សន្តិសុខ - ការពារប្រទេស សន្តិសុខ - ការពារប្រទេស

27/09/2017 - 09:28

បន្ត​ពង្រីក​សមិទ្ធ​ផល​ដែល​សម្រេច​បាន​ក្នុង​ទំ​នាក់​ទំ​នង​សហ​ប្រតិ​បត្តិ​ការ​ រវាង​វៀត​ណាម​-កម្ពុជា​-ឡាវ​

កន្លង​ហើយ ក្រ​សួង​ន​គរ​បាល​បាន​រៀប​ចំ​ពិ​ធី​ទទួល​ស្វា​គមន៍​ជា​ផ្លូវ​ការ​គណៈ​ប្រតិ​ភូ​ជាន់​ខ្ពស់​ក្រ​សួង​ម​ហា​ផ្ទៃ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុ​ជា អាស្រ័យ ឯកឧត្តម សខេង ឧប​នា​យក​រដ្ឋ​មន្រ្តី​និង​ជា​រដ្ឋ​មន្រ្តី​ក្រ​សួង​ម​ហា​ផ្ទៃ ធ្វើ​ជា​ប្រ​ធាន និង​គណៈ​ប្រតិ​ភូ​ជាន់​ខ្ពស់​ក្រ​សួង​សន្តិ​សុខ​នៃ​សា​ធា​រណ​រដ្ឋ​ប្រ​ជា​ធិប​តេយ្យ​ប្រ​ជា​មា​និត​ឡាវ អា​ស្រ័យ​ឧត្តម​សេ​នីយ៍​ទោ សម​កែវ សី​លា​វង្ស រដ្ឋ​មន្រ្តី​ក្រ​សួង​សន្តិ​សុខ​ធ្វើ​ជា​ប្រ​ធាន​អញ្ជើញ​មក​បំ​ពេញ​ទស្សន​កិច្ច​មិត្ត​ភាព​ជា​ផ្លូវ​ការ​នៅ​ប្រ​ទេស​វៀត​ណាម​។ ឧត្តម​សេ​នីយ៍ឯក​បម្រុង តូ​ឡឹម​ស​មា​ជិក​កា​រិ​យា​ល័យ​ន​យោ​បាយ រដ្ឋ​មន្រ្តី​ក្រ​សួង​នគរ​បាល​វៀត​ណាម ធ្វើ​ជា​អ​ធិប​តី ក្នុង​ពិ​ធី​នេះ​។

ថ្នាក់​ដឹក​នាំ​ក្រ​សួង​នគរ​បាល​វៀត​ណាម ក្រ​សួង​ម​ហា​ផ្ទៃ​នៃ​ព្រះ​រា​ជា​ណាច​ក្រ​កម្ពុ​ជា និង​
ក្រសួងសន្តិសុខឡាវនៅក្នុងពិធីទទួលស្វាគមន៍។

