សន្តិសុខ - ការពារប្រទេស សន្តិសុខ - ការពារប្រទេស

10/10/2017 - 15:07

បង្កើន​ការ​ធា​នា​សុ​វត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​ទឹក​ក្នុង​ផ្ទៃ​ស្រុក

ខេត្ត​សុក​ត្រាំង ទើប​ផ្សព្វ​ផ្សាយ​នូវ​វិ​ធាន​ការ​ជា​ច្រើន​សំ​ដៅ​ធា​នា​សុ​វត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​ទឹក​។ រី​ឯ​នគរ​បាល​ខេត្ត​សុក​ត្រាំង បាន​កសាង​ផែន​ការ​យាម​ល្បាត ត្រួត​ពិ​និត្យ រៀង​រាល់​សប្តាហ៍ រៀង​រាល់​ខែ និង​បង្កើន​ការ​ចាត់​កង​កម្លាំង​យាម​ល្បាត​ស្វយ័ត​លើ​ភូមិ​សាស្រ្ត ពិ​សេស គឺ​នៅ​រដូវ​ភ្លៀង​ ទឹក​ជំ​នន់​។

      កង​កម្លាំង​ស​មត្ថ​កិច្ច​ខេត្ត​សុក​ត្រាំង​ត្រួត​ពិ​និត្យ​និង​ផ្សព្វ​ផ្សាយ​ដល់​ម្ចាស់​នា​វា​​

ចម្លង​ភ្ញៀវ​ឆ្លង​ព្រែក​ទន្លេ គប្បី​ធា​នា​សុ​វត្ថិ​ភាព​ច​រាចរ​រដូវ​ភ្ញៀង ទឹក​ជំ​នន់​។

នៅ​ខេត្ត​សុក​ត្រាំង​សព្វ​ថ្ងៃ​មាន​ផ្លូវ​ព្រែក ទន្លេ​ថ្នាក់​ជាតិ​ចំ​នួន​១០; ផ្លូវ​ព្រែក ទន្លេ​ អា​ស្រ័យ​ខេត្ត​គ្រប់​គ្រង​ចំ​នួន​១១ និងផ្លូវព្រែក ទន្លេ ​អា​ស្រ័យ​ស្រុក​គ្រប់​គ្រង​ចំ​នួន​៤៣៣​។ ក្នុង​ខេត្ត​មាន​កំ​ពង់​នា​វា​ចម្លង​ភ្ញៀវ​ឆ្លង​ព្រែក ទន្លេជាង​​១៦០​កន្លែង​កំ​ពុង​ដំ​ណើរ​ការ សំ​ខាន់​គឺ​បម្រើត​ម្រូវ​ការ​ឆ្លង​ចុះ​ឡើង​របស់​ប្រ​ជា​ជន​ក្នុង​ខេត្ត​ពិ​សេស​គឺ​មា​មីង​តំ​បន់​ជ្រៅ តំ​បន់​ឆ្ងាយ​។ ក្រៅ​ពី​នោះ ខេត្ត សុក​ត្រាំង​មាន​កោះ​អណ្តែត​ជា​ច្រើននិង មាន​ហា​និ​ភ័យ​បាក់​ទំ​នប់​ធា​រា​សាស្រ្ត​យ៉ាង​ខ្ពស់​នា​រដូវ​ភ្លៀង​ ទឹក​ជំ​នន់​។

តាម​ផែន​ការ អន្តរៈ​ផ្នែក​រួម​មាន​នគរ​បាល​ចរាចរណ៍​ផ្លូវ​ទឹក នា​យក​ដ្ឋាន​កំ​ពង់​ផែ​សាខា​ស្នង​ការ​ដ្ឋាន​ផ្លូវ​ទឹក កម្លាំង​ត្រួត​ពិ​និត្យ​សុ​វត្ថិ​ភាព​។ល។ បង្កើន​ការ​ត្រួត​ពិ​និត្យ​តាម​កំ​ពង់​នា​វា​ក្នុង​ផ្ទៃ​ស្រុក​ទី​កំ​ពង់​នា​វា​ចម្លង​ភ្ញៀវ ឆ្លង​ព្រែក ចំ​ណត​អា​ជីវ​កម្ម​ប្រេង​ឥន្ធនៈ​។ វិ​និច្ឆ័យ​វិ​វាទ​និង​វិនិច្ឆ័យ​ម៉ឺង​ម៉ាត់ ករ​ណី​បំ​ពាន​ច្បាប់ ដូច​ជា​៖ គ្មាន​អាជ្ញា​ប័ណ្ណ​សកម្ម​ភាព គ្មាន​លិ​ខិត​បញ្ជាក់​មុខ​របរ មធ្យោ​បាយ សង្រ្គោះ​ជី​វិត​មិន​គ្រប់​គ្រាន់​ដឹក​ជញ្ជូន​ហួស​ចំ​ណុះ។ ក្នុង​ការ​យាម​ល្បាត ត្រួត​ពិ​និត្យ​កង​កម្លាំង​ស​មត្ថ​កិច្ច​បាន​គួប​ផ្សំ​និង​ការ​ផ្សព្វ​ផ្សាយ​ច្បាប់ ស្ដី​ពី​ចរាចរណ៍​ផ្លូវ​ទឹក​ក្នុង​ស្រុក​ជូន​ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​និង​ម្ចាស់​មធ្យោ​បាយ​ដឹក​អ្នក​ដំ​ណើរ​។ សហ​ការ​ជា​មួយ​កា​រិ​យា​ល័យ​អប់​រំ​នៅ​តាម​ស្រុក ទី​ប្រ​ជុំ​ជនក្រុង ផ្សព្វ​ផ្សាយ​ដល់​សិស្សា​នុ​សិស្ស​អំ​ពី​ចំ​ណេះ​ដឹង​មូល​ដ្ឋាន​ខណៈ​ពេល​ធ្វើ​ចរា​ចរ​ផ្លូវ​ទឹក​។ លើក​ទឹក​ចិត្ត​ស​កម្ម​ភាព​ប​រិ​ហារ​ទោស​លើក​ទោស​ម្ចាស់​មធ្យោ​បាយ​ដឹក​ជញ្ជូន​ណា​មិន​ធា​នា​សុ​វត្ថិ​ភាព​ចរា​ចរ​ដល់​អ្នក​ដំ​ណើរ ​ខណៈ​ពេល​បើក​បរ​ឆ្លង​កាត់​ព្រែក​។ ក្រើន​រំ​លឹក​ដល់​កំ​ពង់​នា​វា​ចម្លង​ភ្ញៀវ​ឆ្លង​ព្រែក គប្បី​ធ្វើ​អា​ជីវ​កម្ម​ស្រប​ច្បាប់​មាន​មធ្យោ​បាយ​សង្រ្គោះ​ជី​វិត​គ្រប់​គ្រាន់ សង្រ្គោះ​ទូក​លិច សង្រ្គោះ​អគ្គិ​ភ័យ មាន​លិ​ខិត​បញ្ជាក់​ឬ​សញ្ញា​ប័ត្រ​វិជ្ជា​ជីវៈ​សម​ស្រប​។

