វប្បធម៌-សិល្បៈ វប្បធម៌-សិល្បៈ

23/10/2017 - 16:13

ចំ​ណាប់​អា​រម្មណ៍​បុណ្យ​អក​អំ​បុក​​ ប្រ​ណាំង​ទូក​-ង​សុក​ត្រាំង​ឆ្នាំ​២០១៧

បុណ្យ​អក​អំ​បុក ប្រ​ណាំង​ទូក​-ង សុក​ត្រាំង ឆ្នាំ​២០១៧ លើក​ទី​៣ តំ​បន់​វាល v រាប​ទន្លេ​គឺវ​ឡុង នឹង​ប្រ​ព្រឹត្ត​ឡើង​ក្នុង​អំ​ឡុង​៧​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៨ ខែ​តុ​លា​រហូត​ដល់​ថ្ងៃ​ទី​៣ ខែ​វិច្ឆិ​កា​នៅក្រុង​សុក​ត្រាំង ខេត្ត​សុក​ត្រាំង​ដោយ​មាន​លក្ខណៈ​ថ្មី​ ប្លែក​និង​ទាក់​ទាញ​អា​រម្មណ៍​។

 

ពិ​ធី​ជូន​រង្វាន់​មេ​ដាយ​មាស​ដល់​ក្រុម​កី​ឡា​កា​រិ​នី​ទូក​-ង​ភូមិ​វិញ​ញ៉ឹង​។

ជា​មួយ​នឹង​ប​ធាន​បទ “ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌ សមា​ហ​រណ​កម្ម​និង​អភិ​វឌ្ឍ​“​បុណ្យ​អក​អំ​បុក​ប្រ​ណាំង​ទូក​-ង សុក​ត្រាំង​ឆ្នាំ​នេះ មាន​ទំ​ហំ​ខ្នាត​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​។ ពិ​ធី​បុណ្យ​មាន​សកម្ម​ភាព​ជា​ច្រើន​ដូច​ជា​៖ ប្រ​ណាំង​ទូក​-ង ពិ​ធី​សំ​ពះ​ព្រះ​ខែ បណ្តែត​ប្រ​ទីប ពិ​ធី​រៀប​ក្បួន​ព្យុហ​យា​ត្រា​តាម​ដង​វិថី​និង​ស្តារ​ឡើង​វិញ​ទូក​គែ​ហៅ​។ ទន្ទឹម​នឹង​នោះ នៅ​ក្នុង​ពិ​ធី​បុណ្យ​មាន​ទាំង​ផ្សារ​ណាត់​ពា​ណិជ្ជ​កម្ម ស​មោ​សរ​សិល្បៈ​យូ​កេ​ណាម​បូ សិក្ខា​សា​​លា ”​​ទេស​ចរណ៍​សុក​ត្រាំង-​សក្តា​នុ​ភាព​និង​​វិ​​ធាន​ការ​អ​ភិ​វឌ្ឍ​”​។ល។ ផ្សេង​ជាង​រាល់​ឆ្នាំ​ក្នុង​លក្ខ​ន្តិកៈ​នៃ​រង្វាន់​ប្រ​ណាំង​ទូក​-ង មាន​បន្ថែម​សេច​ក្តី​កំ​ណត់​កី​ឡា​ករ​-កា​រិ​នី​ចូល​រួម​ប្រ​កួត​ត្រូវ​តែ​ជា​ជន​ជាតិ​ខ្មែរ​។ ចំ​នួន​មនុស្ស​ចូល​រួម​តាម​ទូក​នី​មួយ​ៗពី​៥០​ដល់​៧០​នាក់ ក្នុង​នោះ​កី​ឡា​ករ​ចុះ​ទូក​អុំ​គឺ​៥០​នាក់​។ តាម​ប្រ​សាសន៍​របស់​សមមិត្ត​លី​ប៊ិញ​កាង ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង ឲ្យ​ដឹង​៖ ក្រៅ​ពី​ប្រ​ណាំង​ទូក​-ង ពិ​ធី​រៀប​ក្បួន​ដង្ហែ​តាម​ដង​វិ​ថី​ឆ្នាំ​នេះ គឺ​ផ្តោត​ទៅ​លើ​ខ្លឹម​សារ​ព្យុ​ហ​យា​ត្រា​ចូល​ទៅ​ច្រក​ផ្លូវ​សំ​ខាន់​ៗ​ក្នុង​ក្រុង​សុក​ត្រាំង​។ ក្រៅ​ពី​កង​ជួរ​ធ្វើ​រូប​ភាព​ទូក​-ង លើ​គោក ភ្លេង​ពិណ​ពាទ្យ ប្រ​ទីប​។ល។ លើក​ដំ​បូង​ពិ​ធី​រៀប​ក្បួន​ដង្ហែ​តាម​ដង​វិ​ថីមាន​ក្រុម​ជិះ​ស្គី Patin ប្រ​ដាល់។ល។ នាំ​មក​នូវ​ភាព​រីក​រាយ​និង​ពោរ​ពេញ​ទៅ​ដោយ​ពណ៌​ចម្រុះ​នៃ​ពិ​ធី​រៀប​ក្បួន​ដង្ហែ​តាម​ដង​វិ​ថី​។ ស​មោ​សរ​សិល្បៈ​យូ​កេ​ណាម​បូ​នឹង​រៀប​ចំ​ឡើង​ក្នុង​ពិ​ធី​បុណ្យ​អក​អំ​បុក​ឆ្នាំ​នេះ នេះ​គឺ​ជា​ស​កម្ម​ភាព​សំ​ដៅ​អ​ភិ​រក្ស​និង​ពង្រីក​សិល្បៈ​យូ​កេ-​ដែល​ជា​ប្រ​ភេទ​សិល្បៈ​ពិ​សេស​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ។​ ក្រៅ​ពី​នោះ នៅ​នា​ពិ​ធី​បុណ្យ​ផ្សារ​ណាត់​ពា​ណិជ្ជ​កម្ម​តាំង​ពិ​ព័រណ៍​មាន​ខ្នាត​ធំ​ជាង​ឆ្នាំ​មុន​ៗ ដោយ​មាន​ល្វែង​ដាក់​វត្ថុ​តាំង​ចំ​នួន​៥០០​របស់​អង្គ​ភាព និង​អា​ជីវ​កម្ម​ដែល​ចូល​រួម​ជាង​២០០។ គណៈ​រៀប​ចំ​ផ្សារ​ណាត់​យក​ចិត្ត​ទុក​ដាក់យ៉ាង​ពិ​សេស​ដល់​ការ “តាំង​ពិ​ព័រណ៍​ផលិត​ផល​ផលា​នុ​ផល​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​” ឆ្ពោះ​ទៅ​រក​ការ​បង្កើត​ទម្រង់​រូប​ភាព ដាក់តាំង​ផ្លែ​ឈើ​ល្អប្រ​​ណីត​ជា​ច្រើន ទាក់​ទាញ​ភ្ញៀវ​ទេស​ចរណ៍​។

