វប្បធម៌-សិល្បៈ វប្បធម៌-សិល្បៈ

26/09/2017 - 14:16

ត្រៀម​បម្រុង​សម្រាប់​ថ្ងៃ​បុណ្យ​ធំ

ពិ​ធី​ប្រ​ណាំង​ទូក​-ង បុណ្យ​អក​អំ​បុក​ខេត្ត​សុក​ត្រាំង​លើក​ទី​៣​–​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង ឆ្នាំ​២០១៧ ជា​ឱ​កាស​សម្រាប់​ខេត្ត​សុក​ត្រាំង​ឧទ្ទេស​នាម​លក្ខណៈ​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​ផង និង​ស្វា​គមន៍​ភ្ញៀវ​ទេស​ចរ​ក្នុង​និង​ក្រៅ​ប្រ​ទេស​ផង​។ ឆ្នាំ​នេះ ប​រិ​យា​កាស​ត្រៀម​បម្រុង​សម្រាប់​ថ្ងៃ​បុណ្យ​អក​អំ​បុក​របស់​ក្រុម​កី​ឡា​​ករ​ទូក​-ង នៅ​ចំ​ណុះ​វត្ត​នា​នា​ឆាប់​ជាង​រាល់​ឆ្នាំ​។

 

ចំ​ណង​ជើង​រូប​៖ព្រះ​តេជ​ព្រះ​គុណ​លី​ឌាង គង់​នៅ​វត្ត​ជ្រោយ​ទឹម​ចាស់ សង្កាត់​
១០ ក្រុង​
សុក​ត្រាំង​បង្ហាញ​ទូក​-ង​ទើប​បោះ​ថ្មី​។

វត្ត​បឹង​កក់ នៅ​ឃុំ​ភូ​ម៉ី ស្រុក​ម៉ី​ទូ ចម្ងាយ​ពី​ក្រុង​សុក​ត្រាំង​ប្រ​មាណ​១១​គី​​ឡូ​ម៉ែត្រ​។ នេះ​ជា​វត្ត​ដែល​មាន​ទូក​-ង​បោះ​ថ្មី ចូល​រួម​ក្នុង​ពិ​ធី​ប្រ​ណាំង​ទូក​-ង​ឆ្នាំ​២០០៧​។ ដោយ​សារ​មាន​កី​ឡា​ករ​ថ្មី​ច្រើន​ម្ល៉ោះ​ហើយ​ទាំង​គ្រូ​បង្វឹក​និង​ក្រុម​កី​ឡា​ករ បាន​ប្រឹង​ប្រែង​ហ្វឹក​ហាត់ ហើយ​នាំ​មក​ស្នា​ដៃ​គួរ​កត់​សម្គាល់​ជា​ច្រើន​តួ​យ៉ាង​ក្នុង​ពិ​ធី​ប្រ​ណាំង​ទូក​-ង​ ឱ​កាស​បុណ្យ​៣០​មេ​សា​នៅ​ខេត្ត​សុក​ត្រាំង​ឆ្នាំ​​​​២០០៧ ក្រុម​កី​ឡា​ករ​ទូក​-ង​ចំ​ណុះ​វត្ត​បឹង​កក់​ប្រ​កួត​ដណ្តើម​បាន​រង្វាន់​លេខ​៣ និង​រង្វាន់​លេខ​៣​ចំ​នួន​២​ក្នុង​ពិ​ធី​ប្រ​ណាំង​ទូក​-ង​ទូ​ទាំង​ប្រ​ទេស​រៀប​ចំ​នៅ​ខេត្ត​ត្រា​វិញ​ឆ្នាំ​​២០០៩​។ បង​ចៅ​មុ​នី ស​មា​ជិក​ក្រុម​កី​ឡា​ករ​ទូក​-ង​វត្ត​បឹង​កក់ ឲ្យ​ដឹង​៖ “បច្ចុប្បន្ន ក្រុម​កី​ឡា​ករ​ទូក-ង​របស់​វត្ត​យើង​ខ្ញុំ​បាន​ត្រៀម​បម្រុង​ដំ​ណាក់​ការ​មួយ​ចំ​នួន​ដូច​ជា​បំ​ពាក់​ឧប​ករណ៍​ថ្មី លាប​ព័ណ៌ រំ​លេច​ក្បូរ​ក្បាច់​រចនា​លើ​ទូក​-ង ជ្រើស​ឈើ​ធ្វើ​ដង​សន្ទូច​តាម​ការ​គ្រោង​ទុក​ក្រោយ​ពី​បុណ្យ​សែន​ដូន​តា​នេះ យើង​ខ្ញុំ​នឹង​ប្រ​មូល​កម្លាំង​យុវ​ជន​ក្នុង​ភូមិ​មក​ហាត់​សម​អុំ​ដើម្បី​ប្រ​កួត​ប្រ​ណាំង​ដណ្តើម​យក​ពាន​រង្វាន់​ក្នុង​ពិ​ធី​ប្រ​ណាំង​ទូក​-ង​ថ្នាក់​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ឆ្នាំ​​២០១៧​នេះ​”​។