បង​ឌោ​ត្វឹង​អែម ម្ចាស់​ម​ធ្យោ​បាយ​ដឹក​ជញ្ជូន​ផ្លូវ​ទឹក​ក្នុង​ផ្ទៃ​ស្រុក ផ្លូវ​ភូ​ហ៊ឺវ​ – វ៉ាម​ឡែវ ស្រុក​ឡុង​ភូ​ខេត្ត​សុក​ត្រាំង ឲ្យ​ដឹង​៖ អា​ស្រ័យ​បាន​ការ​ត្រួត​ពិ​និត្យ ក្រើន​រំ​លឹក​ជា​ប្រ​ចាំ ទើប​ម្ចាស់​ម​ធ្យោ​បាយ​ដឹក​ជញ្ជូន​បាន​ដឹង​កំ​ពង់​នា​វា​មាន​ការ​ខូច​ខាត​ត្រង់​ណា ដើម្បី​ធ្វើ​ការ​ជួស​ជុល លិ​ខិត​ស្នាម​មិន​គ្រប់​គ្រាន់​ឬ​មិន​សម​ស្រប​ដើម្បី​បំ​ពេញ​បន្ថែម​។ ខណៈ​ពេល​មាន​ភ្ញៀង ខ្យល់​ធំ គួរ​តែ​ចូល​ចត​ជ្រក​មិន​ត្រូវ​ចេញ​ដំ​ណើរ​ឡើយ​ដើម្បី​ធា​នា​សុ​វត្ថិ​ភាព​ដល់​អ្នក​ដំ​ណើរ​។

វរ​សេនីយ៍​ឯក ង្វៀន​វាំុ​ង​ម៉ាង ប្រ​ធាន​កា​រិ​យា​ល័យ​នគរ​បាល​ចរា​ចរណ៍​ផ្លូវ​ទឹក​នៃ​​ន​គរ​​បាល​ខេត្ត​សុក​ត្រាំង​ឲ្យ​ដឹង​៖​ “​តាម​ព្យា​ករណ៍ ដោយ​សារ​ជះ​ឥទ្ធិ​ពល​នៃ​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ ស្ថាន​ភាព​ភ្លៀង ទឹក​ជំ​នន់​មិន​អាច​ណាស្មាន​ដឹង​មុន ផ្នែក​ស​មត្ថ​កិច្ច​សំ​ណូម​ពរ​ដល់​អ្នក​ធ្វើ​ចរា​ចរ​តាម​នា​វា អ្នក​ដឹក​ជញ្ជូន​ទំ​និញ អ្នក​ដំ​ណើរ គប្បី​ត្រួត​ពិ​និត្យ​ប្រ​ព័ន្ធ​សុ​វត្ថិ​ភាព​។ ម្ចាស់​មធ្យោ​បាយ​ទាំង​ឡាយ​គប្បី​សម្រាល​ទម្ងន់​១០​%​បើ​ប្រៀប​នឹង​កម្រិត​ទម្ងន់​ធម្ម​តា​នៅ​រដូវ​ភ្ញៀង ទឹក​ជំ​នន់​។ ផ្នែក​ស​មត្ថ​កិច្ច​ផ្ដល់​អនុ​សាសន៍​ដល់​ប្រ​ជា​ជន​គប្បី​ម្ចាស់​ការ​ការ​ពារ​អា​យុ​ជី​វិត​ខ្លួន​និង​អ្នក​ដំ​ណើរ ជៀស​វាង​គ្រោះ​ថ្នាក់​ជាយ​ថា​ហេតុ​កើត​មាន​ឡើង​”៕

      ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម -បក​ប្រែ​៖ ថាច់​សេ​រី 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ខេត្ត​សុក​ត្រាំង