នយោបាយ - សង្គម នយោបាយ - សង្គម

23/10/2017 - 16:13

ឧបត្ថម្ភ​កន្លែង​នៅ​ជូន​ជន​រួម​ជាតិ​ខ្មែរ

រយៈ​ពេល​កន្លង សង្កាត់​ទាំង​១៣​លើ​ភូមិ​សាស្រ្ត​ខ័ណ្ឌ​និញ​កេវ ក្រុង​កឹង​ធើ បាន​ឧបត្ថម្ភ​សង់​ផ្ទះ​ថ្មី​ និង​បង្កើន​កម្រិត​ផ្ទះ​ដល់​ជន​រួម​ជាតិ​ខ្មែរ​​ជា​ច្រើន​ដែល​មាន​ស្ថាន​ភាព​ក្រ​លំ​បាក សំ​ដៅ​ជួយ​មា​មីង​មាន​កន្លែង​នៅ​និង​ប្រ​កប​មុខ​របរ​កសាង​ជីវ​ភាព​។

 

ផ្ទះ​ម​ហា​សាម​គ្គី​មាន​ភាព​សម​រម្យ​របស់​គ្រួ​សារ​បង​ដាវ​ហ៊ុង​។

បាន​មក​សួរ​សុខ​ទុក្ខ​គ្រួ​សារ​បងដាវ​ហ៊ុង នៅ​មណ្ឌល​១ សង្កាត់​ស្វឹង​ខាញ​ដែល​ទើប​តែ​បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ឧបត្ថម្ភ​សង់​ផ្ទះ​ថ្មី​១​ខ្នង សរុប​ថវិ​កា​ជាង​៥០​លាន​ដុង​។ បង​ហ៊ុង​រីក​រាយ​ឲ្យ​ដឹង​៖ “ពី​មុន​នេះ ដោយ​សារ​ធារ​ផ្ទះ​ទំ​នាប ពេល​ណា​មាន​ទឹក​ជំ​នន់​ឬ​ភ្លៀង​ធំ​គឺ​ទឹក​កខ្វក់​តែង​ជ្រាប​ចូល​ផ្ទះ​។ ឥឡូវ​បាន​រដ្ឋ​ឧបត្ថម្ភ​សង់​ផ្ទះ​ថ្មី​មាំ​ទាំ  ធារ​ខ្ពស់  និង​កសាង​ប្រ​ព័ន្ធ​បង្ហូរ​ទឹក​ថ្មី​បាន​ជា​គ្មាន​នៅ​បា​រម្ភ​អំ​ពី​ភ្លៀង​ទឹក​ជំ​នន់​ទៀត​”។ ព្រម​ជា​មួយ​នោះ ដោយ​សារ​ថ្មី​ៗ​នេះ គ្រួ​សារ​បង​ហ៊ុង មាន​កូន​ប្រុស​ទើប​ចូល​កង​ជួរ​ទ័ព​ដើម្បី​បង្ក​លក្ខណៈ​ឲ្យ​ប្អូន​ៗ ​យុវ​ជន​លំ​​នឹង​​ចិ​ត្ត​​ទៅ​បំ​ពេញ​កា​តព្វ​កិច្ច​យោ​ធា បាន​ជា​រដ្ឋ​អំ​ណាច​សង្កាត់​ស្វឹង​ខាញ់​ចល​នា​សប្បុ​រសជន​ឧបត្ថម្ភ​កសាង​ឡៅ​តេង​១​ល្វែង​បន្ថែម​ទៀត ដើម្បី​បង្កើន​ផ្ទៃ​ប្រើ​ប្រាស់​។ល។

