កីឡា - ទេសចរណ៍ កីឡា - ទេសចរណ៍

06/09/2017 - 15:11

កឹង​ធើ​បង្កើន​គុណ​ភាព​ផលិត​ផល​ទេស​ចរណ៍

ក្រុងកឹងធើ បាន​និងកំពុង​កសាង​ផលិត​ផល​ទេស​ចរណ៍ ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជិត​ឆ្ងាយ។ ដើម្បី​ពង្រីក​ឧត្តម​ភាព​នេះ ក្រុង​បាន​ផ្សព្វ​ផ្សាយ​វិធាន​ការ​បង្កើន​គុណ​ភាព​ផលិត​ផល​ទេស​ចរណ៍ ដើម្បី​បង្កើត​ផ្លាក​ពាណិជ្ជ​កម្ម​ទេស​ចរណ៍​កឹង​ធើ ជា​មជ្ឈមណ្ឌល​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង។

ឧទ្ទេស​នាម​ផលិត​ផល​ទេស​ចរណ៍​កឹង​ធើ​នៅ​ទិវា​វប្ប​ធម៌​-កីឡា​និង​ទេស​ចរណ៍​ខ្មែរ​ណាម​បូ។

តាម​មន្ទីរ​វប្បធម៌ - កីឡា​និង​ទេស​ចរណ៍​ក្រុង​កឹង​ធើ ប៉ុន្មាន​ខែ​ដើម ឆ្នាំ​២០១៧ មាន​ភ្ញៀវ​ទេស​ចរ​មក​កឹង​ធើ​ជាង ៤,៥​លាន​លើក​នាក់ កើន​៣៨%​បើ​ប្រៀប​នឹង​ឆ្នាំ​២០១៦។ ប្រាក់​ចំណូល​រួម​ពីផ្នែក​ទេស​ចរណ៍​ក្រុង សម្រេច​ជាង​១.៣០០​ពាន់​លាន​ដុង កើន​១៥%​បើ​ប្រៀប​នឹង​ឆ្នាំ​កន្លង។ ដើម្បី​បង្កើន​គុណ​ភាព​និង​ធ្វើឲ្យ​សម្បូរ​បែប​ផលិត​ផល​ទេស​ចរណ៍​ផ្នែក​វប្ប​ធម៌​-​កីឡា​និង​ទេស​ចរណ៍​បាន​សហ​ការ​ជា​មួយ​នឹង​ខណ្ឌ ស្រុក នានា ត្រួត​ពិនិត្យ​និង​កំណត់​នូវ​ផលិត​ផល​ពិសេសៗ ក៏​ដូចជា​រៀប​ចំកម្ម​វិធី​តាម​លំ​ដាប់​លំ​ដោយ ដូច​ជា​៖ ទិវា​ទេស​ចរណ៍​ចម្ការ​ឈើហូប​ផ្លែ​តឹង​ឡុក ទិវា​ទេស​ចរណ៍​វប្បធម៌​ផ្សារ​អណ្ដែត​កៃ​រុាំង ទិវា​ទេស​ចរណ៍​-​រាត្រី​បណ្ដែត ប្រ​ទីប​និញ​កេវ ទិវា​អេកូ​ទេស​ចរណ៍​ផុង​ដៀង។ល។ ព្រម​ជា​មួយ​នោះ ដំ​ណើរ​ការ​ផ្សព្វ​ផ្សាយ​និង​ចង​សម្ព័ន្ធ​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​អភិ​វឌ្ឍន៍; យក​ចិត្ត​ទុក​ដាក់​ការ​ងារ​បណ្ដុះ​បណ្ដាល​ប្រភព​ធន​ធាន​មនុស្ស​បម្រើ​សេវា​ទេស​ចរណ៍។ “ក្នុង​ពេល​ខាង​មុខ ដើម្បី​ផ្ដល់​លក្ខណ​សម្បត្តិ​បន្ថែម​ពី​ការ​ផ្លាស់​ប្តូរ​ភាព​ទម្លុះ​ទម្លាយ បង្កើន​ការ​ប្រណាំង​ប្រជែង​ផលិត​ផល​ទេស​ចរណ៍ រៀប​ចំ​ឲ្យ​មាន​បែប​ផែន​ត្រឹម​ត្រូវ មាន​សណ្ដាប់​ធ្នាប់​ក្នុង​សកម្ម​ភាព​ស្នាក់​នៅ ទេស​ចរណ៍​កំ​សាន្ត សកម្ម​ភាព​នៅ​តាម​ទី​តាំង ចម្ការ​ទេស​ចរណ៍។ យោង​លើ​មូលដ្ឋាន​កំណត់​ច្បាស់​នូវ​ឧត្តម​ភាព ភូមិ​ភាគនី​មួយៗ​បាន​អំពាវ​នាវ​ការ​វិនិយោគ​ទុន​សម្រាប់​ប្រភេទ​ទេស​ចរណ៍​សន្និ​បាត ព្រែក ទន្លេ សហ​គមន៍ អេកូ​ទេស​ចរណ៍ វប្ប​ធម៌​-​ប្រវត្តិ​សាស្រ្ត”​ - នាយក​មន្ទីរ​វប្បធម៌​-​កីឡា និង​ទេស​ចរណ៍​ក្រុង​កឹង​ធើ ឲ្យដឹង​ដូច្នេះ។

