វប្បធម៌-សិល្បៈ វប្បធម៌-សិល្បៈ

06/09/2017 - 15:32

រួមចំណែកអភិរក្សសិល្បៈប្រពៃណី

ថ្វីបើ​វ័យ​កាន់​តែ​ចាស់ ប៉ុន្តែ​សិល្ប​ករ សុើង យ៉ែម​សម្បូរណ៍ (រូប) នៅ​សង្កាត់​៨ ក្រុង​ត្រាវិញ ខេត្ត​ត្រា​វិញ នៅ​តែ​ខ្វល់​ខ្វាយ​នឹង​ការ​អភិ​រក្ស​វប្ប​ធម៌​ប្រវេ​ណី​ជន​ជាតិ​ខ្មែរ ។

សិល្បករ សុើង​យ៉ែម​សម្បូរណ៍ ឈ្មោះពិត​គឺ សុើង​ភឿក​ថាញ់ ឆ្នាំ​នេះ​អាយុ​៦៨​ឆ្នាំ ធ្លាប់​បាន​ចូល​រួម​សកម្ម​ភាព​​នៅ​ក្រុម​សិល្បៈ​ខេត្ត​មិញ​ហាយ​តាំង​ពី​ឆ្នាំ​១៩៧៦ (បច្ចុប្បន្ន​គឺ​ខេត្ត​កា​ម៉ាវ)។ មក​ទល់​ឆ្នាំ​១៩៨៦ ទើប​គាត់​ប្តូរ​មក​បំពេញ​ការ​ងារ​នៅ​មជ្ឈ​មណ្ឌល​វប្ប​ធម៌​ខេត្ត​ត្រា​វិញ​រហូត​ដល់​ថ្ងៃ​ចូល​និ​វ​ត្តន៍។ សិល្ប​ករ សុើង​យ៉ែម​សម្បូរណ៍ ធ្លាប់​មាន​ស្នាដៃ​និ​ពន្ធ​វណ្ណ​កម្ម​ចម្រៀង ល្ខោន​និ​យាយ​និង​ចម្រៀង​ចាប៉ី​ដង​វែង​ជា​ច្រើន។ល។ ជា​ពិសេស គឺ​ចង​ក្រង​ចម្រៀង​អាយ៉ៃ​ឆ្លង​ឆ្លើយ​បាន​រាប់​សិប​វណ្ណ​កម្ម - ជា​រូប​ភាព​សិល្បៈ ម្យ៉ាង​ប្រកប​ដោយ​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ។ វណ្ណ​កម្ម​ទាំង​ឡាយ​អាស្រ័យ​លោក​សុើង​យ៉ែម​សម្បូរណ៍​និពន្ធ​ភាគ​ច្រើន​ស្ងើច​សរ​សើរ​បក្ស អ៊ំហូ សរ​សើរ​មាតុ​ភូមិ​ប្រ​ទេស​ជាតិ ផ្សព្វ​ផ្សាយ​អំពី​អធិ​បតេយ្យ​កោះ សមុទ្រ​។ល។ អម​ដោយ​ពាក្យ​ពេចន៍​យ៉ាង​សា​មញ្ញ ងាយ​យល់ និង​គួរ​ឲ្យទាក់​ទាញ​អា​រម្មណ៍​អ្នក​ទស្ស​នា។ មាន​បទ​ចម្រៀង​ជា​ច្រើន ត្រូវ​បាន​អង្គ​ភាព​សិល្បៈ​ជ្រើស​តម្លើង​ទៅ​ចូល​រួម​សម្តែង​ក្នុង​ពិធី​ប្រ​ឡង មហោ​ស្រព​សិល្បៈ ដោយ​សម្រេច​បាន​រង្វាន់​ខ្ពស់​ជា​ច្រើន ។ ក្នុង​នោះ ចម្រៀង​អាយ៉ៃ​ឆ្លង​ឆ្លើយ​មាន​ចំ​ណង​ជើង ”ថែ​រក្សា​អត្ត​សញ្ញាណ​វប្ប​ធម៌​ជាតិ” សម្តែង​ក្នុង​ទិវា​ជួប​ជុំ​វប្ប​ធម៌​កីឡា​ជន​ជាតិ​ខ្មែរ​ណាម​បូ លើកទី​​៣​នៅ​ខេត្ត​ត្រា​វិញ ឆ្នាំ​២០០៥ ទ​ទួល​រង្វាន់​មេ​ដាយ​មាស។ សិល្ប​ករ​វ័យ​ក្មេង ថាច់​សា​រិន កំ​ពុង​បំពេញ​ការ​ងារ​នៅ​ក្រុម​សិល្បៈ​រស្មី​ប្រ​ទីប ខេត្ត​ត្រា​វិញ ជា​អ្នក​ធ្លាប់​សម្តែង​ចម្រៀង​អា​យ៉ៃ​ឆ្លង​ឆ្លើយ​ជា​ច្រើនលើក ឲ្យ​ដឹង​៖ “ខ្លឹម​សារ​ចម្រៀង​អា​យ៉ៃ ឆ្លង​ឆ្លើយ​អា​ស្រ័យ​អ៊ំ​យ៉ែម​សម្បូរណ៍​និ​ពន្ធ មាន​អត្ថ​ន័យ​អប់រំ​និង​ថែ​រក្សា​នូវ​អត្ត​សញ្ញាណ​វប្ប​ធម៌​ជាតិ ឧទា​ហរណ៍​ដូច​ការ​ថែ​រក្សា​សំ​លៀក​បំ​ពាក់​ប្រ​ពៃ​ណី ទៅ​វត្ត​ស្លៀក​ពាក់​យ៉ាង​ណា​ឲ្យ​សម​ស្រប ។ល។”។

