នយោបាយ - សង្គម នយោបាយ - សង្គម

26/09/2017 - 16:08

ភាព​កក់​ក្ដៅ​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ

ព្រះ​តេជ​ព្រះ​គុណ​លី​ហុង អ​នុ​ប្រ​ធាន​ប្រ​ចាំ​ការ​ស​មា​គម​សា​មគ្គី​ព្រះ​សង្ឃ​ស្នេ​ហា​ជាតិ​ក្រុង​កឹង​ធើ មាន​ព្រះ​ថេរ​ដី​កា ឆ្នាំ​នេះ​រដូវ​បុណ្យ​វូឡាង​របស់​ជន​ជាតិ​កិញ គាប់​ជួន​នឹង​បុណ្យ​ភ្ជុំ​បិណ្ឌ​របស់​ជន​រួម​ជាតិ​ខ្មែរ​។ ពិ​ធី​បុណ្យ​ទាំង​ពីរ​នេះ តែង​មាន​អត្ថ​ន័យ​ដឹង​គុណ​ចំ​ពោះ​លោក​អ្នក​ដ៏​មាន​គុណ​និង​យុទ្ធ​ជន​ដែល​បាន​ពលី​កម្ម​ដល់​ខឿន​ឯក​រាជ្យ​ដូច​សព្វ​ថ្ងៃ​។ ដំ​បូង​បង្អស់​គឺ​ដឹង​គុណ​ចំ​ពោះ​ការ​គិត​គូរ​របស់​បក្ស និង​រដ្ឋ​ដល់​ជន​រួម​ជាតិ​ខ្មែរ​បាន​អភិ​វឌ្ឍ​លើ​គ្រប់​វិ​ស័យ​។

 

ជន​រួម​ជាតិ​ខ្មែរ​ប្រា​រព្ធ​ពិ​ធី​រាប់​បាត្រ និង​ឧទ្ទិស​ភាគ​ផល​នៅ​វត្ត​មុ​នី​រង្សី​

និង​វត្ត​ពិ​ទូ​ឃោស​រង្សី​ក្រុងកឹងធើ។

តាម​ប្រ​សាសន៍​សម​មិត្ត ហ្វិញ​ធី​សុ​មា​លី នា​យិ​កា​នៃ​នា​យក​ដ្ឋាន​ភូមិ​ភាគ III - គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ប៉ុន្មាន​ឆ្នាំ​កន្លង ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ បាន​ទ​ទួល​ផល​ជា​ច្រើន​ពី​គោល​ការណ៍ គោល​ន​យោ បាយ​របស់​បក្ស​និង​រដ្ឋ បាន​គិត​គូរ​អភិ​វឌ្ឍន៍​លើ​គ្រប់​វិ​ស័យ​។ គួរ​ឲ្យ​កត់​សម្គាល់​បំ​ផុត គឺ​បទ​បញ្ជា​លេខ​៦៨-CT/TW របស់​គណៈ​លេ​ខា ស្ដី​ពី​ការ​ងារ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។ ក្រោយ​ពី​២៦​ឆ្នាំ ផ្សព្វ​ផ្សាយ​អ​នុ​វត្ត​បទ​បញ្ជា​នេះ​ឃើញ​ថា​មាន​ការ​អ​ភិ​វឌ្ឍន៍​លេច​ធ្លោ​ផ្នែក​ខាង​ជីវ​ភាព​សម្ភារៈ និង​ស្មារ​តី​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​។ មក​ទល់​ពេល​នេះ អត្រា​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​មាន​មធ្យោ​​បាយ​ស្ដាប់​និង​មើល​ជាង​៩៨​% មាន​កន្លែង​ខ្លះ​១០០​%; គ្រួ​សារ​មាន​អគ្គិ​ស​នី និង​ទឹក​ស្អាត​ប្រើ​ប្រាស់​ជាង​៩៥​%; អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​​ថយ​ចុះ​មធ្យម​ភាគ​ពី​៣​ដល់​៥%/​ឆ្នាំ។

