នយោបាយ - សង្គម នយោបាយ - សង្គម

26/09/2017 - 10:27

ពង្រីក​ប្រ​វេ​ណី ទិ​វា​ណាម​បូត​ស៊ូ​ប្រ​យុទ្ធ

ក្នុង​អំ​ឡុង​៧២​ឆ្នាំ​កន្លង នៅ​ថ្ងៃ​២៣ ខែ​កញ្ញា ឆ្នាំ​១៩៤៥ ក្រោយ​ពី​រយៈ​កាល​២១​ថ្ងៃ បន្ទាប់​ពី​លោក​ប្រ​ធាន​ហូ​ជី​មិញ អាន​សេច​ក្តី​ប្រ​កាស​ឯក​រាជ្យ បង្កើត​ប្រ​ទេស​វៀត​ណាម​ប្រ​ជា​ធិប​តេយ្យ​សា​ធា​រណ​រដ្ឋ ប្រ​ជា​ជន​ណាម​បូ​ទ​ទួល​សុខ​ក្សេម​កម្សាន្ត​ពុំ​ទាន់​បាន​ពេញ​លេញ​នៅ​ឡើយ បែរ​ជា​កាន់​កាំ​ភ្លើង​ក្រោក​ឡើង​ត​ស៊ូ​ប្រ​យុទ្ធ​ជា​បន្ត ដើម្បី​រក្សា​ខ្ជាប់​ខឿន​ឯក​រាជ្យ​នៃ​មាតុ​ភូមិ​​ដែល​ទើប​ដណ្តើម​បាន​។


ឈុត​សម្តែង​បង្ហាញ​ពី​រូប​ភាព​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ ក្រោក​ឡើង​ត​ស៊ូ​ប្រ​យុទ្ធ​។

ប៉ាន់​ស្មាន​រួច​ជា​ស្រេច​ចំ​ពោះ​ស​ភាព​ការណ៍ លោក​ប្រ​ធាន​ហូ​ជី​មិញ អំ​ពាវ​នាវ​ប្រ​ជា​​ជន​ទូ​ទាំង​ប្រ​ទេស​គប្បី​ប្រុង​ស្មារ​តី​រង​ចាំ​បញ្ជា​ពី​រដ្ឋា​ភិ​បាល ដើម្បី​ត្រៀម​ប្រ​យុទ្ធ​។ លោក​ប្រ​ធាន​ហូ​ជី​មិញ ផ្ញើ​សារ​លិ​ខិត​ដល់​ជ​ន​រួម​ជាតិ​ខ្មែរ​ណាម​បូ អំ​ណះ​អំ​ណាង​ប្តេជ្ញា​ត​ស៊ូ​ប្រ​យុទ្ធ​របស់​បក្ស រដ្ឋា​ភិ​បាល​និង​ប្រ​ជា​ជន​យើង​។​អ៊ំ​បញ្ជាក់​ច្បាស់​ទិស​ដៅ ប្រ​យុទ្ធ ដើម្បី​ឯក​រាជ្យ សេ​រី​ភាព​របស់​មាតុ​ភូមិ​។ អ៊ំ​ស្ងើច​សរ​សើរ​ស្មារ​តី​ប្រ​យុទ្ធ​ក្លា​ហាន មោះ​មុត​របស់​ប្រ​ជា​ជន​ណាម​បូ។ ក្រោម​ការ​ដឹក​នាំ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​និង​គណៈ​កម្មា​ធិ​ការ​ត​ស៊ូ​ប្រ​យុទ្ធ​ណាម​បូ កង​ទ័ព​និង​ប្រ​ជា​ជន​យើង ក្នុង​នោះ​មាន​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​ស្នេ​ហា​ជាតិ​ក្លា​ហាន​ប្រ​យុទ្ធ ធ្វើ​ឲ្យ​ប​រា​ជ័យ​ឧ​បាយ​កល​វាយ​លឿន ឈ្នះ​លឿន​របស់​អា​ណា​និ​គម​បា​រាំង​។ តាំង​ពី​ដំ​បង​ពីង​ពង់ ពូ​ថៅ កាំ​បិត​បុាំង​តោ និង​អា​វុធ​ធម្ម​តា ប្រ​ជា​ជន​ភាគ​ខាង​ត្បូង​ក្រោក​ឡើង ត​ស៊ូ​ប្រ​ឆាំង​អា​ណា​និ​គម​បា​រាំង​ឈ្លាន​ពាន ការ​ពារ​ខឿន​ឯក​រាជ្យ​នៃ​មាតុ​ភូមិ​។ ព្រម​ជា​មួយ​នោះ ស្តែង​ឲ្យ​ឃើញ​ស្មារ​តី​ពី​ស្នេ​ហា​ជាតិ​ឆាប​ឆួល ឆន្ទៈ​ក្រោក​ឡើង និង​ស្មារ​តី​ប្រ​យុទ្ធ​ក្លា​ហាន​ដើម្បី​ការ​ពារ​មាតុ​ភូមិ​ការ​ពារ​អធិប​តេយ្យ​របស់​ប្រ​ជា​ជា​តិ​វៀត​ណាម​។

