អប់រំ អប់រំ

26/09/2017 - 16:33

លើក​ក​ម្ពស់​គុណ​ភាព​សិក្សា​អប់​រំ

អ្នក​ស្រី​ត្រឹង​ធី​បាច់​វ៉ឹង ប្រ​ធាន​សហ​ជីព​ផ្នែក​សិក្សា​អប់​រំ​ខេត្ត​វិញ​ឡុង ឲ្យ​ដឹង សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​វិញ​ឡុង ទោះ​បី​មាន​សិស្ស​ចំ​នួន​តិច​ក៏​ដោយ ប៉ុន្តែ​រាល់​ការ​ចល​នា​ប្រ​ឡង​ប្រ​ណាំង​ដែល​ផ្នែក​ផ្សព្វ​ផ្សាយ សា​លា​តែង​ចូល​រួម​មិន​ដែល​ខាន​។

 ឈុត​សម្តែង​សិល្បៈ​របស់​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​វិញ​ឡុង​។

តាម​ប្រ​សាសន៍​លោក​គ្រូ​ថាច់​សុង នា​យក​រង​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​វិញ​ឡុង ឆ្នាំ​សិក្សា​កន្លង​ហើយ មាន​សិស្ស​ចូល​រួម​ប្រ​ឡង​សិស្ស​ពូ​កែ​ថ្នាក់​ខេត្ត​ក្នុង​វគ្គ​ប្រ​ឡង​អនុ​វត្ត​ពិ​សោធន៍​បាន​រង្វាន់​លើក​ទឹក​ចិត្ត​វិញ្ញា​សា​គី​មី​ចំ​នួន១ រង្វាន់​លេខ​៣ វិញ្ញា​សា​ជីវ​សាស្រ្ត​ចំ​នួន​១​និង​រង្វាន់​លើក​ទឹក​ចិត្ត​វិញ្ញា​សា​រូប​វិ​ទ្យា​ចំ​នួន​១​។ ក្រៅ​ពី​ការ​ចូល​រូម​ប្រ​ឡង សិស្ស​ពូ​កែ​ផ្នែក​មុខ​ជំ​នាញ​ប្អូន​ៗ​នៅ​ទាំង​ចូល​រួម​ពិ​ធី​ប្រ​ឡង​អប់​រំ​ការ​ពារ​ប្រ​ទេស សន្តិ​សុខ​ថ្នាក់​ខេត្ត ទ​ទួល​បាន​រង្វាន់​លេខ​ពីរ​ទូ​ទាំង​ក្រុម​ក្នុង​នោះ មាន​សិស្ស​២​រូប ទ​ទួល​បាន​រង្វាន់​លេខ​១ និង​សិស្ស​១​រូប ទ​ទួល​បាន​រង្វាន់​លេខ​២ (សិស្ស​២​រូប​ត្រូវ​បាន​ជម្រើស​ចូល​រួម​ប្រ​ឡង​ទូ​ទាំង​ប្រ​ទេស​នៅ​ហា​ណូយ​)​។ ពិ​សេស​ក្នុង​ពិ​ធី​ប្រ​ឡង​បញ្ចប់​កម្រិត​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ទូ​ទាំង​ប្រ​ទេស​ឆ្នាំ​២០១៧ សា​លា​មាន​អត្រា​សិស្ស​ប្រ​ឡង​ជាប់​ទាំង​១០០​%។ ក្នុង​នោះ ពិន្ទុ​វិញ្ញា​សា​ប្រ​ឡង ដូច​ជាៈ រូប​វិ​ទ្យា គី​មីវិទ្យា ជីវ​វិ​ទ្យា  ប្រ​វត្តិ​សាស្រ្ត​ភូមិ​សាស្រ្ត​និង​សីល​ធម៌​ពល​រដ្ឋ​មាន​អត្រា​ខ្ពស់​ជាង​ ពិន្ទុមធ្យ​ម​ភាគ​ទូ​ទាំង​ខេត្ត​និង​ទូ​ទាំង​ប្រ​ទេស​។  ក្នុង​ចំ​ណោម​សិស្ស​ប្រ​ឡង​ជាប់​កម្រិត​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​មាន​សិស្ស​៣៩,៧% ជាប់​ម​ហា​វិ​ទ្យា​ល័យ គោល​បំ​ណង​១។

