សុខភាព សុខភាព

16/10/2017 - 14:42

ខិត​ខំ​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​គ្រុន​ឈាម​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ

តាម​ប្រ​សាសន៍​វេជ្ជ​បណ្ឌិត តឺ​អាយ​ស៊ាន ប្រ​ធាន​កា​រិ​យា​ល័យ​សុ​ខា​ភិ​បាល​ស្រុក​កូវ​ង៉ាង ខេត្ត​ត្រា​វិញ ឆ្លង​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​យុទ្ធ​នា​ការ​ឃោស​នា​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​គ្រុន​ឈាម​និង​កម្ចាត់​ដង្កូវ​ទឹក​លើ​ភូមិ​សាស្រ្ត​ស្រុក​ចំ​នួន​២​លើក បាន​លើក​កម្ពស់​ស្មារតី​យល់​ដឹង​របស់​សហគមន៍​ក្នុង​ការ​ងារ​បង្ការ​ជំ​ងឺ​។

គ្រួ​សារ​ជា​ច្រើននៅ​ឃុំ​ញ៉ី​ត្រឿង ស្រុក​កូវ​ង៉ាង​តែង​ពិ​និត្យ​មើល​ដង្កូវ​ទឹក​ជា​រើយ​ៗ​។

ទោះ​បី​ជា​ភូមិ​ភាគ​មិន​ស្ថិត​នៅ​ក្នុង​ភូមិ​សាស្រ្ត ដែល​មាន​អត្រា​អ្នក​កើត​ជំ​ងឺ​គ្រុន​ឈាម​ខ្ពស់​របស់​ខេត្ត​ក៏​ដោយ ប៉ុន្តែ​ក្នុង​៧​ខែ​ដើម​ឆ្នាំ​២០១៧ ស្រុក​កូវ ង៉ាង​មាន​អ្នក​កើត​ជំ​ងឺ​គ្រុន​ឈាម​៦០​ករណី​(គ្មាន​ករ​ណី​បាត់​បង់​ជី​វិត​) និង​ករណី​ជំ​ងឺ​កើត​ឡើង​នៅ​រាត់​រាយ​លើ​ភូមិ​សាស្រ្ត​របស់​ឃុំ​ទី រួម​ស្រុក​១៣​/​១៥​ (វៀរ​លែង​ឃុំ​ហ៊ីប​ម៉ី​ដុង​ និង​ម៉ី​ហ្វា​)​ ។ ​អត្រា​អ្នក​កើត​ជំ​ងឺ​គ្រុន​ឈាម​ប្រៀប​នឹង​រយៈ​ការ​ដូចគ្នា​ត្រូវ​បាន​ថយ​ចុះ ក៏​ប៉ុន្តែ ស្រុក​កូវ​ង៉ាង ជា​តំ​បន់​ជន​បទ​មាន​ប្រ​ឡាយ​ខ្វាត់​ខ្វែង​នៅ​តំ​បន់​ប្រ​ជា​ជន​រស់​នៅ ម៉្លោះ​ហើយ​បញ្ហា​ប​រិ​ស្ថាន​មាន​ភាព​ស្មុគ​ស្មាញ​ច្រើន ជំ​ងឺ​គ្រុន​ឈាម​អាច​នឹង​កើត​រាល​ដាល​ ។

អ្នក​ស្រី​គឹម​ធី​សុ​ផាត អ​នុ​ប្រ​ធាន​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​គឹម​ហ្វា ឲ្យ​ដឹង​៖ “​ប្រ​ជា​ជន​តែង​យល់​ដឹង​ពីរ​បៀប​បង្ការ ប្រ​ឆាំង​នឹង​ជំ​ងឺ​គ្រុន​ឈាម ដូច​ជា​៖ ដេក​ដាក់​​មុង​កាប់​ឆ្ការ​គុម្ពោត​ព្រៃ​នៅ​ជុំ​វិញ​ផ្ទះ កម្ចាត់​ដង្កូវ​ទឹ​ក​ ។ល។ ” ។ គ្រួ​សារ​យាយ​សុើង​ធី​គិត នៅ​ភូមិ​ផ្នោ លើ​ឃុំ​ញ៉ី​ត្រឿង​ជា​គ្រួ​សារ​ដែល​បាន​ភូមិ​ភាគ​ជូន​ខិត​ប័ណ្ណ​ពីរ​បៀប​បង្ការ ប្រ​ឆាំង​ជំ​ងឺ​គ្រុន​ឈាម​។ គ្រួ​សារ​គាត់​បាន​ពិ​និត្យ​ជា​រើយ​ៗ នូវ​ឧបករណ៍​តម្កល់​ទឹក បើ​ឃើញ​ដង្កូវ​ទឹក​គឺ​ចាក់​ទឹក​ចោល ផ្លាស់​ទឹក​ថ្មី​វិញ​។ ចំ​ណែក​លោក​យាយ​ត្រឿង​ធីទ្រឿ​ង នៅ​ភូមិ​ផ្នោ​លើ​B ឃុំ​ញ៉ី​ត្រឿង ក៏​បាន​រៀប​រាប់​​​ ៖ “​គ្រួ​សារ​បាន​យល់​ពីរ​បៀប​បង្កា​រ​ជំ​ងឺ​គ្រុន​ឈាន ពិ​សេស​គឺ​ការ​ប្រើ​ប្រាស់​ពាង​តម្កល់​ទឹក​ត្រូវ​មាន​គម្រប​កុំ​ឲ្យ​មាន ថ្លុក​ត្រ​ពាំង​ទឹក​ដក់​ជុំ​វិញ​ផ្ទះ​។ល។ ដើម្បីប​ង្ការ​មូស​”។ សំ​ណេះ​សំ​ណាល​ជា​មួយ​យើង​ខ្ញុំ​លោក​សុើង​សា​រ៉េន ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ ឃុំ​ទ្រឿង​ទ័រ​ ឲ្យ​ដឹង​៖ “​រណ​សិរ្ស​តែង​រួម​ជា​មួយ​នឹង​ផ្នែក​នា​នា​ជា​ស​មា​ជិក ចូល​រួម​ក្នុង​យុទ្ធ​នា​ការ​អា​ស្រ័យ​ផ្នែក​សុ​ខា​ភិ​បាល​រៀប​ចំ​ឡើង​។ ជា​រៀង​រាល់​ខែ យើង​ខ្ញុំ​នៅ​ទាំង​ចល​នា ផ្សព្វ​ផ្សាយ​ជា​មួយ​ស​មា​ជិក​​និង ប្រ​ជា​ជន​តាម​កិច្ច​ប្រ​ជុំ​ដែល​បាន​កំ​ណត់ ដើម្បី​ណែ​នាំ​​ជូន​ខិត​ប័ណ្ណ​ពី​របៀប​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​គ្រុន​ឈាម​ជូន​ប្រ​ជា​ជន​”​៕  

              សុើន​ម៉ា​ល័យ​-​ទី​ទុយ​ 

ចែករំលែកអត្ថបទ