ចំ​ណែក​ក្រុម​កី​ឡា​ករ​ទូក​-ង​របស់​វត្ត​ជ្រោយ​ទឹម​ចាស់ សង្កាត់​១០ ក្រុង​សុក​ត្រាំង​ចូល​រួម​ពិ​ធី​ប្រ​ណាំង​ទូក​-ង​តាំង​ពី​ឆ្នាំ​១៩៩៩ ជា​ក្រុម​កី​ឡា​ករ​ធ្លាប់​បាន​ចូល​ក្នុង​រង្វង់​ផ្ដាច់​ព្រ័ត្រ​របស់​ខេត្ត​សុក​ត្រាំង​ផង​ដែរ​។ ក្នុង​ពិ​ធី​ប្រ​ណាំង​ទូក​-ង អំ​ណរ​បុណ្យ​អក​អំ​បុក​ខេត្ត​សុក​ត្រាំង​លើក​ទី​២ តំ​បន់​វាល​​រាប​ទន្លេ​គឺវ​ឡុង​ឆ្នាំ​២០១៥ ក្រុម​ទ​ទួល​បាន​រង្វាន់​លេខ​៤​។ ឆ្នាំ​នេះ ព្រះ​ចៅ​អធិ​ការ​វត្ត បាន​សម្រេច​ចិត្ត​បោះ​ទូក​-ង​ថ្មី តម្លៃ​ជិត​៣០០​លាន​ដុង អា​ស្រ័យ​ពុទ្ធ​ប​រិ​ស័ទ​ក្នុង​ចំ​ណុះ​ជើង​វត្ត​រួម​វិ​ភាគ​ទាន​។ ព្រះ​តេជ​ព្រះ​គុណ​លី​ឌាង ព្រះ​ចៅ​អធិ​ការ​វត្ត​ជ្រោយ​ទឹម​ចាស់ មាន​ថេរ​ដី​កា​៖ “ឆ្នាំ​នេះ រយៈ​ពេល​ចេញ​ហ្វឹក​ហាត់​របស់​ក្រុម​កី​ឡា​ករ​ទូក​-ង​ឆាប់​ជាង​រាល់​ឆ្នាំ​មុន មាន​កី​ឡា​ករ​ចូល​រួម​ប្រ​ហែល​២០០​នាក់ ដោយ​សារ​ឆ្នាំ​នេះ វត្ត​មាន​ក្រុម​កី​ឡា​ករ​ទៅ​ចូល​រួម​២​ក្រុម​។ កី​ឡា​ករ​ភាគ​ច្រើន​វ័យ​នៅ​ក្មេង កម្លាំង​មាំ​មួន​និង​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​។ មាន​ទូក​-ង​ថ្មី​ទាំង​ព្រះ​សង្ឃ ទាំង​ពុទ្ធ​បរិ​ស័ទ​ក្នុង​ចំ​ណុះ​ជើង​វត្ត នរ​ណា​ក៏​រីក​រាយ​ដែរ ពិ​សេស​គឺ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​​និង​រដ្ឋ លើក​កម្ពស់​ក្នុង​ការ​រៀប​ចំ​ពិ​ធី​បុណ្យ​អក​អំ​បុក ប្រ​ណាំង​ទូក​-ង​ខេត្ត​សុក​ត្រាំង​លើក​ទី​៣​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ឆ្នាំ​២០១៧ ឆ្លើយ​តប​នឹង​ការ​ទន្ទឹង​រង់​ចាំ​របស់​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​៕

                   ត្រឿង​ផល​ – សេ​រី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
នៅ​ឃុំ​ភូ​ម៉ី