អាង​កឺ​ក៏​ជា​សង្កាត់​មួយ​ដែល​មាន​ស​កម្ម​ភាព​ច្រើន​ក្នុង​ការ​ឧបត្ថម្ភ​ជន​រួម​ជាតិ​ខ្មែរ​លំ​នឹង​កន្លែង​រស់​នៅ​ ។ គិត​មក​ទល់​ខែ​តុ​លា ឆ្នាំ​២០១៧ សង្កាត់​បាន​ឧបត្ថម្ភ​គ្រួ​សារ​ប្រ​ជា​ជន​សង់​ផ្ទះ​ថ្មី​១​ខ្នង​ជួស​ជុល​បង្កើន​កម្រិត​៤​ខ្នង​។ មិន​គ្រាន់​តែ​ឧបត្ថម្ភ​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ជួប​លំ​បាក​ប៉ុណ្ណោះ​ទេ រដ្ឋ​អំ​ណាច សង្កាត់​អាង​កឺ​នៅ​ទាំង​ឧបត្ថម្ភ​វត្ត​ខ្មែរ​ទាំង​ពីរ​ក្នុង​ចំ​ណុះ​សង្កាត់​កសាង​ព្រះ​វិ​ហារ សម​ណ​កុដិ​ទៀត​ផង​។

ក្រៅ​ពី​ស​កម្ម​ភាព​សង់​ផ្ទះ​ថ្មី ជួស​ជុល​គ្រប់​សង្កាត់​លើ​ភូមិ​សាស្រ្ត​ខ័ណ្ឌ​និញ​កេវ​នៅ​ទាំង​អនុ​វត្ត​ឧបត្ថម្ភ​បុល​ទុន បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ សំ​ដៅ​ជួយ​មា​មីង​បង្កើន​ប្រាក់​ចំ​ណូល​លំ​នឹ​ង​ជីវ​ភាព​។ បង​ឡឹម​សុខ នៅ​តំ​បន់​៤ សង្កាត់​កាយ​ខេ រីក​រាយ​ឲ្យ​ដឹ​ង​៖ “ដើម​ឆ្នាំ​នេះ ខ្ញុំ​បាន​បុល​ទុន​ទិញ​ម៉ូ​តូ​សង​រំ​លោះ ត្បិត​អី​ម៉ូ​តូ​ចាស់​បាន​ជា​ភ្ញៀវ​មិន​សូវ​ត្រូវ​ការ​ជួល​។ តាំង​ពី​មាន​ម៉ូ​តូ​ថ្មី ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​រៀង​រាល់​ខែ​ដំ​ណាច់​ឆ្នាំ​នេះ ខ្ញុំ​អាច​សង​ស្រ​ឡះ​បំ​ណុល ទុក​ដូច​ជា​ការ​រក​ស៊ី​ក្នុង​ឆ្នាំ​នេះសល់​បាន​ម៉ូ​តូ​មួយ​គ្រឿង​នេះ​ឯ​ង​”។

លោក​ត្រឹង​ត្រឿង​ផុក ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ខ័ណ្ឌ​និញ​កេវ​ឲ្យ​តម្លៃ​៖ “ចំ​ណុច​លេច​ធ្លោ​ក្នុង​ការ​បំ​ពេញ​ការ​ងារ​ជន​ជាតិ​របស់​ខ័ណ្ឌ​និញ​កេវ គឺកង​ជួរ​កម្មា​ភិ​បាល​ទ​ទួល​បន្ទុក​ការ​ងារ​ជន​ជាតិ​មាន​ការ​ស្ម័គ្រ​ចិត្ត​និង​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​។ ផ្សំ​នឹង​លើ​ភូមិ​សាស្រ្ត​ខ័ណ្ឌ​មាន​សប្បុរ​ជន​ច្រើន ម្ល៉ោះ​ហើយ​អាច​ចលនា​អំ​ពី​សង្គ​មូប​នី​យ​កម្ម​ដើម្បី​ឧបត្ថម្ភ ប្រ​ជា​ជន​សង់​ផ្ទះ​ថ្មី​ឬ​ជួស​ជុល​បាន​ងាយ​ស្រួល​”​៕

ថាញ់​ភូ​ - សេ​រី

ចែករំលែកអត្ថបទ