កីឡា - ទេសចរណ៍ កីឡា - ទេសចរណ៍

03/10/2017 - 09:27

រ​ម​ណី​យដ្ឋាន​បា​ហង​ឌឹម

បា​ហង​ឌឹម (បឹង​មាន​កោះ​បី​) ជា​រ​ម​ណី​យដ្ឋាន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​មក​លេង​កម្សាន្ត​យ៉ាង​ច្រើន​។

ទិដ្ឋភាពនៅលើកោះយ៉ាងត្រជាក់ ដោយសារនៅក្បែរមាត់បឹងមានម្លប់ឈើជាច្រើន។

បា​ហង​ឌឹម ឋិត​នៅ​ឃុំ​សេីុង​ហាយ ស្រុក​កៀង​លឿង ខេត្ត​កៀង​យ៉ាង​។ បា​ហង​ឌឹម​មាន​កោះ​ចំ​នួន​បី​គឺ ហង​ឌឹម​ដឿក ហង​ឌឹម​យ៉ឿង និង​ហង​ឌឹម​យ៉ៀង​។ ចំ​ណុច​ដែល​គួរ​ឲ្យ​ចាប់​អា​រម្មណ៍​នៃ​កោះ​ទាំង​បី​នោះ​គឺ មាន​សណ្ឋាន​ត្រី​កោណ​ត្រង់​កណ្តាល​មាន​បឹង​មួយ​ធំ​។ ក្នុង​បឹង​មាន​ទឹក​ថ្លា​យង់​។ ខណៈ​ពេល​ទឹក​នា​ច​ចុះ​ទាប​បំ​ផុត​យើង​អាច​ធ្វើ​ដំ​ណើរ​ដោយ​ថ្មើរ​ជើង​ពី​ហង​ឌឹម​យ៉ឿង​ទៅ​ហង​ឌឹម​យ៉ៀង មាន​ចម្ងាយ​ប្រ​ហែល​១០០​ម៉ែត្រ​។ ពេល​ទឹក​ជោរ​កម្រិត​ទឹក​មាន​កម្ពស់​ត្រឹម​ទ្រូង​ប៉ុណ្ណោះ​។ ទោះ​បី​ឋិត​នៅ​កណ្តាល​សមុទ្រ​ក៏​ពិត​មែន តែ​ដោយ​សារ​មាន​កោះ​ទាំង​បី​ឋិត​នៅ​ជុំ​វិញ បាន​ជា​ក្នុង​បឹង​គ្មាន​ទឹក​រលក​ធំ គឺ​មាន​តែ​អង្កាញ់​រ​លក​ស្រាល​ៗ​​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​ភ្ញៀវ​ទេស​ចរ​ងូត​ទឹក​ឡើយ​។ ក្រៅ​ពី​ងូត​ទឹក​ស​មុទ្រ​ភ្ញៀវ​ទេស​ចរ​ថែម​ទាំង​ទ​ទួល​អា​រម្មណ៍​រីក​រាយ​ខណៈ​ពេល​ចាប់​គ្រែង​បាត​បឹង មាន​ដូច គ្រែង​បួ គ្រែង​ប្រែង គ្រែង​ឈាម​គ្រែង​យ៉ឿង​។ល។  ក្រោយ​ពី​ចាប់​បាន​ប្រ​ភេទ​គ្រែង​ភ្ញៀវ​ទេស​ចរ​អាច​ជួល​ម្ចាស់​កោះ​ចម្អិន​ជា​ម្ហូប​ដោយ​ផ្ទាល់​ក៏​បាន​នឹង​កម្រៃ​ថោក​បង្គួរ​។ ក្មួយ​ត្រឹង​ធ្វី​វី នៅ​ខ័ណ្ឌ​និញ​កេវ ក្រុង​កឹង​ធើ​​ ឲ្យ​ដឹង​៖ “ ឆ្នាំ​ណា​ក៏​គ្រួ​សារ​នាំ​គ្នា​ទៅ​លេង​បា​ហង​ឌឹម​ដែរ ពី​ព្រោះ​អ្នក​ទាំង​ឡាយ​បាន​ងូត​ទឹក​សមុទ្រ​និង​ចាប់​គ្រែង ចាប់​ត្រី​មឹក សប្បាយ​រីក​រាយ​ខ្លាំង​ណាស់​”។

