សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

03/10/2017 - 09:27

លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ប្រ​ជា​ជន

សេដ្ឋ​កិច្ច​ការ​រស់​នៅ​របស់​ជន​រួម​ជាតិ​ខ្មែរ ខេត្ត​ហូវ​យ៉ាង បាន​ផ្លាស់​ប្តូរ​យ៉ាង​ជាក់​ស្ដែង អា​ស្រ័យ​កម្ម​វិ​ធី​គម្រោង​ដោយ​ឡែក​របស់​រដ្ឋ​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ បាន​ផ្សព្វ​ផ្សាយ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។

ប្រ​ជា​ជន​ប្រ​មូល​ផល​និង​លក់​ម្នាស់​នៅ​ឃុំ​វិញ​វៀង​ ស្រុក​ឡុង​ម៉ី​។

តាម​ប្រ​សាសន៍​ លោក​ង្វៀន​ហ្វាង​ត្រេវ ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​ហូវ​យ៉ាង អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស រដ្ឋ ចំ​ពោះ​ជន​រួម​ជាតិ​ភាគ​តិច ហេតុ​នោះ​រាល់​កម្ម​វិធី គម្រោង​បាន​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ជាក់​ស្ដែង រួម​ចំ​ណែក​កែ​លម្អ​ជីវ​ភាព សម្ភារៈ​របស់​ជន​រួម​ជាតិ​ភាគ​តិច​។ ក្រៅ​ពី​នោះ ការ​ឃោស​នា​ចល​នា​ជន​រួម​ជាតិ​ភាគ​តិច តែង​បាន​រដ្ឋ​អំ​ណាច អង្គ​ការ​ម​ហា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​យក​ចិត្ត​ទុក​ដាក់​ផ្សព្វ​ផ្សាយ​អនុ​វត្ត ម៉្លោះ​ហើយ ភាគ​ច្រើន​មា​មីង​ជន​រួម​ជាតិ​ភាគ​តិច​នឹង​នរ​ចិត្ត​ផលិត​កម្ម​។ ភូមិ​ភាគ​​នា​នាលើ​ភូមិ​សាស្រ្ត​ខេត្ត បាន​យក​ចិត្ត​ទុក​ដាក់​ចង្អុល ការ​វិ​និ​យោគ​ទុន​ឧបត្ថម្ភ ម៉្លោះ​ហើយ សេដ្ឋ​កិច្ច​សហ​ការ​ឯក​ជន ក​សិ​ករ​ត្រូវ​បាន​ពង្រឹង​ពង្រីក លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​និង​មាន​ជំ​ហាន​អ​ភិ​វឌ្ឍ​គ្រាន់​បើ​។ បច្ចុប្បន្ន នៅ​ខេត្ត​ហូវ​យ៉ាង​មាន​ក​សិ​ផល​ចំ​នួន​១០​មុខ មាន​ផ្លាក​ពា​ណិជ្ជ​កម្ម ចូល​រួម​ទី​ផ្សារ​បាន​ល្អ ដូច​ជា៖​ស្រូវ​ហូវ​យ៉ាង ស្ករ​អំ​ពៅ casuco ក្រូច​ពោធិ៍​សាត់​ង៉ា​បៃ ក្រូច​ថ្លុង​ភូ​ថាញ់ ក្រូច​ឆ្មារ គ្មាន​គ្រាប់​ដុង​ថាញ់ ម្នាស់​កូវ​ដុក ស្វាយ​បៃ​ង៉ាង ក្រូច​ឃ្វិច​ឡុង​ទ្រី ត្រី​ស្លាត​ហូវ​យ៉ាង និង​ត្រី​ក្រាញ់​ហូវ​យ៉ាង​។ អ្នក​មីង ថាច់​ធី​ស្វឹង​នៅ​ឃុំ​វិញ​វៀង ស្រុក​ឡុង​ម៉ី ឲ្យ​ដឹង​៖ “ខេត្ត​កសាង​សម្រេច​ជោគ​ជ័យ យី​ហោ​ប្រ​ភេទ​ក​សិ​ផល​ជួយ​ឲ្យ​ក​សិ​ករ​នឹង​នរ​ចិត្ត​ផ​លិត​កម្ម ពី​ព្រោះ​មិន​បា​រម្ភ​ពី​បញ្ហារ​ដូវ​កាល​អំ​ណោយ​ផល តម្លៃ​ចុះ​ថោក​ដូច​មុន​”​។ ផ្ដើម​ពី​ការ​ផ្សព្វ​ផ្សាយ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​ទម្រង់​រូប​ភាព​សេដ្ឋ​កិច្ច ឃើញ​ថា​អត្រា​គ្រួ​សារ​ក្រី​ក្រ​លើ​ភូមិ​សាស្រ្ត​ខេត្ត ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​។ អា​ស្រ័យ​ហេតុ​នោះ ឃុំ​លំ​បាក​ក៏​បាន​ថយ​ចុះ​ដែរ​។ ជាក់​ស្តែង​ឆ្នាំ​២០១១ ទូ​ទាំង​ខេត្ត​មាន​ឃុំ​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​លំ​បាក​ចំ​នួន​២៣ ឥ​ឡូវ​នៅ​តែ​១២​ឃុំ (ឃុំ​លំ​បាក​៨ និង​ឃុំ​លំ​បាក​ពិ​សេស​៤​); ផ្តើម​ពី​ភូមិ​ចំ​នួន​៣១ ចំ​ណុះ​កម្ម​វិ​ធី​១៣៥ ឥ​ឡូវ​ថយ​ចុះ​នៅ​៣០​ភូមិ​។

