សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

31/10/2017 - 16:47

សេដ្ឋ​កិច្ច​សហ​ការ​របស់​ជន​រួម​ជាតិ​ខ្មែរ​ឃុំ​ង៉ូវ​ឡាក

រយៈ​ពេល​កន្លង ឃុំ​ង៉ូវ​ឡាក ស្រុក​យ្វៀង​ហាយ ខេត្ត​ត្រា​វិញ បាន​ពង្រីក​ដោយ​ជោគ​ជ័យ​នូវ​ទម្រង់​រូប​ភាព​សេដ្ឋ​កិច្ច​សហ​ការ​ក្នុង​ជន​រួ​ម​ជាតិ​ខ្មែរ​។

​ រដូវ​ប្រ​មូល​ផល​ស្ពៃ​ក្ដោប​របស់​មា​មីង​ខ្មែរ​។

ង៉ូវ​ឡាក​ជា​ឃុំ​មួយ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ចំ​នួន​២.៥៩៥​គ្រួ​សារ ស្រូប​អត្រា​ជាង​៦៣%​។ ពេល​កំ​ណត់​ដឹង​ទម្រង់​រូប​ភាព​សេដ្ឋ​កិច្ច​សហ​ការ គឺ​ជា​ទម្រង់​រូប​ភាព​រួម​ចំ​ណែក​បង្កើត​ទំ​នាក់​ទំ​នង​ថ្មី​ក្នុង​ការ​អភិ​វឌ្ឍ​កសិ​កម្ម​ជន​បទ និង​ជួយ​ប្រ​ជា​ជន​មាន​លក្ខណ​សម្បត្តិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ឆ្លង​តាម​រយៈ​ស​កម្ម​ភាព​នៃ​ក្រុម​សហ​ការ​ផលិត បាន​​ជា​រដ្ឋ​អំ​ណាច និង​ប្រ​ជា​ជន​ក្នុង​ឃុំ​ផ្ដុំ​កម្លាំង ចល​នា​រក្សា​និង​បង្កើត​ក្រុម​សហ​ការ​ផលិតថ្មី ជួយ​កសិ​ករ​បង្កើន​ប្រ​សិទ្ធ​ភាព​ផលិត​កម្ម​រួម​ចំ​ណែក​យ៉ាង​ស​កម្ម​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ​។

ដើម្បី​អនុ​វត្ត​បាន​ល្អ​នូវ​ទម្រង់​រូប​ភាព​សេដ្ឋ​កិច្ច​ស​ហ​ការ​រដ្ឋ​អំ​ណាច​និង​អង្គ​ការ​ម​ហា​ជន​ឃុំ បាន​ស​កម្ម​ផ្សព្វ​ផ្សាយ ណែ​នាំ​ពី​ដំ​ណាក់​ការ​ផលិត​ស​មូ​ហភាព​តាម​សេច​ក្ដី​កំ​ណត់​របស់​ច្បាប់​។​ទន្ទឹម​នឹង​ការ​បង្កើត​ក្រុម​សហ​ការ​ផលិត​ថ្មី ភូមិ​ភាគ​នៅ​ទាំង​ណែ​នាំ​រំ​សាយ​ក្រុម​សហ​ការ​ផលិត​ដែល​ដំ​ណើរ​ការ​គ្មាន​ប្រ​សិទ្ធ​ភាព និង​ពង្រីក​ក្រុម​សហ​ការ​ផលិត​ដែល​ដំ​ណើរ​ការ​មាន​ប្រ​សិទ្ធ​ភាព​។ ចាប់​ពី​ដើម​ឆ្នាំ​មក​ទល់​ឥ​ឡូវ​ឃុំ​បាន​បង្កើត​ក្រុម​សហ​ការ​ផលិត​ថ្មី​ចំ​នួន​៣ ដោយ​មាន​​ស​មា​ជិក​ចូល​រួម​ចំ​នួន​៥៣​នាក់​បង្កើន​ក្រុម​សហ​ការ​ផលិត​ទូ​ទាំង​ឃុំ​ឡើង​ចំ​នួន​៣១​ក្រុម និង​មាន​ស​មា​ជិក​ចំ​នួន​៥៦០​នាក់​។

