នយោបាយ - សង្គម នយោបាយ - សង្គម

31/10/2017 - 16:47

ប្រសិទ្ធ​ភាព​នៃ​ការ​អនុ​វត្តន៍​គោល​ន​យោ​បាយជន​ជាតិ​

អា​ស្រ័យ​គោល​ន​យោ​បាយ​ជន​ជាតិ​របស់​រដ្ឋ បាន​អនុ​វត្ត​ទាន់​ពេល ចំ​មុខ​សញ្ញា​និង​ពង្រីក​ប្រ​សិទ្ធ​ភាព បាន​ជា​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ភាគ​តិច​នៅ​ខេត្ត​បាក​លីវ បាន​លើក​ស្ទួយ​ អត្រា​​គ្រួ​សារ​ក្រី​ក្រ​ថយ​ចុះ​ឆាប់​រ​ហ័ស ជំ​រុញ​ខ្លាំង​ក្លា​ការ​កសាង​ជន​ប​ទ​ថ្មី អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​សង្គម​។ល។

 ជនរួ​មជា​តិ​ខ្មែរ​នៅ​ខេត្ត​បាក​លីវ ចូល​រួម​ទិ​វា​វប្ប​ធម៌ កី​ឡានិង​ទេស​ចរណ៍
​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​។

ស​ម​មិត្ត​ត្រឹង​ហ្វាង​យ្វៀង ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​បាក​លីវ ឲ្យ​ដឹង​៖ “ក្នុង​ដំ​ណាក់​កាល​២០១១​-២០​១៦ ប្រ​ព័ន្ធ​គោល​ន​យោ​បាយ​ជន​ជាតិ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ព្រម​ៗ​គ្នា និង​សម្រេច​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង មាន​ដូច​៖ កម្ម​វិ​ធី​១៣៥​បាន​ឧបត្ថម្ភ ផ​លិត​កម្ម​ជូន​៤.៦១៤​គ្រួ​សារ ក​សាង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ចំ​នួន​២០៤​សំ​ណង់ ដូច​ជា​ផ្លូវ​គមនា​គមន៍ អគ្គិ​ស​នី ស្ពាន​បេ​តុង​ទី​ធ្លា​ផ្សារ​និង​បង្កើត​កម្រិក​អា​គារ​វប្ប​ធម៌។ ទន្ទឹម​នឹង​នោះ ខេត្ត​នៅ​ទាំង​ឧបត្ថម្ភ​បើក​បង្រៀន​លើក​កម្ពស់​សមត្ថ​ភាព​សហ​គមន៍​ចំ​នួន​១៤​ថ្នាក់​ដល់​កម្មា​ភិ​បាល​ឃុំ ភូមិ ដោយ​មាន​សិក្ខា​កាម​ចូល​រៀន​ចំ​នួន​៨៤០​រូប​។ ចំ​ណែក​ការ​អនុ​វត្ត​សេច​ក្ដី​សម្រេច​របស់​រដ្ឋា​ភិ​បាល ខេត្ត​បាន​រៀប​ចំ​ធ្វើ​ការ​ឧបត្ថម្ភ​ចំ​នួន​៧.៨៩៧​គ្រួ​សារ ស​រុប​ទឹក​ប្រាក់​ជាង​១២៣​ពាន់​លាន​ដុង​។ អនុ​វត្ត​គោល​ន​យោ​បាយ​ជ្រើស​តាំង​ចាប់​ពី​ឆ្នាំ​២០១១​-២០១៦ ខេត្ត​បាន​ពិ​និត្យ​ជម្រើស​សិស្ស​ចូល​រៀន​ម​ហា​វិ​ទ្យា​ល័យ​ចំ​នួន​២៦១​រូប សរុប​ថវិ​កា​ជាង​២៥​ពាន់​លាន​ដុង​។ល។ ទន្ទឹម​នឹង​គោល​ន​យោ​បាយ​ឧបត្ថម្ភ​របស់​បក្ស​និង​រដ្ឋ​ពង្រីក​ស្មារ​តី​ខិត​ខំ​ឆ្លង​កាត់​ការ​លំ​បាក​ឈាន​ឡើង​ដោយ​ខ្លួន​ឯង ជន​រួម​ជាតិ​ភាគ​តិច​ខេត្ត​បាក​លីវ​បាន​ខិត​ខំ​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​ការ​អភិ​វឌ្ឍន៍​ផលិត​កម្ម មាន​ទម្រង់​រូប​ភាព​ជឿន​លឿន​ជា​ច្រើន​ត្រូវ​បាន​ពង្រីក​ទូ​លាយ មាន​គ្រួ​សារ​ជា​ច្រើន​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ លំ​នឹង​ជីវ​ភាព​។

