សុខភាព សុខភាព

23/10/2017 - 16:13

ដើម្បី​សុខ​ភាព​ប្រ​ជា​ជន

ដំ​ណាក់​សុ​ខា​ភិ​បាល​សង្កាត់​ទី​៤ ក្រុង​សុក​ត្រាំង ខេត្ត​សុក​ត្រាំង សម្រេច​បទ​ដ្ឋាន​ជាតិ​ពី​សុ​ខា​ភិ​បាល​ឆ្នាំ​២០០៦ ម៉្លោះ​ហើយ​មូល​ដ្ឋាន​សម្ភារៈ បំ​ពាក់​បាន​គ្រប់​គ្រាន់ កង​ជួ​រ​កម្មា​ភិ​បាល​បុគ្គ​លិក​របស់​ដំ​ណាក់​តែង​បង្កើន​មុខ​ជំ​នាញ​ដោយ​ឥត​ឈប់​ឈរ​ដើម្បី​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​បាន​ល្អ។

គ្រូ​ពេទ្យ​ឌិញ​តា​រា កំ​ពុង​ពិ​និត្យ​ជំ​ងឺ​ជូន​ប្រ​ជា​ជន​។

វេជ្ជ​បណ្ឌិត ឡេ​គឹម​ឡង ប្រ​ធាន​ដំ​ណាក់​សុ​ខា​ភិ​បាល​សង្កាត់​ទី​៤ ក្រុង​សុក​ត្រាំង ឲ្យ​ដឹង​៖ “បច្ចុ​ប្បន្ន ដំ​ណាក់​មាន​បុគ្គ​លិក​ពេទ្យ​១០​រូប ក្នុង​នោះ មាន​វេជ្ជ​បណ្ឌិត​១​រូប គ្រូ​​ពេទ្យ​៦​រូប​ឧបដ្ឋាក​១​រូប សម្ភព​១​រូប​និង​ឱសថ​កា​រី​១​រូប​។ ដំ​ណាក់​មាន​សម​មិត្ត​មួយ​ចំ​នួន​ជា​ជន​ជាតិ​ខ្មែរ ម៉្លោះ​ហើយ​ងាយ​ស្រួល​ក្នុង​ការ​ឃោស​នា​ចល​នា​ជន​រួម​ជាតិ​ខ្មែរ​បង្កើន​ស្មារ​តី​បង្ការព្យា​បាល​ជំ​ងឺ​។ ការ​អនុ​វត្ត​ក្រម​សីល​ធម៌​គ្រូ​ពេទ្យ ម៉្លោះ​ហើយ​កម្មា​ភិ​បាល បុគ្គ​លិក​តែង​ធ្វើ​បាន​ល្អ​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​។ ជា​រៀង​រាល់​ខែ ដំ​ណាក់​ទ​ទួល​ពិ​និត្យ​ និង​ព្យា​បាល​ជំ​ងឺ​ជិត​៥០០​លើក​នាក់​ដោយ​ប្រើ​ប័ណ្ណ​ធា​នា​រាប់​រង​សុ​ខា​ភិ​បាល​ជិត​៩០​%​។ ក្រៅ​ពី​នោះ ការ​ងារ​ថែ​ទាំ​សុខ​ភាព​តាម​កាល​កំ​ណត់​ជូន​មនុស្ស​ចាស់ អ្នក​ក្រ​ជា​ជន​ជាតិ​ខ្មែរ កុ​មារ​អា​យុ​ក្រោម​៦ឆ្នាំ​និង​មុខ​សញ្ញា​គោល​ន​យោ​បាយ តែង​បាន​ពិ​និត្យ ព្យា​បាល​ដោយ​ឥត​គិត​ថ្លៃ​។ល។ ទន្ទឹម​នឹង​នោះ អ្នក​ពិ​ការ​មនុស្ស​ចាស់​មួយ​ចំ​នួន​បាន​ដំ​ណាក់​តាម​ដាន បែង​ប្រ​ភេទ​គ្រប់​គ្រង​ពន្យល់​ណែ​នាំ​ស្ដារនី​តិ​សម្ប​​ទា ថែ​ទាំ​សុខ​ភាព​តាម​កាល​កំ​ណត់​”។ លោក​ថាច់​វ៉ាត់ នៅ​អនុ​សង្កាត់​ទី​៤ សង្កាត់​ទី​៤ ឲ្យ​ដឹង​៖ “​ខ្ញុំ​ឈឺ​ក្រ​ពះ ខ្ញុំ​តែង​ម​ក​ពិ​និត្យ​ជំ​ងឺ​នៅ​ទី​នេះ​ដោយ​បាន​វេជ្ជ​បណ្ឌិត​ពន្យ​ល់​ណែ​នាំ​ដោយ​អស់​ពី​ចិត្ត ជូន​ថ្នាំ​លេប​និង​ប្រាប់​ពី​របៀប​ហូប​ចុក​បាន​ទៀង​ទាត់​ដើម្បី​ឲ្យ​ខ្ញុំ​ធូរ​ស្រាល​ជំ​ងឺ​ហេតុ​នេះ​ខ្ញុំ​ជឿ​ជាក់​ទៅ​លើ​វេជ្ជ​បណ្ឌិត​នៅ​ទី​នេះ​”។ ចំ​ណែក​លោក​ផាម​វុាំង​ញ៉ឹង កើត​ជំ​ងឺ​វិ​បត្តិ​ស​សៃ​ប្រ​សាទ​តែង​ម​ក​ទី​នេះ​ចាក់​ម្ជុល​វិ​ទ្យា​សាស្រ្ត បាន​រៀប​រាប់​៖ “ខ្ញុំ​តែង​មក​កាន់​ដំ​ណាក់​សុ​ខា​ភិ​បាល​ហើយ​បាន​កម្មា​ភិ​បាល​នៅ​ទី​នេះ​ចាក់​ម្ជុល​វិ​ទ្យា​សាស្រ្ត​យ៉ាង​អស់​ពី​ចិត្ត​ព្រម​ទាំង​សាក​សួរ​ លើក​ទឹក​ចិត្ត​ជា​រឿយ​ៗ ម៉្លោះ​ហើយ​ខ្ញុំ​នឹង​នរ​ចិត្ត​សម្រាក​ព្យា​បាល​ ”។

