នយោបាយ - សង្គម នយោបាយ - សង្គម

03/10/2017 - 09:27

ស្រុះ​ស្រួល​កសាង​ជន​បទ​ថ្មី

កម្ម​វិ​ធី​កសាង​ជន​បទ​ថ្មី គឺ​ជា​គោល​ការណ៍​ដ៏​ធំ​មួយ​របស់​បក្ស និង​រដ្ឋ  ស្រប​នឹង​ឆន្ទះ​ប្រ​ជា​ជន​នាំ​មក​ឯក​ភាព​ខ្ពស់​ចាប់​ពី​កម្មា​ភិ​បាល បក្ខ​ជន​ដល់​ប្រ​ជា​ជន​គ្រប់​មជ្ឈ​ដ្ឋាន​នៅ​ខេត្ត​បាក​លីវ​។ល។​។

ផ្លូវ​គម​នា​គមន៍​ជន​បទ​នៅ​បាក​លីវ ត្រូវ​បាន​រដ្ឋ​វិ​និ​យោគ​ទុន​កសាង​សម​រម្យ​ទាន់​ស​ម័យ​។

មុន​នេះ ភឿក​ឡុង​គឺ​ជា​ស្រុក​ក្រី​ក្រ​មួយ​ប្រ​កប​របរ​ក​សិ​កម្ម ជា​តំ​បន់​ជ្រៅ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​។  រយៈ​ពេល​៦​ឆ្នាំ​​កសាង​​ជ​ន​ប​ទ​​ថ្មី មុខ​មាត់​ជន​បទ​ស្រុក​ភឿក​ឡុង​បាន​ផ្លាស់​ថ្មី​យ៉ាង​ច្បាស់​ក្រ​ឡែត ជីវ​ភាព​សម្ភារៈ​និង​ស្មារ​តី​របស់​ប្រ​ជា​ជន​ត្រូវ​បាន​លើក​ស្ទួយ​គួរ​ឲ្យ​កត់​សម្គាល់​។ មក​ទល់​ពេល​នេះ ទូ​ទាំង​ស្រុក​មាន​៧​/៧​ឃុំ​សម្រេច​លក្ខ​ឋាន​ជន​បទ​ថ្មី​១៩​/១៩​។ ភឿក​ឡុង​ខិត​ខំ​ដល់​ចុង​ឆ្នាំ​២០១៧ នឹង​បាន​ទទួល​ស្គាល់​ជា​ស្រុក​ជន​បទ​ថ្មី​មុន​ដំ​បូង​បង្អស់​នៅ​ខេត្ត​បាក​លីវ​។ ភឿក​ឡុង​គឺ​ជា​ស្រុក​មួយ​ក្នុង​ចំ​ណោម​ស្រុក​ទាំង​៥​ក្នុង​ទូ​ទាំង​ប្រ​ទេស បាន​មជ្ឈិម​ជ្រើស​ជា​ស្រុក​គំ​រូ​ចង្អុល​ការ​អនុ​វត្ត​កម្ម​វិ​ធី​កសាង​ជន​បទ​ថ្មី​។

