ដឹង​ស្គាល់​ច្រើន​។ ប្អូន​ឡឹម​ធី​ហុង​យ៉ាង នៅ​ភូមិ​ដាយ​នោង ជា​ស​មា​ជិក​របស់​ក្លឹប​សិល្បៈ​ម​ហា​ជន​វត្ត​សិ​រី​តា​ម៉ឺន ឲ្យ​ដឹង​៖ “នៅ​ថ្ងៃ​បុណ្យ​ទាន​ម្តង​ៗ ឃើញ​សិល្ប​ករ-ការិ​នី​សម្តែង​សិល្បៈ​លើ​ឆាក​ច្រៀង​ពី​រោះ រាំ​ទន់​ភ្លន់​ប្អូន​ចូល​ចិត្ត​ណាស់ ក៏​សុំ​ម្តាយ​ចូល​រួម​ក្នុង​ក្លឹប​ដើម្បី​ហាត់​ច្រៀង​រាំ​នឹង​គេ​ដែរ​។ ឥ​ឡូវ​រ​បាំ​បុ​រាណ ដូច​ជា​រ​បាំ​គោះ​ត្រ​ឡោក រ​បាំ​ជូន​ពរ​និង​រាំ​ចង្វាក់​សា​រា​វ៉ាន់ ចង្វាក់​ឆា​ឆា​។ល។ ប្អូន​ចេះ​ចាំ​ស្ទាត់​។ ប៉ុន្មាន​ឆ្នាំ​មក​នេះ ក្រៅ​ពី​ការ​សម្តែង​សិល្បៈ​នៅ​ក្នុង​វត្ត​ក្លឹប​នៅ​ទាំង​ចេញ​ទៅ​សម្តែង​នៅ​តាម​ស្រុក និង​តំ​ណាង​ឲ្យ​ស្រុក​ចូល​រួម​ក្នុង​ពិ​ធី​ប្រ​ឡង​នៅ​ថ្នាក់​ខេត្ត​ទៀត​ផង​...”។

ឥ​ឡូវ​នៅ​ថ្ងៃ​បុណ្យ​ទាន​ម្តង​ៗ នៅ​វត្ត​សិ​រី​តា​ម៉ឺន តែង​ចាត់​ចែង​សម្តែង​សិល្បៈ​កំ​ដរ​ញុាំង​ឲ្យ​ប​រិ​យា​កាស​នៃ​ពិ​ធី​បុណ្យ​កាន់​តែ​មាន​ភាព​សប្បាយ​រីក​រាយ​៕

លី​ធាន​-មុ​នី​

ចែករំលែកអត្ថបទ