នយោបាយ - សង្គម នយោបាយ - សង្គម

06/11/2017 - 16:22

ប្រ​​សិទ្ធ​ភាព​ពី​ការ​អនុ​វត្ត​គោល​ន​យោ​បាយ​ជន​ជាតិ​

ច្រើន​ឆ្នាំ​កន្លង ខេត្ត​កា​ម៉ាវ បាន​ផ្សព្វ​ផ្សាយ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិ​ធី​គោល​ន​យោ​បាយ​ជា​ច្រើន​វិ​និ​យោគ​ទុន​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ម្ល៉ោះ​ហើយ​ជីវ​ភាព​សម្ភារៈ​និង​ស្មារ​តី​របស់​ជន​ជាតិ​ភាគ​តិច ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​វិ​វឌ្ឍន៍​។

ហេដ្ឋា​រចនា​សម្ព័ន្ធ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​កា​ម៉ាវ​អភិ​វឌ្ឍ​សម​រម្យ​។

សម​មិត្ត​ត្រេវ​ក្វាង​ឡើយ ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​កា​ម៉ាវ ឲ្យ​ដឹង​៖ ខេត្ត​បាន​កៀរ​គរ​រាល់​ប្រ​ភព​កម្លាំង ដើម្បី​វិ​និ​យោគ​ទុន​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ ឧប​ត្ថម្ភ​សុ​ខា​ភិ​បាល ផ្ទះ​សម្បែង ទឹក​ស្អាត អគ្គិ​សនី ដោយ​ថវិ​កា​សរុប​ប្រ​មាណ​១.៣៤១​ពាន់​លាន​ដុង​។ ទន្ទឹម​នឹង​នោះ ថែម​ទាំង​ឧបត្ថម្ភ​ប្រ​​ជា​ជន​ជាង​២២.០០០​គ្រួ​សារ បុល​ទុន​ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​; ឧបត្ថម្ភ​សិស្ស​និស្សិត មាន​ស្ថាន​ភាព​លំ​បាក​និង​ឧបត្ថម្ភ​ទឹក​ស្អាត ប្រជុំ​ជីវ​កិច្ច​ផលិត​កម្ម​ជូន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច គិត​ជា​ទឹក​ប្រាក់​ជិត​៦៥​ពាន់​លាន​ដុង​។ ផ្តើម​ពី​វិ​ធាន​ការ​ឧបត្ថម្ភ បាន​រួម​​ចំ​ណែក​ជួយ​ឲ្យ​មុខ​សញ្ញា​ទាំង​នេះ មាន​លក្ខណ សម្បត្តិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ  បង្កើន​ប្រាក់​ចំ​ណូល​សន្សឹមៗ ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​។ អា​ស្រ័យ​ហេតុ​នោះ មក​ទល់​ពេល​នេះ ជា​សារ​វ័ន្ត​ជីវ​ភាព​សម្ភារៈ ស្មារតី​របស់​ប្រ​ជា​ជន​ទូ​ទាំង​ខេត្ត​ត្រូវ​បាន​លើក​ស្ទួយ រួម​ចំ​ណែក​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​នៅ​ភូមិ​ភាគ​។ ពង្រីក​លទ្ធ​ផល​ដែល​សម្រេច​បាន ខេត្ត​កា​ម៉ាវ បាន​ដាក់​ចេញ​ទិស​ដៅ ខិត​ខំ​កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្រ មធ្យម​ភាគ​១,៥%/​ឆ្នាំ។ ពិ​សេស​ចំ​ពោះ​ឃុំ​លំ​បាក​ពិ​សេស ភូមិ​ភាគ​នឹង​បន្ត​ការ​ប្រ​មូល​ផ្តុំ​ប្រ​ភព​កម្លាំង​កាត់​បន្ថយ​គ្រួ​សារ​ក្រី​ក្រ​៤​%​/​ឆ្នាំ​; គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ​ថយ​ចុះ​៣​%​/​ឆ្នាំ​។

គិត​ដល់​ខែ​តុ​លា ឆ្នាំ​២០១៧ ទូ​ទាំង​ខេត្ត​កា​ម៉ាវ​មាន​ឃុំ​ចំ​នួន​៤៧​សម្រេច​លក្ខ​ឋាន​ខាង បរិ​ស្ថាន​ក្នុង​ការ​កសាង​ជន​បទ​ថ្មី ស្រូប​អត្រា​៥៧​% នៃ​ចំ​នួន​ឃុំ​រួម​ក្នុង​ខេត្ត។ ទន្ទឹម​នឹង​នោះ មន្ទីរ គណៈ ផ្នែក អង្គ​ការ​ម​ហា​ជន​ថ្នាក់​ខេត្ត បាន​ចាត់​ទទួល​បន្ទុក​ឃុំ សង្កាត់​ ទី​ប្រ​ជុំ​ជន ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ បាន​អនុវ​ត្ត​ល្អ​នូវ​ភារ​កិច្ច​និង​នាំ​មក​លទ្ធ​ផល​យ៉ាង​ត្រ​ចះ​ត្រ​ចង់​។ ឆ្លង​តាម​រយៈ​នោះ បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​កែ​លម្អ​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ និង​ស្មារ​តី​គ្រប់​វិ​ស័យ​របស់​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រីក្រ ដែល​មាន​ជីវ​ភាព​លំ​បាក​នៅ​លើ​ភូមិ​ភាគ​នា​នា ក្នុង​នោះ​ភាគ​ច្រើន​គឺ​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​។

មក​ទល់​ពេល​នេះ ឃុំ សង្កាត់ ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ តែង​មាន​មូល​ដ្ឋាន​សុ​ខា​ភិ​បាល​សម្រេច​បទ​ដ្ឋាន​តាម​សេច​ក្តី​កំ​ណត់​មូល​ដ្ឋាន​សុ​ខា​ភិ​បាល​ ១០​០% សុទ្ធ​​តែ​មាន​វេជ្ជប​ណ្ឌិត គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​បាន​ផ្គត់​ផ្គង់​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​១០០​%​។ ការ​អភិ​រក្ស​ភា​សា អក្សរ​សាស្រ្ត របស់​ជន​រួម​ជាតិ​ខ្មែរ ចិន ក៏​បាន​ថ្នាក់​ដឹក​នាំ ខេត្ត​យក​ចិត្ត​ទុក​ដាក់​និង​ផ្តល់​លក្ខណៈ​ងាយ​ស្រួល​។ “អា​ស្រ័យ​គោល​ន​យោ​បាយ​ជន​ជាតិ​របស់​បក្ស និង​រដ្ឋ​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព ម្ល៉ោះ​ហើយ​ជីវ​ភាព​សម្ភារៈ​ស្មារតី​ជន​ជាតិ​ភាគ​តិច​នៅ​ខេត្ត​កា​ម៉ាវ ត្រូវ​បាន​កែ​លម្អ; សន្ដិ​សុខ​ន​យោ​បាយ​និង​សណ្ដាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម ត្រូវ​បាន​បង្កើន​និង​រក្សា​លំ​នឹង​; ប្រ​ព័ន្ធ​ន​យោ​បាយ-សង្គម តែង​បាន​ពង្រឹង​ពង្រីក និង​លើក​កម្ពស់​”-សម​មិត្ត ត្រេវ​ក្វាង​ឡើយ អំ​ណះ​អំ​ណាង​ដូច្នេះ​៕

                                 ថាញ់​​ផុង​-វិ​មាន

ចែករំលែកអត្ថបទ