យោង​គណៈ​ចង្អុល​ការ​កសាង​ជន​បទ​ថ្មី​ខេត្ត​បាក​លីវ ចាប់​ពី​ដើម​ឆ្នាំ​មក​ទល់​ពេល​នេះ ខេត្ត​បាន​វិ​និ​យោគ​ទុន​ជាង​៦១៥​ពាន់​លាន​ដុង​សម្រាប់​ឲ្យ​ការ​កសាង​ជន​បទ​ថ្មី​។ ក្នុង​នោះ ប្រ​ភព​ទុន​មជ្ឈិម​ជំ​នួយ​៧១​,៣​ពាន់​លាន​ដុង​; ភូមិ​ភាគ​២១៧​ពាន់​លាន​ដុង​; ទុន​គួប​ផ្សំ​ពី​កម្ម​វិ​ធី​ផ្សេង​ៗ​ជាង​១៥៨​ពាន់​លាន​ដុង​;​ទុន​កម្ចី​១៩៩​ពាន់​លាន​ដុង និង​ចលនា​ប្រ​ជា​ជន​ជិត​៦,២​ពាន់​លាន​ដុង​។ ផេ្តីម​ពី​ប្រ​ភព​ទុន​នេះ ខេត្ត​នៅ​ទាំង​បង្កើន​កម្រិត​ផ្លូវ​គម​នា​គមន៍​ជន​បទ សំ​ណង់​ធា​រា​សាស្រ្ត-​វា​រី​ក​សិ​កម្ម  ជួស​ជុល​សា​លា​រៀន បង្កើន​កម្រិត​សា​លា​សម្រេច​បទ​ដ្ឋាន​ជាតិ​ទូ​ទាំង​ខេត្ត​១០០​/១៩៩; ក​សាង​អ​គារ​វប្ប​ធម៌​៧​ខ្នង​បង្កើន​អ​គារ​វប្ប​ធម៌​ទូ​ទាំង​ខេត្ត​ចំ​នួន​១៥៣ និង​មាន​គ្រឹះ​ស្ថាន​វប្ប​ធម៌​ឃុំ​ចំ​នួន​១៦​។ ខេត្ត​ក៏​បាន​វិ​និ​យោគ​ទុន​បង្កើន​កម្រិត​បំ​ពាក់​​ឧប​ករណ៍​ពេទ្យ​ដល់​ដំ​ណាក់​សុ​ខា​ភិ​បាល​ចំ​នួន​១០;​សង់​ផ្ទះ​ម​ហា​សាម​គ្គី​ជូន​គ្រួ​សារ​ក្រី​ក្រ​ចំ​នួន​១១៥​ខ្នង​។ល។ មក​ទល់​ពេល​នេះ ទូ​ទាំង​ខេត្ត​បាក​លីវ​រួម​មាន​១០​ឃុំ​សម្រេច​លក្ខ​ឋាន​ជន​បទ​ថ្មី​១៩​/១៩​;​ឃុំ​ចំ​នួន​៨​សម្រេច​លក្ខ​ឋាន​ពី​១៥​ដល់​១៨​;ឃុំ​ចំ​នួន​២៥​សម្រេច​លក្ខ​ឋាន​ពី​១០​ដល់​១៤​និង​នៅ​ឃុំ​ចំ​នួន​៦​សម្រេច​លក្ខ​ឋាន​ជន​បទ​ថ្មី​ពី​៥​-​៩។

ស​មមិត្ត​ឡេ​មិញ​ខាយ លេ​ខា​បក្ស​ខេត្ត  ប្រ​ធាន​គណៈ​ចង្អុល​ការ​កសាង​ជន​បទ​ថ្មី​ខេត្ត​បាក​លីវ ឲ្យ​ដឹង​៖​“ជា​រៀង​រាល់​ឆ្នាំ ខេត្ត​សំ​ចៃ​ថ​វិ​កា​ភូមិ​ភាគ​មួយ​ចំ​នួន​សម្រាប់​ឲ្យ​ការ​កសាង​ជន​បទ​ថ្មី  ក្នុង​នោះ​ប្រ​ភព​ទុន​អា​ទិ​ភាព​សម​ស្រប​ជូន​ស្រុក​ទាំង​២ ភឿក​ឡុង​និង​វិញ​ឡើយ​ ដើម្បី​អនុ​វត្ត​ភាគ​កម្រិត​កសាង​ជន​បទ​ថ្មី​តាម​សេច​ក្តី​សម្រេច​ចិត្ត​របស់​បក្ខ​ភាគ​ខេត្ត​ដាក់​ចេញ ទន្ទឹម​នឹ​ង​នោះ ការ​កៀរ​គរ​រួម​វិ​ភាគ​ទាន​របស់​ប្រ​ជា​ជន​ត្រូវ​បាន​ពិ​ភាក្សា ប្រ​កាស​ជា​ចំ​ហរ​​តម្លា​ភាព និង​ទទួល​បាន​ការ​ស្រប​គំ​និត ឯកច្ឆ័ន្ទ​របស់​សហ​គមន៍​។ ដើម្បី​ធា​នា​គុណ​ភាព យើង​ខ្ញុំ​ជា​អ្នក​ដឹក​នាំ តែង​លើក​កម្ពស់​ករ​ណីយ​កិច្ច​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​កសាង​ជន​បទ​ថ្មី​។ អា​ស្រ័យ​ហេតុ​នោះ កម្ម​វិ​ធី​កសាង​ជន​បទ​ថ្មី​ទទួល​បាន​ការ​គាំ​ទ្រ​ច្រើន​”​៕

                       ថាញ​ផុង​-ទី​ទុយ​

 

ចែករំលែកអត្ថបទ