កីឡា - ទេសចរណ៍ កីឡា - ទេសចរណ៍

23/10/2017 - 16:13

មោ​ទ​ន​ភាព​នៃ​កង​ហ្វាង​សា​បាក់​ហាយ

អ​គារ​ដាក់​តាំង​កង​ហ្វាង​សា​បាក់​ហាយ គឺ​ជា​គោល​ដៅ​ដែល​ភ្ញៀវ​ទេស​ចរ​មិន​អាច​ចោល​រំ​លង​ក្នុង​ដំ​ណើរ​ទស្ស​នា​នៅ​កោះ​លី​សេីុង ខេត្ត​ក្វាង​ង៉ាយ​។

ភ្ញៀវ​ទេស​ចរ​ថត​រូប​អនុ​ស្សាវ​រីយ៍​ក្បែរ​ស្តូប​កង​ហ្វាង​សា​បាក់​ហាយ​។

អ​គារ​ដាក់​តាំង​កង​ហ្វាង​សា​បាក់​ហាយ ​ឬ​ហៅ​ថា​សារ​មន្ទីរ​កង​ហ្វាង​សា​បាក់​ហាយ ត្រូវ​បាន​កសាង​ឡើង​ក្នុង​បរិ​វេណ​៤០០​ម​២ ក្បែរ​មាត់​សមុទ្រ។​ ខាង​ក្រៅ​សារ​មន្ទីរ គឺ​ជា​ស្ដូប​ប​ដិ​មា​យ៉ាង​ខែង​រ៉ែង​នៃ​កង​ហ្វាង​សា​និង​ជា​កង​គ្រប់​គ្រង​បាក់​ហាយ​។ បដិ​មា​កម្ពស់​៤,​៥​ម៉ែត្រ ទម្ងន់​ជិត​៤០​តោន បែរ​មុខ​ឆ្ពោះ​ទៅ​សមុទ្រ​ខាង​កើត​អម​ដោយ​តួ​អក្សរ​ដែល​ជា​ស្លាក់​ស្នាម​បង្គោល​ព្រំ​ដែន​អធិប​តេយ្យ “ហ្វាង​សា​មួយ​ម៉ឺន​គា​វុធ​”។ ស្ដូប​ប​ដិ​មា​កង​ហ្វាង​សា បាន​កសាង​ដោយ​ថ្ម​បៃ​តង​ឋិត​ថេរ​យូរ​អង្វែង​។ ខាង​ក្រោយ​ស្ដូប​ប​ដិ​មា គឺ​ជា​មណ្ឌល​សារ​មន្ទីរ​ហ្វាង​សា​បាក់​ហាយ​។ ទី​នេះ​គឺ​ជា​កន្លែង​រក្សា​ទុក​ឯក​សារ​វត្ថុ​តាំង​ជាង​១០០​ប្រ​ភេទ ស្តី​ពី​កង​ពល​ហ្វាង​សា​ដ៏​ខ្លាំង​ក្លា​ដែល​គ្រប់​គ្រង​បាក់​ហាយ​កាល​នោះ។ សារ​មន្ទីរ​រួម​មាន​៣​បន្ទប់ មាន​បន្ទប់​ពីរ​នៅ​សង​ខាង​ជា​ឃ្លាំង​សម្រាប់​ទុក​ដាក់​ឯក​សារ​វត្ថុ​តាង​និង​បន្ទប់​ទទួល​ភ្ញៀវ​មាន​ទូ​តម្កល់​សៀវ​ភៅ​ដើម្បី​បម្រើ​ជូន​ភ្ញៀវ​មក​ទស្ស​នា​។ ល្វែង​កណ្ដាល គឺ​ជា​កន្លែង​ដាក់​វត្ថុ​តាំង​នូវ​ស្លាក់​ស្នាម​ប្រ​វត្តិ​សាស្រ្ត​អំ​ពី​ស​កម្ម​ភាព​របស់​កង​ហ្វាង​សា​។ វត្ថុ​តាំង​ត្រូវ​បាន​ដាក់​យ៉ាង​សម​រម្យ​ក្នុង​ទូ​កញ្ចក់ ឬ​ក៏​ព្យួរ​លើ​ជញ្ជាំង​ដូច​ជា៖ ផែន​ទី​និ​យាយ​ពី​អធិប​តេយ្យ ប្រ​ជុំ​កោះ​ហ្វាង​សា ត្រឿង​សា; ខ្សែ​ផ្ដៅ បន្ទះ​ឫស្សី កន្ទេល​រណប​ឫស្សី ទូក​ស្ទូច​ សម្ភារៈ​ដណ្ដាំ​ស្ល​របស់​កង​ទ័ព​ហ្វាង​សា​ជា​ដើម​។

