សន្តិសុខ - ការពារប្រទេស សន្តិសុខ - ការពារប្រទេស

06/09/2017 - 14:29

សហ​ប្រ​តិ​បត្តិ​ការ​ការ​ពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ដែន​សមុទ្រ

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​កៀង​យ៉ាង និង​នា​យកដ្ឋាន​នគរ​បាល​ការ​ពារ​ព្រំ​ដែន​សមុទ្រ​ប្រ​ទេសកម្ពុជា បាន​រៀប​ចំ​សន្និ​បាត​បូក​សរុប​បណ្តោះ​អា​សន្ន កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​ការ​ពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​លើ​សមុទ្រ​ឆ្នាំ​២០១៦ ព្រម​ទាំង​ចុះ​ហត្ថ​លេ​ខា​លើ​អនុស្សា​រណៈ​អនុ​វត្ត​ឆ្នាំ​២០១៧​។

តំ​ណាង​​កង​ទ័ព​​ការ​ពារ​​ព្រំ​ដែន​​កៀង​​យ៉ាង​​និង​នា​យកដ្ឋាន​​ការ​​ពារ​​ព្រំ​ដែន​​សមុទ្រ​​ប្រ​​ទេស​​កម្ពុជា
ប្រ​គល់​​ជូន​​អនុស្សា​​រណៈ​​អនុ​វត្ត​ឆ្នាំ​២០១៧​។

កាល​ពី​ឆ្នាំ​២០១៦​កន្លង កម្លាំង​សមត្ថ​កិច្ច​នៃ​ប្រ​ទេស​ទាំង​ពីរ បាន​ធ្វើ​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​ផ្សព្វ​ផ្សាយ អប់​រំ​ប្រ​ជា​ជន យល់​ដឹង​ អនុ​វត្ត​កិច្ច​ព្រម​ព្រៀង សន្ធិ​សញ្ញា និង​សេចក្ដី​កំ​ណត់​ផ្សេងៗ​ពាក់​ព័ន្ធ​នឹង​តំ​បន់​សមុទ្រ​ដែល​រដ្ឋា​ភិ​បាល​នៃ​ប្រ​ទេស​ទាំង​ពីរ បាន​ចុះ​ហត្ថ​លេ​ខា​។ កម្លាំង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កៀង​យ៉ាង បាន​ដំ​ណើរ​ការ​ធ្វើ​បែប​បទ​សម្រាប់​មធ្យោ​បាយ​រាប់​រយ​ពាន់​ គ្រឿង​របស់​ព្រះ​រាជា​ណាចក្រ​កម្ពុជា ចេញ​ចូល​តាម​កំ​ពង់​ផែ សមុទ្រ​។ល។ អនុ​វត្ត​កិច្ច​ព្រម​ព្រៀង​ទ្វេ​ភាគី​ថ្នាក់​បញ្ជា​ការដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​កៀង​យ៉ាង និង​នា​យកដ្ឋាន​នគរ​បាល​ការ​ពារ​ព្រំ​ដែន​សមុទ្រ​ប្រ​ទេស​កម្ពុជា បាន​ផ្លាស់​វេន​គ្នា​ក្នុង​១​ឆ្នាំ​ប្រ​ជុំ​ម្តង​។ ចំ​ពោះ​ករ​ណី​កើត​ឡើង​ចៃ​ដន្យ ការ​ផ្ដល់​ព័ត៌មាន​ទៅ​វិញ​ទៅ​មក​ស្ដី​ពី​ស្ថាន​ភាព ការ​បូក​សរុប​បណ្តោះ​អាសន្ន​៦​ខែ ត្រូវ​បាន​ភាគី ទាំង​ពីរ​ឯក​ភាព​ដោះ​ដូរ​គ្នា​តាម​រយៈ​សារ​លិខិត ទូរ​ស័ព្ទ ទូរ​លេខ​។

