សន្តិសុខ - ការពារប្រទេស សន្តិសុខ - ការពារប្រទេស

26/09/2017 - 14:16

បង្កើន​ការ​ផ្សព្វ​ផ្សាយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ

តាម​សេច​ក្តី​ណែ​នាំ​លេខ​១២០៧ របស់​ស្នង​ការ​ន​យោ​បាយ​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន ស្តី​ពី​ការ​អនុ​វត្ត​បទ​បញ្ជា​លេខ​៥៧២​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​យោ​ធា​មជ្ឈិម​”ស្តី​ពី​កង​ទ័ព​អនុ​វត្ត​ការ​ងារ​ជន​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី​” គណៈ​កម្មា​ធិ​ការ​បក្ស បញ្ជា​កា​រដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​កៀង​យ៉ាង ស​ហ​ការ​ជា​មួយ​នឹង​គណៈ​ជន​ជាតិ​ខេត្ត ក​សាង​កម្ម​វិ​ធី​ផែន​ការ​ស​ហ​ការ​ស​កម្ម​ភាព​ចល​នា​ជន​រួម​ជាតិ រួម​ចំ​ណែក​ចូល​រួម​ការ​ពារ​អ​ធិប​តេយ្យ​ សន្តិ​សុខ​ព្រំ​ដែន​ប្រ​ទេស​ជាតិ​។

 

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្តកៀង​យ៉ាង​ ស​ហ​ការ​ចលនា​ប្រ​ជា​ជន​នៅ​តំ​បន់
​ព្រំ​ដែន​អនុ​វត្ត​ច្បាប់
តាម​តំ​បន់​ជាប់​ព្រំ​ប្រ​ទល់​។​

ចាប់​ពី​បាន​ទ​ទួល​យក​ផ្សព្វ​ផ្សាយ​បទ​បញ្ជា​របស់​គណៈ​កម្មា​ធិ​ការ​បក្ស យោ​ធា​មជ្ឈិម​និង​សេច​ក្តី​ណែ​នាំ​របស់​ស្នង​ការ​ន​យោ​បាយ​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន បញ្ជា​កា​រដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​កៀង​យ៉ាង​ឧស្សាហ៍​ចាត់​តាំង​បញ្រ្ជា​ប​និង​អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់​គោល​ការណ៍ គោល​ន​យោ​បាយ​ជន​ជាតិ​របស់​បក្ស​និង​រដ្ឋ​។ ម្ចាស់​ការ​ខ្នះ​ខ្នែង​សហ​ការ​ជា​មួយ​នឹង​គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ចល​នា​ជន​រួម​ជាតិ មិន​បង្អង់​ក្នុង​ការ​ខិត​ខំ ជម្រុញ​ខ្លាំង​ក្លា​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច-សង្គម បង្កើន​ការ​ការ​ពារ​ប្រ​ទេស-សន្តិ​សុខ​។  ក​សាង​មូល​ដ្ឋាន​ភូមិ​ភាគ​រឹ​ង​មាំ ដំ​បូង​បង្អស់​គឺ​ត្រូវ​រឹង​មាំ​ខាង​ន​យោ​បាយ​សន្តិ​សុខ​ភូមិ​ស្រុក​បាន​ធា​នា​ខ្ជាប់​ខ្ជួន​។ ដោយ​ទង្វើ​ជាក់​ស្តែង​ជា​ច្រើន​ចំ​ពោះ​អង្គ​ភាព​ដែល​ឈរ​ជើង​នៅ​លើ​ភូមិ​សាស្រ្ត​ទូ​ទាំង​ខេត្ត ពិ​សេស​គឺ​តំ​បន់​ជ្រៅ តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល ព្រំ​ដែន​ កោះស​មុទ្រ​រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​​ដឹង​ជូន​ជន​រួម​ជាតិ​ពី​គោល​ការណ៍ គោល​ន​យោ​បាយ​របស់​បក្ស និង​រដ្ឋ សិទ្ធិ​និង​ភារ​កិច្ច​ពល​រដ្ឋ​។ ខ្នះ​ខ្នែង​ចូល​រួម​ពង្រឹង លើក​កម្ពស់​គុណ​ភាព​ស​កម្ម​ភាព​នៃ​ប្រ​ព័ន្ធ​ន​យោ​បាយ​យក​ចិត្ត​ទុក​ដាក់​កសាង​អង្គ​ការ​មូល​ដ្ឋាន​បក្ស ពង្រីក​បក្ខ​ជន​រួម​ចំ​ណែក​លុប​បំ​បាត់​ស្ថាន​ភាព​ភូមិ​ដែល​មិន​ទាន់​មាន​បក្ខ​ជន​។​ជួយ​ឲ្យ​ជន​រួម​ជាតិ​ខ្មែរ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច លុប​បំ​បាត់​ភាព​ក្រី​ក្រ កែ​ប្រែ​ប្រ​ព័ន្ធ​គមនា​គមន៍ សុ​ខា​ភិ​បាល​វប្ប​ធម៌​នៅ​មូល​ដ្ឋាន ក​សាង​ពង្រឹង​ប្រ​ព័ន្ធ​សា​លា​អន្តេ​វា​សិក​ជា​ជំ​ហាន​ៗ​អ​នុ​វត្ត​​ទិស​ដៅ​ឧត្តាន​កម្ម​អប់​រំ​បឋម​សិក្សា លុប​បំ​បាត់​អនក្ខរ​កម្ម លើក​កម្ពស់​ប្រ​ជា​បញ្ញា អ​ភិ​រក្ស និង​ពង្រីក​តម្លៃ​អត្ត​សញ្ញាណ​វប្ប​ធម៌​ប្រ​ពៃ​ណី​បណ្តា​ជន​ជាតិ​។

គណៈ​ជន​ជាតិ​និង​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន ស​ហ​ការ​រៀប​ចំ​ហ្វឹក​ហាត់​ចំ​នួន​១២​ថ្នាក់​ជូន​កម្មា​ភិ​បាល​ចលនា​ម​ហា​ជន កម្មា​ភិ​បាល​របស់​កង​ទ័ព​ការ​ពារ​ព្រំ​ដែ​ន​ត្រូវ​បាន​បញ្ជូន​ទៅ​បំ​ពេញ​ការ​ងារ​នៅ​តាម​ឃុំ​ជាប់​ព្រំ​ដែន​នូ​វ​ចំ​ណេះ​ដឹង​ចាំ​បាច់​ពី​ច្បាប់​គ្រប់​គ្រង​រដ្ឋ ពី​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​និង​ពី​ការ​ងារ​ចលនា​ជន​រួម​ជាតិ​ជា​បណ្តា​ជន​ជាតិ​។ បច្ចុប្បន្ន បញ្ជា​កា​រដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កៀង​យ៉ាង​បាន​និង​កំ​ពុង​ក​សាង​គម្រោង​” បណ្តុះ​បណ្តាល​ភា​សា អក្សរ​ខ្មែរ​ជូន​កម្មា​ភិ​បាល​ដែល​កំ​ពុង​បំ​ពេញ​ការ​ងារ​ជន​ជាតិ​នៅ​តាម​អង្គ​ភាព​ឃុំ​ព្រំ​ដែន កោះ​ស​មុទ្រ” ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​ងារ​ផ្សព្វ​ផ្សាយ​ចលនា​ជន​រួម​ជាតិ​អនុ​វត្ត​៣​រួម “ហូប​រួម រស់​នៅ​រួម និង​និ​យាយ​ភា​សា​ជន​ជាតិ​រួម​”​៕

        ឡេ​ស៊ាង​-​សុ​ផល

ចែករំលែកអត្ថបទ