នយោបាយ - សង្គម នយោបាយ - សង្គម

31/10/2017 - 16:47

ត្រឿង​ថាញ​ ខិត​ខំ​កសាង​ជន​បទ​ថ្មី

ត្រឿង​ថាញ ជា​ឃុំ​មួយ​ក្នុង​ចំ​ណោម​ឃុំ​ចំ​នួន​ពី​របស់​ស្រុក​ថើយ​ឡាយ ដោយ​បាន​ក្រុង​កឹង​ធើ ជ្រើស​វិ​និ​យោគ​ទុន​ហៀប​​នឹង​​ទទួល​​ស្គាល់​​ជា​​ឃុំ​​ជន​​បទ​​ថ្មី​​ឆ្នាំ​​២០១៧​​។

ពិ​ធី​បើក​ការ​ដ្ឋាន​សាង​សង់​សា​លា​មធ្យម​សិក្សា​មូល​ដ្ឋាន​ត្រឿង​ថាញ់​១
ស្រុក​ថើយ​ឡាយ​។
រូប​ថត​៖ cantho.gov.vn

ក្រោយ​រយៈ​ពេល​២​ឆ្នាំ​ផ្សព្វ​ផ្សាយ​ក​សាង ចាប់​ពី​ដើម​ឆ្នាំ​សិក្សា​២០១៧​-២០១៨ សា​លា​មធ្យម​សិក្សា​មូល-​ដ្ឋាន​ត្រឿង​ថាញ​២ បាន​ទទួល​ស្គាល់​សម្រេច​បទដ្ឋាន​ជាតិ​ដំ​ណាក់​កាល​១​។ បច្ចុប្បន្ន​ សា​លា​មាន​បន្ទប់​រៀន​ចំ​នួន​១០ បន្ទប់​មុខ​ងារ​ចំ​នួន​២២  មាន​បរិ​វេ​ណ​ជ្រះ​ស្អាត សម​រម្យ​។ល។ គ្រូ​បង្រៀន​ទាំង​អស់​របស់​សា​លា​មាន​កម្រិត​វិជ្ជា​សម្រេច​និង​លើស​បទ​ដ្ឋាន ម្ល៉ោះ​ហើយ​គុណ​ភាព​អប់​រំ​និ​យាយ​រួម​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​លើក​កម្ពស់​។ គ្រូ​ង្វៀន​ថាញ​ដាម នា​យក​រង​សា​លា​មធ្យម​សិក្សា​មូល​ដ្ឋាន​ត្រឿង​ថាញ​២ ឲ្យ​ដឹង​៖ “សា​លា​មធ្យម​សិក្សា​មូល​ដ្ឋាន​ត្រឿង​ថាញ​២ បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជាតិ​កម្រិត​១ សំ​ដៅ​រួម​ចំ​ណែក​ជា​មួយ​នឹង​ឃុំ​កសាង​សម្រេច​ជា​ឃុំ​ជន​បទ​ថ្មី​”។

ស្ដី​ពី​លក្ខ​ឋាន​គមនា​គមន៍​ជន​បទ​ថ្មី​ៗ​នេះ ភូមិ​ភាគ​បាន​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ដង​ផ្លូវ​ភ្ជាប់​ភូមិ​ត្រឿង​ទ្រុង​និង​ត្រឿង​ដុង សរុប​ប្រ​វែង​ជាង​១.៣០​០​ម៉ែត្រ ទ​ទឹង​៤​ម៉ែត្រ ជា​មួយ​នឹង​ប្រាក់​វិ​និ​យោគ​ទុន​ជាង​១.៤០០​លាន​ដុង​។ល​។ ក្នុង​នោះ ប្រ​ជា​ជន​រួម​វិ​ភាគ​ទាន​ជាង​៤០០​លាន​ដុង មិន​រាប់​បញ្ចូល​ប្រ​ជា​ជន​ដែល​ស្ម័គ្រ​ចិត្ត​បរិ​ច្ចាគ​ដី​សំ​ណង់​ក៏​ដូច​ជា​កម្លាំង​ពល​កម្ម​ផង​ទេ​។ល។ ពូ​ហោ​ក្វាង​ថើយ នៅ​ភូមិ​ត្រឿង​ទ្រុង សំ​ណេះ​សំ​ណាល​៖ “ក្រោយ​​ពី​បាន​រដ្ឋ​អំ​ណាច​ចុះ​មក​ចលនា​ពន្យល់​ប្រាប់ ប្រ​ជា​ជន​ឲ្យ​ឃើញ​ច្បាស់​ពី​ផល​ប្រ​យោជន៍​នៃ​ការ​កសាង​ដង​ផ្លូវ​នេះ ម្ល៉ោះ​ហើយ​​មា​​មីង​​ស្ម័គ្រ​​ចិត្ត​​បរិច្ចាគ​​ដី​​សំ​​ណ​ង់ ដំ​​ណាំ​​រួ​ម​ផ្សំ រួម​ជា​មួយ​នឹង​រដ្ឋ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​”។

លទ្ធ​ផល ក្នុង​រយៈ​ពេល​៥​​​ឆ្នាំ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​គម្រោង​កសាង​ជន​​បទ​ថ្មី មក​ទល់​សព្វ​ថ្ងៃ​ឃុំ​ត្រឿង​ថាញ​បាន​អនុ​វត្ត​សម្រេច​​ជា​សារ​វន្ត​ទាំង​១៩​លក្ខឋាន យោង​តាម​ក្រម​លក្ខ​ឋាន ស្ដី​ពី​កសាង​ជន​បទ​ថ្មី ដំ​ណាក់​កាល​២០១៦​ – ២​០២០ របស់ក្រុង​កឹង​ធើ។​ លោក​ឡេ​វាំុង​ភី អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ត្រឿង​ថាញ ឲ្យ​ដឹង​បន្ថែម​៖ “បក្ខ​ភាគ​និង​គណៈ​ចង្អុល​ការ​កសាង​ជន​បទ​ថ្មី​របស់​​ឃុំ​ខិត​ខំ​កសាង​សម្រេច​ជា​ឃុំ​វប្ប​ធម៌-ជន​បទ​ថ្មី​តាម​ដំ​ណើរ​ការ​របស់​គម្រោង​ក្នុង​ត្រៃ​មាស​ទី​៤ ឆ្នាំ​២០១៧ ខាង​មុខ​នេះ”​៕

                       កុ​សល – សេរី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ត្រឿង​ថាញ