អ្នក​តំ​ណាង​ទាំង​ឡាយ​ថត​រូប​អនុស្សាវ​រីយ៍​។

រដ្ឋ​មន្រ្តី តូឡឹម បញ្ជាក់​៖ ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​នៃ​ប្រ​ទេស​ទាំង​៣​វៀត​ណាម​-កម្ពុ​ជា​-ឡាវ កំ​ណត់​ដោយ​ច្បាស់​លាស់​ឆ្នាំ​២០១៧ គឺ​ជា​ឆ្នាំ​គូស​បញ្ជាក់​ទំ​ព័រ​ប្រ​វត្តិ​សាស្រ្ត​ថ្មី​ក្នុង​ទំ​នាក់​ទំ​នង​សហ​ប្រតិ​បត្តិ​ការ​មិត្ត​ភាព​រវាង​ប្រ​ទេស​ទាំង​៣ ជា​មួយ​នឹង​ស​កម្ម​ភាព ជំ​នួប​សម្តែង​ការ​ដឹង​គុណ រៀប​ចំ​ដំ​ណើរ​ទស្សន​កិច្ច​ជាន់​ខ្ពស់ ក៏​ដូច​ជា​ដំ​ណើរ​ទស្សន​កិច្ច​របស់​ក្រ​សួង គណៈ ផ្នែក​ពី​ថ្នាក់​មជ្ឈិម​ដល់​មូល​ដ្ឋាន​។ ការ​បង្កើត​ទំ​នាក់​ទំ​នង​ការ​បរ​ទេស គឺ​បង្ហាញ​ឲ្យ​ឃើញ​ភាព​ត្រ​ចះ​ត្រ​ចង់​នៃ​ចំណង​មិត្ត​ភាព សាម​គ្គី ត​ស៊ូ​ប្រ​យុទ្ធ​គឺ​កត្តា​ដ៏​សកម្ម​ក្នុង​ការ​រក្សា​សន្តិ​ភាព​នៅ​ឥណ្ឌូ​ចិន​និង​អា​ស៊ី​អា​គ្នេយ៍ អស់​រយៈ​ពេល​ពាក់​កណ្តាល​សត​វត្សរ៍។​ផ្អែក​លើ​មូល​ដ្ឋាន​គ្រឹះ​នៃ​កិច្ច​ទំ​នាក់​ទំ​នង​ជា​ប្រ​វតិ្ត​សាស្រ្ត​ប្រ​វេ​ណី​តាំង​ពី​យូរ​លង់​ក្នុង​ការ​ត​ស៊ូ​ប្រ​ឆាំង​អា​ណា​និ​គម​បា​រាំង ការ​បង្កើត​ទំ​នាក់​ទំ​នង​ការ​បរ​ទេស បង្ក​លក្ខណៈ​ងាយ​ស្រួយ​ដើម្បី​ប្រ​ជា​ជន​ប្រ​ទេស​ទាំង​៣​វៀត​ណាម​-កម្ព​ជា-ឡាវ បន្ត​ប្រ​កៀក​ស្មា​គ្នា​សាម​គ្គី​ដណ្តើម​ជ័យ​ជម្នះ​ប្រ​វត្តិ​សាស្រ្ត​ឆ្នាំ​១៩៧៥។

