សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

06/11/2017 - 16:22

ដាំដំ​ណាំរួម​ផ្សំ​រដូវ​ទឹក​ជំ​នន់

តាម​ប្រ​សាសន៍​លោក​គី​ហីវ​ថាញ់ អ​នុ​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​ហូវ​យ៉ាង មាន​គ្រួ​សារ​ខ្មែរជា​ច្រើន​លើ​ភូមិ​សាស្រ្ត បាន​ជ្រើស​យក​ទម្រង់​រូប​ភាព​ដាំ​ដំ​ណាំ​រួម​ផ្សំ​រដូវ​ទឹក​ជំ​នន់ រក​បាន​ប្រាក់​ចំ​ណូល​បង្គួរ​។

​បង​មុន​កំ​ពុង​ធ្វើ​ទ្រើង​ត្រ​សក់​។

បង​ថាច់​មុន នៅ​ភូមិ​៤​A ឃុំ​តឹង​ហ្វា ស្រុក​ចូវ​ថាញ់​A កំ​ពុង​ម​មា​ញឹក​ធ្វើ​ទ្រើង​ត្រ​សក់ ដែល​ទើប​ដាំ​បាន​ជាង​១០​ថ្ងៃ​។ បង​មុន ឲ្យ​ដឹង​៖ “សព្វ​ថ្ងៃ​ខ្ញុំ​ដើរ​ធ្វើ​ការ​ឈ្នួល ប៉ុន្តែ​ដល់​រដូវ​ទឹក​ជំ​នន់​ខ្ញុំ​សុំ​ម្ចាស់​ដី​និង​រដ្ឋ​អំ​ណាច​ឃុំ កាប់​ឆ្ការ​សម្អាត​ស្មៅ​តាម​ចិញ្ចើម​ផ្លូវ​នេះ ដើម្បី​ដាំ​ដំ​ណាំ​រួម​ផ្សំ​”។ ដង​ផ្លូវ​ត​ភ្ជាប់​ពី​ផ្លូវ​ជាតិ​ចូល​មក​មជ្ឈ​មណ្ឌល​រដ្ឋ​បាល​ឃុំ​តឹង​ហ្វា បងមុន បាន​សម្អាត​ស្មៅ​ជ្រះ​ស្រ​ឡះ​រៀប​ចំ​ដី​ដើម្បី​ដាំ​ត្រ​សក់​និង​សណ្ដែក​កួ​។ រី​ឯ​ដើម​ឈើ​ទាល​ក្បែរ​ផ្លូវ​ក៏​បាន​បង​កាប់​មែក​ស្រ​ឡះ​ស្រ​ឡំ​ដែរ​។ បង​មុន ឲ្យ​ដឹង​៖ “ធ្វើ​ទ្រើង​ត្រ​សក់​បញ្ឈរ​នឹង​អំ​ណោយ​ផល​ជាង ពី​ព្រោះ​មាន​ពន្លឺ​ថ្ងៃ​ងាយ​ជាប់​ផ្លែ ប៉ុន្តែ​រដូវ​នេះ​ខ្យល់​ពី​កើត​ងាយ​នឹង​ធ្វើ​ឲ្យ​ទ្រើង​រ​លំ អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ធ្វើ​ដំ​ណើរ​ ម្ល៉ោះ​ហើយ​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ទ្រើង​ទ្រេត​ទោះ​បី​ផ្លូវ​នេះ​មិន​សូវ​មាន​មនុស្ស​ធ្វើ​ដំ​ណើរ​ទៅ​មក​ក៏​ដោយ​”​។ គាត់​ជ្រើស​យក​ទម្រង់​រូប​ភាព​ដាំ​ត្រ​សក់ ពី​ព្រោះ​គ្រាន់​តែ​ដាំ​ក្នុង​រង្វង់​ពី​៣០​ដល់​៣៥​ថ្ងៃ អាច​ផ្តល់​ផល​។ ជា​មួយ​នឹង​ទ្រើង​ត្រ​សក់​កំ​ពុង​លូត​លាស់​ល្អ​នេះ គាត់​ជឿ​ជាក់​ថា​អាច​នឹង​ប្រ​មូល​ផល​ក្នុង​អំ​ឡុង​ពេល​ពី​២៥​ដល់​៣០​ថ្ងៃ។​ សព្វ​ថ្ងៃ​តម្លៃ​ត្រ​សក់​នៅ​កម្រិត​មធ្យម​៥.០០០​ដុង​/គី​ឡូ​ក្រាម ម្ល៉ោះ​ហើយ​អាច​នឹង​រក​ប្រាក់​ចំ​ណូល ពី​ដាំ​ត្រ​សក់​ប្រ​ហែល​១០​លាន​ដុង​។ នៅ​ចិញ្ចើម​ថ្នល់​ខាង​នោះ សណ្ដែក​កួ​កំ​ពុង​លូត​លាស់​ល្អ​។ រី​ឯ​ទ្រើង​ត្រ​សក់ ពេល​ប្រ​មូល​ផល​រួច​នឹង​យក​ធ្វើ​ទ្រើង​ឲ្យ​សណ្ដែក​កួ​។ ពេល​ឈប់​ដាំ ប្រ​មូល​ឈើ​និង​សំ​ណាញ់​យក​ទៅ​ត្រាំទឹក​ដើម្បី​ទុក​ធ្វើ​ទ្រើង​នៅ​រដូវ​ក្រោយ​ទៀត​។ បង​មុន ឲ្យ​ដឹង​បន្ថែម​៖ “ប៉ុន្មាន​ឆ្នាំ​​មុន គ្មាន​ការ​ណែ​នាំ​បច្ចេក​ទេស​ដាំ​ដុះ​និងជ្រើស​ពូជ​របស់​ឃុំ ខ្ញុំ​ដាំ​មិន​ចំ​ណេញ​។ អា​ស្រ័យ​បាន​សាក​សួរ​កម្មា​ភិ​បាល​បច្ចេក​ទេស​ដាំ​ដុះ​របស់​ឃុំ​ជា​រឿយ​ៗ ទើប​ខ្ញុំ​ដាំ​ត្រ​សក់​រក​បាន​ប្រាក់​ចំ​ណេញ ដើម្បី​ចិញ្ចឹម​កូន​២នាក់​រៀន​សូត្រ”​។ ប្តី​ប្រ​ពន្ធ​បង​ស្រី​ឡី​ធី​តី នៅ​ក្រុង​វី​ថាញ់ ក៏​កំ​ពុង​រៀប​ចំ​ដី​ដើម្បី​ដាំ​ត្រ​សក់​ជា​បន្ត​។​

