នយោបាយ - សង្គម នយោបាយ - សង្គម

10/10/2017 - 14:37

ប្រ​ធាន​រដ្ឋ​ស​ភា អញ្ជើញ​ចូល​រួម​បុណ្យ​ព្រះ​ច័ន្ទ

ប្រ​ធាន​រដ្ឋ​ស​ភា ង្វៀន​ធី​កីម​ង៉ឹង បាន​អញ្ជើញ​ចូល​រួម​កម្ម​វិ​ធី​ទូរ​ទស្សន៍ ផ្សាយ​ផ្ទាល់​“ បុណ្យ​ព្រះ​ច័ន្ទ - អុជ​បំ​ភ្លឺ​ក្ដី​ប្រា​ថ្នា កុ​មារ​វៀត​ណាម ឆ្នាំ​២០១៧" អា​ស្រ័យ​ស្ថា​នីយ៍​ទូរ​ទស្សន៍​វៀត​ណាម​ស​ហ​ការ​ជា​មួយ​នឹង​មជ្ឈិម​សម្ព័ន្ធ​យុវ​ជន​កុម្មុយ​និស្ត​ហូ​ជី មិញ​រៀប​ចំ​ឡើង ក្រោម​ការ​ឧបត្ថម្ភ​របស់​ធ​នា​គារ​ពា​ណិជ្ជ​កម្ម​ភាគ​ហ៊ុន​នៃ​ពាណិជ្ជ​កម្ម ក្រៅ​ប្រ​ទេស​វៀត​ណាម​។

 

ប្រធានរដ្ឋសភា ង្វៀនធីកីមង៉ឹង ថ្លែងការណ៍ក្នុងកម្មវិធីបុណ្យព្រះច័ន្ទ។ រូប ៈ  VTV

មាន​ប្រ​សាសន៍​ក្នុង​កម្ម​វិ​ធី ប្រ​ធាន​រដ្ឋ​ស​ភា ង្វៀន​ធី​កីម​ង៉ឹង បញ្ជាក់​៖ “កុ​មារ​ជា​សុភ​មង្គល​គ្រប់​គ្រួ​សារ​គឺ​ជា​អ​នា​គត​របស់​ប្រ​ទេស​ជាតិ​។ ព្រោះ​ហេតុ​នោះ ចំ​ពោះ​កម្ម​វិ​ធី​ប្រ​កប​ដោយ​អត្ថ​ន័យ​ដូច្នេះ​នឹង​លើក​កម្ពស់​ស្មារ​តី​ភ្ញាក់​រ​លឹក​និង​ភារ​កិច្ច​របស់​គ្រួ​សារ សា​លា​រៀន​និង​សហ​គមន៍​សង្គម ក្នុង​បុព្វ​ហេតុ​ថែ​ទាំ ការ​ពារ​និង​អប់​រំ​កុ​មារ​។ យើង​គប្បី​ធ្វើ​នូវ​ប្រ​ការ​ល្អ​ៗ​ដើម្បី​កុ​មារ​បាន​រស់​នៅ រៀន​សូត្រ លេង​កម្សាន្ត​ក្នុង​បរិ​ស្ថាន​មាន​ប្រ​យោជន៍​។ គប្បី​​បណ្តុះ​ពន្លក​សម្រាប់​យុវ​ជន​ជំ​នាន់​ក្រោយ​របស់​ប្រ​ទេស​ជាតិ​ដោយ​ទង្វើ​ប្រ​កប​ដោយ​អត្ថន័យ​ដូច​ជា​កម្ម​វិ​ធី​នេះ​”។

ក្នុង​កម្ម​វិធី​នេះ​ដែរ កុ​មារ​ពិ​ការអ​នា​ថា​ចំ​នួន​៣០០​រូប ដែល​មាន​ស្ថាន​ភាព​ក្រ​លំ​បាក​បាន​ទទួល​អំ​ណោយ​ពី​កម្ម​វិធី​និង​អ្នក​ធ្វើ​ហិ​រញ្ញ​ប្ប​ទាន​។​ពិ​ធី​បុណ្យ​ថែម​ទាំង​មាន​កម្ម​វិ​ធី​សំ​ដែង​ជម្រើស​នូវ​ឈុត​សំ​ដែង​ឆ្នើម​បំ​ផុត អំ​ពី​រឿង​និ​ទាន​ជូ​កុយ​បាន​ឡើង​”ឋាន​ព្រះ​ច័ន្ទ” ក្នុង​ថ្ងៃ​តេត​ទ្រុង​ធូ - រា​ត្រី​ព្រះ​ច័ន្ទ​ពេញ​វង់​បំ​ផុត​ក្នុង​ឆ្នាំ​។ ក្នុង​ពិ​ធី​ប្រ​ឡង មាន​ក្រុម​សំ​ដែង​ចំ​នួន​៤​ក្រុម ត្រូវ​សំ​ដែង​ធ្វើ​យ៉ាង​ណា​ដើម្បី​បញ្ចុះ​បញ្ចូល​មេ​ប្រ​យោគ​និង​ទស្ស​និក​ជន​ឲ្យ​ពេញ​ចិត្ត តាម​រយៈ​ការ​សំ​ដែង​របស់​ខ្លួន​។ គណៈ​មេ​ប្រ​យោគ រួម​មាន​សិល្ប​ករ-កា​រិ​នី​តុប​តែង​ខ្លួន​ជា​តួ​អង្គ​ដែល​ស្និទ្ធ​ស្នាល​ជា​មួយ​ប្អូន​ៗ មាន​ដូច​ ”ជី​ហាំង​​” “កូ​បែ​វ៉ាង​ខាំង​-ដ​” “​ជូ​កុយ​” ជា​មួយ​នឹង​ចរិត​លក្ខណៈ​ប្លែក​ៗ​ពី​គ្នា​។ ក្រុម​សំ​ដែង គឺ​ប្អូន​ៗ​កុ​មារ​សំ​ដែង​បង្ហាញ​តាម​រយៈ​ចង្វាក់​រាំ សប្បាយ​រីក​រាយ សៀក​រហ​ស​កម្ម រាំឡក ម៉ុង​សាយ​។ល។ ស​មាស​ភាព​ចូល​រួម​គឺ​កុ​មារ​តូច​ៗ​មក​ពី​បណ្តា​ក្លឹប​នានា​និង​ពិ​ធី​ករ​ដ៏​ស្និទ្ធ​ស្នាល​ជា​មួយ​នឹង​ប្អូន​ៗ​កុមារ​៕

យោង​តាម​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​។ ​

ចែករំលែកអត្ថបទ