វប្បធម៌-សិល្បៈ វប្បធម៌-សិល្បៈ

31/10/2017 - 16:57

សិល្ប​កា​រិ​នី​​វ័យ​ក្មេង​មាន​ទេព​កោសល្យ

ក្រៅ​ពី​សមត្ថ​ភាព​ចង​ក្រង តម្លើង​កម្ម​វិ​ធី នាង​គន្ធា អាច​សម្ដែង​បាន​នូវ​ប្រ​ភេទ​សិល្បៈដ៏​វិ​សេស​ៗ​ជា​ច្រើន​ទៀត ដូច​ជា៖ សិល្បៈ​ល្ខោន​យី​កេ និង​ចម្រៀង​ចា​ប៉ី​ដង​វែង​ជា​ដើម​។

សិល្ប​កា​រិ​នី​វ័យ​ក្មេង​នាង​គន្ធា​។

បច្ចុ​ប្បន្ន នាង​គន្ធា កំ​ពុង​បំ​ពេញ​ការ​ងារ​នៅ​មជ្ឈ​មណ្ឌល​វប្ប​ធម៌​ស្រុក​ទ្រី​តូង ខេត្ត​អាង​យ៉ាង​។ ថ្វី​ត្បិត​តែ​វ័យ​នៅ​ក្មេង ប៉ុន្តែ​នាង​គន្ធា បាន​រួម​វិ​ភាគ​ទាន​យ៉ាង​ច្រើន​ជូន​ចលនា​សិល្បៈ​នៅ​ភូមិ​ភាគ​។ គន្ធា​ជា​កូន​របស់​សិល្ប​ករ​ចៅ​ម៉ែន​សា​រី  និង​សិល្ប​កា​រិ​នី​ឆ្នើម​នាង​អក ល្បី​ឈ្មោះ​នៅ​តំ​បន់​បៃ​ណូយ នាង​បាន​ទទួល​យក​វិ​ស័យ​សិល្បៈ​និង​បង្ហាញ​ពី​សមត្ថ​ភាព​ខ្លួន​តាំង​ពី​តូច​។ អា​យុ​១៤ឆ្នាំ កុ​មា​រី​គន្ធា បាន​ឡេីង​ឆាក​សម្ដែង​សិល្បៈ​យី​កេ​ទៅ​ហើយ ដែល​ជា​សិល្បៈ​ប្រ​ជា​ប្រិយ​ខ្មែរ​មួយ​ប្រ​ភេទ​ដ៏​វិ​សេស​។

