កីឡា - ទេសចរណ៍ កីឡា - ទេសចរណ៍

10/10/2017 - 15:26

ទេស​ចរណ៍​ផុង​ដៀង

មន្ទីរ​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍​ក្រុង​កឹង​ធើ ទើប​ស​ហ​ការ​ជា​មួយ​នឹង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​ផុង​ដៀង រៀប​ចំ​ដោយ​ជោគ​ជ័យ ”ទិ​វា​អេ​កូ​ទេស​ចរណ៍​ផុង​ដៀង–​កឹង​ធើ​” ឆ្នាំ​២០១៧ សំ​ដៅ​អប​អរ​ទិ​វា​ទេស​ចរណ៍​ពិ​ភព​លោក (ថ្ងៃ​២៧ ខែ​កញ្ញា​)។

 

ផ​លិត​ផល​មួយ​ចំ​នួន​ដែល​ចូល​រួម​ការ​សម្តែង​សិល្បៈ​រច​នា​រូប​ភាព​ដោយ​ផ្លែ​ឈើ។​

ជា​មួយ​នឹង​ស​កម្ម​ភាព​វប្ប​ធម៌ ទេស​ចរណ៍ កី​ឡា​យ៉ាង​គគ្រឹក​គគ្រេង ទិ​វា​បុណ្យ​បាន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​និង​ប្រ​ជា​ជន​ចូល​រួម​រាប់​ពាន់​លើក​នាក់​។ ជា​ពិ​សេស ការ​សម្តែង​”សិល្បៈ​រច​នា​រូប​ភាព​ដោយ​ផ្លែ​ឈើ​ឆ្ងាញ់​ៗ​”  មាន​ភ្ញៀវ​ទេស​ចរ​ចូល​រួម​ទស្ស​នា​យ៉ាង​កុះ​ករ​។ ក្នុង​នោះ មាន​ផ្លែ​ឈើ​ពិ​សេស​ៗ របស់​ស្រុក​ផុង​ដៀង ដូច​ជា​៖ ផ្លែ​ផ្ញៀវ​ហា​ចូវ ផ្លែ​ទឹក​ដោះ ផ្លែ​ក្រូច​។ល។ មាន​ភាព​ល្អ​ឥត​ខ្ចោះ​ឆ្លង​តាម​រយៈ​ស្នា​ដៃ​យ៉ាង​ប៉ិន​ប្រ​សប់​របស់​សិប្ប​ករ​ដែល​មាន​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​យ៉ាង​សម្បូរ​បែប​។ រី​ឯ​ស​កម្ម​ភាព​ផ្សេង​ៗ​ទៀត​ក្នុង​ថ្ងៃ​បុណ្យ​ក៏​សម្រេច​បាន​ជោគ​ជ័យ​បង្គួរ មាន​ដូច​៖ សម្តែង​ឡើង​វិញ​ផ្សារ​ណាត់ ​ផ្សារ​អណ្តែត​តាំង​ពិ​ព័រណ៍​រូប​ភាព ជូន​រូប​គំ​នូ​អនុ​ស្សាវរីយ៍ សំ​ដែង​ដើង​កា​តាយ​តឺ ដាក់​បង្ហាញ​ម្ហូប​អា​ហារ​ឆ្ងាញ់​ផុង​ដៀង ដាក់​បង្ហាញ​នំ​តាម​របៀប​ប្រ​ជា​ករ អក្ខ​រា​វិ​ចិត្រ​។ល។

