វប្បធម៌-សិល្បៈ វប្បធម៌-សិល្បៈ

16/10/2017 - 14:42

ភាព​ស្វា​ហាប់​នៃ​ទូក​-ង​នា​រី

ពី​មុន​ការ​ប្រ​ណាំង​ទូក​-ង ក្នុង​ឱ​កា​ស​បុណ្យ​អក​អំ​បុក​គឺ​ជា​វិញ្ញា​សា​កី​ឡា​សម្រាប់​តែ​បុរស​ប៉ុណ្ណោះ ប៉ុន្តែ​ច្រើន​ឆ្នាំ​មក​នេះ វិញ្ញា​សា​កី​ឡា​មួយ​នេះ ត្រូវ​បាន​បង​ប្អូន​នា​រី​នៅ​ខេត្ត​សុក​ត្រាំង​ចូល​រួម​ប្រ​កួត​ប្រ​ណាំង​ដូច​ជា​បុ​រស​ដែរ​។

 

  ទូក​-ង​នា​រី​ប្រ​កួត​ប្រ​ណាំង​យ៉ាងស្វាហាប់​។

លោក​ថាច់​គីម​សេន អ​តី​ត​ប្រ​ធាន​គណៈ​ជន​ជាតិ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង ឲ្យ​ដឹង​៖ “ការ​ប្រ​ណាំង​ទូក​-ង​នា​​រី ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ឆ្នាំ​២០០៣​។ កាល​នោះ គណៈ​រៀប​ចំ​ពាន​រង្វាន់ រួម​ជា​មួយ​នឹង​ព្រះ​សង្ឃ អា​ចារ្យ និង​គណៈ​កម្ម​ការ​វត្ត​នា​នា​ដែល​មាន​ទូក​-ង នៅ​ក្នុង​ខេត្ត បាន​ឯក​ច្ឆ័ន្ទ រៀប​ចំ​រង្វាន់​ប្រ​ណាំង​ទូក​-ង​នា​រី​លើក​ដំ​បូង​។ ឆ្នាំ​នោះ មាន​ភូមិ​ភាគ​ចំ​នួន​២​ចូល​រួម គឺ​ទី​រួម​ខេត្ត​សុក​ត្រាំង​ (ក្រុង​សុក​ត្រាំង​)​ និង​ស្រុក​ឡុង​ភូ​ដោយ​មាន​ទូក​ចូល​រួម​ប្រ​កួត​ប្រ​​ណាំង​ចំ​នួន​៤​ទូក​។ ចាប់​តាំង​ពី​នោះ​មក​ការ​ប្រ​ណាំង​ទូក​-ង​នា​រី​ត្រូវ​បាន​ចាត់​តាំង​ឡេីង​ប្រ​កួត​នៅ​ក្នុង​ឱ​កាស​បុណ្យ​អក​អំ​បុក​ជា​រៀង​រាល់​ឆ្នាំ​”​។

អ្នក​មីង​ថាច់​ធី​ក្វៀង​ជា​អ្នក​ផ្លុំ​កញ្ចែ​ទូក​-ង​នា​រី​វត្ត​ទឹក​ប្រៃ ទី​ប្រ​ជុំ​ជន​ឡុ​ងភូ (ស្រុក​ឡុង​ភូ​) បាន​ចូល​រួម​ប្រ​កួត​ប្រ​ណាំង តាំង​ពី​វត្ត​​បង្កើត​ទូក​-ង​នា​រី​ កាល​ឆ្នាំ​២០០៣​មក​ម៉្លេះ; អ្ន​កមីង​ឲ្យ​ដឹង​៖​“បុ​រស​អាច​ចូល​រួម​ប្រ​កួត​ប្រ​ណាំង​បាន ចំ​ណែក​នា​រី​យើង​ខ្ញុំ​ ក៏​អាច​ចូល​រួម​ប្រ​កួត​បាន​ដូច​ជា​បុរស​ដែរ​។ ត្រូវ​តែ​មាន​បុរស នា​រី ទើប​បង្ក​ឲ្យ​ប​រិ​យា​កាស ពិ​ធី​បុណ្យ​រឹត​តែ​មាន​ភាព​សប្បាយ​រីក​រាយ អូ៊​អរ​កុះ​ករ​និង​ពុះ​ពោរ​ផង​ទៀត​”។​ ចំ​ណែ​ក​បង​ស្រី​ត្រឹង​ធី​ម៉ី ប្រ​ធាន​​ក្រុម​ទូក​-ង​វត្ត​ទំ​នប់ ឃុំ​អាង​និញ (ស្រុក​ចូវ​ថាញ់​) ឲ្យ​ដឹង​៖ “ដំ​បូង​​ខ្ញុំ​ក៏​បា​រម្ភ​ដែរ ពី​ព្រោះ​បង​ប្អូន​នា​រី​ធ្លាប់​តែ​ប្រ​ណាំង​ទូក​នាគ រី​ឯ​ទូក​-ង​វែង​ជាង​ទូក​នាគពីរ​បី​ដង ហេតុ​នោះ ទាម​​ទារ​​ផ្លុំ​​កញ្ចែ​​ត្រូវ​​មាន​ចង្វាក់​ទៅ​តាម​ដំ​ណាក់​កាល​នី​មួយ​ៗ ដើម្បី​ជា​សញ្ញា​ដល់​ស​មា​ជិក​ក្នុង​ក្រុម​អុំព្រម​ៗ​គ្នា​។ បច្ចុប្បន្ន យើង​ខ្ញុំ​កំ​ពុង​ហាត់​សម​យ៉ាង​ស្វិត​ស្វាញ ដើម្បី​ចូល​រួម​ពិ​ធីបុណ្យ​ក្នុង​ពេល​ខាង​មុខ យើង​ខ្ញុំ​ប្ដេជ្ញា​ដណ្ដើម​យក​ស្នា​ដៃ​ខ្ពស់​ក្នុង​ការ​ប្រ​កួត​”​។

ដល់​រដូវ​ប្រ​កួត​ដណ្ដើម​ពាន​រង្វាន់​ម្ដង​ៗ បង​ប្អូន​នា​រី​អ្នក​ណា​ក៏​មាន​ចិត្ត​រំ​ភើប ទន្ទឹង​រង់​ចាំ​គ្រប់​ពេល​វេ​លា​មិន​ចាញ់​បុ​រស​ឡើយ​។ មាន​គ្រួ​សារ​ខ្លះ មាន​បង​ប្អូន​ស្រី​ៗ​ចូល​រួម​ពីរ​បី​នាក់​បញ្ចេញ​កម្លាំង​រួម​គ្នា​ហាត់​សម ប​បួល​គ្នា​ទៅ​ប្រ​កួត​ប្រ​ណាំង ដើម្បី​កិត្តិ​យស​ភូមិ​ភាគ វត្ត​អា​រាម​។ ព្រោះ​ហេតុ​នោះ ពិ​ធី​បុណ្យ​អក​អំ​បុក​-ប្រ​ណាំង​ទូក​-ង​ខេត្ត​សុក​ត្រាំង ​លើក​ទី​III - តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ឆ្នាំ​២០១៧ ដោយ​មាន​ការ​ចូល​រួម​របស់​ទូក​-ង​នា​រី ពិត​ជា​នឹង​រួម​ចំ​ណែក​ទាក់​ទាញ​អា​រម្មណ៍​និង​មាន​ភាព​រស់​រ​វើក​ជាង​ទៀត​៕           

ត្រឿង​ផល​-វិ​មាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ថាច់​គីម​សេន