សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

31/10/2017 - 16:47

ភាព​វិ​វឌ្ឍន៍​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ

អា​ស្រ័យ​បាន​ទទួល​ផល​ពី​គោល​ន​យោ​បាយ​របស់​បក្ស និង​រដ្ឋ ជន​រួម​ជាតិ​ខ្មែរ​ក្រី​ក្រ​បាន​ឧបត្ថម្ភ​ដី​សង់​ផ្ទះ​​ ដី​​ផលិត​កម្ម ទុន​ពង្រីក​ការ​ផលិត អគ្គិស​នី និង​ទឹក​ស្អាត​ប្រើ​ប្រាស់​ជា​ដើម​។ អា​ស្រ័យ​ហេតុ​នោះ មាន​គ្រួ​សារ​ជា​ច្រើន​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ឈាន​ឡើង​ធូរ​ធារ​។

ជន​រួម​ជាតិ​ខែ្មរ បាន​រដ្ឋ​ឧបត្ថម្ភ​ទុន​អភិ​វឌ្ឍ​ផលិត​កម្ម​។

ក្នុង​គេ​ហដ្ឋាន​ថ្មី​នៅ​ធុំ​ក្លិន​កំ​បោរ​នៅ​ឡើយ បង​ស្រី​ថាច់​ច័ន្ទ​សា​មី នៅ​ឃុំ​ដា​ឡុក ស្រុក​​ចូវ​ថាញ់​ខេត្ត​ត្រា​វិញ ឲ្យ​ដឹង​៖ គ្រួ​សារ​បង​ស្រី​​ពី​​មុន​ជា​គ្រួ​សារ​ក្រី​ក្រ ប្រាក់​ចំ​ណូល​តិច​តួច​ពេញ​មួយ​ឆ្នាំ​រក​បាន​ប្រ​មាណ​១០​លាន​ដុង បាន​មក​ពី​ធ្វើ​ស្រែ​៣​កុង​។ ដើម​ឆ្នាំ​២០១៦ គ្រួ​សារ​បង​ស្រី​បាន​បុល​ទុន​អនុ​គ្រោះ​២០​លាន​ដុង សម្រាប់​ពង្រីក​ការ​ផលិត​។ បង​ស្រី​បាន​វិនិ​យោគ​ទុន​បង្វែរ​ផ្ទៃ​ដី​ធ្វើ​ស្រែ​មក​ដាំ​ដំ​ណាំ​រួម​ផ្សំ​និង​ទិញ​គោ​ចិញ្ចឹម​វិញ​។ មក​ទល់​ពេល​នេះ គ្រួ​សារ​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​។ “អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់ គិត​គូរ​ជីវ​ភាព​របស់​រដ្ឋ​ចំ​ពោះ​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ ទើប​គ្រួ​សារ​ខ្ញុំ​មាន​កម្លាំង​ចិត្ត​បន្ថែម​ដើម្បី​ពល​កម្ម​បង្ក​បង្កើន​ផល កែ​លម្អ​សេដ្ឋ​កិច្ច​គ្រួ​សារ​” –​បង​ស្រី​សា​មី ឲ្យ​ដឹង​ដូច្នេះ។​

លោក​កាវ​ក្វឹក​យុង អនុ​លេ​ខា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ស្រុក​ចូវ​ថាញ់ ឲ្យ​ដឹង​៖ ស្រុក​ចូវ​ថាញ់​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជិត​១៣.០០០​គ្រួសា​រ ស្រូប​អត្រា​ជាង​៣៣​%នៃ​ចំ​នួន​គ្រួ​សាររួម​របស់​ស្រុក​។ អនុ​វត្ត​សេច​ក្តី​សម្រេច​របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល ស្តី​ពី​ការ​អភិ​វឌ្ឍន៍​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ស្រុក​បាន​រំ​សាយ​ទុន​ជាង​៨១​ពាន់​លាន​ដុង ដើម្បី​វិ​និ​យោគ​ទុន​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ភូមិ​ភាគ​ជួប​លំ​បាក ឧបត្ថម្ភ​ដី​សង់​ផ្ទះ ឧបត្ថម្ភ​ទុន​ពង្រីក​ការ​ផលិត និង​ទឹក​ស្អាត​ប្រើ​ប្រាស់​។ល។​ ដល់​ជន​រួម​ជាតិ​ខ្មែរ​។ អា​ស្រ័យ​ហេតុ​នោះ មុខ​មាត់​ភូមិ​ស្រុក​បាន​ផ្លាស់​ប្ដូរ​យ៉ាង​ប្រ​ត្យក្ស​។   ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ភាគ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​បាន​កែ​លម្អ​។ ប្រាក់​ចំ​ណូល​មធ្យម​ភាគ​របស់​ស្រុក នៅ​ចុង​ឆ្នាំ​២០១៦​សម្រេច​បាន​៣៣​លាន​ដុង​/ម្នា​ក់​/ឆ្នាំ កើន​ជិត​១,៣​លាន​ដុង​/ម្នាក់​/ឆ្នាំ ​បើ​ប្រៀប​នឹង​ឆ្នាំ​២០១៥​។

