សុខភាព សុខភាព

06/09/2017 - 14:36

ឈាន​​ដល់​​កា​រ​ធ្វើ​​ឲ្យ​​អ្នក​​ជំ​ងឺ​​ពេញ​​ចិត្ត​​

ផ្នែក​វះ​កាត់​ប្រើ​ថ្នាំ​សណ្តំ​និង​ប្រ​ពោធ​កម្ម​នៃ​មន្ទីរ​ពហុ​ព្យា​បាល កៀង​យ៉ាង​​ ឈាន​ដល់​ការ​ផ្លាស់​ថ្មី​អា​កប្ប​កិ​រិ​​យា​បម្រើ​អ្នក​ជំ​ងឺ លើក​កម្ពស់​វិជ្ជា​ជីវៈ​ឯក​ទេស សំដៅ​ញុាំង​ឲ្យ​អ្នក​ជំ​ងឺ​ពេញ​ចិត្ត​។

ផ្នែក​វះ​កាត់​ប្រើ​ថ្នាំ​សណ្តំ​និង​ប្រ​ពោធ​កម្ម​នៃ​មន្ទីរ​ពហុ​ព្យា​បាល​កៀង​យ៉ាង មាន​បុគ្គលិក​ពេទ្យ​ចំ​នួន​១២៧​រូប ក្នុង​នោះ​ មាន​វេជ្ជ​បណ្ឌិត​១០​រូប​។ អនុវត្ត​គោល​ការណ៍​ឈាន​ដល់​ការ​ធ្វើ​ឲ្យ​អ្នក​ជំ​ងឺ​ពេញ​ចិត្ត រយៈ​កាល​កន្លង​ សមូ​ហ​ភាព​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត​របស់​ផ្នែក​បាន​សាមគ្គី​គ្នា ខ្នះ​ខ្នែង​កសាង​ទម្រង់​ដំ​ណោះ​ស្រាយ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ដើម្បី​ផ្លាស់​ថ្មី​អាកប្ប​កិរិ​យា​បម្រើ​អ្នក​ជំងឺ តាម​ការ​ចលនា​របស់​ផ្នែក​សុ​ខា​ភិ​បាល ខេត្ត​កៀង​យ៉ាង​។​ ពេល​មក​កាន់​ផ្នែក​វះ​កាត់​ប្រើ​ថ្នាំ​សណ្តំ​និង​ប្រ​ពោធ​កម្ម​នៃ​មន្ទីរ​ពហុ​ព្យា​បាល​កៀង​យ៉ាង អ្នក​ជំងឺ​នឹង​មាន​ការ​នឹង​នរ​ចិត្ត​ជាង​ពេល​បាន​អាន​អក្សរ​មួយ​ឃ្លា​៖ ផ្នែក​វះ​កាត់​ប្រើ​ថ្នាំ​សណ្តំ​និង​ប្រ​ពោធ​កម្ម សន្យា អនុ​វត្ត​ការ​ផ្លាស់​ថ្មី​ទំ​នាក់​ទំ​នង​ឥរិយា​បទ​ ផ្លាស់​ថ្មី​អា​កប្ប​កិរិ​យា​បម្រើ​អ្នក​ជំងឺ​របស់​បុគ្គលិក​ពេទ្យ ឈាន​ដល់​ការ​ធ្វើ​ឲ្យ​អ្នក​ជំ​ងឺ​ពេញ​ចិត្ត; លើក​កម្ពស់​គុណ​ភាព​សេ​វា​កម្ម​ថែ​ទាំ​សុខ​ភាព ចាត់​ទុក​អ្នក​ជំងឺ​ជា​សំ​ខាន់​។ នោះ​ក៏​ជា​ការ​ប្តេជ្ញា​ចិត្ត​របស់​សមូ​ហភាព​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត និង​បុគ្គលិក​ក្នុង​ផ្នែក ដើម្បី​គាំ​ទ្រ​ការ​ចលនា​រួម​របស់​មន្ទីរ​ពេទ្យ​។

មន្ទីរ​ពហុ​ព្យា​​បាល​​ខេត្ត​​កៀង​​យ៉ាង ឈាន​​ដល់​​ការ​​ធ្វើ​​ឲ្យ​​អ្នក​​ជំ​ងឺ​​ពេញ​​ចិត្ត​។