ដើម្បី​ខួប​អនុស្សាវ​រីយ៍​និង​ព្រឹត្តិ​ការណ៍​ជា​ប្រវត្តិ​សាស្រ្ត​សំ​ខាន់​ៗ​ក្នុង​ទំ​នាក់​ទំ​នង​ការ​បរ​ទេស​រវាង​ប្រ​ទេស​ទាំង​៣​វៀត​ណាម​-កម្ពុជា​-ឡាវ បាន​រៀប​ចំ​នៅ​ឆ្នាំ​២០១៧ នេះ យើង​ខ្ញុំ​សម្តែង​នូវ​ការ​ដឹង​គុណ​ដ៏​ស្មោះ​ស្ម័គ្រ​ចំ​ពោះ​គុណ​បំ​ណាច​និង​ការ​ព​លី​កម្ម​ដ៏​ធំ​ធេង​របស់​ប្រ​ជា​ជាតិ​ទាំង​៣​ប្រ​ទេស ក្នុង​ការ​ត​ស៊ូ​ដណ្តើម​ឯក​រាជ្យ សេ​រី​ភាព ពិ​សេស គឺ​វី​រ​ជន យុទ្ធ​ជន​ព​លី ពិ​ការ អ​តី​ត​កម្មា​ភិ​បាល អ្នក​ជំ​នាញ​ការ​អ​តី​ត​កង​ទ័ព​ស្ម័គ្រ​ចិត្ត​វៀត​ណាម មិន​ស្តាយ​សាច់​ស្រស់​ឈាម​ស្រស់ លះ​បង់​ជី​វិត​ដើម្បី​ពូន​ជ្រំ​ចំ​ណង​សាម​គ្គី មិត្ត​ភាព​រវាង​វៀត​ណាម​-កម្ពុ​ជា-​ឡាវ​។ យើង​ខ្ញុំ​មាន​មោទ​ន​ភាព​យ៉ាង​ខ្លាំង​ទោះ​ជា​ឋិត​ក្នុង​ស្ថាន​ភាព​ណា​ក៏​ដោយ​វៀត​ណាម-កម្ពុ​ជា-​ឡាវ តែង​លើក​កម្ពស់​ស្មារ​តី​សាម​គ្គី​ចិត្ត​មួយ​ថ្លើម​មួយ ដោយ​ចាត់​ទុក​នេះ​ជា​កត្តា​ស្លាប់​រស់​ចំ​ពោះ​ជ័យ​ជម្នះ​របស់​បដិ​វត្តិន៍​នៃ​ប្រ​ទេស​នី​មួយ​ៗ​។ បក្ស​ រដ្ឋ​ ប្រ​ជា​ជន​និង​កង​កម្លាំង​នគរ​បាល​ប្រ​ជា​ជន​វៀត​ណាម រីក​រាយ​ចំ​ពោះ​ស​មិទ្ធ​ផល​ដ៏​ធំ​ធេង​ដែល​ប្រ​ជា​ជន​កម្ពុជា​និង​ប្រ​ជា​ជន​ឡាវ​សម្រេច​បាន​លើ​វិ​ស័យ​ន​យោ​បាយ​សេដ្ឋ​កិច្ច វប្ប​ធម៌-សង្គម សន្តិ​សុខ​ការ​ពារ​ប្រ​ទេស ជឿ​ជាក់​លើ​កិច្ច​ការ​កសាង​និង​ការ​ពារ​ទឹក​ដីកម្ពុជា​និង​ឡាវ នឹង​បន្ត​ការ​សម្រេច​បាន​សមិ​ទ្ធ​ផល​ដ៏​ធំ​ធេង​ប្រ​សើរ​ជាង​ទៀត​ដើម្បី​ជីវ​ភាព​សម្បូរ​សប្បាយ សុភ​មង្គល​របស់​ប្រ​ជា​ជន​នៃ​ប្រ​ទេស​នី​មួយ​ៗ រួម​ចំ​ណែក​ក្នុង​ការ​រក្សា​សន្តិ​ភាព ស្ថិរ​ភាព អភិ​វឌ្ឍ​ក្នុង​តំ​បន់ និង​អន្តរ​ជាតិ​។

រដ្ឋ​មន្រ្តី តូ​ឡឹម គូស​បញ្ជាក់​៖ កង​កម្លាំង​នគរ​បាល​ប្រ​ជា​ជន​វៀត​ណាម មោទ​ន​ភាព ដោយ​មាន​មិត្ត​ភក្តិ​មិត្ត​រួម​អា​ជីព​ផ្តល់​កិច្ច​សហ​ប្រតិ​បត្តិ​ការ ឧបត្ថម្ភ​ដោយ​អស់​ពី​ចិត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ក្នុង​បុព្វ​ហេតុ​ការ​ពារ​សន្តិ​សុខ​ជាតិ រក្សា​សន្តិ​សុខ សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម​គូស​បញ្ជាក់​ក្នុង​បរិ​បទ​ស​មា​ហរណ​កម្ម​អន្តរ​ជាតិ​រវាង​ប្រ​ទេស​នី​មួយ​ៗ​នា​បច្ចុប្បន្ន ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​វិ​សាល​ភាព​ស​កម្ម​ភាព​របស់​អា​នុ​ភាព​អមិត្ត ប្រតិ​កិ​រិ​យា អង្គ​ការ​ឧក្រឹដ្ឋ​ជន​ឆ្លង​ប្រ​ទេស​ប្រែ​ប្រួល​យ៉ាង​ស្មុគ​ស្មាញ ជា​មួយ​នឹង​ឧ​បាយ​​កល​ពិ​ស​ពុល ពុត​ត្បុត ទាម​ទារ​ការ​សហ​ការ​ជិត​ស្និទ្ធ​រវាង​ក្រ​សួង​នគរ​បាល​វៀត​ណាម-ក្រ​សួង​មហា​ផ្ទៃ​កម្ពុជា-ក្រ​សួង សន្តិ​សុខ​ឡាវ ដើម្បី​ការ​ពារ​សន្តិ​សុខ​ជាតិ​​រក្សា​សន្តិ​សុខ សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព សង្គម​នៃ​ប្រ​ទេស​នី​មួយ​ៗ​...។

