សន្តិសុខ - ការពារប្រទេស សន្តិសុខ - ការពារប្រទេស

03/10/2017 - 09:27

បង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ជន​ជាតិ​ខ្មែរ

ច្រើន​ឆ្នាំ​កន្លង គណៈ​កម្មា​ធិ​ការ​បក្ស មេ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន តែង​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​តម្រង់​ទិស បង្ក​ប្រ​ភព​កម្មា​ភិ​បាល​ជា​ជន​ជាតិ​ភាគ​តិច​បំ​ពេញ​បន្ថែម​ចូល​កង​ជួរ​។ ក្នុង​នោះ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​កៀង​យ៉ាង បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ពិ​សេស​ក្នុង​ការ​ជ្រើស​រើស​បង្ក​ប្រ​ភព​បាន​រាប់​រយ​កម្មា​ភិ​បាល​យោ​ធា និង​យោ​ជិន​ជំ​នាញ​ជា​ជន​ជាតិ​ខ្មែរ​។

   

វរ​សេនី​យ៍ឯក​បម្រុង គឹម​ង៉ុក​យ្វៀង​។

វរ​សេនីយ៍​ឯក​បម្រុង គឹម​ង៉ុក​យ្វៀង អនុ​ប្រ​ធាន​កា​រិ​យា​ល័យ​បង្ការ​បង្ក្រាប់​ឧក្រិដ្ឋ​កម្ម​គ្រឿង​ញៀន​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​កៀង​យ៉ាង គឺ​ជា​បេក្ខ​សិស្ស​ជំ​នាន់​ដំ​បូង បង្អស់​របស់​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​កៀង​យ៉ាង​ត្រូវ​បាន​ជម្រើស​តាំង​ចូល​រៀន​នៅ​វិជ្ជា​ស្ថាន​ការ​ពារ​ព្រំ​ដែន​។ តាំង​ពី​ពេល​បញ្ចប់​កម្ម​សិក្សា​វិល​មក​ខេត្ត​កៀង​យ៉ាង​បំ​ពេញ​ការ​ងារ បង​តែង​ខិត​ខំ​ប្រឹង​ប្រែង ដក​ស្រង់​បទ​ពិ​សោធន៍ ដើម្បី​ឆ្លើយ​តប​នឹង​តួ​នា​ទី​ភារ​កិច្ច ន​យោ​បាយ​ក្នុង​ដំ​ណាក់​កាល​បដិវត្តន៍​នា បច្ចុប្បន្ន​ឲ្យ​បាន​ល្អ។ ឆ្លង​កាត់​មុខ​ងារ​ជា​ច្រើន​ក្នុង​ការ​ងារ​និង​ទទួល​តំ​ណែង​ផ្សេង​ៗ​នៅ​កន្លែង​បោះ​ជំ​រំ​តាម​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន នៅ​តំ​បន់​ព្រំ​ដែន​យ៉ាង​ថាញ់ ក្រុង​ហា​តៀង ប៉ុន្តែ​ ទោះ​បី​មាន​មុខ​ងារ​ជា​អ្វី នៅ​ទី​ណា និង​ត្រូវ​បាន​បាន​ប្រ​គល់​ភារ​កិច្ច​អ្វី​ក៏​ដោយ បង​តែង​ប្តេជ្ញា​ចិត្ត​សម្រេច​បាន​ល្អ​បំ​ផុ​ត​។ ឆ្នាំ​២០១៧ បង​បាន​ប្រ​គល់​ភារ​កិច្ច​ជា​អនុ​ប្រ​ធាន​កា​រិ​យា​ល័យ​បង្ការ​បង្រ្កាប​ឧក្រិដ្ឋ​កម្ម​ គ្រឿង​ញៀន​។