លោក​ង្វៀន​ក្វឹក​ថាយ បុគ្គ​លិក​កា​រិ​យា​ល័យ​ស្ថិ​តិ​ឃុំ​ង៉ូវ​ឡាក ឲ្យ​ដឹង​៖ “យោង​តាម​តួ​លេខ​ស្ថិតិ​៩​ខែ​ដើម​ឆ្នាំ​២០១៧ មាន​ក្រុម​សហ​ការ​ផលិត​ចំ​នួន​១០ ដំ​ណើរ​ការ​សម្រេច​បាន​ប្រ​សិទ្ធ​ភាព​បង្គួរ​ក្រុម​សហ​ការ​ផលិត​ចំ​នួន​១៣​សម្រេច​បាន​មធ្យម ក្រុម​សហ​ការ​ផលិត​ចំ​នួន​៥​ដំ​ណើរ​ការ​មិន​សូវ​មាន​ប្រ​សិទ្ធ​ភាព និង​រំ​សាយ​ចំ​នួន​៤​ក្រុម​ដែល​ដំ​ណើរ​ការ​ គ្មាន​ប្រ​សិទ្ធ​ភាព រី​ឯ​ក្រុម​សហ​ការ​ផលិត​ចំ​នួន​៣​ទៀត​ទើប​បង្កើត​ថ្មី​បាន​ជា​មិន​ទាន់​វាយ​តម្លៃ​។ អា​ស្រ័យ​អនុ​វត្ត​បាន​ល្អ​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ សត្វ​ចិញ្ចឹម​ព្រម​ជា​មួយ​នឹង​គោល​ន​យោ​បាយ​ជំ​នួយ​របស់​រដ្ឋ​ស្ដី​ពី​ទុន​បុល ផ្ទេរ​ជូន​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​បាន​ជា​វិ​ស័យ​សេដ្ឋ​កិច្ច​លើ​ភូមិ​សាស្រ្ត​ឃុំ និយា​យ​រួម សេដ្ឋ​កិច្ច​សមូ​ហភាព​និ​យាយ​ដោយ​ឡែក​មាន​ជំ​ហាន​រីក​ចម្រើន​បង្គួរ រួម​ចំ​ណែក​ជំ​រុញ​ខ្លាំង​ក្លា ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច-​សង្គម​របស់​ភូមិ​ភាគ​”។ ក្រុម​សហ​ការ​ផលិត​គំរូ​មួយ​ចំ​នួន​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ ដែល​ដំ​ណើរ​ការ​សម្រេច​ប្រ​សិទ្ធ​ភាព​បង្គួរ មាន​ដូច​៖ ក្រុម​សហ​ការ​ផលិត​ដាំ​ដំ​ណាំ​រួម​ផ្សំ ថាំង​ឡើយ​នៅភូមិ​ប្រ​ខុប; ក្រុម​សហ​ការ​ផលិត​កសិ​កម្ម​បាវ​ហា នៅ​ភូមិ​ពល​ស្រ័យ​ដែល​ផលិត​ស្រូវ​-ដំ​ណាំ គួប​ផ្សំ​ជា​មួយ​នឹង​ការ​ចិញ្ចឹម​ជល​ផល​។ល។

លោក​​ង្វៀន​ក្វឹក​ថាយ ឲ្យ​ដឹង​បន្ថែម​៖ ឃុំ​បាន​កសាង​និង​ផ្សព្វ​ផ្សាយ​កម្ម​វិធី​អនុ​វត្ត​នា​នា សំ​ដៅ​ផ្លាស់​ថ្មី​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ដំ​ណើរ​ការ​របស់​ក្រុម​សហ​ការ​ផលិត​។ កសាង​ទម្រង់​រូប​ភាព​ក្រុម​សហ​ការ​ផលិត​ថ្មី​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​សង្វាក់​តម្លៃ​ផលិត​ផល សំ​ដៅ​រួម​ចំ​ណែក​ជំ​រុញ​ខ្លាំង​ក្លា​នូវ​តម្លៃ​ផលិត​កសិ​កម្ម​លើ​ភូមិ​សាស្រ្ត​ឃុំ​ក្នុង​ពេល​ខាង​មុខ​៕

                     សឺន​ម៉ា​ល័យ - សេរី

 

 

ចែករំលែកអត្ថបទ