ថ្មីៗនេះ ក្នុង​អង្គសន្និ​បាត​បង្កើន​វិធាន​ការ អភិ​វឌ្ឍន៍​ទេសចរណ៍ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​ប្រជាជន​ក្រុង​កឹង​ធើ ឡេ វុាំង​តឹម ចង្អុល​ការ​៖ ភូមិ​ភាគ​នានា គប្បី​រៀប​ចំ​ព្រឹត្តិ​ការណ៍ ពិធី​ជួប​ជុំ​ប្រ​ចាំ​ឆ្នាំ​ឲ្យ​ក្លាយ​ទៅ​ជា​ផលិត​ផល​ពិសេស គុណ​ភាព។ គប្បី​យក​ចិត្ត​ទុក​ដាក់វិនិ​យោគ​ទុន​ដល់​ផលិត​ផល​ថ្មី ប្លែកៗ; គួប​ផ្សំ​ទាញ​យកផល​បាន​ល្អ​នូវ​ប្រ​ភព​កសិក​ផល​ស្អាត ដើម្បី​នាំ​ចូល​បម្រើ​វិ​ស័យ​ទេស​ចរណ៍។ ដើម្បី​ពង្រីក​ឧត្តម​ភាព ទេស​ចរណ៍​ខាង​ផ្លូវ​ទឹក​ ក្រុង​នឹង​ចង្អុល​ការប្រ​មូល​ផ្តុំ​ការ​ងារ​គ្រប់​គ្រង​រដ្ឋ​ខាង​ទេស​ចរណ៍ នៅ​កន្លែង​សំ​ខាន់ៗ​មួយ​ចំ​នួន​៖ ផ្សារ​អណ្ដែត កៃរុាំង បេន​និញ​កេវ កោង​សុើង កោះ​តឹង​ឡុក។ល។ ក្រុង​កំពុង​កសាង​គោល​នយោ​បាយ​អភិ​វឌ្ឍ​ទេស​ចរណ៍; អនុញ្ញាត​ឲ្យ​កសាង ស្ពាន​បម្រើ​ទេស​ចរណ៍​នៅ​កោង​សុើង កោះ​តឹង​ឡុក ដោយ​ប្រភព​ទុន​សង្គមូ​ប​នីយ​កម្ម; បន្ត​ការ​អនុវត្ត​ល្អ​នូវ​គម្រោង​អភិ​រក្ស​និង​អភិ​វឌ្ឍ​ផ្សារ​អណ្ដែត​កៃ​រុាំង; បង្កើន​ការ​ផ្សព្វ​ផ្សាយ ទាក់​ទាញ​វិនិ​យោគ​ទុន​សម្រាប់​គម្រោង​ទេស​ចរណ៍​នានា។ យក​ចិត្ត​ទុក​ដាក់​អភិរក្ស ពង្រីក​កេរ​ដំ​ណែល​ប្រវត្តិ​សាស្រ្ត​–​វប្ប​ធម៌​ប្រវេ​ណី សម្បូរ​បែប​ខាង​សិល្បៈ​ជន​ជាតិ​និង​ស្ថា​បត្យ​កម្ម​វប្ប​ធម៌​កិញ ខ្មែរ ចិន ដើម្បី​ឧទ្ទេស​នាមដល់​ភ្ញៀវ​ទេស​ចរ​ក្នុង​និង​ក្រៅ​ប្រ​ទេស​៕

ថាញ់ផុង-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
អេកូ​ទេស​ចរណ៍