វប្បធម៌-សិល្បៈ វប្បធម៌-សិល្បៈ

03/10/2017 - 09:27

អ​ភិ​រក្ស ពង្រីក​វប្ប​ធម៌​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​ឆ្លើយ​តប​តម្រូវ​ការ​អ​ភិ​វឌ្ឍ​ប្រ​ទេស​ជាតិ​ប្រ​កប​ដោយ​និ​រន្តរ​ភាព

ជា​ប្រ​ធាន​បទ​សំ​ខាន់​នៃ​ទិ​វា​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍​ជ​នរួម​ជាតិ​ខ្មែរ​ណាម​បូ លើក​ទី​៧​ (ហៅ​កាត់​ថា​ទិ​វា​បុណ្យ​) ទើប​បាន​ក្រ​សួង​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍ ផ្សព្វ​ផ្សាយ​ផែន​ការ​អ​នុ​វត្ត​។

 

ទិ​វា​បុណ្យ​សំ​ដៅ​បង្កើន​ចំ​ណង​សាម​គ្គី​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​រួម​
ជាតិ​ខែ្មរ​​ណាម​បូ​។

តាម​អនុ​រដ្ឋ​មន្រ្តី​ក្រ​សួង​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍ ទ្រិញ​ធី​ធ្វី ទិ​វា​បុណ្យ​នឹង​ប្រា​រព្ធ​ឡើង​ចាប់​ពី​ថ្ងៃ​១៧ -១៩ ខែ​វិច្ឆិ​កា ឆ្នាំ​២០១៧ នៅ​ខេត្ត​បាក​លីវ គឺ​ជា​ព្រឹត្តិ​ការណ៍​វប្ប​ធម៌​ធំ​មួយ​សំ​ដៅ​ជំ​រុញ​ចំ​ណង​សា​មគ្គី​ទំ​នាក់​ទំ​នង វប្ប​ធម៌ សិល្បៈ ពង្រឹង​និង​ពង្រីក​អត្ត​សញ្ញាណវប្ប​​ធម៌​​ជន​​រួម​ជាតិ​ខ្មែរ បង្ក​លក្ខណ​សម្បត្តិ​ ដើម្បី​សិប្ប​ករ សិល្ប​ករ ម​ហា​ជន​បាន​ជួប​ប្រា​ស្រ័យ​ទំ​នាក់​ទំ​នង ដោះ​ដូរ​បទ​ពិ​សោធន៍​ពី​ការ​ចាត់​ចែង​ស​កម្ម​ភាព​វប្ប​ធម៌  កី​ឡា​និង​ទេស​ចរណ៍​ក្នុង​ជន​រួម​ជាតិ​ខ្មែរ និង​អំ​ណរ​ទិ​វា​បុណ្យ​ធំ​ៗ​ក្នុង​ឆ្នាំ​២០១៧​។​ឆ្លង​តាម​រយៈ​ស​កម្ម​ភាព​នៃ​ទិ​វា​បុណ្យ​នេះ សំ​ដៅ​​លើក​តម្កើង ផ្សព្វ​ផ្សាយ​ឧទ្ទេស​នាម​ពី​តម្លៃ​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ ជា​មួយ​នឹង​ជន​រួម​ជាតិ​ទូ​ទាំង​ប្រ​ទេស និង​មិត្ត​ភក្ដិ​អន្តរ​ជាតិ  បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស រដ្ឋ ចំ​ពោះ​ការ​អ​ភិ​រក្ស ពង្រីក​តម្លៃ​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ ក្នុង​ចរន្ត​ស​មា​ហរណ​កម្ម​នៃ​ប្រ​ទេស​ជាតិ​។

ក្រ​សួង​វប្បធម៌ កី​ឡា​និង​ទេស​ចរណ៍ សំ​ណូម​ពរ​រាល់​ខ្លឹម​សារ​ស​កម្ម​ភាព​ក្នុង​ក្រប​ខណ្ឌ​ទិ​វា​បុណ្យ​គប្បី​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់ពី​​អត្ត​សញ្ញាណ​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ ប្រ​កប​ដោយ​លក្ខណៈ​ម​ហា​ជន​ទូ​លំ​ទូ​លាយ ច្នៃ​ប្រ​ឌិត វិ​សេស​វិ​សាល មាន​ប្រ​យោជន៍​និង​ជឿន​លឿន​។​តួ​អង្គ​សំ​ខាន់​បំ​ផុត​ក្នុង​ការ​អនុ​វត្ត​នៃ​ទិ​វា​បុណ្យ គឺ​អា​ស្រ័យ​ដោយ​សិប្ប​ករ សិល្ប​ករ-កា​រិ​នី តន្រ្តី​ករ​។ល។ ជា​ជន​ជាតិ​ខ្មែរ​ដោយ​មាន​ការ​ចូល​រួម​របស់​អ្នក​មុខ​អ្នក​ការ​សាស​នា​ឆ្នើម​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​។ គ្រប់​កម្ម​វិ​ធី​នៃ​ទិ​វា​បុណ្យ​ត្រូវ​មាន​ការ​ត្រៀម​បម្រុង​យ៉ាង​ហ្មត់​ចត់ មាន​ខ្លឹម​សារ​ល្អ​ៗ ជាក់​ស្ដែង​រួម​ចំ​ណែក​ក្នុង​ការ​បង្កើត​សួន​កម្សាន្ត​ខាង​វប្ប​ធម៌​កី​ឡា ដ៏​មាន​ប្រ​យោជន៍​របស់​សហ​គមន៍​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​។ បង្ក​ប​រិ​យា​កាស​សប្បាយ​រីក​រាយ​ធា​នា​សុ​វត្ថិ​ភាព ប្រិត​សំ​ចៃ និង​ទាក់​ទាញ​ជន​រួម​ជាតិ​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​។ នេះ​គឺ​ជា​ចំ​ណុច​ថ្មី សម្រាប់​សិប្ប​ករ​សិល្បករ និង​ជន​រួម​ជាតិ​ខ្មែរ បង្ហាញ​ពី​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​ក្នុង​ថ្ងៃ​បុណ្យ​។

ទន្ទឹម​ជា​មួយ​នឹង​ស​កម្ម​ភាព​របស់​ស្ថា​ប័ន អង្គ​ភាព​មជ្ឈិម ទិ​វា​បុណ្យ​នឹង​មាន​ការ​ចូល​រួម​របស់​ខេត្ត ក្រុង​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ចំ​នួន​១២​នោះ​គឺ បាក​លីវ តី​ណិញ   ប៊ិន​ភឿក វិញ​ឡុង ត្រា​វិញ​អាង​យ៉ាង កៀង​យ៉ាង សុក​ត្រាំង ហូវ​យ៉ាង កា​ម៉ាវ  ទី​ក្រុង​កឹង​ធើ  និង​ទី​ក្រុង​ហូ​ជី​មិញ​៕

                    ថាញ់​ផុង​-ពេជ្រ​សឿន  

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ទ្រិញ​ធី​ធ្វី