បន្ត​ការ​អនុ​វត្ត​បាន​ល្អ​នូវ​អនុស្សា​រណៈ ផ្អែក​លើ​ស្មា​រតី​គោរព យោគ​យល់​គ្នា​ទៅ​វិញ​ទៅ​មក ភាគី​ទាំង​ពីរ​បាន​ដំ​ណើរ​ការ​ពិ​គ្រោះ ​យោ​បល់ ដំ​ណើរ​ការ​ចុះ​ហត្ថ​លេ​ខា​លើ​ផែន​ការ​សហ​ប្រ​តិ​បត្តិ​ការ​អនុ​វត្ត​ឆ្នាំ​២០១៧​។ ព្រម​ជា​មួយ​នោះ នៅ​ទាំង​បាន​ផ្សព្វ​ផ្សាយ ចលនា អប់រំ​ប្រ​ជា​ជន​នៃ​ប្រ​ទេស​ទាំង​ពីរ​អនុ​វត្ត​បាន​ល្អ​នូវ​អនុ​សញ្ញា​តំ​បន់​ដែន​សមុទ្រ​ប្រ​វត្តិ​សាស្រ្ត​វៀត​ណាម​ –​ កម្ពុជា និង​ខ្លឹម​សារ​កិច្ច​ព្រម​ព្រៀង​ទាំង​ឡាយ​ដែល​ភាគី​ទាំង​ពីរ​ចុះ​ហត្ថ​លេ​ខា​រួច​។ បង្កើន​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​ក្នុង​ការ​ងារ​ក្ដោប​ក្តាប់ ដោះ​ដូរ​ព័ត៌​មាន ផ្ដល់​ដំ​ណឹង​ទៅ​វិញ​ទៅ​មក​អំ​ពី​ស្ថាន​ភាព​ដែល​ពាក់​ព័ន្ធ​នឹង​សន្តិ​សុខ​សណ្តាប់​ធ្នាប់ លើ​តំ​បន់​ដែន​សមុទ្រ​ប្រ​វត្តិ​សាស្រ្ត​។ រួម​គ្នា​ដោះស្រាយ​ប្រកប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​រាល់​ករ​ណី​កើត​ឡើង​លើ​តំ​បន់​ដែន​សមុទ្រ​ប្រ​វត្តិ​សាស្រ្ត ​ឲ្យ​ស្រប​តាម​ខ្លឹម​សារ​នៃ​កិច្ច​ព្រម​ព្រៀង​ដែល​បាន​ចុះ​ហត្ថ​លេ​ខា​។ បង្ក​ភាព​ងាយ​ស្រួល​ជូន​ប្រ​ជា​ជន នា​វា​ដែល​ធ្វើ សកម្ម​ភាព​ដឹក​ទំ​និញ នេ​សាទ​ជល​ផល ទស្ស​នា​ចរ​លើ​តំ​បន់​ដែន​សមុទ្រ​ប្រ​វត្តិ​សាស្រ្ត​បាន​​ងាយ​​ស្រួល ត្រូវ​តាម​ការ​កំ​ណត់​។ បន្ត​ ការ​រក្សា​កិច្ច​ប្រ​ជុំ​ផ្លាស់​វេន​គ្នា​ក្នុង​១​ឆ្នាំ​ម្តង នៅ​ថ្នាក់​ខេត្ត ដើម្បី​វាយ​តម្លៃ​ពី​លទ្ធ​ផល​នៃ​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​ក្នុង​ឆ្នាំ និង​ផ្សព្វ​ផ្សាយ​ទិស​ដៅ​នៃ​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​នៅ​ឆ្នាំ​ខាង​មុខ​។ ព្រម​ជា​មួយ​នោះ ក្នុង​១​ត្រៃ​មាស​ប្រ​ជុំ ម្តង​នៅ​ថ្នាក់​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​ជា​មួយ​នឹង​កង​វរ​សេនា​តូច ប៉ុស្ដិ៍​នគរ​បាល​ការ​ពារ​ព្រំ​ដែន​នៅ​ទល់​មុខ​គ្នា​។ ប្រ​សិន​បើ​មាន​ករ​ណី​កើត​ឡើង​លើ​តំ​បន់​ដែន​សមុទ្រ​ប្រ​វត្តិ​សាស្រ្ត ភាគី​ទាំង​ពីរ​ត្រូវ​មាន​ការ​ជូន​ដំ​ណឹង​ដល់​គ្នា​ទៅ​វិញ​ទៅ​មក រួច​សហ​ការ​ដោះ​ស្រាយ​ឲ្យ​ស្រប​តាម​គោល​ការណ៍​ច្បាប់​ទម្លាប់​អន្តរ​ជាតិ​និង​កិច្ច​ព្រម​ព្រៀង​ដែល​បាន​ចុះ​ហត្ថ​លេខា​ក៏​ដូច​ជា​ប្រ​វេណី​តាំង​ពី​យូរ​លង់​របស់​ប្រ​ទេស​ទាំង​ពីរ​។ ហាម​ដាច់​ខាត​មិន​ត្រូវ​ប្រើ​វិធាន​ការ​ដោះ​ស្រាយ​ករណី​ដោយ​កង​ប្រ​ដាប់​អាវុធ បង្ក​ឲ្យ​កើត​មាន​ភាព​ស្មុគ្រ​ស្មាញ​ថែម​ទៀត ខូច​ចំ​ណង​សាមគ្គី​មិត្ត​ភាព​រវាង​ប្រ​ទេស​ជិត​ខាង​។ល។​៕

      ឡេ​ស៊ាង​ –​ សេ​រី

ចែករំលែកអត្ថបទ