នយោបាយ - សង្គម នយោបាយ - សង្គម

06/09/2017 - 09:36

ប្រធាន​រដ្ឋ​សភា ង្វៀន​ធី​កីម​ង៉ឹង ទទួល​ជួប​កុមារ​គំរូ​សម្រេច​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​សិក្សា

លោក​ស្រី​ប្រ​ធាន​រដ្ឋសភា ង្វៀន​ធី​កីម​ង៉ឹង បាន​ទទួល​ជួប​សំណេះ​សំណាល​ជា​មួយ​កុមារ​គំរូ​សម្រេច​ស្នាដៃ​ឆ្នើម​ក្នុង​ការ​សិក្សា​ប្រមាណ​២០០​រូប តំណាង​កុមារ​ជនជាតិ​ទាំង​៥៤​ជា​បង​ប្អូន និង​កម្មា​ភិបាល​ទទួល​បន្ទុក​កង​ក្នុង​ទូទាំង​ប្រទេស មក​ចូល​រួមសមោសរ​កុមារ​បណ្ដា​ជនជាតិ​ទូទាំង​ប្រទេស​ឆ្នាំ​២០១៧ អា​ស្រ័យ​ដោយ​ក្រុម​ប្រឹក្សា កង​កុមារ​មជ្ឈិម​រៀប​ចំ​ឡើង។

លោក​ស្រី​ប្រ​ធាន​រដ្ឋសភា ង្វៀនធីកីមង៉ឹង ថត​រូប​ជា​មួយ​នឹង​កុមារ​គំរូ​ឆ្នើម។

លោក​ស្រី​ប្រធាន​រដ្ឋសភា គូស​បញ្ជាក់ សមោសរ​កុមារ​បណ្ដា​ជន​ជាតិ​ទូទាំង​ប្រទេស លើកទី III ឆ្នាំ​២០១៧  ជាទិវា​ជួប​ជុំ​នៃ​ស្មារតី សាមគ្គី​ជន​ជាតិ ហើយ​ក៏​ជា​ឱកាស​ដើម្បី ស្ងើច​សរ​សើរ លើក​ទឹក​ចិត្ត​ដល់​សមាជិក កង​កុមារ​បណ្ដា​ជន​ជាតិ ដែល​សម្រេច​បាន ស្នាដៃ​ឆ្នើម​ការងារ​របស់​កង និង​ចលនា​កុមារ;  បង្កើត​ជា​វេទិកា ដើម្បី​ប្អូនៗ​កុមារ​បាន​រៀនសូត្រ ទំនាក់​ទំនង ពង្រីក​ស្មារតី​សាមគ្គី រួម​គ្នា​ប្រ​ឡង​ប្រណាំង​រៀន​សូត្រ លត់ដំ និង​រីក​ចម្រើន។ ទន្ទឹម​​នឹង​នោះ​ ឆ្លង​តាម​រយៈ សកម្ម​ភាព​នេះ រួម​ចំ​ណែកទាក់​ទាញ​នូវ​ការ យក​ចិត្ត​ទុក​ដាក់ វិនិ​យោគ​ទុន​ពី​គ្រប់​លំ​ដាប់ថ្នាក់ គ្រប់​ផ្នែក អង្គ​ការ​មហា​ជន​ក្នុង​ការ​ងារ អប់រំ​យុវ​ជន​។ លោក​ស្រី​ប្រ​ធាន​រដ្ឋ​សភា បាន​ស្នើ រយៈ​ពេល​ខាង​មុខ មជ្ឈិម​សម្ព័ន្ធ យុវជន​កុម្មុយ​និស្ត​ហូ​ជី​មិញ បន្ត​ចង្អុល​ការ បំផុស​ថែម​ទៀត​នូវ​កម្ម​វិធី សកម្ម​ភាព​ថែទាំ ឧបត្ថម្ភ​ដល់​ប្អូន​ៗ​កុមារ ពិសេសគឺ ក្មួយៗ កុមារ​នៅ​តំ​បន់​ជ្រៅ តំបន់​ដាច់​ស្រ​យាល មាន​ជីវ​ភាព​លំបាក; រៀប​ចំកម្ម​វិធី សួន​កម្សាន្ត​ដ៏មាន​ប្រយោជន៍​សម្រាប់​ក្មួយៗ​កុមារ នៅ​គ្រប់​តំបន់​ក្នុង​ទូទាំង​ប្រ​ទេស​បាន​លេងកម្សាន្ត  រៀន​សូត្រ  ប្រ​ជុំ​ជីវ​ភាព​ត្រឹម​ត្រូវ។ ក្រុម​ប្រឹក្សា​កង​កុមារ​មជ្ឈិម បង​ប្អូន​ដែល​ទទួល​បន្ទុក​កង គប្បី​បន្ត​ការ​ណែ​នាំ​ប្រ​ជុំ​ជីវភាព ធ្វើ​ជា​ស្នូល​ក្នុង​រាល់​ចលនា​ថែ​ទាំ​អប់រំ កុមារ  ពង្រីក​វិសាល​ភាព​គំរូ​ឆ្នើមៗ ឧបត្ថម្ភ​គាំ​ទ្រ​ប្អូនៗ​កុមារ​មាន​ស្ថាន​ភាព​លំ​បាក​ពិសេស ឈាន​ឡើង​ក្នុង​ជីវ​ភាព ក្នុង​ការ​រៀនសូត្រ។ លោក​ស្រី​ប្រ​ធាន​រដ្ឋ​សភា សង្កត់​ធ្ងន់ ទៅ​លើ​សា​លា​រៀន បង​ប្អូន​ដែល​ទទួល​បន្ទុក​កង  គប្បី​ធ្វើ​សមទិន​ចំ​ណេះដឹង​ជា​ប្រ​ចាំ ដើម្បី​អប់រំ​បំណិន​ជីវិត បំ​ណិនស្វ័យ​ការ​ពារ​សម្រាប់​កុមារ  ផ្ដើម​ពី​នោះ រួម​ចំ​ណែក​អនុវត្ត​ឲ្យ​រឹត​តែ​ល្អ​ថែម​ទៀត ក្នុង​ការ​ងារ​ថែ​ទាំ អប់រំ​និង​ការ​ពារ​កុមារ​ក្នុង​ស្ថាន​​ភាព​ថ្មី៕

យោង​តាមTTXVN - ប្រែសម្រួលៈ ពេជ្រសឿន

ចែករំលែកអត្ថបទ