នយោបាយ - សង្គម នយោបាយ - សង្គម

10/10/2017 - 15:07

ខេត្ត​បាក​លីវ ផ្សព្វ​ផ្សាយ​ផែន​ការ​រៀប​ចំ​ទិ​វា​វប្ប​ធម៌

គ​ណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ ទើប​ប្រ​កាស​សេច​ក្តី​សម្រេច បង្កើត គណៈ​ចង្អុល​ការ​គណៈ​រៀប​ចំ អនុ​គណៈ​កម្ម ការ​ក្រុម​ជំ​នួយ​ការ​នៃ​ទិ​វា​វប្ប​ធម៌ កី​ឡា និង​ទេស​ចរណ៍​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​លើក​ទីVII-ខេត្ត​បាក​លីវ ឆ្នាំ​២០១៧ (ហៅ​កាត់​ថា​ទិ​វា​បុណ្យ​)។ ឆ្លង​តាម​រយៈ​នោះ គណៈ​ចង្អុល​ការ​ទិ​វា​បុណ្យ  រួម​មាន​ស​មា​ជិក​១៨​នាក់  អា​ស្រ័យ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​លោក​យឿង​ថាញ់​ទ្រុង ជា​ប្រ​ធាន​; គណៈ​រៀប​ចំ​មាន​ស​មា​ជិក​៣៥​រូប អា​ស្រ័យ​អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​លោក​វឿង​ភឿង​ណាម​ជា​ប្រ​ធាន​។ ទិ​វា​បុណ្យ​នឹង​ប្រ​ព្រឹត្ត​ឡើង​ក្នុង​អំ​ឡុង​៣​ថ្ងៃ (ចាប់​ពី​ថ្ងៃ​១៧​ដល់​ថ្ងៃ​១៩​/១១​/២០១៧​) មាន​ខេត្ត ក្រុង​ចំ​នួន​១២ នៅ​តំ​បន់​ណាម​បូ ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ចូល​រួម​។

 គណៈ​ចង្អុល​ការផ្សព្វ​ផ្សាយ​ផែន​ការ​រៀប​ចំ​ទិ​វា​វប្ប​ធម៌​។

ស​មា​ជិក​គណៈ​ចង្អុល​ការ គណៈ​រៀប​ចំ​បាន​ផ្តល់​សច្ចា​ប័ន​លើ​ពង្រាង ឯក​សារ​បម្រើ​ការ​ងារ​ទិ​វា​បុណ្យ​ដូច​ជា​៖ ពង្រាង​ផែន​ការ ពង្រាង​សាច់​រឿង​បើក​និង​បិទ​ទិ​វា​បុណ្យ​ខ្លឹម​សារ​ដំ​ណើរ​ការ​ក្នុង​ទិ​វា​បុណ្យ​ជា​ដើម​។ សម​មិត្ត យឿង​ថាញ់​ទ្រុង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត ប្រ​ធាន​គណៈ​ចង្អុល​ការ​ទិ​វា​បុណ្យ ឲ្យ​ដឹង​៖ ទិស​ដៅ​នៃ​ការ​រៀប​ចំ​ទិ​វា​បុណ្យ គឺ​ដើម្បី​រឹត​បន្ដឹង​ចំ​ណង​សាម​គ្គី ទំ​នាក់​ទំ​នង​វប្ប​ធម៌​សិល្បៈ អភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​រួម​ជាតិ​ខ្មែរ; លើក​តម្កើង ផ្សព្វ​ផ្សាយ​ឧទ្ទេស​នាម​តម្លៃ​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ ទន្ទឹម​នឹង​នោះ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​អភិ​រក្ស​និង​អភិ​វឌ្ឍ​តម្លៃ​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​និន្នា​ការ សមា​ហរណ​កម្ម​របស់​ប្រ​ទេស​ជាតិ​។ ដើម្បី​ទិ​វា​បុណ្យ​ប្រ​ព្រឹត្ត​ឡើង​ត្រូវ​តាម​ផែន​ការ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រជា​​ជន​ខេត្ត លោក​យឿង​ថាញ់​ទ្រុង ស្នើស​មា​ជិក​គណៈ​ចង្អុល​ការ គណៈ​រៀប​ចំ​និង​អនុ​គណៈ​កម្ម​ការ ក្រុម​ជំ​នួយ​ការ​និង​អង្គ​ការ​ជាប់​ពាក់​ព័ន្ធ​នា​នា​ក្រោយ​ពី​កិច្ច​ប្រ​ជុំ​នេះ ត្រូវ​តែ​ប្រ​ញាប់​ប្រ​ញាល់ ក​សាង​ផែន​ការ​ជាក់​ស្ដែង លម្អិត​និង​ចាត់​ចែង​ការ​ងារ​ច្បាស់​លាស់​ផ្សារ​ភ្ជាប់​នឹង​ស្មារ​តី ទទួល​បន្ទុក​របស់​ស​មា​ជិក​គ្រប់​រូប ដើម្បី​ធា​នា​ទិ​វា​បុណ្យ អា​ស្រ័យ​ដោយ​ខេត្ត​ធ្វើ​ជា​ម្ចាស់​ផ្ទះ ប្រ​ព្រឹត្ត​ទៅ​ត្រូវ​តាម​គោល​ដៅ អត្ថ​ន័យ​តម្រូវ​ការ​និង​ផែន​ការ​បាន​ដាក់​ចេញ​លើ​ស្មារ​តីសុ​វត្ថិ​ភាព ប្រិត​សំ​ចៃ​៕

                                  ថាញ់​ផុង​-វិ​មាន  

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ខេត្ត​បាក​លីវ