 អា​ស្រ័យ​បាន​វិ​និ​យោគ​ទុន​កសាង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​កសិ​ករ​ខ្មែរ​​​ខេត្ត​បាក​លីវ​
បង្កើន​ការ​បង្ក​បង្កើន​ផល​។

សម​មិត្ត​វឿង​ភឿង​ណាម អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ គូស​បញ្ជាក់​៖ រយៈ​ពេល​កន្លង ខេត្ត​ទទួល​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ​របស់​មជ្ឈិម​ការ ខិត​ខំ​ប្រឹង​ប្រែង​របស់​គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច​រណ​សិរ្ស​មាតុ​ភូមិ​អង្គ​ការ​ម​ហា​ជន​និង​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់ ក្នុង​នោះ មាន​ការ​រួម​ចំ​ណែក​អំ​ពី​សំ​ណាក់​ព្រះ​សង្ឃ​និង​ជន​រួម​ជាតិ​ភាគ​តិច​ក្នុង​ខេត្ត​ផង​ដែរ​។ ក្នុង​រយៈ​ពេល​ខាង​មុខ រាល់​ស្ថា​ប័ន​គ្រប់​គ្រង​រដ្ឋ ស្ដី​ពី​ការ​ងារ​ជន​ជាតិ គប្បី​ចង្អុល​ការ​អនុ​វត្ត​ព្រម​ៗ​គ្នា និង​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​រាល់​កម្ម​វិ​ធី គោល​ន​យោ​បាយ គម្រោង​ដែល​មជ្ឈិម​និង​ភូមិ​ភាគ​បាន​ផ្ដល់​សច្ចា​ប័ន; ផ្សព្វ​ផ្សាយ​ភារ​កិច្ច​ផែន​ការ​សំ​ខាន់​គឺ​អនុ​វត្ត​កម្ម​វិធី​១៣៥​ដំ​ណាក់​កាល​២០១៦​-២០២០​។ ផ្ដុំ​កម្លាំង​អនុ​វត្ត​កម្ម​វិ​ធី​អនុ​វត្ត​ជាក់​ស្ដែង​ស្ដី​ពី​យុទ្ធ​សាស្រ្ត​ការ​ងារ​ជន​ជាតិ ដល់​ឆ្នាំ​២០២០​របស់​រដ្ឋា​ភិ​បាល និង​គោល​ន​យោ​បាយ​ពិ​សេស​នា​នា ដែល​ផ្ដល់​សច្ចា​ប័ន​រួច​។ បង្កើន​ និង​លើក​កម្ពស់​សម​ត្ថភាព​កង​ជួរ​កម្មា​ភិ​បាល​បំ​ពេញ​ការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​នៅ​ថ្នាក់​​ឃុំ ថ្នាក់​ស្រុក មាន​សតិ​សម្ប​ជញ្ញៈ ខ្នះ​ខ្នែង​ជួយ​ឧបត្ថម្ភ ណែ​នាំ​គ្រួ​សារ​ក្រ​។ ចំ​ពោះ​អ្នក​មុខ​អ្នក​ការ  ព្រះ​សង្ឃ​និង​ជន​រួម​ជាតិ​ក្នុង​ខេត្ត ខ្ញុំ​អំ​ពាវ​នាវ​បន្ត​ការ​ពង្រីក​ប្រ​វេ​ណី​ស្នេ​ហា​ជាតិ; មិន​បង្អង់​ខិត​ខំ​តស៊ូ សាម​គ្គី ជួយ​គ្នា​ទៅ​​វិញ​ទៅ​មក ជំ​រុញ​ខ្លាំង​ក្លា​អភិ​វឌ្ឍផលិត​កម្ម អា​ជីវ​កម្ម; ថែ​រក្សា​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​; លើក​កម្ពស់​ស្មារតី​ប្រុង​ប្រ​យ័ត្ន​បដិ​វត្តន៍​រក្សា​ខ្ជាប់​សន្តិ​សុខ​ន​យោ​បាយ សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម; រួម​ចំ​ណែក​ជា​មួយ​នឹង​ប្រ​ជា​ជន​ក្នុង​ខេត្ត​អនុ​វត្ត​ជោ​គជ័យ បុព្វ​ហេតុ​ឧស្សា​ហូប​នីយ​កម្ម ភា​វូប​នី​យ​កម្ម ខេត្ត​ផង​ខ្លួន​។ល។៕

ថាញ់​ផុង​ – សេ​រី

ចែករំលែកអត្ថបទ