នយោបាយ - សង្គម នយោបាយ - សង្គម

03/10/2017 - 09:27

បង្កើន​សារ​ព័ត៌​មាន​បម្រើជូន​ជន​រួម​ជាតិ​ភាគ​តិច

នោះ​គឺ​ជា​សេច​ក្ដី​ស្នើ​រ​បស់​សមមិត្ត សុើង​មិញ​ថាំង សមា​ជិក​មជ្ឈិម​បក្ស អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​ចង្អុល​ការ​តី​ណាម​បូ ក្នុង​“អង្គ​សន្និ​បាត​បង្កើន​គុណ​ភាព​កា​សែត​រូប​ភាព​ជន​ជាតិ​និង​តំ​បន់​ភ្នំ​ភាគ​ខាង​ត្បូង​”​បាន​រៀប​ចំ​ឡើង​នៅ​ក្រុង​កឹង​ធើ អា​ស្រ័យ​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម សហ​ការ​ជា​មួយ​គណៈ​ចង្អុល​ការ​តី​ណាម​បូ​រៀប​ចំ​ឡើង​។

 

  អ្នក​យក​ព័ត៌​មាន​កំ​ពុង​បំ​ពេញ​ការ​ងារ​នៅ​ថ្ងៃ​បុណ្យ​របស់​ជន​រួម​ជាតិ​ខ្មែរ​។

សម​មិត្ត​សុើង​មិញ​ថាំង សំ​ណូម​ពរ​៖  “សារ​ព័ត៌​មាន​គប្បី​បង្កើន​ការ​ផ្សព្វ​ផ្សាយ​ពី​លទ្ធ​ផល​អនុ​វត្ត​គោល​ការណ៍ គោល​ន​យោ​បាយ​ពិ​សេស សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច  ប្រ​សិទ្ធ​ភាព​នៃ​ការ​ចង​សម្ព័ន្ធ តំ​បន់​ការ​ងារ​ខាង​វិ​ស័យ​អប់​រំ សុ​ខា​ភិ​បាល បណ្ដុះ​បណ្តាល​វិជ្ជា​ជីវៈ សុ​ខុ​មាល​ភាព​សង្គម​គិត​គូរ​ជូន​គ្រួ​សារ​យុទ្ធ​ជន​ពិ​ការ​យុទ្ធ​ជន​ពលី និង​អ្នក​មាន​ស​គុណ; ឧទ្ទេស​នាម​បាន​ទាន់​ពេល​នូវ​គំ​រូ បទ​ពិ​សោធន៍​ល្អ​ៗ​ក្នុង​ការ​រស់​នៅ​ផលិត​កម្ម​”​។

សម​មិត្ត​ហ្វិញ​ធី​សុ​មា​លី នា​យិ​កា​នៃ​នា​យក​ដ្ឋាន​ភូមិ​ភាគIII​ -​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ មាន​ប្រ​សាសន៍​ទន្ទឹម​នឹង​កា​សែត​កឹង​ធើ​ភា​សា​ខ្មែរ សារ​ព័ត៌​មាន​រូប​ភាព​ជន​ជាតិ និង​តំ​បន់​ភ្នំ​បាន​រួម​ចំ​ណែក​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​នាំ​យក​នូវ​គោល​ការណ៍ គោល​ន​យោ​បាយ​របស់​បក្ស ច្បាប់​របស់​រដ្ឋ​ឧទ្ទេស​នាម​អំ​ពី​វប្ប​ធម៌ ទំ​នៀម​ទម្លាប់​របស់​ជន​ជាតិ​នី​មួយ​ៗ តំ​បន់​នី​មួយ​ៗ​ទូ​ទាំង​ប្រ​ទេស ទម្រង់​រូប​ភាព​ផ​លិត​ពូ​កែ​។ល។​ជូន​ជន​រួម​ជាតិ​ដោយ​សង្ខេប​ខ្លី ងាយ​យល់​និង​ប្រ​កប​ដោយ​ភាព​រស់​រ​វើក​។ ឆ្លង​តាម​រយៈ​នោះ បង្ក​ជា​ស្ពាន​ត​ភ្ជាប់​រ​វាង​បក្ស រដ្ឋ ជា​មួយ​ប្រ​ជា​ជន​តាម​រយៈ​ការ​ឆ្លុះ​បញ្ចាំង​ពី​ជីវ​ភាព​បំ​ណង​ប្រាថ្នា​របស់​ជន​រួម​ជាតិ និង​រួម​ចំ​ណែក​អភិ​រក្ស​ភា​សា អក្សរ​សាស្រ្ត​របស់​ជន​រួម​ជាតិ​ភាគ​តិច​។ ទន្ទឹម​នឹង​នោះ កា​សែត​នៅ​ទាំង​​ឧទ្ទេស​នាម​បុគ្គល​ឆ្នើម ស​មូ​ហ​ភាព​គំ​រូ បទ​ពិ​សោធន៍​ល្អ​ៗ​របស់​ជន​រួម​ជាតិ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច; ស​មិទ្ធិ​ផល​ក្នុង​ការ​អនុ​វត្តន៍​កម្ម​វិធី​ គ្រោង​ការ; រាល់​ស​កម្ម​ភាព វប្ប​ធម៌​ បុណ្យ​ទាន ទំ​នៀម​ទម្លាប់ អភិ​រក្ស និង​អភិ​វឌ្ឍ​វប្ប​ធម៌។ ការ​បោះ​ពុម្ព​ផ្សាយ​នេះ បាន​រួម​ចំ​ណែក​ក្នុង​ការ​ច្រាន​ចោល​ ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​ការ​ធ្វើ​អត្ថា​ធិប្បាយ​មួល​បង្កាច់​របស់​អា​នុ​ភាព​អមិត្ត​បំ​បែក​បំ​បាក់​ផែន​ម​ហា​សាម​គ្គី​ជន​ជាតិ​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ណាម​បូ​ជា​ដើម​។

អង្គ​សន្និ​បាត​បាន​កត់​សម្គាល់​នូវ​មតិ​យោ​បល់​ជា​ច្រើន​របស់​តំ​ណាង​គណៈ​ជន​ជាតិ​ គណៈ​ឃោស​នា​អប់​រំ​តំ​ណាង​ជន​ជាតិ​ភាគ​តិច​រស់​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត ក្រុង​នា​នា បាន​ផ្តល់​មតិ​យោ​បល់​ជូន​ការ​ងារ​ព័ត៌​មាន​ចែក​ចាយ​កា​សែត​។ ទន្ទឹម​នឹង​នោះ ដាក់​ចេញ​នូវ​វិ​ធាន​ការ​ដើម្បី​បង្កើន​គុណ​ភាព​ខ្លឹម​សារ​និង​ស្នើ​បង្កើន​ប​រិ​មាណ​នៃ​លើក​បោះ​ពុម្ព​ផ្សាយ បើក​ទូ​លាយ​មុខ​សញ្ញា​ត្រូវ​បាន​ផ្ដល់​ជូន​កា​សែត​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ណាម​បូ​៕

                     ថាញ​ផុង​-ទីទុយ

ចែករំលែកអត្ថបទ