នយោបាយ - សង្គម នយោបាយ - សង្គម

23/10/2017 - 16:13

ពិ​និត្យ​ឧបត្ថម្ភ​កម្រៃ​សិក្សា​ដល់​​សិស្សា​នុសិស្ស និស្សិត​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ​

​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន ក្រុង​កឹង​ធើ ទើប​ដាក់​ចេញ​ផែន​ការ​លេខ​៦១៧ នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា​ ឆ្នាំ​២០១៧ ស្ដី​ពី​ការ​រៀប​ចំ​អនុ​វត្ត​គោល​ន​យោ​បាយ​ឧបត្ថម្ភ កម្រៃ​សិក្សា​ដល់​សិស្សា​នុសិស្ស និស្សិត​ជន​ជាតិ​ភាគ​តិច ឆ្នាំ​សិក្សា​២០១៧–​២០១៨។ ព្រម​ជា​មួយ​នោះ មុខ​សញ្ញា​ត្រូវ​បា​ន​ឧបត្ថម្ភ គឺ​សិស្សា​នុ​សិស្ស​និស្សិត​ជន​ជាតិ​ភាគ​តិច ចំ​ណុះ​ក្រប​ខ័ណ្ឌ​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ជិត​ក្រ​។ល។​

 

 ​ សមមិត្ត​ឡេ​វុាំង​តឹម អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ 
ជូន​អំ​ណោយ​ដល់​សិស្សា​នុសិស្ស ដែល​មាន​ស្ថាន​ភាព​ក្រ​លំ​បាក​នៅ​ស្រុក​ថើយ​ឡាយ​។

 

មាន​បញ្ជី​គ្រួ​សារ​ស្នាក់​នៅ​ក្រុង​កឹង​ធើ និង​កំ​ពុង​រៀន​នៅ​មធ្យម​សិក្សា​វិជ្ជា ជីវៈ​រយៈ​ពេល​វែង មធ្យម​សិក្សា​ជំ​នាញ​អនុ​ម​ហា​វិ​ទ្យា​ល័យ​ ម​ហា​វិ​ទ្យា​ល័យ តាម​ប្រ​ពន្ធ​រៀប​រយ​ទាំង​ក្នុង​និង​ក្រៅ​ក្រុង​។ ចំ​ពោះ​និស្សិត​ជន​ជាតិ កម្រិត​ឧបត្ថម្ភ​កម្រៃ​សិក្សា​ត្រូវ​បាន​គិត​ស្មើរ​៦០​% នៃ​កម្រិត​ប្រាក់​បៀវ​ត្ស​មូលដ្ឋាន​(ប្រហាក់​ប្រ​ហែល​៦០​%​នៃ​ចំ​នួន​ទឹក​ប្រាក់​១.៣០០​.០០០​ដុង​)និង​ស្មើ​៤៥​% ​នៃ​កម្រិត​ប្រាក់​បៀ​វត្ស​មូល​ដ្ឋាន​ចំ​ពោះ​មុខ​សញ្ញា​ជា​សិស្សា​នុសិស្ស​ ចំ​ណុះ​សា​លា​មធ្យម​សិក្សា​វិជ្ជា​ជីវៈ មធ្យម​សិក្សា​ជំ​នាញ​។ មុខ​សញ្ញា​ទាំង​ពីរ​នេះ​សុទ្ធ​តែ​បាន​ពិ​និត្យ​ឧបត្ថម្ភ​ថវិ​កា​ក្នុង​រង្វង់​១០​ខែ​/​ឆ្នាំ​សិក្សា​។

ក្រុម​ប្រឹក្សា​ពិ​និត្យ​បញ្ជាក់​ឧបតម្ភ​កម្រៃ​សិក្សា​នៅ​ក្រុង​កឹង​ធើ ​នឹង​ទទួល​លិ​ខិត​ស្នើ​រ​បស់​មុខ​សញ្ញា​ខាង​លើ​ចាប់​​​ពី​ពេល​នេះ​រហូត​ដល់​ដាច់​ថ្ងៃ​៣០ ខែ​តុ​លា ឆ្នាំ​២០១៧ នៅ​ស្ថា​ប័ន​គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ ផ្ទះ​លេខ​១០ វិ​ថី​វ៉​ធី​សាវ សង្កាត់​អាង​ហោយ ខ័ណ្ឌ​និញ​កេវ ឬ​កា​រិ​យា​ល័យ​ជន​ជាតិ​នៅ​បណ្តា​ខ័ណ្ឌ ស្រុក​របស់​ក្រុង​កឹង​ធើ​៕

កុ​សល​ – សេ​រី

ចែករំលែកអត្ថបទ