សន្តិសុខ - ការពារប្រទេស សន្តិសុខ - ការពារប្រទេស

16/10/2017 - 14:47

ស្រ្តី​នគរ​បាល​ បាន​ប្រ​ជា​ជន​ស្រ​ឡាញ់​រាប់​អាន

អនុ​សេនីយ៍​ឯក យ័ញ​ប៊ិត​ថាវ ជន​ជាតិ​ខ្មែរ​បច្ចុប្បន្ន​ជា​ស​មា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​សម្ព័ន្ធ​យុវ​ជន​នគរ​បាល​ខេត្ត​កៀង​យ៉ាង លេ​ខា​សា​ខា​សម្ព័ន្ធ​យុ​វ​ជន កា​រិ​យា​ល័យ​គ្រប់​គ្រង​អន្តោ ប្រ​វេសន៍​និង​ជា​អនុ​ប្រ​ធាន​កង​គ្រប់​គ្រង​ឆ្លង​ដែន​នៃ​កា​រិ​យា​ល័យ​គ្រប់​គ្រង​អន្តោ​ប្រ​វេសន៍​។ អនុ​សេនីយ៍​ឯក យ័ញ​ប៊ិត​ថាវ​តែង​បាន​ថ្នាក់​ដឹក​នាំ​អង្គ​ភាព​ទំ​នុក​ចិត្ត មិត្ត​រួម​កង​និង​ប្រ​ជា​ជន ស្រ​ឡាញ់​រាប់​អាន​។

អនុ​សេនី​យ៍​ឯក​យ័ញ​ប៊ិត​ថាវ កំ​ពុង​ណែ​នាំ​ប្រ​ជា​ជន​ធ្វើ​លិ​ខិត​ឆ្លង​ដែន​។

​រៀង​រាល់​ថ្ងៃ អនុ​សេនីយ៍​ឯក យ័ញ​ប៊ិត​ថាវ តែង​ជួប​ប្រា​ស្រ័យ​នឹ​ង​ប្រ​ជា​ជន​ជា​រឿយ​ៗ ដើម្បី​ណែ​នាំ​បែប​បទ​ស្នើ សូម​ផ្តល់​លិ​ខិត​ឆ្លង​ដែន​។ ប៊ិត​ថាវ ជា​អ្នក​រួស​រាយ ចេះស​ម្តែង​ការ​គួរ​សម មិន​ធ្វើ​ឲ្យ​ធុញ​ទ្រាន់​ មិន​ទាម​ទារ​អ្វី​ពី​ប្រ​ជា​ជន ជួយ​បំ​ពេញ​ចំ​ណុច​ខ្វះ​ចន្លោះ​និង​ជូន​លទ្ធ​ផល​តាម ពេល​កំ​ណ​ត់​ដោយ​មិន​ទុក​ឲ្យ​ប្រ​ជា​ជន​ទៅ​មក​ច្រើន​សារ​។ ក្នុង​មុខ​ជំ​នាញ ប៊ិត​ថាវ តែង​លើក​កម្ពស់​ស្មារ​តី​ទទួល​បន្ទុក​តួ​នា​ទី​ជា​អ្នក​បញ្ជា​ការ ជំ​នួយ​ការ​ឲ្យ​ថ្នាក់​ដឹក​នាំ​ធ្វើ​សេ​នា​ធិ​ការ​ជូន​នគរ​បាល​ខេត្ត​អនុ​វត្ត​កម្ម​វិធី ផែន​ការ​វិ​ធាន​ការ​វិជ្ជា​ជីវៈ​លើ​វិ​ស័យ​គ្រប់​គ្រង​អន្តោ​ប្រ​វេសន៍​។