ក្នុង​ថ្ងៃ​បុណ្យ ថែម​ទាំង​មាន​ស​កម្ម​ភាព​កី​ឡា​យ៉ាង​សម្បូរ​បែប​និង​ប្រ​កប​ដោយ​ភាព​ពុះ​ពោរ​ពិ​សេស​គឺ​ទស្ស​នីយ​ភាព​សំ​ដែង​ក្បាច់​គុន Vovinam របស់​សិស្ស​គុន​។ ផុង​ដៀង​ជា​កនែ្លង​បង្កើត​បាន​នូវ​អ្នក​ចេះ​ក្បាច់​គុន Vovinam សម្រាប់​ផ្ដល់​ជូន​ក្រុម​ជម្រើស​ក្រុង​កឹង​ធើ​និង​ក្រុម​ជម្រើស​ជាតិ​ម្ល៉ោះ​ហើយ​រាល់​ឈុត​សំ​ដែង​ក្បាច់​គុន​ពោរ​ពេញ​ដោយ​ចំ​ណាប់​អា​រម្មណ៍។ នៅ​ទី​នេះ មន្ទីរ​វប្ប​ធម៌​កី​ឡា​និង​ទេស​ចរណ៍​ក្រុង​កឹង​ធើ ក៏​បាន​ជ្រើស​រៀប​ចំ​ប្រ​កួត​វិញ្ញា​សា​កី​ឡា​មួយ​ចំ​នួន​សម្រាប់​ម​ហា​សន្និ​បាត​កី​ឡា​អប់​រំ​កាយ​ក្រុង​កឹង​ធើ​ឆ្នាំ​២០១៧​ផង​ដែរ មាន​ដូច​៖ វិញ្ញា​សា​រត់​ប្រ​ណាំង​ម៉ា​រ៉ា​តុង ហែល​ឆ្លង​ទន្លេ ប្រ​ឡង​ចែវ​ទូក​។ ទស្ស​និក​ជន ឈរ​លើ​មាត់​ច្រាំង​ឧទ្យាន​ង្វៀន​ភឿង​យ័ញ ស្រែក​ហ៊ោ​គាំ​ទ្រ​អស់​ពី​ចិត្ត​ពី​ថ្លើម​។ លោក​ត្រឹង​ក្វឹក​ដុង នៅ​ទី​ប្រ​ជុំ​ជន​ផុង​ដៀង ឲ្យ​ដឹង​៖ “សម្លឹង​ឃើញ​ទូក​៣​សន្លឹក ខ្ញុំ​នឹក​ឃើញ​កាល​ពី​ខ្លួន​នៅ​ចែវ​ទូក​ទៅ​ជួញ​ដូរ​ក​សិ​ផលលើផ្សារ​អណ្តែត បាន​ជា​ខ្ញុំ​ចូល​ចិត្ត​ខ្លាំង​ណាស់​”​។ ទន្ទឹម​នឹង​នោះ ល្វែង​ទំ​និញ​ចំ​នួន​៤០​សម្រាប់​ថ្ងៃ​បុណ្យ​ជា​មួយ​នឹង​ប​ធាន​បទ​”​ផ​លិត​ផល​វៀត​ណាម​ចុះ​មក​កាន់​ជន​បទ​” បាន​ទាក់​ទាញ​ទស្ស​និក​ជន​រាប់​ពាន់​លើក​នាក់​មក​ទស្ស​នា​និង​ទិញ​របស់​របរ​។ បង​ស្រី​ង្វៀន​ធី​ដែប នៅ​ឃុំ​ញើង​អាយ ឲ្យ​ដឹង​៖​“​កាល​ពី​ឆ្នាំ​ទៅ ខ្ញុំ​បាន​មក​ផ្សារ​ណាត ទិញ​របស់​របរ ឃើញ​ថា​ប្រើ​ប្រាស់​បាន​ល្អ ម្ល៉ោះ​ហើយ​ឆ្នាំ​នេះ ខ្ញុំ​ទន្ទឹង​រង​ចាំ​ដល់​ថ្ងៃ​បុណ្យ​ដើម្បី​ទិញ​របស់​របរ​ថែម​ទៀត​។ នាង​ខ្ញុំ​ចូល​ចិត្ត​ប្រើ​ប្រាស់​ផលិត​ផល​វៀត​ណាម​គុណ​ភាព​ខ្ពស់​ណាស់​”។

តាម​ប្រ​សាសន៍​របស់​លោក​ង្វៀង​វាំុង​សឺ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​ផុង​ដៀង​៖ ទិ​វា​បុណ្យ​បាន​រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្រ​ជា​ជន អំ​ពី​សារៈ​សំ​ខាន់​នៃ​ទេស​ចរណ៍​។ នេះ​ជា​ខ្លឹម​សារ​ដ៏​សំ​ខាន់ ពី​ព្រោះ​ផុង​ដៀង​កំ​ពុង​កសាង​ជា​ស្រុក​អេ​កូ​ទេស​ចរណ៍​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​ទស្ស​នា​កម្សាន្ត​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​៕

                         ហា​ថាញ់​ - សេ​រី​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ង្វៀង​វាំុង​សឺ