វប្បធម៌-សិល្បៈ វប្បធម៌-សិល្បៈ

10/10/2017 - 15:26

អស់​ពី​ចិត្ត​បង្រៀន​របរ​ចម្លាក់

សិប្ប​ករ​ថាច់​នី នៅ​ភូមិ​សំ​ណឹង ឃុំ​ហ្វា​អឹង ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ តែង​មាន​បំ​ណង​បង្រៀន​របរ​ចម្លាក់​របស់​ខ្លួន​ដល់​យុវ​ជន​នៅ​ភូមិ​ភាគ​។

បង​ថាច់​នី​ជា​មួយ​នឹង​ផ​លិត​ផល​ចម្លាក់​ដោយ​ថ្វី​ដៃ​ប៉ិន​ប្រ​សប់​របស់​ខ្លួន​។

សិប្ប​ករ​ថាច់​នី បាន​ច្នៃ​ប្រ​តិដ្ឋ​ផ​លិត​ផល​យ៉ាង​សម្បូរ​បែប ដូច​ជា៖  រូប​សត្វ​ដាក់​នាម​ឆ្នាំ​ទាំង​១២​និង​ឧប​ករណ៍​សម្រាប់​តុប​តែង​ក្នុង​គ្រួ​សារ​។ល។
បង​បាន​ច្នៃ​គល់​ឈើ​ដែល​ឥត​ប្រ​យោជន៍​ក្លាយ​ជា​ផ​លិត​ផល​ចម្លាក់​ដ៏​ប្រ​ណិត​ដិត​ដាម​ដោយ​លក្ខណៈ​សិល្បៈ​​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​។ តាម​ប្រ​សាសន៍​លោក​ត្រឹង​ហឺវ​ញឹង ប្រ​ធាន​កា​រិ​យា​ល័យ​រច​នា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​ស្រុក​កូវ​កែ ឲ្យ​ដឹង​៖ “បច្ចុប្បន្ន ផ​លិត​ផល​ចម្លាក់​របស់​បង​ថាច់​នី តែង​បាន​អ​តិ​ថិ​ជន​នៅ​ក្នុង​និង​ក្រៅ​ស្រុក​ដឹង​ឮ​។ មិន​តែ​ប៉ុណ្ណោះ​ទេ នៅ​មាន​ម្ចាស់​មូល​ដ្ឋាន​ចម្លាក់​គ្រឿង​ឈើ​ អញ្ចើញ​គាត់​ទៅ​ឆ្លាក់​ឲ្យ​មូល​ដ្ឋាន​របស់​គេ ប៉ុន្តែ​បង​មិន​ព្រម​ទទួល​ពាក្យ​។ ក្តី​ប្រាថ្នា​របស់​បង ​គឺ​ចង់​ចែក​រំ​លែក​សិល្បៈ​ចម្លាក់​ដែល​បាន​រៀន ​ពី​ព្រះ​សង្ឃ​វត្ត​សំ​ណឹង​ធំ បង្ហាត់​បង្រៀន​ដល់​យុវ​ជន​នៅ​ភូមិ​ភាគ​ជា​បន្ត​”។​

 មូល​ដ្ឋាន​របស់​គ្រួ​សារ​បង​ថាច់​នី​នៅ​ចង្អៀត​ចង្អល់ បើ​ស្មាន​ទៅ​មិន​បាន​៥០​ម៉ែត្រ​កា​រ៉េ​ផង​ ប៉ុន្តែ​​បង​​ដាក់​តាំង​​ផ​លិត​​ផល​​ដែល​​ធ្វើ​​សម្រេច​​ជា​​ច្រើន​ អា​ស្រ័យ​អ​​តិ​ថិ​ជន​ដាក់​​ពាក្យ​​ទិញ​​តាម​​តម្រូវ​​ការ​​។ បង​ថាច់​នី ឲ្យ​ដឹង​៖ “ឆ្នាំ​២០១០ ក្រោយ​ពី​បាន​រៀន​របរ​ចម្លាក់​នៅ​វត្ត​សំ​ណឹង​ធំ ​ខ្ញុំ​ក៏​ផ្តើម​បង្កើត​អា​ជីព​ចម្លាក់​នៅ​ផ្ទះ​រួម​ជា​មួយ​នឹង​ប្រ​ពន្ធ និង​ក្មួយ​ៗ​២​នាក់​ទៀត​។ ដំ​បូង​ជួប​លំ​បាក​ណាស់​ដែរ ប៉ុន្តែ​អា​ស្រ័យ​ផ​លិត​ផល​ដែល​ធ្វើ​បាន​មក​តម្រូវ​តាម​ចិត្ត​របស់​អ​តិ​ថិ​ជន (ផ​លិត​ផល​ពី​ធុន​តូច​រហូត​ដល់​មធ្យម​) សម​ស្រប​នឹង​ការ​ទិញ​ជូន​ជា​វត្ថុ​អនុ​ស្សាវ​រីយ៍​ឬ​សម្រាប់​តុប​តែង​ក្នុង​ផ្ទះ​។​ វត្ថុ​ធាតុ​ដើម​សម្រាប់​យក​មក​ឆ្លាក់​មាន​ច្រើន​ណាស់​នៅ​តាម​ភូមិ​ភាគ ដូច​ជា​៖ ឈើ​ខ្នុរ ស្មាច់ មៀន គ​គីរ ។ល។ ដូច្នេះ​តម្លៃ​ក៏​មិន​ថ្លៃ​ប៉ុន្មាន​។ អា​ស្រ័យ​ហេតុ​នោះ មូល​ដ្ឋាន​របស់​បង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន​”។

តាម​បង​ថាច់​នី ប្រ​កប​របរ​ចម្លាក់​ផ្តល់​ប្រាក់​ចំ​ណូល​បង្គួរ​ដែរ ព្រម​ទាំង​នេះ​ដោះ​ស្រាយ​បាន​ការ​ងារ​ធ្វើ​សម្រាប់​ពល​ករ​នៅ​ជន​បទ ម៉្លោះ​ហើយ​បង​ស្នើ​សូម​អង្គ​ភាព​ស​មត្ថ​កិច្ច​បង្ក​លក្ខណ​សម្បត្តិ ដើម្បី​បង​បាន​បង្រៀន​របរ​ជូន​យុវ​ជន​នៅ​ភូមិ​ភាគ​៕

                    សេីុង​ម៉ា​ល័យ​-សុ​ផល        

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
សិប្ប​ករ​ថាច់​នី