ការ​ត​ស៊ូ​ប្រ​ឆាំង​អា​ណា​និ​គម​បា​រាំង​ឈ្លាន​ពាន​របស់​កង​ទ័ព​និង​ប្រ​ជា​ជន​យើង​នៅ​ណាម​បូ មាន​អត្ថ​ន័យ​ធំ​ធេង ទប់​ស្កាប់​បាន​មួយ​ជំ​ហាន​នៃ​ការ​ឈ្លាន​ពាន​របស់​អា​ណា​និ​គម​បា​រាំង​។ កត់​សម្គាល់​និង​ស្ងើច​សរ​សើរស្មារ​តី​ត​ស៊ូ​ប្រ​យុទ្ធ មោះ​មុត​របស់​កង​ទ័ព​និង​ប្រ​ជា​ជន​ណាម​បូ លោក​ប្រ​ធាន​ហូ​ជី​មី​ញ ជំ​នួស​មុខ​រដ្ឋា​ភិ​បាល ប្រ​ទាន​ជូន​ជន​រួម​ជាតិ​ណាម​បូ​នូវ​កិត្តិ​នាម​ដ៏​ត្រ​ចះ​ត្រ​ចង់ “កំ​ផែង ស្ពាន់​នៃ​មាតុ​ភូមិ​”​។​ការ​ត​ស៊ូ​ប្រ​យុទ្ធ​មោះ​មុត​របស់​ប្រ​ជា​ជន​ភាគ​ខាង​ត្បូង​និ​យាយ​ដោយ​ឡែក និង​ប្រ​ជា​ជន​ទូ​ទាំង​ប្រ​ទេស​និ​យាយ​រួម បង្កើត​បាន​យុទ្ធ​ជ័យ​ដ៏​ត្រ​ចះ​ត្រ​ចង់​។ ជា​មួយ​នឹង​ជ័យ​ជម្នះ​នៃ​យុទ្ធ​សាស្រ្ត​ហូ​ជី​មិញ​ជា​ប្រ​វត្តិ​សាស្រ្ត ប្រ​ជា​ជន​យើង​បាន​បញ្ចប់​ដោយ​ជោគ​ជ័យ​នូវ​ការ​ត​ស៊ូ​ប្រ​ឆាំង​អា​មេ​រិក សង្រ្គោះ​ប្រ​ទេស​ជាតិ រំ​ដោះ​ភាគ​ខាង​ត្បូង​ ឯក​ភាព​ទឹក​ដី​។

ពង្រីក​ប្រ​វេ​ណី​សាមគ្គី​ជន​ជាតិ ឆ្លង​កាត់​លំ​បាក​សា​កល្បង​នៃ​ទិ​វា​ណាម​បូ​ត​ស៊ូ​ប្រ​យុទ្ធ​នឹង​ជា​កម្លាំង​ចល​ករ​ដ៏​ធំ​ធេង លើក​ទឹក​ចិត្ត​ទូ​ទាំង​ប្រ​ជា​ជន​ឯក​ភាព ក្លៀវ​ក្លា​ប្រ​កប​ដោយ​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ឆ្លៀត​យក​ឱ​កាស​ឆ្លង​កាត់​សាក​ល្បង បេ្ត​ជ្ញា​អនុ​វត្ត​ជ័យ​ជម្នះ​ភារ​កិច្ច​យុទ្ធ​សាស្រ្ត​២ គឺ​“កសាង​និង​ការ​ពារ​រឹង​មាំ​មាតុ​ភូមិ​វៀត​ណាម​សង្គម​និ​យម​” ដើម្បី​ប្រ​ជា​ជន​សម្បូរ​សប្បាយ ប្រ​ទេស​រឹង​មាំ    ប្រ​ជា​ធិប​តេយ្យ សម​ធម៌ អារ្យ​ធម៌​ជា​ជំ​ហាន​ៗ​ឈាន​ឡើង​សង្គម​និ​យម​៕                            

                            ថាញ់​ផុង​-មុ​នី 

ចែករំលែកអត្ថបទ