សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

26/09/2017 - 14:00

ភាព​ផ្លាស់​ថ្មី​នៅ​ភូមិ​ដៀង​ហ្វា

ភូមិ​ដៀង​ហ្វា មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៦០% គឺ​ជា​ភូមិ​មាន​ល្បឿន​កសាង​ផ្លូវ​បេ​តុង​និង​ប្រ​ពន្ធ​ធា​រា​សាស្រ្ត​រ​ហ័ស​បំ​ផុត​របស់​ឃុំ​។ កន្លង​ហើយ ដៀង​ហ្វា បាន​ទ​ទួល​ស្គាល់​ជា​ភូមិ​វប្ប​ធម៌​។

ប្រ​ពន្ធ័​ផ្លូវ​គមនា​គមន៍​ជន​បទ​នៅ​ភូមិ​ដៀង​ហ្វា​បាន​កសាង​សម​រម្យ​។

មុន​នេះ ដៀង​ហ្វា ជា​ភូមិ​មួយ​ក្នុង​ចំ​ណោម​ភូមិ​លំ​បាក​បំ​ផុត​របស់​ឃុំ​ថើយ​តឹង ស្រុក​ថើយ​ឡាយ ក្រុង​កឹង​ធើ ពិ​សេស​គឺ​ផ្លូវ​គម​នា​គមន៍​។ ថ្វី​ត្បិត​តែ​នៅ​ចម្ងាយ​ពី​ឃុំ​ប្រ​មាណ​២​គី​ឡូ​ម៉ែត្រ ប៉ុន្តែ​មា​មីង​នៅ​ភូមិ​ដៀង​ហ្វា ត្រូវ​ធ្វើ​ដំ​ណើរ​តាម​ផ្លូវ​វាង​ជាង​៦​គី​ឡូ​ម៉ែត្រ ទើប​ដល់​មជ្ឈ​មណ្ឌល​ឃុំ។ លោក​ដាវ​តាយ​រៀប​រាប់​ឡើង​វិញ​៖ “ពី​មុន​ស្ពាន​ស្នួ​ច្រើន​ពេក ម្ល៉ោះ​ហើយ​ផ្ទះ​ណា​ក៏​មាន​ទូក​សម្រាប់​ជូន​កូន​ទៅ​រៀន និង​លក់​ដូរ​ក​សិ​ផល​។ ថ្ងៃ​សីល​ទៅ​វត្ត​ធ្វើ​ដំណើរ​ដោយ​ទូក​ដែរ គ្មាន​ផ្លូវ​បេ​តុង​ដូច​សព្វ​ថ្ងៃ​នេះ​ទេ​”​។