តាម​គណៈ​ជន​ជាតិ​ខេត្ត​ត្រា​វិញ ឆ្នាំ​២០១៧ ខេត្ត​បាន​មជ្ឈិម​បែង​ចែក​ទុន​ជាង​៤១​ពាន់​លាន​ដុង​ដើម្បី​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ឃុំ​លំ​បាក​ពិ​សេស​ចំ​នួន​២៤ និង​ភូមិ​ចំ​នួន​៥២ តាម​កម្ម​​វិ​ធី​១៣៥​។ អនុ​វត្ត​សេចក្តី​សម្រេច​លេខ​៧៥៥​/២០១៣​/QĐ​-TTg​ របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល​ស្តី​ពី​គោល​ន​យោ​បាយ​ឧបត្ថម្ភ​ទឹក​ស្អាត​ប្រើ​ប្រាស់​ចែក​រំ​លែក​ជូន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ និង​គ្រួ​សារ​ក្រី​ក្រ​នៅឃុំ​ភូមិ លំ​បាក​ពិ​សេស ខេត្ត​កំ​ពុង​ផ្សព្វ​ផ្សាយ​ប្រ​ភព​ទុន​ជាង​១៣,៧​ពាន់​លាន​ដុង​ដើម្បី​ឧបត្ថម្ភ​គ្រួ​សារ​ប្រ​ជា​ជន​១០.៥៤១​គ្រួ​សារ ជា​សំ​​ខាន់​គឺ​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​ស្រប​អ​នា​ម័យ​។ ខេត្ត​កំ​ពុង​រំ​សាយ​ថវិ​កា​ជាង​៣៦​ពាន់​លាន​ដុង ដើម្បី​ឧបត្ថម្ភ​ដី​សង់​ផ្ទះ​ជូន​ជន​រួម​ជាតិ​ភាគ​តិច​ប្រ​មាណ​១.៤​៧៤​​គ្រួ​សារ នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត តាម​សេច​ក្ដី​សម្រេច​លេខ​២៩​/២០១៣​/QĐ​​-TTg របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល ស្ដី​ពី​គោល​ន​យោ​បាយ​ឧបត្ថម្ភ​មួយ​ចំ​នួន​ដោះ​ស្រាយដី​ផលិត​កម្ម  និង​ដោះ​ស្រាយ​ការ​ងារធ្វើ​ជូន​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ ជីវ​ភាព​ជួប​លំ​បាក​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​។

អនុ​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​ត្រា​វិញ កៀង​បាន​ឲ្យ​ដឹង​៖ ចាប់​ពី​ឆ្នាំ​២០១៤​ដល់​២០១៦ ទូ​ទាំង​ខេត្ត​មាន​ជន​រួម​ជាតិ​ខ្មែរ​២.០១០​គ្រួ​សារ គ្មាន​ដី​សង់​ផ្ទះ ត្រូវ​បាន​ឧបត្ថម្ភ​ដី​ជាង​៧២៨.០០០ម​២ ដោយ​ទឹក​ប្រាក់​ស​រុប​ជាង​៦៥,២​​ពាន់​លាន​ដុង​។ មជ្ឈិម​បែង​ចែក​ជាង​១៣៧ពាន់​លាន​ដុង ដើម្បី​វិ​និ​យោគ​ទុន​កសាង​ ជួស​ជុល​ថែ​ទាំ ហេដ្ឋា​រចនា​សម្ព័ន្ធ​ជិត​៣០០​សំ​ណង់​នៅ​លើ​ភូមិ​សាស្រ្ត​និង​ឧបត្ថម្ភ​រាប់​ពាន់​គ្រួសារ​ជន​ជាតិ​ភាគ​តិច​ពង្រីក​ការ​ផលិត​។ រាប់​សិប​ពាន់​គ្រួ​សារ​ខ្មែរ​បាន​ឧបត្ថម្ភ​អន្ទង​អគ្គិ​សនី​ចូល​ផ្ទះ។​ ប្រ​ជា​ជន​ក្រី​ក្រ​ជិត​៥.៤០០​គ្រួ​សារ​ជា​សំ​ខាន់​គឺ​គ្រួ​សារ​ខ្មែរ​នៅ​ស្រុក​ចំ​នួន​៣​គឺ​ថ្កូវ ទីវ​កឹង និង​កូវ​កែ​ត្រូវ​បាន​ឧបត្ថម្ភ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ស្រប​អ​នា​ម័យ ដោយ​ថវិ​កាស​រុប​ជាង​៧ពាន់​លាន​ដុង​។ល។ ផ្ដើម​ពី​នោះ ជីវ​ភាព​សម្ភារៈ និង​ស្មារ​តី​របស់​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​ខេត្ត ត្រូវ​បាន​លើក​ស្ទួយ​ដោយ​ឥត​ឈប់​ឈរ​។ បច្ចុ​ប្បន្ន ទូ​ទាំង​ខេត្ត​នៅ​មាន​គ្រួ​សារ​ក្រី​ក្រ​ជាង​៣០.០០០​គ្រួ​សារ កាត់​បន្ថយ​ជាង​២%​បើ​ប្រៀប​នឹង​ឆ្នាំ​២០​១៥; ក្នុង​នោះ អត្រា​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ក្រី​ក្រ​ថយ​ចុះ​២,៦៦%​។ បច្ចុប្បន្ន ប្រាក់​ចំ​ណូល​មធ្យម​ភាគ​របស់​មនុស្ស​ម្នាក់​ក្នុង​ខេត្ត​សម្រេច​បាន​៣៣,៤​លាន​ដុង​/ម្នាក់​/ឆ្នាំ​៕

  ថាញ់​ហ្វា (ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​)​-វិ​មាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​កាវ​ក្វឹក​យុង