បច្ចុប្បន្ន ផ្នែក​វះ​កាត់​ប្រើ​ថ្នាំ​សណ្តំ​និង​ប្រ​ពោធ​កម្ម ចូល​រួម​សង្គ្រោះ​បន្ទាន់ និង​ព្យា​ បាល​ជំ​ងឺ​មធ្យម​ភាគ​ប្រ​មាណ​ជិត​១.៧០០​ករ​ណី​ជា​រៀង​រាល់​ខែ​។ ដើម្បី​លើក​កម្ពស់​គុណ​ភាព​បម្រើ​អ្នក​ជំ​ងឺ​ ថ្នាក់​ដឹក​នាំ​ផ្នែក​បាន​កសាង​ទម្រង់​រូប​ភាព​ជា​ច្រើន និង​ស្វែង​រក​នូវ​ដំ​ណោះ​ស្រាយ​កែ​លម្អ​អាកប្ប​កិរិ​យា បម្រើ​ការ​ក្នុង​លក្ខណៈ​ដែល​មូលដ្ឋាន​សម្ភារៈ​ បរិក្ខារ​ពេទ្យ​មាន​ស្រាប់​។ ដំ​បូង​គឺ​កសាង​តា​រាង​ណែ​នាំ​អ្នក​ជំ​ងឺ និង​សាច់​ញាតិ​របស់​អ្នក​ជំ​ងឺ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំ​ណើរ និង​ថែ​ទាំ​អ្នក​ជំ​ងឺ​។ បង​ទ្រិញ​ថាញ​លីម នៅ​ស្រុក​ចូវ​ថាញ់ ថែ​ទាំ​អ្នក​ជំ​ងឺ​នៅ​មន្ទីរ​ពហុ​ព្យា​បាល កៀង​យ៉ាង ឲ្យ​ដឹង​៖ បង​នាំ​អ្នក​ម្តាយ​មក​វះ​កាត់​នៅ​ទី​នេះ​។ ធម្មតា សាច់​ញាតិ​អ្នក​ជំ​ងឺ អង្គុយ​ខាង​ក្រៅ​រង់​ចាំ​ការ​វះ​កាត់​មាន​ការ​បា​ រម្ភ​ណាស់ ប៉ុន្តែ​ដោយ​សារ​មាន​ទម្រង់​រូប​ភាព​ថ្មី​នេះ ឃើញ​ថា​មាន​ការ​នឹង​នរ​ចិត្ត​និង​ងាយ​ស្រួល​ដល់​អ្នក​រង់​ចាំ ចំ​ណែក​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត​នៅ​ទី​នេះ តែង​ណែ​នាំដោយ​អស់​ពី​ចិត្ត និង​ហ្មត់​ចត់​ជា​និច្ច​។

តាម​ប្រ​សាសន៍​វេជ្ជ​បណ្ឌិត​ឯក​ទេស​I ហ្វិញ​ណាម​ហាយ ប្រ​ធាន​ផ្នែក​វះ​កាត់​ប្រើ​ថ្នាំ​សណ្តំ និង​ប្រ​ពោធ​កម្ម​នៃ​មន្ទីរ​ពហុ​ព្យា​បាល​កៀង​យ៉ាង អា​ស្រ័យ​រក្សា​ជា​ប្រ​ចាំ​ការ​បញ្ជូន​រូប​ភាព​ព្យា​បាល​បញ្ចាំង​លើក​ញ្ចក់​ទូរ​ទស្សន៍ បាន​ជួយ​ឲ្យ​សាច់​ញាតិ​របស់​អ្នក​ជំ​ងឺ​រង់​ចាំ​ខាង​ក្រៅ​នឹង​នរ​ចិត្ត​តាម​ដាន​អា​ការៈ​អ្នក​ជំ​ងឺ ពិ​សេស​គឺ​ដំ​ណឹង​ពី​អ្នក​ជំ​ងឺ​ដែល​កំ​ពុង​វះ​កាត់ សុខ​ភាព​អ្នក​ជំ​ងឺ របប​ហូប​ចុក​និង​ថែ​ទាំដូច​ម៉េច​ខ្លះ​ក្រោយ​ពី​វះ​កាត់​។ ទន្ទឹម​នឹង​នោះ ក៏​ក្ដោប​ក្តាប់​ដឹង​ថ្ងៃ​និង​ម៉ោង​បញ្ជូន​ទៅ​ផ្នែក​ឬ​បន្ទប់​ណា ដើម្បី​ព្យា​បាល​ជា​បន្ត​។ ពិ​សេស លើ​កញ្ចក់​ទូរ​ទស្សន៍​ពេល​ណា​ក៏​មាន​ពាក្យ​លើក​ទឹក​ចិត្ត​របស់​សមូ​ហ​ភាព​ផ្នែក​។ ប្រ​ការ​នោះ ទុក​ដូច​ជា​ការ​លើ​ទឹក​ចិត្ត​របស់​កម្មា​ភិ​បាល​ពេទ្យ ចំ​ពោះ​អ្នក​ជំ​ងឺ​ដែរ​៕

  ឡេ​ស៊ាង​-​វិ​មាន

ចែករំលែកអត្ថបទ