បងស្រី​ឲ្យ​ដឹង​៖ “កម្មា​ភិ​បាល​ក​សិ​កម្ម​បាន​ណែ​នាំ បើ​ចង់​ដាំ​ដំ​ណាំ​តែ​មួយ​ប្រ​ភេទ​សារ​ឡើង​វិញ ត្រូវ​តែ​រៀប​ចំ​ដី​ឲ្យ​បាន​ល្អ​។ រង​ចាស់​ខ្ញុំ​សម្អាត​ស្មៅ​ជ្រះ រួច​រោយ​កំ​បោរ​ស។ ក្រោយ​មក​បារ​ល្បាប់​ដាក់​លើ​រង​ចាស់ ហើយ​ទុក​ឲ្យ​ស្ងួត ទើប​ក្រាល​កម្រាល​ក​សិ​កម្ម​។ រ​ដូវ​នេះ ប្រ​ហែល​ជា​មិន​សូវ​អំ​ណោយ​ផល​ដូច​រដូវ​មុន​ទេ ប៉ុន្តែ​ខ្ញុំ​មិន​សូវ​បង់​ថ​វិ​កា ពី​ព្រោះ​មាន​ទ្រើង​និង​កម្រាល​ចាស់​ប្រើ​ប្រាស់​ឡើង​វិញ​”។ រដូវ​នេះ នៅ​រាល់​ភូមិ​ស្រុក​នៃ​ខេត្ត​ហូវ​យ៉ាង ទី​ណា​ក៏​ឃើញ​​ដំ​ណាំ​៖ ពោត ឃ្លោក ម្រះ ន​នោង​កំ​ពុង​តែ​លូត​លាស់​ល្អ​ដែរ​៕

                           ហា​ថាញ់​-វិ​មាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ថាច់​មុន