ទន្ទឹម​នឹង​ការ​កែ​លម្អ​សេដ្ឋ​កិច្ច​-ការ​រស់​នៅ​ផ្នែក​ខាង​វប្ប​ធម៌-​សង្គម​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​តែង​អភិ​វឌ្ឍន៍​ដោយ​ឥត​ឈប់​ឈរ​។ ប្រ​ព័ន្ធ​សា​លា​រៀន​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ មាន​ភាព​សុក្រឹត​ឃុំ​ទាំង​១០០​%​សម្រេច​បទ​ដ្ឋាន​ឧត្តាន​កម្ម​បឋម​សិក្សា​និង​អនុ​វិ​ទ្យា​ល័យ​។ បច្ចុ​ប្បន្ន មាន​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​និង​អឌ្ឍ​អន្តេ​វា​សិក​ចំ​នួន​៣៥​សា​លា​មាន​សិស្ស​ប្រ​មាណ​៩.០០០​រូប​/​ឆ្នាំ​។ ស្មារ​តី​លើក​កម្ពស់​ប្រ​ជា​បញ្ញា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ខ្ពស់​ជាង ហេតុ​នោះ​គុណ​ភាព​អប់​រំ​កម្រិត​ខ្ពស់​ក្នុង​ជន​រួម​ជាតិ​បាន​កើន​ឡើង​។ មក​ទល់​ពេល​នេះ មាន​និស្សិត​ខ្មែរ​ប្រ​មាណ​៤.០០០​រូប កំ​ពុង​រៀន​បរិញ្ញា​បត្រ​រង ម​ហា​វិ​ទ្យា​ល័យ​មធ្យម​សិក្សា​វិជ្ជា​ជីវៈ​។ ទន្ទឹម​នឹង​នោះ ប្រ​ព័ន្ធ​សុ​ខា​ភិ​បាល​មូល​ដ្ឋាន​បាន​សុ​ក្រឹត​ឃុំ​មាន​ដំ​ណាក់​សុ​ខា​ភិ​បាល​១០០​% ក្នុង​នោះ សម្រេច​បទ​ដ្ឋាន​ជាតិ​ជាង​៧០​% ស​កម្ម​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព​។

លើក​កម្ពស់​តម្លៃ​ស្មារ​តី​ក្នុង​ជីវ​ភាព​វប្ប​ធម៌​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ជា​និច្ច​។​មធ្យោ​បាយ​ព័ត៌​មាន​ម​ហា​ជន​ជា​ភា​សា​ខ្មែរ តែង​កើន​ឡើង​ទាំង​បរិ​មាណ​ភាព​និង​គុណ​ភាព​។​ចល​នា​វប្ប​ធម៌ កី​ឡា​ ទេស​ចរណ៍​ក្នុង​សហ​គមន៍​បាន​អភិ​វឌ្ឍន៍​យ៉ាង​ខ្លាំង​ក្លា។ បច្ចុប្បន្ន ទូ​ទាំង​តំ​បន់​មាន​វត្ត​ខ្មែរ​ចំ​នួន​៤៦២​វត្ត និង​សា​លា​ទាន​ចំ​នួន​៤៧​កន្លែង ដោយ​មាន​ព្រះ​សង្ឃ​ចំ​នួន​៩.០០០​អង្គ។ ឆ្នាំ​២០១៦​វិជ្ជា​ស្ថាន​ពុទ្ធ​សាសនា​ទក្ខិណ​និ​កាយ​ខ្មែរ​ត្រូវ​បាន​បង្កើត​ឡើង​មក​ទល់​ពេល​នេះ បើក​បាន​៤​វគ្គ​។ ទូ​ទាំង​តំ​បន់​មាន​អ្នក​មា​ន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ប្រ​មាណ​ជាង​១.៥០០​រូប បាន​និង​កំ​ពុង​រួម​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច អង្គ​ការ​ម​ហា​ជន​គ្រប់​លំ​ដាប់​ថ្នាក់ ស​កម្ម​អនុ​វត្ត​នូវ​គោល​ន​យោ​បាយ​ម​ហា​សាម​គ្គី​ជន​ជាតិ​។​ពិ​សេស ក្នុង​ឱ​កាស​បុណ្យ​ទាន​របស់​ជន​រួម​ជាតិ​ខ្មែរ តែង​បាន​រៀប​ចំ​ទៅ​តាម​ទំ​នៀម​ទម្លាប់​។ ក្នុង​ឱ​កាស​នេះ​ដែរ រដ្ឋ​អំ​ណាច​និង​អង្គ​ការ​ម​ហា​ជន​គ្រប់​លំ​ដាប់​ថ្នាក់ បាន​ចាត់​ចែង​ទៅ​សួរ​សុខ​ទុក្ខ ជូន​ទេយ្យ​ទាន​និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ជូន​កម្មា​ភិ​បាល បុគ្គ​លិក​បាន​ចូល​រួម​​បុណ្យ​ទាន​ទៀត​ផង​៕ 

                              តឹង​ភុក​-វិ​មាន   

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ហ្វិញ​ធី​សុ​មា​លី