សន្តិសុខ - ការពារប្រទេស សន្តិសុខ - ការពារប្រទេស

31/10/2017 - 16:57

បើក​ដំ​ណើរ​ការ​កា​សែត​កង​ទ័ព​ប្រ​ជាជ​ន​អេ​ឡិក​ត្រូ​និច ជា​ភា​សា​ឡាវ​ ភា​សា​ខ្មែរ

កា​សែត​កង​ទ័ព​ប្រ​ជា​ជន ទើប​បើក​ដំ​ណើរ​ការ​បង្កើត​កា​សែត​អេឡិក​ត្រូ​និច​ជាភា​សា​ឡាវ ភា​សា​ខ្មែរ​។ កា​សែត​កង​ទ័ព​ប្រ​ជា​ជន​អេឡិច​ត្រូ​និច ភា​សា​ឡាវ ភា​សា​ខ្មែរ ចេញ​ផ្សាយ​ស្រប​នឹង​ខួប​អនុ​ស្សាវ​រីយ៍​៦៧​ឆ្នាំ ទិ​វា​បង្កើត​កា​សែត​កង​ទ័ព​ប្រ​ជា​ជន​ចុះ​ផ្សាយ​លេខ​ដំ​បូង​បង្អស់​(២០​/១០​/​១៩៥០​-២០​/១០​/២០១៧)​។ ចំ​ពោះ​មុខ កា​សែត​កង​ទ័ព​ប្រ​ជា​ជន​អេ​ឡិច​ត្រូ​និច​ភា​សា​ឡាវ រួម​មាន​១១​ទំ​ព័រ៖  ន​យោ​បាយ, ការ​ពារ​ប្រ​ទេស​ – សន្តិ​សុខ, ទំ​នាក់​ទំ​នង​វៀត​ណាម​–ឡាវ​, សេដ្ឋ​កិច្ច–​សង្គម, វប្ប​ធម៌​-​អប់រំ-​កី​ឡា, ទឹក​ដី​- មនុស្ស, អន្តរ​ជាតិ​, ប្រ​វត្តិ​សាស្រ្ត – ប្រ​វេ​ណី, កម្ម​​វិ​​​​​ធី​ Video, កម្ម​វិ​ធី Audio, បទ​ពិ​ពណ៌​នា​រូប​ភាព​។  រី​ឯ​កា​សែត​កង​ទ័ព​ប្រ​ជា​ជន​ភា​សា​ខ្មែរ រួម​មាន​១១​ទំ​ព័រ​ដែរ នោះ​គឺ៖ ន​យោ​បាយ, ការ​ពារ​ប្រ​ទេស–​សន្តិ​សុខ, ទំ​នាក់​ទំ​នង​វៀត​ណាម–​កម្ពុ​ជា, អន្តរ​ជាតិ​, សេដ្ឋ​កិច្ច​– សង្គម, វប្ប​ធម៌ - អប់​រំ​-​ទេស​ចរណ៍,​កីឡា​-កំ​សាន្ត​,​ប្រវត្តិ​សាស្រ្ត​–​ប្រ​វេ​ណី, បទ​ពិ​ពណ៌​នា​រូប​ភាព កម្ម​វិ​ធី Video, កម្ម​វិ​ធី ​Audio។