អា​ស្រ័យ​គោល​ន​យោ​បាយ​ពិ​សេស​របស់​រដ្ឋ​សម្រាប់​ជន​រួម​ជាតិ​អំ​ពី​ដី​សង់​ផ្ទះ ដី​ផ​លិត​កម្ម បុល​ទុន​ផលិត​កម្ម ទើប​បច្ចុប្បន្ន​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទី​នេះ​មាន​ជីវ​ភាព​លំ​នឹង​។ ទម្រង់​រូប​ភាព​ដាំ​ឪ​ឡឹក​គុណ​ភាព​ខ្ពស់ ទៀប​បន្លា ក្រុម​ផលិត​បន្លែ​ជ្រះ តែង​មាន​គ្រួ​សារ​មា​មីង​ខ្មែរ​ចូល​រួម​និង​រក​ស៊ី​មាន​ប្រ​សិទ្ធ​ភាព​។ ហេតុ​នេះ គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ជាង​៧០​គ្រួ​សារ ក្នុង​ភូមិ​ដៀង​ហ្វា​មាន​តែ​២​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​ប៉ុណ្ណោះ។​ជួប​ជា​មួយ​គ្រួ​សារ​បង​ម៉ៃ​-ស ទើប​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​កាល​ឆ្នាំ​២០១៦ ឲ្យ​ដឹង​៖​“​ដោយ​បាន​ឃុំ​ឧបត្ថម្ភ​ទុន​និង​ចូល​រួម​ក្នុង​ក្រុម​ដាំ​បន្លែ​សុ​វត្ថិ​ភាព​កាល​ពី​ឆ្នាំ​១០១៤ ទើប​ឆ្នាំ​កន្លង​ហើយ គ្រួ​សារ​ខ្ញុំ​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។ គ្រួ​សារ​មាន​ដី​ចម្ការ​ត្រឹម​តែ​២​កុង ម៉្លោះ​ហើយ​ភាគ​ច្រើន​ខ្ញុំ​ដាំ​បន្លែ​រយៈ​ពេល​ខ្លី ឆាប់​ប្រ​មូល​ផល​ដូច​ជា​សា​ឡាត  ពោត​បា​រាំង​។ ប្រ​ពន្ធ​ខ្ញុំ​ក្រោយ​ពេល​រៀន​របរ​ចប់​បាន​ឃុំ​ឧទ្ទេស​នាម​ចូល​ធ្វើ​ការ​នៅ​មូល​ដ្ឋាន​កាត់​ដេរ នៅ​ទី​ប្រ​ជុំ​ជន ម៉្លោះ​ហើយ​​ឥ​ឡូវ​​នេះ គ្រួ​សារ​ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​” ។​លោក​ម៉ៃ​វុាំង​ហ្វាង លេ​ខា​សា​ខា​បក្ស​ភូមិ​ដៀង​ហ្វា ឲ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖ “មា​មីង​ជន​រួម​ជាតិ​បាន​រួម​វិ​ភាគ​ទាន​យ៉ាង​ច្រើន​ក្នុង​ការ​ក​សាង​ប្រ​ពន្ធ័​ផ្លូវ​បេ​តុង ធា​រា​សាស្រ្ត​។​ប្រ​ឡាយ​ប្រ​វែង​១.៨០០​ម៉ែត្រ​កសាង​សម្រេច​ជា​ស្ថា​ពរ អា​ស្រ័យ​ប្រ​ជា​ជន​រួម​វិ​ភាគ​ទាន​ប្រាក់​និង​កម្លាំង​ពល​កម្ម​៥០​%។ បំ​បាត់​ស្ពាន ស្នួ​ស្ពាន​បណ្តោះ​អា​សន្ន​អា​ស្រ័យ​ប្រ​ជា​ជន​រួម​វិ​ភាគ​ទាន​ទាំង​ស្រុង​ចំ​ពោះ​ស្ពាន​ធំ​ៗ ទើប​ស្នើ​សុំ​ថ​វិ​កា​ថ្នាក់​លើ​។ ដៀង​ហ្វា គឺ​ជា​ភូមិ​មាន​ស្មារ​តី​សាមគ្គី​ជន​ជាតិ​គួរ​ឲ្យ​កោត​សរ​សើរ​។ ក្នុង​ឱ​កាស​បុណ្យ​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ទាំង​ពីរ​កិញ ខ្មែរ គឺ​មា​មីង​តែង​រួម​គ្នា​ដោះ​ដូរ រៀន​សូត្រ​ទំ​នៀម​ទម្លាប់​ទៅ​វិញ​ទៅ​មក​យ៉ាង​សប្បាយ​រីក​រាយ​”។

លោក​ឡេ​វុាំង​ភុក ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ថើយ​តឹង ឲ្យ​ដឹង​៖ “មា​មីង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ដៀង​ហ្វា​រស់​នៅ​ស្រុះ​ស្រួល​គ្នា​ណាស់ តែង​អនុ​វត្ត​ល្អ​នូវ​គោល​ការណ៍ គោល​ន​យោ​បាយ​របស់​បក្ស និង​ច្បាប់​របស់​រដ្ឋ ហើយ​តែង​បាន​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​យក​ចិត្ត​ទុក​ដាក់​។  បច្ចុប្បន្ន  ឃុំ​មាន​គោល​ការណ៍​កសាង​ផ្លូវ​គម​នា​គមន៍​ថ្មី​​​ពី​ភូមិ​ដៀង​ហ្វា ថើយ​ភឿក ទៅ​កាន់​មជ្ឈ​មណ្ឌល​ឃុំ​។ ជា​មួយ​នឹង​ផែន​ការ​បង្រួញ​ចម្ងាយ​ផ្លូវ​ពី​៦​គី​ឡូ​ម៉ែត្រ នៅ​ត្រឹម​តែ​២​គី​ឡូ​ម៉ែត្រ​នឹង​ផ្ដល់​ភាព​ងាយ​ស្រួល​សម្រាប់​មា​មីង​ធ្វើ​ដំ​ណើរ​ទៅ​មក​”​៕

                              ថាញ់​ភូ​-ទី​ទុយ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ដៀង​ហ្វា