ពេល​សាក​សួរ​ពី​កម្លាំង​ចល​ករ​នាំ​ឲ្យ​អនុ​វត្ត​សម្រេច​ឆ្នើម​ភារ​កិច្ច ប៊ិត​ថាវ ចែក​រំ​លែក​៖​“ខ្ញុំ​តែង​ចង​ចាំ​ដំ​បូន្មាន​អ៊ំ ក្នុង​នាម​ជា​កម្មា​ភិបាល​ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​រួម​ចំ​ណែក​អស់​ពី​សមត្ថ​ភាព​ដើម្បី​អភិ​វឌ្ឍន៍​របស់​សហ​គមន៍​” ។ ប៊ិត​ថាវ តែង​រំ​ពឹង​គិត ដើម្បី​រៀន​សូត្រ ​និង​ធ្វើ ​តាម​គំ​រូ​សីល​ធម៌​របស់​លោក​ប្រ​ធាន​ហូ​ជី​មិញ​​យើង​គ្រប់​រូប​គប្បី​រៀន​សូត្រ​ជា​និច្ច​។ រៀន​ទាំង​ទង្វើ​និង​តួ​នា​ទី​ការ​ងារ​ធ្វើ​យ៉ាង​ណា​នាំ​មក​ប្រ​សិទ្ធ​ភាព​ខ្ពស់ និង​ជ្រួត​ជ្រាប​ដំ​បូន្មាន​  “អ្វី​មាន​ប្រ​យោជន៍​ដល់​ប្រ​ជា​ជន​ គប្បី​ធ្វើ​អ្វី ​គ្មាន​ប្រ​យោជន៍ គប្បី​ចៀស​វាង​”​។ ម្យ៉ាង​វិញ​ទៀត ប៊ិត​ថាវ​តែង​លើក​កម្ពស់​ស្មារ​តី​ទទួល​បន្ទុក តួ​នា​ទី​យុទ្ធ​ជន​នគរ​បាល​ប្រ​ជា​ជន​ដោយ​គោល​លំ​នាំ​  “រាល់​ថ្ងៃ​ធ្វើ​ទង្វើ​ល្អ​ដើម្បី​​ប្រ​ជា​ជន​”​...។

សមមិត្ត​ង្វៀន​វៀត​តៀង ស​មា​ជិក​​គណៈ​ប្រតិ​បត្តិ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស កា​រិ​យា​ល័យ​គ្រប់​គ្រង​អន្តោ​ប្រ​វេសន៍ បញ្ជាក់​៖ “សម​មិត្ត​ប៊ិត​ថាវ ជា​អ្នក​ខ្នះ​ខ្នែង រួស​រាយ មាន​ស្មារ​តី​ទទួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​ងារ​ម្ចាស់​ការ​រៀប​ចំ​ការ​ងារ​ប្រ​កប​ដោយ​វិ​ទ្យា​សាស្រ្ត មាន​គំ​និត​ច្នៃ​ប្រតិដ្ឋ​ក្នុង​ការ​ងារ​ជំ​នាញ​សកម្ម​ចូល​រួម​នៅ​រាល់​ស​កម្ម​ភាព​របស់​អង្គ​ការ​ម​ហា​ជន ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​រៀប​ចំ​ជោគ​ជ័យ​នៅ​រាល់​ការ​ចលនា​ស​កម្ម​ភាព របស់​សា​ខា​សម្ព័ន្ធ​យុវ​ជន ផ្តើម​ពី​នោះ នាំ​មក​នូវ​លទ្ធ​ផល​ល្អ​ៗ ជូន​សមូ​ហភាព​និង​បុគ្គល​។ ឆ្លង​តាម​រយៈ​ការ​ងារ​ជាក់​ស្តែង សម​មិត្ត​ដឹក​នាំ​យុទ្ធ​ជន​ក្នុង​កង​អនុ​វត្ត​បាន​ល្អ​នូវ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន​”។​

ផ្តើម​ពី​ការ​ខិត​ខំប្រឹង​ប្រែង​ក្នុង​ការ​ងារ សម្ព័ន្ធ​យុវ​ជន​និង​មុខ​ជំ​នាញ ពិ​សេសគឺ​​គាំទ្រការ​ចល​នា​“​យុវ​វ័យ​នគ​របាល​ប្រ​ជា​ជនវៀ​ត​ណាម រៀន​សូត្រ​និង​ធ្វើ​តា​ម​សតិ​អា​រម្មណ៍ គំ​រូ​សីល​ធម៌ ឥ​រិ​យា​បទ​ហូ​ជី​មិញ​” ប៊ិត​ថាវ មាន​កិត្តិ​យស​ទទួល​បាន​លិ​ខិត​សរ​សើរ​ជា​ច្រើន​របស់​គណៈ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់​។ ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​ អនុ​សេ​នីយ៍ ឯក​យ័ញប៊ិត​ថាវ តែង​សម្រេច​កិត្តិ​នាម យុទ្ធ​ជន​ជឿន​លឿន យុទ្ធ​ជន​ប្រ​ឡង​ប្រ​ណាំង​ថ្នាក់​មូល​ដ្ឋាន​៕

                                   ឡេ​ស៊ាង​-មុ​នី

ចែករំលែកអត្ថបទ