កីឡា - ទេសចរណ៍ កីឡា - ទេសចរណ៍

26/09/2017 - 10:28

ទេស​ច​រណ៍​នៅ​កោះ​លី​សេី​ុង​

ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ ស្រុក​កោះ​លី​សេីុង ខេត្ត​ក្វាង​ង៉ាយ បាន​ក្លាយ​ជា​កន្លែង​ទេស​ចរណ៍​ដ៏​ស្រស់​ស្អាត​ទាក់​ទាញ​អា​រម្មណ៍​ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​។

ខ្លោង​ទ្វារ​ត​វ៉ នៅ​ពេល​សាយ​ណ្ហៈ។

ឆ្នាំ​១៩៩២ លី​សេី​ុង​ត្រូវ​បាន​ចែក​ចេញ​ពី​ស្រុក​ប៊ិញ​សេីុង ហើយ​ក្លាយ​ជា​កោះ​ប៉ុស្ដិ៍​មុខ​របស់​ខេត្ត​ក្វាង​ង៉ាយ​នៅ​គម្លាត​ពី​ដី​គោក​ប្រ​មាណ​១៥​គា​វុធ​។ ពី​មុន លី​សេីុង មាន​ឈ្មោះ​ហៅ​ថា​កោះ​គូ​ឡាវ​រ៉ែ​ពី​ព្រោះ​នៅ​ទី​នេះ​មាន​ដើម​រ៉ែ​ដុះ​ច្រើន​។ ស្រុក​កោះ​លី​សេីុង មាន​ឃុំ​ចំ​នួន​៣៖ គឺ​អាង​វិញ អាង​ហាយ នៅ​កោះ​ធំ​និង​ឃុំ​អាង​ប៊ិញ​នៅ​កោះ​តូច​។ ទេស​ចរណ៍​លី​សេី​ុង មាន​ការ​វិវឌ្ឍន៍​ពិត​ប្រា​កដ​ចាប់​ពី​ឆ្នាំ​២០១៤ ពេល​មាន​បណ្ដាញ​អគ្គិ​សនី​ជាតិ បង្កប់​ឆ្លង​សមុទ្រ​ចេញ​ទៅ​កោះ​ធំ​។ លុះ​ដល់​ខែ​ម​ក​រា ឆ្នាំ​២០១៦​ក្រុម​ហ៊ុន​ឋាម​ពល​អគ្គិស​នី​បាន​ផ្គត់​ផ្គង់​អគ្គិស​នី​ជូន​ប្រ​ជា​ជន​១១៦​គ្រួ​សារ​នៅ​​លើ​កោះ​តូច​។ ចាប់​ពី​មាន​អគ្គិស​នី ជីវ​ភាព​មា​មីង​នៅ​លើ​កោះ​បាន​លើក​ស្ទួយ​ជា​បណ្ដើរ​ៗ​។ សេ​វា​កម្ម​ផ្សេង​ៗ ដូច​ជា​ផ្ទះ​សំ​ណាក់ ភោជ​នី​យ​ដ្ឋាន​ខា​រ៉ា​អូ​ខេ​។ល។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​អភិវឌ្ឍ​បាន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​កាន់​តែ​កុះ​ករ​។​ ស​មុទ្រ​លី​សេីុង​ស្រស់​ស្អាត​! ផ្ទៃ​​ទឹក​ថ្លាយង់ ឆ្នេរ​ថ្ម​បាន​ក​កើត​មក​ពី​កំ​អែ​ភ្នំ​ភ្លើងដែល​កក បង្កើត​ជា​រូប​ដ៏​ចម្លែក គួរ​ឲ្យ​គយ​គន់​។ ដោយ​ផ្ទៃ​ទឹក​សមុទ្រ​ថ្លា​យង់ ហេតុ​នោះ ស​កម្ម​ភាព​មុជ​ទឹក​ទស្ស​នា​ផ្កា​ថ្ម​នៅ​កោះ​តូច​តែង​បាន​ភ្ញៀវ​ទេស​ចរ​ចូល​ចិត្ត​។ ឆ្នេរ​សមុទ្រ​ខាង​ក្រោយ​នៃ​កោះ​តូច គឺ​ជា​ឆ្នេរ​សមុទ្រ​សម្រាប់​ងូ​ត​ទឹក​មួយ​គួរ​ឲ្យ​ចាប់​អា​រម្មណ៍ ពី​ព្រោះ​ផ្ទៃ​ទឹក​សមុទ្រ​គ្មាន​រលក​។ ទន្ទឹម​នឹង​នោះ មាន​ផែន​ថ្ម​លយ​ចេញ​បង្ក​ទៅ​ជា​ព្រល​យ​ភ្នំ​សម្រាប់​បិទ​បាំង​អ្នក​ងូត​ទឹក​ស​មុទ្រ​។