សព្វថ្ងៃ គ្រួសារ​លោក​សុើង​យ៉ែម​សម្បូរណ៍ បាន​វិនិ​យោគ​ទុន​ទិញ​ឧប​ករណ៍​ភ្លេង​ប្រ​ពៃ​ណី​១​វង់ សម្រាប់​បម្រើ​តម្រូវ​ការ​កម្សាន្ត​អា​រម្មណ៍​ជូន​មា​មីង​ជិត​ឆ្ងាយ។ ឲ្យ​តម្លៃ​អំ​ពី ស្នា​ដៃ​រួម​ចំ​ណែក​របស់​សិល្ប​ករ​សុើង​យ៉ែម សម្បូរណ៍ លោក​ត្រឹង​ថាញ់​តឹម នា​យក​រង​សាលា​មធ្យម​សិក្សា​វប្ប​ធម៌ សិល្បៈ​ត្រា​វិញ​ឲ្យ​តម្លៃ៖ “លោក​សុើង​យ៉ែម​សម្បូរណ៍ តែង​ខ្នះ​ខ្នែង​អស់​ពី​ចិត្ត​ពី​ថ្លើម​ក្នុង​វិស័យ​សិល្បៈ។ ឆ្នាំ​២០០២ ខណៈ​ពេល​សាលា​មធ្យម​សិក្សា វប្ប​ធម៌​សិល្បៈ​ខេត្ត​ត្រា​វិញ ចូល​រួម​សមោស តន្រ្តី​និង​ចម្រៀង​ជន​ជាតិ​ទូទាំង​ប្រ​ទេស អា​ស្រ័យ​ក្រ​សួង​វប្ប​ធម៌​រៀប​ចំ​នៅ​ខេត្ត​ថាញ់​ហ្វា សាលា​បាន​ពឹង​ដល់​សិល្បករ​សុើង​យ៉ែម សម្បូរណ៍ ចង​ក្រង​ចម្រៀង​អាយ៉ៃ​ឆ្លង​ឆ្លើយ សម្រាប់​សិស្ស​២​រូប​ចូល​រួម​សម្តែង ក៏​បាន​សម្រេច​រង្វាន់​មេ​ដាយ​ប្រាក់​ផង​ដែរ”៕

សឺនម៉ាល័យ – សេរី

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
សុើង យ៉ែម​សម្បូរណ៍