នយោបាយ - សង្គម នយោបាយ - សង្គម

16/10/2017 - 14:31

អនុ​វត្ត​គោល​ន​យោ​បាយ​ដោយ​ឡែក ឧបត្ថម្ភ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច-​សង្គមនៅ​​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​

គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ ទើប​ផ្តល់​ស​ច្ចាប័ន​លើគ​ម្រោង​អនុវត្ត​គោល​ន​យោ​បាយ​ដោយ​ឡែក ឧបត្ថម្ភ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច ដំ​ណាក់​កាល​២០១៧​-២០២០ លើ​ភូមិ​សាស្រ្ត​ខេត្ត ដោយ​ថវិ​កាស​រុប​៤៥៨,៨៥​ពាន់​លាន​ដុង ក្នុង​នោះ ថវិ​កាមជ្ឈិម​ឧបត្ថម្ភ​ជិត​៦៣​ពាន់​លាន​ដុង ទុនបុល​ធនា​គារ​គោលន​យោបាយ​សង្គម​ជិត​៣៩០​ពាន់​លាន​ដុង ទឹក​ប្រាក់​នៅ​ខ្វះ​ប៉ុន្មាន អា​ស្រ័យ​ថវិ​កាប​ដិ​ភាគរ​បស់​ភូមិ​ភាគ។

 

 

 

Travinh.gov.vn

ឆ្លង​តាម​រយៈ​នោះ មាន​គ្រួសារ​ជន​រួម​ជា​តិ​ភាគតិច​ក្រីក្រ​ជិត​១៦.០០០ គ្រួសារ​លើ​ភូមិសាស្រ្ត​ខេត្ត​បាន​ឧបត្ថម្ភ​ដី​សង់​ផ្ទះ ដី​ផលិត​កម្ម ផ្លាស់​ប្តូរ​របរ​ទឹកស្អាត​និងបុល​ទុន​ឥណទាន​អានុ​គ្រោះ​សម្រាប់​ពង្រីក​ការ​ផលិត​។ ឆ្នាំ​២០១៨ ខេត្ត​នឹង​ផ្សព្វ​ផ្សាយ​ប្រ​ភព​ទុន​ជិត​២៤២​ពាន់​លាន​ដុង ដើម្បី​ឧបត្ថម្ភ​ដីសង់​ផ្ទះជូន​ប្រជា​ជន​២២៧​គ្រួ​សារ  ឧបត្ថម្ភ​ផ្លាស់​ប្តូររបរ​ជូន​ប្រ​ជាជ​ន​៤.៦៧៦​គ្រួ​សារ ឧបត្ថម្ភដីផលិត​កម្ម​ជូន​ប្រ​ជា​ជន​៣២៤​គ្រួសារ ឧបត្ថម្ភកម្ចី​ទុន​អានុ​គ្រោះជូន​ប្រជា​ជន​៣២៥​គ្រួ​សា​រ។ល។ ឆ្នាំ​២០១៩ ខេត្ត​នឹង​ផ្សព្វផ្សាយ​ប្រ​ភព​ទុន​ជាង​១៣០​ពាន់​លាន​ដុង ដើម្បី​ផ្លាស់​ប្តូរ​របរ​ជូន​ប្រ​ជាជន​២.៨០៥​គ្រួ​សារ ឧបត្ថម្ភ​ដីផ​លិត​កម្ម​ជូន​ប្រ​ជាជ​ន១៩៤​គ្រួ​សារ​។ ឆ្នាំ​២០២០ ខេត្ត​នឹង​រំ​សាយ​ថវិកា​ដែល​នៅ​សេសសល់ ដើម្បី​ផ្លាស់​ប្តូររបរ​ជូន​ប្រជា​​ជន​១.៨៧១គ្រួសារ និង​ឧបត្ថម្ភ​ដី​ផ​លិត​​​កម្មជូន​ប្រ​ជា​ជន​១៣០គ្រួសារ​។

លោក​កៀង​និញ ប្រធាន​គណៈ​ជន​ជាតិខេត្តត្រា​​វិញ ឲ្យដឹង​៖ អនុវត្ត​សេចក្តី​សម្រេច​របស់​នាយក​រដ្ឋមន្ត្រី​នៃរដ្ឋា​ភិបាល ស្ដី​ពី​ឧបត្ថម្ភដី​សង់​ផ្ទះ ដី​ផលិត​កម្ម​ទឹក​ស្អាត​ប្រើ​ប្រាស់ ចាប់​ពី​ឆ្នាំ​២០០៤​ដល់​២០១៦ ខេត្ត​ត្រា​វិញ​បាន​រំ​សាយ​ថវិ​កាស​រុប​ជាង៤៥៥​ពាន់​លាន​ដុង ដើម្បី​ឧបត្ថម្ភ​ជនរួម​ជាតិភាគ​តិចក្រី​ក្រ ដោះ​ស្រាយ​ការ​លំបាក​ជូនគ្រួ​សារ​ជិត​១០០.០០០​។ ការ​ផ្សព្វ​ផ្សាយគម្រោង​អនុវត្ត​គោល​នយោ​បាយ​ដោយ​ឡែក​ឧបត្ថម្ភ​អភិ​វឌ្ឍសេដ្ឋ​កិច្ច-សង្គម​ តំបន់​ជនរួម​ជាតិ​​ភាគ​តិច ដំ​ណាក់​​កា​ល​​២០១៧​-២០២០ នឹង​បង្កលក្ខណៈ​សម្បត្តិ​ជូន​រាប់​ពាន់​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ​លើ​ភូមិសាស្រ្ត​ ឆ្លង​កាត់​លំ​បាក​ជីវ​ភាព​បាន​លំនឹង​ជាបណ្ដើរ​ៗ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រីក្រដោយ​ចីរ​ភាព។

ខេត្ត​ត្រា​វិញ​មាន​ប្រ​ជាជន​រស់​នៅ​សរុប​ជាង​១លាន​នាក់ ក្នុង​នោះ ជនរួម​ជាតិ​ខ្មែរ​ស្រូប​អត្រា​៣១,៥%​។ ចុងឆ្នាំ​២០១៦ ចំនួន​គ្រួសារ​ក្រីក្រ​ទូ​ទាំង​ខេត្ត​ជាង​៣០.០០០​គ្រួសារ កាត់​បន្ថយ​បានជាង​២%បើ​ប្រៀប​នឹង​ឆ្នាំ​២០១៥ ក្នុង​នោះ​អត្រា​គ្រួ​សារជន​រួម​ជាតិ​ខ្មែរ​ក្រីក្រ​ថយ​ចុះ​២,៦៦​%។ ខេត្តនឹង​ខិតខំ​កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រីក្រ​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច​ពី​៣ដល់​៤%​/ឆ្នាំ​៕

ថាញ់​ហ្វា​(ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន​វៀត​ណាម​)-វិ​មាន​រូប: 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​កៀង​និញ