លោក​គ្រូ​ថាច់​សុង ឲ្យ​ដឹង​៖ “​សា​លា​សម្រេច​បាន​ស្នា​ដៃ​ខាង​លើ​គឺ​អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​ដ៏​ពិ​សេស​របស់​ថ្នាក់​ដឹក​នាំ​ខេត្ត និង​ផ្នែក​សិក្សា​អប់​រំ ដែល​បាន​វិ​និ​យោគ​មូល​ដ្ឋាន​សម្ភារៈ​របស់​សា​លា​និង​បង្ក​លក្ខណ​សម្បត្តិ​ដើម្បី​គ្រូ​បង្រៀន​លើក​កម្ពស់​កម្រិត​វិជ្ជា​ជីវៈ​”។​ បច្ចុប្បន្ន សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​វិញ​ឡុង មាន​កម្មា​ភិ​បាល​គ្រូ​បង្រៀន​ចំ​នួន​៣៣​រូប​ដែល​មាន​កម្រិត​វិជ្ជា​ជីវៈ​សម្រេច​បទ​ដ្ឋាន​និង​លើស​បទដ្ឋាន ក្នុង​នោះ មាន​បក្ខ​ជន​១៩​រូប​។ ឆ្នាំ​កន្លង មាន​គ្រូ​បង្រៀន​១​រូប​ចូល​រួម​ពិ​ធី​ប្រ​ឡង​គ្រូ​បង្រៀន​ពូ​កែសម្រេច​បាន​ស្នា​ដៃ​ឆ្នើម​។ អ្នក​ស្រី​បាច់​វ៉ឹង ឲ្យ​ដឹង​៖ “ស​ហ​ជីព​មូល​ដ្ឋាន​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​វិញ​ឡុង (មាន​ស​មា​ជិក​៣៣​រូប​)​សម្រេច​កិត្តិ​នាម​សហ​ជីព​រឹង​មាំ​ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​”​។

​ស្នា​ដៃ​របស់​សា​លា​តែង​បង្ក​នូវ​ភាព​ទំ​នុក​ចិត្ត​ដល់​អា​ណា​ព្យា​បាល​សិស្ស​​ពេល​ជម្រើស​សា​លា​ឲ្យ​កូន​ចៅ​ចូល​រៀន​។ បង​ថាច់​សុើង នៅ​ភូមិ​សុក​រ៉ួង ឃុំ​ឡង​ម៉ី ស្រុក​តាម​​ប៊ិញ ឲ្យ​ដឹង​៖ “កូន​ស្រី​ខ្ញុំ​ឆ្នាំ​នេះ​រៀន​ថ្នាក់​ទី​១២​នៅ​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​វិញ​ឡុង និង​កូន​ប្រុស​ម្នាក់​កំ​ពុង​រៀន​ថ្នាក់​ទី​៥ ម៉្លោះ​ហើយ ខ្ញុំ​តែង​ដាស់​តឿន​កូន​ឲ្យ​ខិត​ខំ​រៀន​ដើម្បី​គ្រប់​លក្ខណៈ​ប្រ​ឡង​ចូល​សា​លា​នេះ​។ កូន​ចៅ​ចូល​រៀន​នៅ​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​វិញ​ឡុង​ គឺ​ជួយ​សម្រាល​បន្ទុក​ដល់​ឪ​ពុក​ម្តាយ​មួយ​ចំ​ណែក និង​មាន​លោក​គ្រូ អ្នក​គ្រូ​គ្រប់​គ្រង​អប់​រំ​ពេល​ស្នាក់​នៅ​ក្នុង​អន្តេ​វា​សិក​ដ្ឋាន​។ ម្យ៉ាង​ទៀត យើង​មាន​ទំ​នុក​ចិត្ត​ចំ​ពោះ​គុណ​ភាព​សិក្សា​ខណៈ​ពេល​សិស្ស​របស់​សា​លា​ជា​ច្រើន​រូប​បាន​ជាប់​ជម្រើស​ចូល​រៀន​ម​ហា​វិ​ទ្យា​ល័យ​”​៕ 

                               ហា​ថាញ់​-សុ​ផល

 

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​គ្រូ​ថាច់​សុង