អប់រំ អប់រំ

23/10/2017 - 16:13

លើកកម្ពស់​កម្រិត​ប្រ​ជា​បញ្ញា

រយៈ​ពេល​កន្លង ខេត្ត​ហូវ​យ៉ាង​អនុ​វត្ត​បាន​ល្អ​នូវ​គោល​ន​យោ​បាយ​អប់​រំ ពិ​សេស​របស់​រដ្ឋ​ចំ​ពោះ​សិស្ស​ជន​​ជាតិ​ភាគ​តិច​។

       និស្សិត​ជន​ជាតិ​ភាគ​តិច​រៀន​ជា​ក្រុម​នៅ​អន្តេវា​សិក​ដ្ឋាន​នៃ​សកល​វិ​ទ្យា​ល័យ​កឹង​ធើ។​

អ​នុ​វត្ត​អនុ​ក្រឹត្យ​លេខ​១៣៤​/​២០១០​របស់​នា​យក​រដ្ឋ​មន្រ្តី នៃ​រដ្ឋា​ភិ​បាល​ចំ​នួន​សិស្ស​វិ​ទ្យា​ល័យ​ជន​ជាតិ​ភាគ​តិច​បាន​ជម្រើស​ចូល​រៀន​កម្រិត​មធ្យម​សិក្សា អនុ​ម​ហាវិ​ទ្យា​ល័យ​និង​ម​ហា​វិ​ទ្យា​ល័យ​ប្រ​ព័ន្ធ​អប់​រំ​ប្រ​ជា​ជា​តិ​មាន​ចំ​នួន​៨៨​នាក់​។ ក្នុង​នោះ និ​ស្សិត​ប្រ​ឡង​ជាប់​សញ្ញា​ប័ត្រ​ស​កល​វិ​ទ្យា​ល័យ​បាន​ខេត្ត​រៀប​ចំ​ការ​ងារ​ធ្វើ​បាន​ចំ​នួន​២៧​នាក់ និង​កំ​ពុង​រៀប​ចំ​ការ​ងារ​ឲ្យ​និស្សិត​ចំ​នួន​១៨​នាក់​។ ទន្ទឹម​នឹង​នោះ ខេត្ត​អនុ​វត្ត​បាន​ល្អ​នូ​​វ​គោល​ន​យោ​បាយ របប​គ្រូ​បង្រៀន សិស្ស​សា​លា​ជន​ជាតិ​អន្តេ​វា​សិក គោល​ន​យោ​បាយ​លើក​លែង​និង​កាត់​បន្ថយក​ម្រៃ​សិក្សា​ឲ្យ​សិស្ស​ក្រី​ក្រ សិស្ស​ជន​ជាតិ​ភាគ​តិច​តាម​អនុ​ក្រឹត្យ​លេខ​៤៩​/២០​១០​/NĐ-CP និង​អនុ​ក្រឹត្យ​លេខ​៧៤/​២០១៣​/N​Đ​-CP​។ លោក​ត្រឹង​ហ្វាង​ឡៀក​អនុ​ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ ស្រុក​ចូវ​ថាញ់​A ឲ្យ​ដឹង​៖ “សិស្ស​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត ស្រុក​សុទ្ធ​សឹង​បាន​ទទួល​ផល​ពី​គោល​ន​យោ​បាយ​ពិ​សេស​របស់​រដ្ឋ​សម្រាប់​ការ​អប់​រំ​។ បន្ទាប់​ពី​ទទួល​បាន​សេច​ក្តី​ប្រ​កាស​ពី​គោល​ន​យោ​បាយ​ជម្រើស​សិស្ស​ជា​រៀង​រាល់​ឆ្នាំ កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​បាន​សហ​ការ​ជា​មួយ​នឹង​ភូមិ​ភាគនានា ធ្វើ​ការ​ពិ​និត្យ​ជម្រើស​សិស្ស​ថ្នាក់​ទី​១២ ព្រម​ទាំង​ប្រ​កាស​ពី​គោល​ន​យោ​បាយ​ជម្រើស​សិស្ស​ដើម្បី​ប្អូន​ៗ​ស្វែង​យល់​និង​ចុះ​ឈ្មោះ​ចូល​​រៀន ប្រ​សិន​បើ​សម​ស្រប​នឹង​តម្រូវ​ការ​”។ ចំ​ណែក​នៅ​ស្រុក​ឡុង​ម៉ី កន្លែង​មាន​សិស្ស​ជន​ជាតិ​ភាគ​តិច​ច្រើន របប​ជម្រើស​សិស្ស​ត្រូវ​បាន​អនុ​វត្ត​ជា​ប្រ​ចាំ​។ អ្នក​មីង​ធី​លី នៅ​ឃុំ​សា​ភៀង ឲ្យ​ដឹង​៖ “ខ្ញុំ​មាន​កូន​៣​នាក់​ឋិត​ក្នុង​វ័យ​សិក្សា ម៉្លោះ​ហើយ​ការ​គិត​គូរ​ចិញ្ចឹម​កូន​រៀន​សូត្រ​វា​មិន​ងាយ​នោះ​ទេ​។ អា​ស្រ័យ​មាន​គោល​ន​យោ​បាយ​ឧបត្ថម​របស់​រដ្ឋ​អំ​ពី​ការ​អប់​រំ ទើប​កូន​ស្រី​ខ្ញុំ​២​នាក់ បាន​រដ្ឋ​ជ្រើស​ចូល​រៀន​នៅ​សា​លា​ជន​ជាតិ​អន្តេវា​សិក​។ បន្ទាប់​ពី​ប្រ​ឡង​ជាប់​សញ្ញា​ប័ត្រ​វិ​ទ្យា​ល័យ កូន​ខ្ញុំ​ទាំង​២​នាក់​បាន​រដ្ឋ​ជម្រើស​ចូល​រៀន​នៅ​សកល​វិ​ទ្យា​ល័យ​វិ​ទ្យា​សាស្រ្ត​សង្គម​និង​មនុស្ស​សាស្រ្ត​ក្រុង​ហូ​ជី​មិញ និង​ស​កល​វិ​ទ្យា​ល័យ​ឱ​សថ​សាស្រ្ត​កឹង​ធើ។ ខ្ញុំ​គិត​គូរ​ឲ្យ​តែ​កូន​ប្រុស​ម្នាក់​រៀន​នៅ​ស​កល​វិ​ទ្យា​ល័យ​តី​ដូប៉ុណ្ណោះ។ ឥ​ឡូវ​កូន​ទាំង​៣​ប្រ​ឡង​ជាប់​សញ្ញា​ប័ត្រ មាន​ការ​ងារ​ធ្វើ​លំ​នឹង​”។ ចំ​ណែក​នៅ​ឃុំ​ឡឿង​ងៀ មាន​កូន​ចៅ​ជន​រួម​ជាតិ​ភាគ​តិច​ជា​ច្រើន បាន​រដ្ឋ​ជម្រើស​ចូល​រៀន ក្នុង​នោះ​មាន​កូន​លោក​យ័ញ​វឹង រៀន​ចេញ​សា​លា​មាន​ការ​ងារ​ធ្វើ​លំ​នឹង​និង​កូន​លោក​យ័ញ​ម៉ុយ ជ្រើស​ចូល​រៀន​ផ្នែក​គណ​នេយ្យ​កម្រិត​អនុ​ម​ហា​វិ​ទ្យា​ល័យ​។ បន្ទាប់​ពី​ប្រ​ឡង​ជាប់​សញ្ញា​ប័ត្រ​ចេញ​ធ្វើ​ការ​មួយ​រយៈ​ក៏​ទៅ​រៀន​បន្ត​នៅ​កម្រិត​ម​ហា​វិ​ទ្យា​ល័យ ប្រ​ឡង​ជាប់​​សម្រេច​សញ្ញា​ប័ត្រ​គ្រាន់​បើ​...។

