អប់រំ អប់រំ

03/10/2017 - 09:27

ជួយ​មិត្ត​ជម្នះ​លំ​បាក

រយៈ​កាល​៥​ឆ្នាំ​កន្លង សិស្ស​និង​គ្រូ​នៃ​វិ​ទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​ត្រា​វិញ អ​នុ​វត្ត​ទម្រង់​រូប​ភាព​ចំ​ណាយ​ប្រាក់​អា​ហារ​ពេល​ព្រឹក ប្រាក់​រង្វាន់​និង​ប្រាក់​អា​ហា​រូប​ករណ៍​។ល។ ដើម្បី​ឧបត្ថម្ភ​មិត្ត​ដែល​មាន​ស្ថាន​ភាព​លំ​បាក​។

 

 សិស្ស​វិ​ទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​ត្រា​វិញ រួម​វិ​ភាគ​ទាន​ប្រាក់​ដើម្បី​ជួយ​មិត្ត​ជួប​
លំបាកដែលកើតឡើងដោយចៃដន្យ។

ចល​នា​ប្រិត​សំ​ចៃ​ប្រាក់​អា​ហារ​ពេល​ព្រឹក​-ឧបត្ថម្ភ​មិត្ត​ជម្នះ​លំ​បាក នៃ​វិ​ទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​ត្រា​វិញ បាន​នាំ​មក​នូវ​អត្ថ​ន័យ​ជាក់​ស្តែង​ជា​ច្រើន​។ ថ្វី​បើ​ទម្រង់​រូប​ភាព​នេះមិន​ថ្មី​ក៏​ដោយ ប៉ុន្តែ​ការ​ចល​នា​បាន​នាំ​មក​នូវ​ភាព​ជាក់​ស្តែង​ គឺជួយ​ប្អូន​ៗ​បាន​យល់​ច្បាស់​អំ​ពី​អត្ថ​ន័យ​នៃ​ស្មារ​តី ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ពិ​សេស​គឺ​ពង្រីក​បាន​ល្អ​នូវ​ស្មារតី ”រៀន​សូត្រ​និង​ធ្វើ​តាម​សតិ​អា​រម្មណ៍​សីល​ធម៌ ឥ​រិ​យា​បទ​ហូ​ជី​មិញ”  ដោយ​ភាព​ជាក់​ស្តែង​។ លោក​គ្រូ​ត្រឹង​សើុង​​ផល្លា លេ​ខា​សា​ខា​សម្ព័ន្ធ​យុវ​ជន​នៃ​វិ​ទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​ត្រា​វិញ ឲ្យ​ដឹង​៖ “បន្ទាប់​ពី​ការ​ចល​នា​ប្រិត​សំ​ចៃ​ប្រាក់​អា​​ហារ ពេល​ព្រឹក​-ឧបត្ថម្ភ​មិត្ត​ជម្នះ​លំ​បាក​ត្រូវ​បាន បាន​បំ​ផុស​ឡើង សិស្ស​និង​គ្រូ​ក្នុង​សាលា​ចូល​រួម​គាំ​ទ្រ​យ៉ាង​ពេញ​ទំ​ហឹង​។ សា​លា​មា​ន​សា​ខា​សម្ព័ន្ធ​យុវ​ជន​ថ្នាក់​ចំ​នួន​១២ និង​សា​ខា​សម្ព័ន្ធ​យុវ​ជន​គ្រូ​បង្រៀន​ចំ​នួន​១​។ រៀង​រាល់​សប្តាហ៍​បន្ទាប់​ពី​ម៉ោង​គោ​រព​ទង់​ជាតិ សិស្ស​ម្នាក់​ៗ​តែង​បង់​ប្រាក់​ចូល​ជ្រូក​ដី​របស់​​សា​ខា​សម្ព័ន្ធ​យុវ​ជន​រៀង​ៗ​ថ្នាក់ យោង​តាម​លទ្ធ​ភាព​សិស្ស​ម្នាក់​ៗ​។ កំ​ណត់​ក្នុង​មួយ​ខែ​បើក​ជ្រូក​ដី​ប្រ​មូល​លុយ​ម្តង ប្រាក់​នេះ​យក​ជួយ​មិត្ត​រួម​ថ្នាក់​ដែល​មាន​ស្ថាន​ភាព​លំ​បាក​។ រៀង​រាល់​ខែ សា​ខា​សម្ព័ន្ធ​យុវ​ជន​សា​លា​នឹង​ឧបត្ថម្ភ​សិស្ស​ចំ​នួន​១៣​រូប ដែល​មាន​ស្ថាន​ភាព​លំ​បាក ក្នុង​នោះ ប្អូន​ម្នាក់​ៗ ទ​ទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំ​នួន​២០០​ពាន់​ដុង​។​ប្រាក់​នៅ​សល់​រាល់​ខែ សា​ខា​សម្ព័ន្ធ​យុវ​ជន​ថ្នាក់​ទុក​ចំ​ណាយ​ឲ្យ​ការ​ទិញ​អំ​ណោយ មាន​ដូច៖ សៀវ​ភៅ​ពុម្ព​សៀវ​ភៅ​សរ​សេរ ប៊ិច​ សម្ពៀត​ សម្លៀក​បំ​ពាក់​។ល។ សម្រាប់​ឧបត្ថម្ភ​សិស្ស​ក្រី​ក្រ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ដ​ទៃ​ទៀត​ ​“​។