​ទ​ទួល​អា​រម្មណ៍​ល្អ​បំ​ផុត​គឺ​ខណៈ​ទស្សនា​ព្រះ​អា​ទិត្យ​រះ​និង​លិច​នៅ​លើ​កំ​ពូល​ភ្នំ​ថើយ​ឡើយ​។ នៅ​ទី​នេះ​ភ្ញៀវ​ទេស​ចរ​អាច​ទស្សនាទិដ្ឋ​​ភាព​កោះ​លី​សេី​ុង​ទាំង​មូល​និង​គយ​គន់​រលក​សមុទ្រ​ដែល​នៅ​ឆ្ងាយ​សន្លឹម​។ ​ពិ​សេស នៅ​លើ​កំ​ពូល​ភ្នំ​ថើយ​ឡើយ ថែម​ទាំង​មាន​បង្គោល​ទង់​ជាតិ​ទៀត​ផង​។ នេះ​គឺ​ជា​សំ​ណង់​បាន​ស្រុក​កោះ​លី​សេីុង ដំ​ណើរ​ការ​ក​សាង​កាល​ពី​ឆ្នាំ​២០១៣ នៅ​លើ​កំ​ពូល​ភ្នំ​ថើយ​ឡើយ​ខ្ពស់​បំ​ផុត​នៅ​កោះ​។ បង្គោល​ទង់​មាន​កម្ពស់​២០​ម៉ែត្រ  គឺ​ជា​កន្លែង​ដែល​ភ្ញៀវ​ទេស​ចរ​តែង​ថត​រូប​ទុក​ជា​អនុស្សាវ​រីយ៍​។ អ្នក​ទេស​ចរណ៍ វ៉ូ​វាំុង​ហ្វាញ់ មក​ពី​ហា​ណូយ ឲ្យ​ដឹង​៖ “ក្រុម​របស់​យើង​ខ្ញុំ​សម្រេច​ចិត្ត​ស្លៀក​ពាក់​ ឯក​សណ្ឋាន​ទង់​ក្រហម​ផ្កាយ​លឿង មក​ថត​រូប​នៅ​ក្បែរ​បង្គោល​ទង់​។ ពេល​មក​ទី​នេះ​អ្នក​ណា​ក៏​ទទួល​បាន​នូវ​ម​នោ​សញ្ចេត​នា​ដ៏​ពិ​សិដ្ឋ សេច​ក្តី​ស្រ​ឡាញ់មាតុ​ភូមិ និង​មោ​ទ​ន​ភាព​ពី​ទឹក​ដី​ដ៏​ស្រ​ស់​ស្អាត​របស់​យើង​”។​លី​សេីុង ថែម​ទាំង​ល្បី​ឈ្មោះ​ជា​មួយ​នឹ​ង​ដំ​ណាំ​ខ្ទឹម​ស​ទៀត​ផង​។ តាំង​ពី​មាន​អគ្គិ​សនី​ជាតិ ប្រ​ជា​ជន​ដាំ​ខ្ចឹម​លី​សេីុង​មិន​សូវ​នឿយ​ហត់​ដូច​មុន ពី​ព្រោះ​មាន​ប្រ​ព័ន្ធ​ស្រោច​ស្រព​ដោយ​ម៉ូ​ទ័រ​អគ្គិ​សនី​ស្វ័យ​ប្រ​វត្តិ​។​វាល​ស្រែ​ខ្ទឹម​បៃ​តង​នៅ​លើ​ដី​ខ្សាច់​សស្គុសមើល​ទៅ​មាន​ភាព​ស្រស់​ស្អាត​ណាស់ នៅ​ពេល​ភ្ញៀវ​ទេស​ចរ​ថត​ទុក​ក្នុង​បណ្តុំ​រូប​ថត​។ គុ​ហា​កាវ ខ្លោង​ទ្វារ​ត​វ៉​វត្ត​ហាង​។ល។ គឺ​ជា​កន្លែង​ដ៏​ស្រស់​ស្អាត​ដែល​ភ្ញៀវ​ទេស​ចរ​មិន​អាចចោល​រំ​លង​បាន​ពេល​មក​កាន់​កោះ​លី​សេីុង​៕

         ហា​ថាញ់-​វិ​មាន​

 

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
​ស្រុក​ប៊ិញ​សេីុង