ទិដ្ឋ​ភាព​នៃ​ពិ​ធី​បើក​ដំ​ណើរ​ការ​។

ក្នុង​ពិ​ធី​បើក​ដំ​ណើរ​ការ រដ្ឋ​មន្រ្តី​ក្រ​សួង​ព័ត៌​មាន​និង​សារ​គម​នា​គមន៍ ត្រឿង​មិញ​ត្វឹង បាន​ប្រ​គល់​ជូន​អាជ្ញា​បណ្ណ​កា​សែត​កង​ទ័ព​ប្រ​ជា​ជន​អេឡិច​ត្រូ​និច​ភា​សា​ឡាវ ភា​សា​ខ្មែរ ដល់​តំ​ណាង​កា​សែត​កង​ទ័ព​ប្រ​ជា​ជន​។ ឲ្យ​តម្លៃ​ខ្ពស់​អំ​ពី​ស្នា​ដៃ​ដែល​កម្មា​ភិ​បាល អ្នក​យក​ព័ត៌​មាន អ្នក​រៀប​រៀង​កា​សែត​កង​ទ័ព​ប្រ​ជា​ជនស​ម្រេច​បាន​រយៈ​ពេល​កន្លង រដ្ឋ​មន្រ្តី ត្រឿង​មិញ​ត្វឹង គូស​បញ្ជាក់​៖ ការ​បង្កើត​ទំ​ព័រ​កា​សែត​កង​ទ័ព​ប្រ​ជា​ជន​អេឡិច​ត្រូ​និច ជា​ភា​សា​ឡាវ ភា​សា​ខ្មែរ បាន​គូស​បញ្ជាក់​ពី​ការ​អភិ​វឌ្ឍ​យ៉ាង​ខ្លាំង​ក្លា​របស់​កា​សែត​កង​ទ័ព​ប្រ​ជា​ជន ជា​ពិសេស គឺ​ការ​បង្កើត​កា​សែត​អេ​ឡិច​ត្រូ​និច​ភា​សា​បរ​ទេស; ញុាំង​ឲ្យ​កា​សែត​កង​ទ័ព​ប្រ​ជា​ជន​ជាក់​ស្តែង​ក្លាយ​ជា​ស្ថា​ប័ន​សារ​គម​នា​គមន៍ ពហុ​មធ្យោ​បាយ​ពហុ​ភា​សា​នៃ​ខឿន​កា​សែត​បដិ​វត្តន៍​វៀត​ណាម​។ នេះ​ជា​ប្រ​ព័ន្ធ​ព័ត៌​មាន​ដ៏​សំ​ខាន់ រួម​ចំ​ណែក​ផ្សព្វ​ផ្សាយ​នូវ​គោល​ការណ៍​គោល​មា​គ៌ា​របស់​បក្ស​និង​រដ្ឋ​វៀត​ណាម​គ្រប់​វិ​ស័យ​ក្នុង​ប្រ​ទេស និង​ក្រៅ​ប្រ​ទេស; ផ្សព្វ​ផ្សាយ ឧទ្ទេស​នាម​អំ​ពី​ទឹក​ដីមនុស្ស​វៀត​ណាម អំ​ពី​ទំ​នាក់​ទំ​នង​មិត្ត​ភាព​ប្រ​វេ​ណី​ជិត​ស្និទ្ធ​វៀត​ណាម-​ឡាវ  វៀត​ណាម-​កម្ពុ​ជា; អប់​រំ​លើក​កម្ពស់​ស្មារ​តីដល់​ជំ​នាន់​យុវ​វ័យ កម្មា​ភិ​បាល​យុទ្ធ​ជន​ក្នុង​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​និង​ប្រ​ជា​ជន​អំ​ពី​ភារ​កិច្ច​ថែ​រក្សា​ទំ​នាក់​ទំ​នង​ល្អ​ប្រ​សើរ ពូន​ជ្រុំ​ចំ​ណង​មិត្ត​ភាព​រវាង​៣​ប្រ​ទេស​ឥណ្តូ​ចិន;​ស​កម្ម​តស៊ូ​ប្រ​ឆាំង​រាល់​ទស្សន​ទាន​ដែល​ប្រាស​ចាក​ការ​ពិត បំ​បែក បំ​បាក់ បំ​ផ្លិច​បំផ្លាញ​ទំ​នាក់​ទំ​នង​ប្រ​វេ​ណី សា​មគ្គី​សហ​ប្រតិ​បត្តិ​ការ​អភិ​វឌ្ឍ​រវាង​កង​ទ័ព​ប្រ​ជា​ជន​ប្រ​ទេស​ទាំង​៣។ 

ក្រៅ​ពី​បង្កើត​កា​សែត​កង​ទ័ព​ប្រ​ជា​ជន​អេ​ឡិក​ត្រូ​និក​ភា​សា​ឡាវ ភា​សា​ខ្មែរ​កា​សែត​កង​ទ័ព​ប្រ​ជា​ជន​អេ​ឡិច​ត្រូ​និច​បាន​ចេញ​ផ្សាយ​ជា​ភា​សា​អង់​គ្លេស​ចាប់​តាំង​ពី​ឆ្នាំ​២០០៥ និង​ជា​ភា​សា​ចិន​ចាប់​តាំង​ពី​ខែ​មិ​ថុ​នា ឆ្នាំ​២០១២​ផង​ដែរ​៕

            ប្រ​ភព​ព័ត៌​មាន​៖ TTXV- បក​ប្រែ៖​ ថាច់​សេ​រី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ត្រឿង​មិញ​ត្វឹង