យុវ​សិស្ស​សើុង​មិញ​ថែម សិស្ស​ថ្នាក់​ទី​១២Cនៃ​វិ​ទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​ត្រា​វិញ ឲ្យ​ដឹង​៖​“​គ្រួ​សារ​ប្អូន​ឋិត​ក្នុង​ក្រប​ខ័ណ្ឌ​គ្រួ​សារ​ក្រី​ក្រ ឪ​ពុក​ម្តាយ​ទៅ​ធ្វើ​ការ​ឈ្នួល ចំ​ណូល​មិន​ទៀង​ទាត់ ម៉្លោះ​ហើយ​ជីវ​ភាព​ជួប​ការ​លំ​បាក​ច្រើន​។ កាល​ពី​ខែ​ឧ​ស​ភា ឆ្នាំ​២០១៧​កន្លង ប្អូន​កើត​មាន​អា​ការ​រោគ​ខ្សោយ​តម្រង​នោម ទៅ​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ប៊ិញ​យ៉ឹង ក្រុង​ហូ​ជី​មិញ​។​ដោយ​ឃើញ​ស្ថាន​ភាព​ប្អូន​ជួប​លំ​បាក គ្រូ​បង្រៀន​និង​មិត្ត​ភក្តិ​ក្នុង​សា​លា​រៃ​អង្គាស​ប្រាក់ ឧបត្ថម្ភ​ប្អូន​បាន​ចំ​នួន​៩,៦​លាន​ដុង​។ ប្អូន​រំ​ភើប​ចិត្ត​យ៉ាង​ខ្លាំង ចំ​ពោះ​មនោ​សញ្ចេត​នា ដែល​គ្រូ​បង្រៀន​និង​មិត្ត​រួម​ថ្នាក់​ផ្តល់​ជូន ដើម្បី​សម្តែង​នូវ​ការ​ដឹង​គុណ​ប្អូន​នឹង​ខិត​ខំ​​រៀន​សូត្រ​ឲ្យ​បាន​ល្អ ដោយ​មិន​ធ្វើ​ឲ្យ​អ្នក​ទាំង​ឡាយ​ខក​បំ​ណង​ឡើយ​”​។

ជា​មួយ​នឹង​របៀប​ធ្វើ​បែប​សា​មញ្ញ​ដូ​ច្នេះ រយៈ​កាល​ជាង​៥​ឆ្នាំ​កន្លង សា​ខា​សម្ព័ន្ធ​យុវ​ជន​នៃ​វិ​ទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​ត្រា​វិញ រក្សា​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​ទម្រង់​រូប​ភាព​ប្រិត​សំ​ចៃ​ប្រាក់​អា​ហារ​ពេល​ព្រឹក​។ ជា​រៀង​រាល់​ខែ សា​ខា​សម្ព័ន្ធ​យុវ​ជន​នា​នា​ប្រិត​សំ​ចៃ​ប្រាក់​ឧបត្ថម្ភ​ដល់​សិស្ស​ក្រី​ក្រ​ជាង​១៣​នាក់​ដែល​មាន​ស្ថាន​ភាព​លំ​បាក​។ មធ្យ​មភាគ​ជា​រៀង​រាល់​ឆ្នាំ​សា​ខា​សម្ព័ន្ធ​យុវ​ជន​សា​លា​ប្រិត​សំ​ចៃ​ប្រាក់​បាន​ពី​១០​ដល់​២០​លាន​ដុង ឧបត្ថម្ភ​ដល់​សិស្ស​ក្រី​ក្រ​ជម្នះ​លំ​បាក​ជាង​១២០​នាក់​។   យុវ​តី​សិស្ស​គីម​ភឿង​ឡិញ ជា​សិស្ស​សកម្ម​ម្នាក់​ក្នុង​ថ្នាក់​ទី​១២Cនៃ​វិ​ទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​ត្រា​វិញ ឲ្យ​ដឹង​៖​“រៀង​រាល់​សប្តាហ៍ ប្អូន​ប្រិត​សំ​ចៃ​ប្រាក់​ពី​១០​ពាន់​- ២០​ពាន់​ដុង ដើម្បី​រួម​វិ​ភាគ​ទាន​មូល​និ​ធិ​សា​ខា​សម្ព័ន្ធ​ថ្នាក់​។ ប្រាក់​ប្រិត​សំ​ចៃ ថ្វី​ត្បិត​មិន​ច្រើន​ក៏​ដោយ ប៉ុន្តែ​គឺ​ជា​ប្រ​ភព​លើក​ទឹ​កចិត្ត​ជួយ​សិស្ស​ក្រី​ក្រ ជម្នះ​លំ​បាក​ស្ងប់​ចិត្ត​ក្នុង​ការ​សិក្សា​”។

            សើុង​ម៉ា​ល័យ​-មុ​នី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
សើុង​មិញ​ថែម