អប់រំ អប់រំ

31/10/2017 - 16:57

យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ដល់​សិស្ស​ជន​ជាតិ​ខ្មែរ

រយៈ​ពេល​កន្លង អា​ស្រ័យ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​គោល​ន​យោ​បាយ​ឧបត្ថម្ភ​ដល់​គ្រូ​បង្រៀន​និង​សិស្សា​នុសិស្ស​ខ្មែរ បាន​ជា​ការ​បង្រៀន​និង​រៀន​អក្សរ​ខ្មែរ នៅ​ឃុំ​ថើយ​ស្វឹង ស្រុក​កើ​-ដ ក្រុង​កឹង​ធើ មាន​ការ​លូត​លាស់​យ៉ាង​ច្រើន។

ថ្នាក់​ទី​៤​A សា​លា​ប​ឋម​សិក្សា​ថើយ​ស្វឹង​១ មាន​សិស្ស​ជន​ជាតិ​ខ្មែរ​ទាំង​១០០%​។

ឆ្នាំ​សិក្សា​២០១៧​-២០១៨ ឃុំ​ថើយ​ស្វឹង មាន​សិស្ស​ជន​ជាតិ​ខ្មែរ​ចាប់​ពី​កម្រិត​មត្តេយ្យ​ដល់​មធ្យម​សិក្សា​មូល​ដ្ឋាន រួម​ទាំង​អស់​៤១៤​នាក់​។ ក្នុង​នោះ  មាន​សិស្ស​ក្នុង​ប្លុក​ថ្នាក់​ទី​៣,៤,៥​ចំ​នួន​១០១នាក់​រៀន​អក្សរ​ខ្មែរ ត្រូវ​បាន​សា​លា​ចែក​ជា​២កម្រិត មាន​ចំ​នួន​៥​ថ្នាក់ ប្លុក​ថ្នាក់​ទី​៣រៀន​កម្រិត​ A  និង​ប្លុក​ថ្នាក់​​ទី៤ ទី​៥ រៀន​កម្រិត​B។ លោក​គ្រូ ឌោ​ដាក​ក្វាង នា​យក​សា​លា​បឋម​សិក្សា​ថើយ​ស្វឹង​១ ចែក​រំ​លែក​ ៖​“កាល​ពី​ឆ្នាំ​ទៅ​តាម​ការ​រៀប​ចំ​ណាត់​ថ្នាក់​របស់​សា​លា មាន​សិស្ស​ចំ​នួន​៧០​នាក់​រៀន​សម្រេច​កម្ម​វិ​​ធី និង​៣០​នាក់ សម្រេច​ល្អ​កម្ម​វិ​ធី​។ ចំ​នួន​សិស្ស​រៀន​សម្រេច​ល្អ​កម្ម​វិ​ធី​មាន​ការ​កើន​ឡើង​រៀង​រាល់​ឆ្នាំ ស​ឲ្យ​ឃើញ​គុណ​ភាព​បង្រៀន​និង​រៀន​ត្រូវ​បាន​កែ​លម្អ​។  សម្រេច​បាន​លទ្ធ​ផល​ដូច្នោះ ក៏​ដោយ​សារ​ការ​ផ្សព្វ​ផ្សាយ​របស់​ភូមិ​ភាគ ឆ្លង​តាម​រយៈ​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​បាន​បំ​ផុស​ចលនា​ដល់​អា​ណាព្យា​បាល​សិស្ស​និង​សិស្ស អំ​ពី​ចំ​ណុច​សំ​ខាន់​នៃ​ការ​រៀន​អក្សរ​សាស្រ្ត ភា​សា​របស់​ជន​ជាតិ​ខ្មែរ​ផង​ដែរ​” ។

សព្វ​ថ្ងៃ សា​លា​មាន​គ្រូ​បង្រៀន​ខ្មែរ​ម្នាក់​បាន​រ៉ាប់​រង​បង្រៀន​អក្សរខ្មែរ​ទាំង​៥​ថ្នាក់​។ ទន្ទឹម​នឹង​ការ​បង្រៀន​អក្សរ​ខ្មែរ ការ​បំ​ប៉ន​ចំ​ណេះ​ដឹង​ខាង​ភា​សា​វៀត​ជូន​ដល់​សិស្សា​នុសិស្ស​ជន​ជាតិ​ខ្មែរ​នៅ​ប្លុក​ថ្នាក់​ទី​១ ទី​២ ក៏​បាន​ឃុំ​អនុ​វត្ត​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​ផង​ដែរ។ អ្នក​គ្រូ​តុង​ធ្វី​វ៉ាន់ គ្រូ​ទទួល​បន្ទុក​ថ្នាក់​ទី​៣​A រីក​រាយ​ឲ្យ​ដឹង​៖ “អា​ស្រ័យ​លក្ខ​ណពិ​សេស​របស់​ឃុំ បាន​ជា​ប្អូន​ៗ​សិស្ស​ជន​ជាតិ​ចូល​រៀន​ថ្នាក់​ទី​១ ភាគ​ច្រើន​មិន​សូវ​​ចេះ​​និ​​យាយ​​ភា​​សា​​វៀត​។ ឆ្លង​តាម​រយៈ​ការ​បង្រៀន​បំ​ប៉ន​ភា​សា​វៀត​ចាប់​ពី​ថ្នាក់​ទី​១​ដល់​ទី​៣  ឃើញ​ថា​ប្អូន​ៗ ក៏​ចេះ​និ​យាយ​ភា​សា​វៀត​យ៉ាង​សម្បូរ​បែប ហើយ​រៀន​ទាន់​ក​ម្ម​វិ​ធី​សិក្សា​ដូច​ជា​ប្អូន​ៗ ជន​ជាតិ​កិញ​ផង​ដែរ​”។

លោក​ង្វៀន​ង៉ុក​ណាម ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ថើយ​ស្វឹង អះ​អាង​៖ “អា​ស្រ័យ​ស្មារ​តី ខិត​ខំ​របស់​កង​ជួរ​កម្មា​ភិ​បាល​គ្រូ​បង្រៀន បាន​ជា​ការ​ងារ​អប់​រំ​របស់​ឃុំ​ថើយ​ស្វឹង​មាន​ការ​លូត​លាស់​យ៉ាង​ច្រើន​។ ជា​ពិ​សេស ស្ថាន​ភាព​សិស្ស​ជន​ជាតិ​ខ្មែរ​ចោល​រៀន​ពាក់​កណ្តាល​ការ គឺ​គ្មាន​ឡើយ​។ ការ​ងារ​គិត​គូរ​ដល់​សិស្សា​នុសិស្ស​ជន​ជាតិ​ត្រូវ​បាន​អនុ​វត្តគ្រប់​សព្វ​។ អា​ស្រ័យ​ហេតុ​នោះ រដ្ឋ​អំ​ណាច​ឃុំ​នឹង​ខិត​ខំ​អនុ​វត្ត​សម្រេច​ផ្នែក​សំ​ណង់​កសាង​សា​លា​រៀន​នា​នា ដើម្បី​ដល់​ដើម​ឆ្នាំ​២០១៩ សា​លា​រៀន​ក្នុង​ឃុំ​ទាំង​១០០​% សម្រេច​បទ​ដ្ឋាន​ជាតិ​”៕​ 

        ថាញ់​ភូ​ - សេរី​ 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ង្វៀន​ង៉ុក​ណាម