ឯកឧត្តម ស​ខេង ប្រ​ធាន​គណៈ​ប្រតិ​ភូ​ជាន់​ខ្ពស់​ក្រ​សួង​ម​ហា​ផ្ទៃ​នៃ​ព្រះ​រា​ជា​ណាច​ក្រ​កម្ពុ​ជា ឧត្តម​សេ​នីយ៍​ទោ សម​កែវ​សី​លា​វង្ស ប្រ​ធាន​គណៈ​ប្រតិ​ភូ​ជាន់​ខ្ពស់​ក្រ​សួង​សន្តិ​សុខ​នៃ​សា​ធារ​ណរដ្ឋ​ប្រ​ជា​ធិប​តេយ្យ​​ប្រ​​ជា​​មា​​និត​​ឡាវ ថ្លែង​​អំ​​ណរ​​គុណ​​ដោយ​​ស្មោះ​​ស្ម័គ្រ​​ចំ​​ពោះ​​មនោ​​សញ្ចេត​​​នា​​ដ៏​​ល្អ​​ប្រ​​សើរ​និង​ការ​ទទួល​​បដិ​សណ្ឋារៈ​យ៉ាង​ស្និទ្ធ​ស្នាល ដែល​ក្រ​សួង​នគរ​បាល​វៀត​ណាម ផ្តល់​ជូន​ព្រម​ទាំង​ឲ្យ​តម្លៃ​ខ្ពស់​ចំ​ពោះ​ទំ​នាក់​ទំ​នង​ន​យោ​បាយ ជឿ​ជាក់​រវាង​ប្រ​ទេស​ទាំង​៣​វៀត​ណាម​-កម្ពុ​ជា-​ឡាវ កិច្ច​សហ​ការ​ស្អិត​ល្មួត​ជា​និច្ច​កាល​តែង​ជួយ​គ្នា​ទៅ​វិញ​ទៅ មក​លើ​ឆាក​អន្តរ​ជាតិ រវាង​ក្រ​សួង​នគរ​បាលវៀត​ណាម​-ក្រ​សួង​ម​ហា​ផ្ទៃ​កម្ពុ​ជា​-ក្រ​សួង​សន្តិ​សុខ​ឡាវ រួម​ចំ​ណែក​ការ​ពារ​ប្រ​យោជន៍​សន្តិ​សុខ​ជាតិ​នៃ​ប្រ​ទេស​នី​មួយ​ៗ​។

ឯកឧត្តម ស​ខេង និង​ឧត្តម​សេនីយ៍​ទោ សម​កែវ សី​លា​វង្ស សង្ឃឹម​ថា នៅ​ពេល​ខាង​មុខ​កិច្ច​ទំ​នាក់​ទំ​នង​សហ​ប្រតិ​បត្តិ​ការ​​រ​វាង​ក្រ​សួង​នគរ​បាល​វៀត​ណាម-ក្រ​សួង ម​ហា​ផ្ទៃ​កម្ពុជា-ក្រ​សួង​សន្តិ​សុខ​ឡាវ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​រឹត​តែ​មាន​ភាព​ល្អ​ប្រ​សើរ​...៕

 

                                 ផាង​អាញ់​-មុ​នី​    

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
រដ្ឋ​មន្រ្តី តូឡឹម