សម​មិត្ត ង៉ោហ៊ុង- អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង មាន​ប្រ​សាសន៍​៖ ការ​ងារ​ត្រៀម​ឲ្យ​ពិ​ធី​បុណ្យ​ឃើញ​ថា​បាន​រួច​រាល់​។ រៀប​ចំ​ពិ​ធី​បុណ្យ​នេះ សំ​ដៅ​បង្កើត​ផលិត​ផល​វប្ប​ធម៌​ពិ​សេស​ឆ្លើយ​តប​នឹង​គោល​បំ​ណង​របស់​ជន​រួម​ជាតិ និង​បម្រើ​ឲ្យ​ការ​អភិ​វឌ្ឍ​ទេស​ចរណ៍​ខេត្ត​សុក​ត្រាំង​តាម​ទិស​ចង​សម្ព័ន្ធ​ក្នុង​តំ​បន់​ភូមិ​ភាគ​ផង ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​អនុ​វត្ត​ទិស​ដៅ​អភិ​រក្ស និង​ពង្រីក​នូវ​តម្លៃ​ប្រ​វេ​ណី​របស់​ជន​រួម​ជាតិ​បណ្តា​ជន​ជាតិ រួម​ចំ​ណែក​កសាង​ខឿន​វប្ប​ធម៌​វៀត​ណាម ជឿន​លឿន​ដិត​ដាម​ដោយ​អត្ត​សញ្ញាណ​ជន​ជាតិ​ទៀតផង​”​៕               

ថាញ់​ផុ​ង​-វ៉ាន់​តឹន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
សម​មិត្ត ង៉ោហ៊ុង-