ដក​ស្រង់​មួយ​ឃ្លា​ចេញ​ពី​សៀវ​ភៅ “ដាយ​ណាម​ញឹក​ថុង​ជី​” របស់​ក្វឹក​សឺ ក្វាង រជ្ជកាលង្វៀន ភាគ​ទី​៨ មាន​ដូច​៖ “កោះ​ហ្វាង​សា​នៅ​ភាគ​ខាង​កើត​កូវ​ឡាវ​រ៉ែ ស្រុកប៊ិញ​សេីុង​។ ពី​មាត់​សមុទ្រ​សា​កី​ចេញ​មក បើ​ធ្វើ​ដំ​ណើរ​តាម​បណ្ដោយ​ខ្យល់​ចំ​ណាយ​ពេល​ប្រ​ហែល​ជា​៣​ឬ​៤​ថ្ងៃ ទើប​មក​ដល់​គោល​ដៅ​។ មាន​កោះ​តូច​ៗ​ជាង​១៣០ ដែល​នៅ​គន្លាត​ពី​គ្នា​កោះ​ខ្លះ​ធ្វើ​ដំ​ណើរ​មួយ​ថ្ងៃ ខ្លះ​ពីរ​បី​យាម​។ នៅ​លើ​កោះ មាន​ឆ្នេ​រ​ខ្សាច់​ពណ៌​លឿង​វែង​អន្លាយ មិន​ដឹង​ប្រ​វែង​ប៉ុន្មាន​ពាន់​យោជន៍​ទេ រាប​ស្មើ ធំ​ទូ​លាយ ធ្លាប់​ហៅ​ថា “ត្រឿង​សា​មួយ​ម៉ឺន​គា​វុធ​” ទឹក​ថ្លា​យង់ នៅ​លើ​ឆ្នេរ​មាន​អណ្ដូង​ទឹក​សាប បក្សា​បក្សី​ស​មុទ្រ​ប្រ​មូល​ផ្តុំ​យ៉ាង​ច្រើន​ក្រៃ​លែង​”។ ពិ​សេស សារ​មន្ទីរ​នៅ​រក្សា​ទុក​ផែន​ទីបុ​រាណ​សំ​ខាន់​ៗ​ជា​ច្រើន​របស់​ប្រ​ទេស​ជាតិ​ ក្នុង​នោះ​អំ​ណះ​អំ​ណាង​ហ្វាង​សា ត្រឿង​សា គឺ​ជា​ទឹក​ដី​របស់​វៀត​ណាម​។

តាម​សៀវ​ភៅ “ដាយ​ណាម​ថឹក​ឡុក​” ក្សត្រ​យ៉ា​ឡុង បញ្ជា​ឲ្យ​កង​ទ័ព​ចេ​ញ​ទៅ​កោះ​ហ្វាង​សា​៣​លើក ដើម្បី​ប្រតិ​បត្តិ​ការ​អធិ​បតេយ្យ​នៅ​ឆ្នាំ​១៨០៣, ១៨១៥,​ ១៨១៦។ កង​ហ្វាង​សា មិន​ត្រឹម​តែ​សកម្ម​ភាព​នៅ​តំ​បន់​កោះ​សមុទ្រ​ហ្វាង​សា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​គ្រប់​គ្រង​កង​ផ្សេង​ៗ​ទៀត ដូច​ជា​កង​បាក់​ហាយ (ត្រឿងសា) ។ អ្នក​ទេស​ចរ​ត្រឿង​ឡែ​ធូ នៅ​ក្រុង​ធឹង​ធើ ឲ្យ​ដឹង​៖ “ទស្សនា​សារមន្ទីរ ឃើញ​វត្ថុ​តាំង​និង​បាន​ស្ដាប់​ការ​បរិ​យាយ​អំ​ពី​ស​កម្ម​ភាព​របស់​កង​ហ្វាង​សា​និង​ជា​កង​គ្រប់​គ្រង​បាក់​ហាយ បាន​កត់​ត្រា ក្នុង​ប្រ​វត្តិ​សាស្រ្ត គឺ​ជា​ភ័ស្តុ​តាង​ដ៏​មហ​ស្ចារ្យ​សឲ្យ​ឃើញ​ពី​អធិប​តេយ្យ​របស់​វៀត​ណាម ចំ​ពោះ​ប្រ​ជុំ​កោះ​ហ្វាង​សា ត្រឿង​សា​។ ផ្តើម​ពី​នោះ ខ្ញុំ​កាន់​តែ​ចំ​ណាប់​អា​រម្មណ៍​ជ្រាល​ជ្រៅ​ជាង​ទៀត​អំ​ពី​ការ​ពលី​កម្ម​របស់​បុព្វ​បុរស​ដើម្បី​ការ​ពារ​អធិប​តេយ្យ​កោះ​ស​មុទ្រ​”៕

                 ហា​ថាញ់​-វិ​មាន​

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
“ដាយ​ណាម​ថឹក​ឡុក​