អា​ស្រ័យ​ខេត្ត​ហូវ​យ៉ាង​ស្ថិត​នៅ​ត្រង់​មជ្ឈ​មណ្ឌល​នៃ​តំ​បន់​ខាង​លិច​ទន្លេ​ហូវ ភូមិ​សាស្រ្ត​ទំ​នាប​រង​ផល​ប៉ះ​ពាល់​នៃ​ទឹក​ជោ​រ​នាច​ពី​សមុទ្រ​ខាង​កើត​និង​សមុទ្រ​ខាង​លិច​។ ព្រោះ​ហេតុ​នោះ ពេល​កើត​មាន​ស្ថាន​ភាព​រាំង​រឹះ ជ្រាប​ប្រៃ ហាក់​ដូច​ជា​ផ្ទៃ​ដី​ស្ទើរ​តែ​ទាំង​អស់​នៅ​ខេត្ត​ហូវ​យ៉ាង​តែង​រង​ការ​ជ្រាប​ប្រៃ​និង​ស្តុក​ជាតិ​ប្រៃ​យូរ​នៅ​តំ​បន់​ដី​ទំ​នាប ដូច​ជា​៖ ទី​រួម​ខេត្ត​ឡុង​ម៉ី ស្រុក​ឡុង​ម៉ី ស្រុក​វី​ធ្វី ក្រុង​វី​ថាញ់​និង​ស្រុក​ផុង​ហ៊ីប​មួយ​ចំ​ណែក បង្ក​ឲ្យ​ខូច​ខាត​ដល់​ការ​ផ​លិត​និង​រង​ផល​ប៉ះ​ពាល់​ដល់​ជីវ​ភាព​ប្រ​ជា​ជន​។​តាម​ប្រ​សាសន៍ លោក​ង្វៀន​ថាញ់​ត្វឹង អ​នុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​ឡុង​ម៉ី អា​ស្រ័យ​ភូមិ​សាស្រ្ត​មាន​លក្ខណ​ពិ​សេស​ដូច​ពោល​ខាង​លើ ម៉្លោះ​ហើយ​ស្រុក​បាន​សំ​ណូម​ព​រឲ្យ​កា​រិ​យា​ល័យ​ក​សិ​កម្ម​ស​ហ​ការ​ស្អិត​ល្មួត​ជា​មួយ​នឹង​ឃុំ​នា​នា ដើម្បី​កសាង​ផែន​ការ​ទប់​ទល់​ទឹក​ជំ​នន់ ទឹក​ប្រៃ រាំង​រឹះ បង្ក​ភាព​ងាយ​ស្រួល​ជូន​មា​មីង​ផ​លិត​កម្ម​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។ បង​យ័ញ​ល្វឹង នៅ​ឃុំ​វី​ធ្វី ស្រុក​វី​ធ្វី ឲ្យ​ដឹង​៖ “​អា​ស្រ័យ​ដោយ​រដ្ឋ​វិ​និ​យោគ​ទុន​ជីក​ស្ដារ​ប្រ​ព័ន្ធ​ប្រ​ឡាយ​នាំ​ទឹក​បញ្ចូល​ស្រែ ម៉្លោះ​ហើយ​ខ្ញុំ​តែង​នឹង​នរ​ចិត្ត​ក្នុង​ការ​ផលិត​”​៕

                               ហា​ថាញ់​-វិ​មាន

ចែករំលែកអត្ថបទ