ចំ​ណែក​វរ​សេនីយ៍​ទោ យ័ញ​កេវ​តៀង ប្រ​ធាន​គណៈ​ចាត់​តាំង​កា​រិ​យា​ល័យ​ន​យោ​បាយ​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​កៀង​យ៉ាង​បាន​ឲ្យ​ដឹង​៖ ទោះ​បី​បង​នៅ​ក្មេង អា​យុ​ទ័ព​នៅ​តិច បើ​ប្រៀប​នឹង​ការ​ទ​ទួល​បន្ទុក​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន​ក៏​ដោយ ប៉ុន្តែ​ដើម្បី​ធ្វើ​ឲ្យ​បាន​ល្អ​នូវ​ការ​ងារ​គឺ​ខ្ញុំ​ត្រូវ​ចំ​ណាយ​ពេល​វេ​លា​សម្រាប់​ការ​សិក្សា​ស្រាវ​ជ្រាវ​ឯក​សារ លិ​ខិត​បទ​ដ្ឋាន​សេចក្តី​សម្រេច​គ្រប់​ថ្នាក់ ព្រម​ទាំង​សូម​ម​តិ​បញ្ជា​ការ​ ដើម្បី​អនុ​វត្ត​ភារ​កិច្ច​ឲ្យ​បាន​ល្អ​បំ​ផុត។ កន្លង​រយៈ​កាល​៤​ឆ្នាំ​ធ្វើ​ជា​ប្រ​ធាន​គណៈ​ចាត់​តាំង វរ​សេនីយ៍​ទោ​យ័ញ​កេវ​តៀង បាន​រួម​ជា​មួយ​នឹង​គណៈ​​កម្មា​ធិ​ការ​បក្ស សា​ខា​បក្ស កា​រិ​យា​ល័យ​​​ន​យោ​បាយ​សិក្សា​ស្រាវ​ជ្រាវ​កសាង​សេចក្តី​សម្រេច​បាន​បង្កើត​នូវ​កម្ម​វិ​ធី​ស​កម្ម​ភាព មួយ​ចំ​នួន​សម្រាប់​គណៈ​កម្មា​ធិ​ការ​បក្ស​នៃ​កា​រិ​យា​ល័យ​។

ជា​មួយ​នឹង​ភារ​កិច្ច​ជា​ប្រ​ធាន​កម្លាំង​ទ័ព កា​រិ​យា​ល័យ​សេ​នា​ធិ​ការ​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​កៀង​យ៉ាង វរ​សេ​នីយ៍​ទោ ត្រឹង​ហឺវ​អាង បាន​កំ​ណត់​ច្បាស់​ថា នេះ​ជា​ភារ​កិច្ច​ដ៏​សំ​ខាន់​បំ​ផុត​ទាម​ទារ​កម្មា​ភិ​បាល​ទ​ទួល​បន្ទុក គប្បី​ចំ​ណាយ​ពេល​វេ​លា​តាម​ដាន​គ្រប់​គ្រង​ ដើម្បី​លើក​ជា​សំ​ណើ​ឲ្យ​បាន​សម​ស្រប​ជួយ​ដល់​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំដែន​ក្នុង​ការ​ជម្រើស​យោ​ធិន​ថ្មី រៀប​តំ​ណែង​យោ​ធិន​ជំ​នាញ​និង​បុគ្គិល​ការ​ពារ​ព្រំ​ដែន​។ គ្រប់​គ្រង​ហ្មត់​ចត់​គ្រឿង​យោធ​ភណ្ឌ សាស្រ្តា​វុធ មធ្យោ​បាយ​។ល។ ផ្គត់​ផ្គង​ទៅ​តាម​ផ្នែក​ជំ​នាញ​នី​មួយ​ៗ បម្រើ​ការ​ឲ្យ​បាន​ល្អ​សម្រាប់​ការ​ពល​កម្ម រៀន​សូត្រ​ចល័ត​ក្នុង​ការ​បង្ការ​ទប់​ទល់​ខ្យល់​ព្យុះ​ទឹក​ជំ​នន់​និង​ត្រៀម​ជា​ស្រេច​ដើម្បី​ប្រ​យុទ្ធ​។

គិត​មក​ទល់​សព្វ​ថ្ងៃ វរ​សេនីយ៍​ទោ យ័ញ​ង៉ុក​សាង ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ចល​នា​កា​រិ​យា​ល័យ​ន​យោ​បាយ​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​កៀង​យ៉ាង គឺ​ជា​កម្មា​ភិ​បាល​មួយ​រូប មាន​សមត្ថ​ភាព​អាច​សរ​សេរ​និ​យាយ បក​ប្រ​សាសន៍ បក​ប្រែ​បណ្តា​ឯក​សារ​ជា​ភាសា​ខ្មែរ​យ៉ាង​ពូ​កែ​។ ក្រោយ​ពី​បញ្ចប់​កម្ម​សិក្សា​នៅ​វិជ្ជា​ស្ថាន​ការ​ពារ​ព្រំ​ដែន បង​ក៏​បា​នចុះ​ឈ្មោះ​រៀន​រហូត​ដល់​បញ្ចប់​ថ្នាក់​១២​ភា​សា​ខ្មែរ​នៅ​ខេត្ត​សុក​ត្រាំង​។ បង​តែង​មាន​បំ​ណង​រួម​ចំ​ណែក​ក្នុង​ការ​កសាង​តំ​បន់​ព្រំ​ដែន កោះ​សមុទ្រ​នៅ​ខេត្ត​កៀង​យ៉ាង ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ឲ្យ​កាន់​តែ​អភិ​វឌ្ឍ ជីវ​ភាព​របស់​ជន​រួម​ជាតិ​កាន់​តែ​មាន​ភាព​លំនឹ​ង​៕

                                ឡេ​ស៊ាង​-សុ​ផន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
គឹម​ង៉ុក​យ្វៀង