តាម​ប្រ​សាសន៍​លោក​គី​ហ៊ីវ​ថាញ់ អ​នុ​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​ហូវ​យ៉ាង ឲ្យ​ដឹង​៖ ការ​អនុ​វត្ត​គោល​ន​យោ​បាយ​អ​ភិ​វឌ្ឍ​អប់​រំ​និង​បណ្តុះ​បណ្តាល​នៅ​តំ​បន់​ជន​ជាតិ​មាន​ជំ​ហាន​វិ​វឌ្ឍន៍​យ៉ាង​ស​កម្ម​។ ប្រ​ភព​ធន​ធាន​កម្មា​ភិ​បាល​ជា​ជន​ជាតិ​ភាគ​តិច ចូល​រួម​បំ​ពេញ​ការ​ងារ​នៅ​តាម​អង្គ​ភាព​មូល​ដ្ឋាន​កើន​ជា​លំ​ដាប់​។​ល​។ ផ្តើម​ពី​នោះ រួម​ចំ​ណែក​លើក​កម្ពស់​តុល្យ​ភាព​ប្រ​ជា​បញ្ញា អភិ​វឌ្ឍ​សេដ្ឋ​កិច្ច-សង្គម និ​យាយ​រួម​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច និ​យាយ​ដោយ​ឡែក គឺ​ទៅ​តាម​ទិស​ដៅ​ចីរ​ភាព​ស្ថិរ​ភាព​៕

                

 ហា​ថាញ់​-មុ​នី

 

 

ចែករំលែកអត្ថបទ