សិល្ប​ក​រ​ចៅ​ម៉ែន​សា​រី ឲ្យ​ដឹង​៖ “ឃើញ​គន្ធា មាន​ទេព​កោ​សល្យ​ច្រៀង​រាំ និង​សម្ដែង​សិល្បៈ​តាំង​ពី​តូច ប្តី​ប្រ​ពន្ធ​ខ្ញុំ​ខិត​ខំ​ពូន​ជ្រំ ណែ​បង្ហាញ​នូវ​បទ​ពិ​សោធន៍​របស់​ខ្លួន​ក្នុង​ការ​សម្ដែង​សិល្បៈ​យី​កេ គន្ធា​ឆាប់​យល់ ធ្វើ​ឲ្យ​ខ្ញុំ​ពេញ​ចិត្ត​មែន​ទែន​”។ ក្រៅ​ពី​សម្ដែង​សិល្បៈ​យី​កេ​បាន​ល្អ នាង​គន្ធា​ថែម​ទាំង​មាន​ទេព​កោ​សល្យ​សម្ដែង​សិល្បៈ​ផ្សេង​ៗទៀត​របស់​ជន​ជាតិ​។ នាង​ច្រៀង​បទ​ចម្រៀង​ប្រជា​ប្រិយ ប្រ​ពៃ​ណី​បាន​ពី​រោះ​ណាស់​។ ពិ​សេស គន្ធា​អាច​ច្រៀង​ចា​ប៉ី​ដង​វែង ដែល​ជា​ទម្រង​សិល្បៈ​ត្រូវ​បាន​ក្រ​សួង​វប្ប​ធម៌​កី​ឡា និង​ទេស​ចរណ៍​ទទួល​ស្គាល់​ជា​កេរ​ដំ​ណែល​វប្ប​ធម៌​អ​រូ​បី​ជាតិ​ទៀត​ផង។ នាង​គន្ធា បាន​ចូល​រួម​ពិ​ធី​ប្រ​ឡង​ម​ហោ​ស្រព​ជា​ច្រើន​លើក ព្រមទាំង​ទទួល​បាន​រង្វាន់​ជា​ច្រើន​។ ក្នុង​នោះ គួរ​ឲ្យ​កត់​សម្គាល់ គឺ​រង្វាន់​មេ​ដាយ​មាស​នៅ​ស​មោស​រសិល្បៈ​ល្ខោន​យូ​កេ​ខ្មែរ​ណាម​បូ លើក​ទី​១ ឆ្នាំ​២០១៣ នៅ​ខេត្ត​សុក​ត្រាំង ដើរ​តួ​“នា​ង​ទាវ​”ក្នុង​រឿង​ “ទុំ​ទាវ​”; រង្វាន់A នៅ​ទិ​វា​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍​ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​កៀង​យ៉ាង​ឆ្នាំ​២០១៧​។ នាង​គន្ធា ឲ្យ​ដឹង​៖ “ពេល​ខាង​មុខ​ខ្ញុំ​នឹង​បំ​ពេញ​ក្ដី​ស្រ​មៃ​លើ​វិ​ស័យ​សិល្បៈ​​ជា​បន្ដ​។ ខ្ញុំ​កើត​និង​ធំ​ដឹង​ក្ដី​ក្នុង​គ្រួ​សារ​មាន​ប្រ​វេ​ណី​សិល្បៈ​ហើយ​វិ​ស័យ​សិល្បៈ​នេះ​បាន​ជ្រួត​ជ្រាប​ទៅ​ក្នុង​សាច់​ឈាម​របស់​ខ្ញុំ​ទៅ​ហើយ ខ្ញុំ​ត្រូវ​តែ​ក្ដោប​ក្តាប់​ឱ​កាស​នេះ​ឲ្យ​បាន​។ តាំង​ពី​តូច សង្កេត​ឃើញ​ខ្លួន​មាន​ទេព​កោ​សល្យ​ច្រៀង​រាំ​សម្ដែង​ល្ខោន​យី​កេ យូ​កេ​។ ខ្ញុំ​ចង់​យល់​ដឹង​ជាង​ទៀត​ពីឧប​ករណ៍​ភ្លេង​ប្រ​ពៃ​ណី​ផង​ដែរ​”។

លោក​ចៅ​សុខ​ផាយ កម្មា​ភិ​បាល​វប្ប​ធម៌​ឃុំ​អូរ​ឡឹម​ ឲ្យ​ដឹង​៖ “គន្ធា តែង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​អភិ​រក្ស​និង​ពង្រីក​សិល្បៈ​ចម្រៀង​ចា​ប៉ី​នៅ​ភូមិ​ភាគ​។ តាម​ខ្ញុំ​សង្កេត​ឃើញ គន្ធា​មិន​ត្រឹម​តែ​ចេះ​ដេញ​ចា​ប៉ី និង​ច្រៀង​ប៉ុណ្ណោះទេ ថែម​ទាំង​មានស​មត្ថ​ភាព​ចង​ក្រង​ទៀត​ផង​”។ លោក​កាវ​តឹង​ថាវ នា​យក​រង​នៃ​មជ្ឈ​មណ្ឌល​វប្ប​ធម៌​ស្រុក​ទ្រី​តូង បញ្ជាក់ឲ្យ​ដឹង​៖ “ក្រៅ​ពីសម្ដែង​សិល្បៈ ច្រៀង​រាំ នាង​គន្ធា ថែម​ទាំង​ចូល​រួម​ក្នុង​ការ​ចងក្រង តម្លើង​កម្ម​វិ​ធី​ជូន​ស្ថា​ប័ន គណៈ ផ្នែក​​ក្នុង​​ស្រុក​​និ​ង​ខេត្ត​។ ខាង​មុខ​នេះ អង្គ​ភាព​មាន​ទិស​ដៅ​បណ្តុះ​បណ្ដាល​គន្ធា​ឲ្យ​ស្រប​ជា​​មួយ​នឹង​មុខ​ជំ​នាញ​នោះ​គឺ​គ្រូរ​បាំ​”៕

កែវសម្ផស្ស​-វិ​មាន​

ចែករំលែកអត្ថបទ