យោង​វេជ្ជ​បណ្ឌិត​ឡេ​គឹម​ឡង បច្ចុប្បន្ន​សង្កាត់​ទី​៤​មាន​ក្រុម​សុ​ខា​ភិ​បាល​អនុ​សង្កាត់​ចំ​នួន​៦​ដោយ​មាន​កង​ជួរ​សហ​កា​រី​សុខ​ភាព សហ​គមន៍​២៩​រូប​។ ជា​រៀង​រាល់​ខែ ក្រុម​ស្ម័គ្រ​ចិត្ត​សុខ​ភាព​សហ​គមន៍​ បាន​ចុះ​ទៅ​មូលដ្ឋាន​ចលនា​ឃោសនា​ប្រ​ជា​ជន​ពី​របៀប​ប្រើ​ប្រាស់​ទឹក​ស្អាត​ហូប​ឆ្អិន ផឹក​ឆ្អិន ដើម្បី​បង្ការ​ជំ​ងឺ​រាក​រួស; ដេក​ដាក់​មុង ដើម្បី​បង្ការ​ជំ​ងឺ​គ្រុន​ឈាម​និង​ជំ​ងឺ​ឆ្លង​ដែល​ចំ​ណុះ​កម្ម​វិ​ធី​សុ​ខា​ភិ​បាល​ជាតិ​។ល។ ទន្ទឹម​នឹង​នោះ ដំ​ណាក់​នៅ​ទាំង​រួម​ជាមួយ​នឹង​កាក​បាទ​​ក្រ​ហម​សង្កាត់​និង​ក្រុង​សុក​ត្រាំង ពិ​និត្យ​ជំ​ងឺ ផ្ដល់​ឱ​សថ​ដោយ​ឥត​គិត​ថ្លៃ​ជូន​ប្រ​ជា​ជន​ពិ​សេស​គឺ​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ គឺ​អនុ​សង្កាត់​ទី​៥ អនុ​សង្កាត់​ទី​៦។ អា​ស្រ័យ​ហេតុ​នោះ ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​បាន​ល្អ​ប្រ​សើរ​៕        

                              សុ​ផល​-​ទី​ទុយ ​

ចែករំលែកអត្ថបទ