លក្ខណៈ​ពិ​សេស​បំ​ផុត នៅ​បា​ហង​ឌឹម​គឺ​មាន​ប្រ​ភេទ​ឈើ​ជា​ច្រើន​ត្រូវ​បាន​ប្រ​ជា​ជន​យក​ពី​ដី​គោក​មក​ដាំ មាន​ដូច​៖  ដូង​ប៊ើ ជម្ពូ​។ល។ បាន​ជា​អា​កាស​ធាតុ​នៅ​លើ​កោះ​ត្រ​ជាក់​បង្គួ​រ​។ ថ្វី​បើ​កោះ​ទាំង​៣​ឋិត​នៅ​ក្បែរ​គ្នា​ក៏​ពិត​មែន ប៉ុន្តែ​កោះ​នី​មួយ​ៗ​មាន​លក្ខណៈ​ដោយ​ឡែក​នៅ​ហង​ឌឹម​ដឿក មាន​ដើម​កោង​កាង​ជា​ច្រើន​។ ចំ​ណែក​ហង​ឌឹម​យឿង ភាគ​ច្រើន​មាន​ដាំ​ឈើ​ហូប​ផ្លែ​។ ដោយ​ឡែក​ហង​ឌឹម​យ៉ៀង​នោះ​វិញ មាន​ស្រះ​ទឹក​សាប​ខួប​ឆ្នាំ​។ ក្រោយ​ពី​ងូត​ទឹក​ស​មុទ្រ​ភ្ញៀវ​ទេស​ចរ​អាច​ឡើង​មក​ដេក​យោល​​​អង្រឹង​ក្រោម​ម្លប់​ឈើ​ដ៏​ត្រ​ជាក់​ទៀត​ផង​។ល។

ក្រៅ​ពី​ងូត​ទឹក​ស​មុទ្រ ចាប់​គ្រែង​ភ្ញៀវ​ទេស​ចរ​ថែម​ទាំង​មាន​ស​កម្ម​ភាព​គួរ​ឲ្យ​ចំ​ណាប់​អា​រម្មណ៍​មួយ​ទៀត នោះ​គឺ​បាន​គយ​គន់​ព្រះ​អា​ទិត្យ​លិច​និង​រះ​ឡើង​លើ​ផ្ទៃ​ជល​សា​។​កាំ​រស្មី​នៃ​ព្រះ​អា​ទិត្យ​ចែង​ចាំង​ព្រាក​ៗ​លើ​​ផ្ទៃ​ទឹក​រលក​នា​ព្រឹក​ព្រ​លឹម​បាន​ញាំុង​ឲ្យ​ភ្ញៀវ​ទេស​ចរ​មាន​អា​រម្មណ៍​ពោរ​ពេញ​ដោយ​ក្តី​សង្ឃឹម​។ ពេល​សុ​រិ​យា​ហៀប​អស្តង្គត សម្លឹង​ឃើញ​ឯ​នាយ​ជើង​មេឃ​ពណ៌​ស្វាយ ថ្វី​បើ​ញាំុង​ឲ្យ​អា​រម្មណ៍​ស្រ​ណោះ​បន្តិច​មែន ប៉ុន្តែ​ទិដ្ឋ​ភាព​គួ​ជា​ទី​គយ​គន់​ខ្លាំង​ណាស់​។ ពេល​រា​ត្រី​ ប្រ​សិន​បើ​ស្នាក់​នៅ​លើ​កោះ ភ្ញៀវ​ទេស​ចរ​អាច​ប្រ​មូល​គ្នា​ជា​ក្រុម​រួច​ដេញ​ចាប់​ជល​ផល​ក៏​បាន​ មាន​ដូច៖ ត្រី​មឹក ខ្យង Culi។ល។  រួច​ហើយ​ពឹង​ដល់​ម្ចាស់​បឹង​ចម្អិន​ជា​ម្ហូប​ហូប​​នៅ​ក្បែរ​​ភ្នក់​​ភ្លើង​​តែ​​ម្តង​​​ក៏​​បាន​​។ សព្វ​​ថ្ងៃ​​នៅ​​បា​​ហង​​ឌឹម​​ពុំ​​ទាន់​​មាន​​សណ្ឋា​​គារ​​នោះ​​ទេ​​ភ្ញៀវ​ទេស​ចរ​អាច​ស្នាក់​នៅ​ជា​មួយ​នឹង​សេ​វា​ផ្ទះ​លម្ហែ​​កាយ​របស់​ម្ចាស់​កោះ​យ៉ាង​សា​មញ្ញ​និង​បោះ​តង់​នៅ​ក្បែរ​មាត់​បឹង​ដើម្បី​ដេក​យប់​កុំ​ឲ្យ​បាត់​របស់​របរ​៕

ហាថាញ់ - សេរី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បា​ហង​ឌឹម